-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅខែសីហា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដោយយើងមិនទុកឱ្យយបយន់សុបិន្តច្រើនទេ ព្រោះស្រមៃច្រើនពេក ចង់ឱ្យឈប់ស្រមៃ ទាល់តែធ្វើតែម្ដង។ ការបញ្ជាក់នេះ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ព្រែកជីកហ្វូណនតេជោ នឹងមានតម្លៃជាប្រវត្តិសាស្ត្រដូចប្រាង្គប្រាសាទនានា ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យយើងជំនាន់នេះដែរ។ សម្តេចធិបតីបានបញ្ជាក់ទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកដំណើ រការសាងសង់ជាផ្លូវការនៅខែសីហា ឆ្នាំ២០២៤ នេះ។ គម្រោងនេះមានការចូលរួមភាគហ៊ុនពីខ្មែរច្រើន។ ព្រែកជីកហ្វូណន ជាគម្រោងដែលមិនធ្លាប់មានដោយមានលក្ខណៈជាតិនិយមដែលមានការចូលរួមពីពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា កិច្ចការងារនេះ យើងមិនដំអក់ទេ។ ព្រែកជីកនេះ ទៅថ្ងៃមុខ ពេលដែលចាប់ផ្ដើមសាងសង់ និងមានប្រជាជនខ្មែរចូលរួមភាគច្រើន ពិតណាស់ គម្រោងព្រែកជីកនេះ រាជរដ្ឋាភិបាលបានចរចាជាមួយក្រុមហ៊ុនវិនិយោគចិន ដើម្បីក្រុមហ៊ុនទាំងនោះមានបច្ចេកទេស និងទុនវិនិយោគមួយចំនួន ប៉ុន្ដែឥឡូវនេះ រាជរដ្ឋាភិបាលបានចរចា ហើយខ្មែរយើងនឹងមានទុនវិនិយោគភាគច្រើន ចំពោះគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោនេះ។ ការបើកការដ្ឋានមិនចាំយូរនាំឱ្យយប់យូរសុបិនច្រើន ស្រមៃច្រើនពេក។ ចង់ឱ្យឈប់ស្រមៃទាល់តែធ្វើតែម្ដង…
-
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ពេលមកទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ តាមកម្មវិធីដែលបានគ្រោងទុក និងបើមិនមានការប្រែប្រួលទេ លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងមានជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅពេលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។ លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនៅកម្ពុជា នឹងប្រព្រឹត្តទៅខណៈកម្ពុជាកំពុងត្រៀម ខ្លនទទួលតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អាមេរិក រយៈពេលបីឆ្នាំ ពីឆ្នាំ ២០២៤-២០២៧ ក្នុងពេលឆាប់ៗនេះ។ ឯកឧត្តម ជុំសុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ យើងកំពុងសំរបសំរួលរៀបចំអោយមានជំនួបរវាងឯកឧត្តម រដ្ឋមន្ត្រីការពារជាតិ ជាមួយថ្នាក់ដឹកនាំកម្ពុជា តាមសំណើរបស់ភាគីអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបន្តថា…
-
គុណភាព និងប្រសិទ្ធភាពព័ត៌មានមានភាពចំបាច់ជាងពេលណាៗទាំងអស់ក្នុងបរិវត្តកម្មឌីជីថល

ភ្នំពេញ៖ នៅក្នុងបរិការណ៍កាលានុវត្តភាពថ្មីខាងផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន សង្គមកម្ពុជាបានបោះជំហានឱ្យស្របនឹងការវិវត្តរីកចម្រើនរបស់សង្គម ក្នុងរបត់បរិវត្តកម្មឌីជីថល ប៉ុន្តែនេះក៏ជាពេលដែលយើងចាំបាច់ត្រូវគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន បង្កើនគុណភាព និងប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ខណៈលើកកម្ពស់ការពង្រឹងសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានដើម្បីចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មាន ដោយធានាសុក្រិតភាព តម្លាភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសឯកឧត្តមបានចូលរួមជាអធិបតីក្នុងវេទិកាយុវជនស្តីពីតួនាទីសារព័ត៌មានក្នុងការរាយការណ៍បញ្ហាប្រែប្រួលអាកាសធាតុ ដែលត្រូវបានរៀបចំឡើងដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ សហការជាមួយអង្គការយូណេស្កូ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមការគាំទ្រដោយស្ថានទូតស៊ុយអែតការិយាល័យប្រចាំរាជធានីភ្នំពេញ កម្មវិធីជំនួយអភិវឌ្ឍរដ្ឋាភិបាលប្រទេសអូស្ត្រាលី ដើម្បីចូលរួមក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៤។ មានប្រសាសន៍ទៅកាន់ អ្នកចូលរួមទាំងអស់ចំនួនជាង២០០នាក់នៅក្នុងវេទិកានេះ ឯកឧត្តមអនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា បញ្ហាបរិស្ថានទាំងនេះមិនមែនជាបញ្ហារបស់ស្ថាប័នណា ឬរបស់អ្នកណាតែម្នាក់នោះទេ តែជាបញ្ហាដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ ដែលចាំបាច់ទាមទារឱ្យមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងនោះការផ្សព្វផ្សាយ និងការទទួលព័ត៌មានពិត ដែលអាចទុកចិត្តបាន មានសារៈសំខាន់ណាស់ ដើម្បីធានាការចូលរួមសកម្មនិងប្រកបដោយប្រសិទ្ធភាព ក្នុងដំណោះស្រាយចំពោះវិបត្តិបរិស្ថាននាពេលបច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា នៅក្នុងប្រទេសកម្ពុជា មានអ្នកសារព័ត៌មានចំនួនប្រមាណ១ម៉ឺននាក់ និងអង្គភាពសារព័ត៌មានចំនួនជាង២ពាន់អង្គភាព កំពុងអនុវត្តការងារចុះយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំងក្នុងប្រទេស និងនៅលើពិភពលោក លើប្រធានបទបរិស្ថាន សង្គម សេដ្ឋកិច្ច នយោបាយ…
-
សំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ៖ តុលាការបន្តសវនាការនៅថ្ងៃទី៥ ខែមិថុនា

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ចំនួន៨នាក់ ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ ការបន្តសវនាការនេះ បន្ទាប់ពីបានបើកសវនាការអស់រយៈពេលមួយព្រឹក នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងសវនាការឃើញមានវត្តមានជនជាប់ចោទចំនួន៥នាក់ និងជនជាប់ចោទចំនួន ៣នាក់ មិនឃើញមានវត្តមាននៅក្នុងសវនាការនោះទេ។ ជនជាប់ចោទចំនួន ៥នាក់ ដែលចូលសវនាការ មានដូចជា :១. ឈ្មោះ ឡុង គន្ធា ភេទ ស្រី អាយុ ២៣ ឆ្នាំ២. ឈ្មោះ យឹម លាងហ៊ី ភេទ ប្រុស អាយុ ៣២ឆ្នាំ៣. ឈ្មោះ ថុន រដ្ឋា ភេទ ប្រុស អាយុ ២៩ឆ្នាំ៤. ឈ្មោះ ភួន កែវរស្មី ភេទ ស្រី អាយុ ២០ឆ្នាំ៥. ឈ្មោះ លី ចាន់ដារ៉ាវុត…
-
រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងអញ្ជើញជាអធិបតីបិទបញ្ចប់សមយុទ្ធនាគមាស-២០២៤ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃស្អែក

ភ្នំពេញ៖ ពិធីសមយុទ្ធនាគមាស-២០២៤ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) នឹងត្រូវបិទបញ្ចប់នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជេរ ជៀនឆឹង មេបញ្ជាការការរង និងជានាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្ដាសេនានុពន្ធ អនុពន្ធ័យោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រុមអ្នកសង្កេតការណ៏បណ្ដាប្រទេសអាស៊ាន និងអ្នកសារពត៌មានជាតិ-អន្តរជាតិផងដែរ។ ដោយអនុវត្តតាមផែនការលេខ ២០/២០២៤ ផ.ក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីសមយុទ្ធនាគមាស-២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នាព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង…
-
ឯកឧត្តម អ៊ុច បូររិទ្ធ៖ អស់រយៈពេល៤អាណត្តិកន្លងទៅនេះ ព្រឹទ្ធសភាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ការពង្រឹងនីតិរដ្ឋ និងកសាងសង្គម

ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អស់រយៈពេល៤អាណត្តិកន្លងទៅនេះ ព្រឹទ្ធសភាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ការពង្រឹងនីតិរដ្ឋ និងកសាងសង្គមក៏ដូចជាតំណាងឱ្យផលប្រយោជន៍នៃអង្គបោះឆ្នោត និងសង្គមទាំងមូល។ ការបញ្ជាក់នេះ នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្តល់ព័ត៌មានបឋម អំពីតួនាទី ភារកិច្ច សមត្ថកិច្ច និងយន្តការទាំងឡាយរបស់ព្រឹទ្ធសភា ជូនសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៥ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ ថ្លែងបើកសិក្ខាសាលានាឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំសិក្ខាសាលានេះ ដោយមានការចូលរួមធ្វើបទបង្ហាញលើប្រធានបទនីមួយៗ ពីសំណាក់វាគ្មិនប្រកបដោយបទពិសោធន៍ក្នុងការងារព្រឹទ្ធសភា ស្របតាមតម្រូវការជាក់ស្តែងជាមួយនឹងអាទិភាព និងចក្ខុវិស័យថ្មីរបស់ព្រឹទ្ធសភា។ សិក្ខាសាលាថ្ងៃនេះ នឹងផ្តល់នូវឱកាសដ៏មានតម្លៃសម្រាប់សមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៥ ទាំងចាស់ទាំងថ្មី ស្វែងយល់ពីទិដ្ឋភាពចម្រុះនៃតួនាទី ការទទួលខុសត្រូវរបស់ខ្លួន ធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីគ្នាទៅវិញទៅមក សហការនិងចែករំលែកការអនុវត្តល្អៗ សំដៅពង្រឹងប្រសិទ្ធភាព និងឥទ្ធិពលនៃស្ថាប័ននីតិបញ្ញត្តិរបស់ជាតិយើងនេះ។ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានគូសបញ្ជាក់ថា អស់រយៈពេល៤អាណត្តិកន្លងទៅនេះ ព្រឹទ្ធសភាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ការពង្រឹងនីតិរដ្ឋ និងកសាងសង្គមក៏ដូចជាតំណាងឱ្យផលប្រយោជន៍នៃអង្គបោះឆ្នោត និងសង្គមទាំងមូល។…
-
ប្រធានសភាអ៊ុយក្រែនលើកឡើងនូវប្រធានបទចំនួន៣ ជូនសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ឯកឧត្តម រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន បានលើកឡើងនូវប្រធានបទចំនួន០៣ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយអំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ។ ស្នើសុំការគាំទ្រពីសម្តេចតេជោ និងទន្ទឹងរង់ចាំកម្ពុជាចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែនផងដែរ។ អញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន និងសុំការគាំទ្រពីកម្ពុជាដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ាន។ ការលើកឡើងនេះ ក្នុងជំនួបសន្ទនាជាមួយសម្ដេចតេជោ ហ៊ុន សែន តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានសភា បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានតបនឹងសំណើសុំជួបសន្ទនាតាមប្រព័ន្ធវីដេអូនាពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ចំពោះកិច្ចសន្ទនាសន្តិភាពស្តីពីអ៊ុយក្រែន។ ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវក្តីរីករាយដែលបានជួបឯកឧត្តមតាមប្រព័ន្ធវីដេអូ និងសម្ដែងនូវការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែលបានកើតនៅប្រទេសអ៊ុយក្រែនអស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ ហើយសម្ដេចតេជោ ក៏បានបញ្ជាក់ថាកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជាបានយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរង។ សម្តេចតេជោ បានរំលឹកពីការជួបសន្ទនាតាមទូរស័ព្ទចំនួន ២ដងជាមួយ ឯកឧត្តម…
-
នៅថ្ងៃស្អែកតុលាការនឹងបើកសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ពីរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ពីរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។ ជនជាប់ចោទមានដូចជា៖១.ឈ្មោះ ស៊ុន រដ្ឋា ភេទ ស្រី អាយុ ២៧ឆ្នាំ២.ឈ្មោះ ឡុង គន្ធា ភេទ ស្រី អាយុ ២៣ ឆ្នាំ៣.ឈ្មោះ យឹម លាងហ៊ី ភេទ ប្រុស អាយុ ៣២ឆ្នាំ៤.ឈ្មោះ ថុន រដ្ឋា ភេទ ប្រុស អាយុ ២៩ឆ្នាំ៥.ឈ្មោះ ភួន កែវរស្មី ភេទ ស្រី អាយុ ២០ឆ្នាំ៦.ឈ្មោះ លី ចាន់ដារ៉ាវុត ភេទ ប្រុស អាយុ ២១ឆ្នាំ៧.ឈ្មោះ ពក ខើយ ភេទ ប្រុស អាយុ ២៥ឆ្នាំ៨.ឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន…
