-
កម្ពុជា ស្នើវៀតណាមផ្តល់កិច្ចសហការស្រាវជ្រាវករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលបានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ចសហការធ្វើការស្រាវជ្រាវដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយល់ស្របមតិថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស
-
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរសម្តេចតាម Tik tok ជាអ្នកណា?

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរសម្តេចតាមTik tok ជាអ្នកណា?។ ដោយសម្តេចបានបញ្ជាក់ថា សម្តេចមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថា ប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរសម្តេចទេ។ ដូចនេះទើបសម្តេចស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់”។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សម្តេចពិតជាមានការភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលសម្តេចបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរសម្តេចពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះឃើញរាប់សិបនាក់ចូលមកជេរ។ សម្តេចតេជោបានបន្តថា កាលឆ្នាំ២០១៦-២០១៧ មានជាង២០០០នាក់ចូលមកជេរសម្តេចតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយសម្តេចប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុង រឿងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង។ ពេលនេះពួកគេចូលមកជេរតាម Tik tok ម្តងប្រហែលជាក្រោយសម្តេចនិយាយរឿងព្រែកជីកហ្វូណនតេជោ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចមិនប្រាកដថា វៀតណាមនេះជាអ្នកណា វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬអណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនីតិចតុក និងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។ ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា?។ ដោយសម្តេចបានបញ្ជាក់ថា “ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់”៕ដោយ៖ពលជ័យ
-
សម្តេចធិបតី៖ សមត្ថភាពរបស់កម្ពុជា ក្នុងការសម្រេចបាននូវអនាគតមួយដោយគ្មានអំពើប្រល័យពូជសាសន៍ បានពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការប្រឈមតទល់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សមត្ថភាពរបស់កម្ពុជា ក្នុងការសម្រេចបាននូវអនាគតមួយដោយគ្មានអំពើប្រល័យពូជសាសន៍ បានពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការប្រឈមតទល់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមទាំងប្រែក្លាយមេរៀនជាគំរូទាំងអស់នេះ ទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។ សន្និសីទលើកទី១នេះ គឺជាជំហានដ៏ចាំបាច់មុតមាំឈានទៅសម្រេចបាននូវទស្សនវិស័យដ៏វែងឆ្ងាយរបស់កម្ពុជា។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតីបានបន្តថា ប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដោយក្រុមខ្មែរក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃយង់ឃ្នង និងការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង៣លាននាក់ បាននាំឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនារកទីពឹងគ្មាន។ ក្នុងន័យនេះ វិធីសាស្ត្រប្រសើរបំផុតដើម្បីប្រែក្លាយអតីតកាលរបស់ខ្លួន និងកំណត់អត្តសញ្ញាណជាតិជាថ្មីម្តងទៀត នោះគឺ ការយកចិត្តទុកដាក់ចំពោះប្រជាជន ដែលបានរស់នៅឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតកន្លងមក ក៏ដូចជាអ្នករស់រានមានជីវិតពីអំពើហិង្សានាអតីតកាល ក្នុងសតវត្សរ៍ទី២០ ពោរពេញដោយការបែកបាក់សាមគ្គី និងទុក្ខសោកវេទនា គឺជាទឡ្ហីការណ៍ បញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញារបស់កម្ពុជា ចំពោះចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាអរិយប្រទេសសម្រាប់សតវត្សរ៍ទី២១៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត
-
សម្តេចតេជោ៖ ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានសរសេរថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេចតេជោបានបន្តថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ សម្តេចតេជោបានបញ្ជាក់ថា ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕ដោយ៖ពលជ័យ
-
គ.ជ.ប ៖ ស្ថានភាពទូទៅថ្ងៃទីពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃទីពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ គ.ជ.ប បានបន្តថា តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានឱ្យដឹងថា៖ គ.ជ.ប បានបញ្ជាក់ថា ជារួម ដំណើរការឃោសនាបោះឆ្នោតនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤៕ដោយ៖ពលជ័យ
-
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៖ ដោយសារមានស្ថិរភាព ក្រុមហ៊ុនជប៉ុនបានដាក់វិនិយោគយ៉ាងច្រើននៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) បានបញ្ជាក់ថា ដោយសារមានស្ថិរភាព ក្រុមហ៊ុនជប៉ុនបានដាក់វិនិយោគយ៉ាងច្រើននៅកម្ពុជា។ ឯកឧត្តម បានអរគុណសម្ដេចតេជោ ដែលបានទទួលជួបតំណាងក្រុមហ៊ុនតូយ៉ូតា ក្រោយពីការសម្ពោធរោងចក្រដំឡើងផ្គុំឡានតូយ៉ូតានៅកម្ពុជា។ កម្ពុជាកំពុងដើរលឿនជាងជប៉ុននៅក្នុងវិស័យឌីជីថល។ ការបញ្ជាក់នេះ ក្នុងពិធីពិសាអាហារថ្ងៃត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅនិវេសនដ្ឋានទូតជប៉ុន រាជធានីភ្នំពេញ។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ក៏បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនៅកម្ពុជា គឺមានការប្រើ QR កូដ សម្រាប់បង់លុយ ហើយកម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅក្នុងវិស័យឌីជីថល។ ដំណើរការប្រើប្រាស់ឌីជីថលនៅក្នុងសេដ្ឋកិច្ចសង្គម មានសារៈសំខាន់ណាស់ ហើយយុទ្ធសាស្ត្រឌីជីថល ក៏មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ។ ជំនួយរបស់ជប៉ុននៅក្នុងវិស័យនេះ គឺមានការប្រែប្រួល។ របៀបផ្តល់ជំនួយថ្មីរបស់ជប៉ុន គឺថាអ្នកទទួលជំនួយនិងអ្នកផ្តល់ ត្រូវជួបគ្នាមុនសម្រេច។ ជប៉ុន បានផ្តល់ជំនួយដល់ការបង្កើតមជ្ឍមណ្ឌលទិន្នន័យជាតិ ដល់ គ.ជ.ប។ ជប៉ុន មានបំណង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៅក្នុងវិស័យឌីជីថលបន្ថែមទៀត។ ជប៉ុននឹងចូលរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅក្នុងវិស័យឌីជីថល។ យុវជនកម្ពុជាខិតខំប្រឹងរៀនយ៉ាងខ្លាំង ពូកែភាសាអង់គ្លេស និងនាំមុខខាងបច្ចេកវិទ្យា។ នៅខែវិច្ឆិកា…
-
សម្តេចតេជោ ហ៊ុន សែន ស្នើឯកអគ្គរាជទូតជប៉ុនចាំមើលថា នៅពេលដែលចលនាជ្រុលនិយមត្រូវកាត់បន្ថយនៅក្នុងតំបន់, ស្ថានការណ៍ប្រជាធិបតេយ្យ នឹងល្អប្រសើរ រួមទាំងកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចាំមើលថា នៅពេលដែលចលនាជ្រុលនិយមត្រូវកាត់បន្ថយនៅក្នុងតំបន់ ស្ថានការណ៍ប្រជាធិបតេយ្យ នឹងល្អប្រសើរ រួមទាំងកម្ពុជា។ តាមការព្យាករណ៍របស់សម្តេច នៅពេលអស់ចាស់ជ្រុលនិយម ក្មេងៗនឹងធ្វើឱ្យដំណើរការប្រជាធិបតេយ្យល្អប្រសើរ ។ នៅក្នុងប្រជាធិបតេយ្យ មិនត្រូវមានចលនាជ្រុលនិយមនោះទេ សូម្បីតែនៅប្រទេសបារាំង ក៏មានការព្រួយបារម្ភនឹងចលនាជ្រុលនិយមរបស់លោក ឡឺប៉ែន ផងដែរ។ ការបោះឆ្នោត គឺដើម្បីសុខសុវត្ថិភាព សេចក្ដីសុខរបស់ប្រជាជន មិនមែនដើម្បីធ្វើសង្គ្រាមនោះទេ ។ ចលនាជ្រុលនិយម អាចបង្កឱ្យមានសង្គ្រាម។ ការស្នើរបស់សម្តេចតេជោ ក្នុងពិធីពិសាអាហារថ្ងៃត្រង់ជាមួយឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅនិវេសនដ្ឋានទូតជប៉ុន រាជធានីភ្នំពេញ។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ប្រទេសនានាមានការរីកចម្រើនជឿនលឿនហើយ ក៏ប៉ុន្តែចំពោះកម្ពុជា