-
ឯកឧត្តម ញឹក ប៊ុនឆៃ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំរដ្ឋាភិបាលរយៈពេលជាង៩ខែ ឃើញមានការវិវឌ្ឍគឺឱ្យកត់សម្គាល់

ភ្នំពេញ៖ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលក្នុងរយៈពេលជាង៩ខែមកនេះ គឺសង្កេតឃើញមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ពោលគឺរាជរដ្ឋាភិបាលបានទំនាក់ទំនងផ្នែកអន្តរជាតិបានល្អប្រសើរ រាជរដ្ឋាភិបាលធ្វើសកម្មភាពទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ធ្វើការទាក់ទងអ្នកវិនិយោគទុននៅក្នុងតំបន់ ក៏ដូចជាក្រៅតំបន់ដើម្បីឱ្យគេមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។ ពោលគឺរាជរដ្ឋាភិបាលបានទំនាក់ទំនងផ្នែកអន្តរជាតិបានល្អប្រសើរ រាជរដ្ឋាភិបាលធ្វើសកម្មភាពទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ធ្វើការទាក់ទងអ្នកវិនិយោគទុននៅក្នុងតំបន់ ក៏ដូចជាក្រៅតំបន់ ដើម្បីឱ្យគេមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ផ្ទៃក្នុងបានល្អប្រសើជាបណ្តើរៗ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនៅគោលនយោបាយយុទ្ធសាស្ត្រជាច្រើន ដើម្បីបំពេញឲ្យគោលនយោបាយបច្ចកោណដូចជា គោលនយោបាយកសិកម្ម វិនិយោគ អគ្គិសនី។ល។ ឯកឧត្តម ញឹក ប៊ុនឆៃ បានបន្តថា ទំនាក់ទំនងអន្តរជាតិរយៈពេលជាង៩ខែមកនេះ គឺរាជរដ្ឋាភិបាលបានពង្រឹងទំនាក់ទំនងល្អជាមួយប្រទេសនៅក្នុងតំបន់ និងក្រៅតំបន់។ ដោយឡែកស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់ផ្ទៃក្នុង រាជរដ្ឋាភិបាលបានគ្រប់គ្រងបានល្អ។ ចំណុចពិសេសមួយទៀត គឺការលើកទឹកចិត្ត ក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី គឺការជីកព្រែកហ្វូណនតេជោ ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងច្រើនលើសលប់។ ទាក់ទងទៅនិងការរិះគន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចអំពីការជីកព្រែកហ្វូណនតេជោ ត្រូវបានឯកឧត្តម ញឹក ប៊ុនឆៃ លើកឡើងថា ការរិះគន់របស់ក្រុមប្រឆាំងគឺមិនត្រឹមត្រូវនោះទេ ហើយគួរតែទុកពេលវេលាឱ្យរដ្ឋាភិបាលថ្មីដំណើរការមួយរយៈសិនទៅ បានយើងអាចវាយតម្លៃ ឬក៏មើលឃើញលទ្ធផលយ៉ាងម៉េច។ យើងមិនគួរនាំគ្នាធ្វើការតិះទៀនរិះគន់ដោយមិនទាន់ដំណើរការអីផងថា ធ្វើអត់កើតទេ វាជាការមិនត្រឹមត្រូវទេ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងបានចាត់ទុកវិស័យអប់រំជាអាទិភាពបំផុតក្នុងចំណោមវិស័យនានា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងបានចាត់ទុកវិស័យអប់រំជាអាទិភាពបំផុតក្នុងចំណោមវិស័យនានា ជាក់ស្តែងការជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានាថ្ងៃនេះ ក៏ជាផ្នែកមួយនៃការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលបានបន្តពីអាណត្តិមុនៗ ក្នុងគោលដៅបានស្តាប់ និងស្វែងយល់ដោយផ្ទាល់ នូវវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានា នៃដំណើរការបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខ័ណ្ឌឧត្តមសិក្សា។ ការបញ្ជាក់នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ថ្ងៃនេះគឺជាជំនួបលើកទី៨ របស់ប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយនាយករដ្ឋមន្ត្រី ដែលកន្លងទៅចំនួន៧លើកបានជួបជាមួយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានខិតខំបំពេញនូវបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីឱ្យមាននិរន្តរភាព នៅតាមគ្រឹះស្ថានសិក្សានីមួយៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយ កែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត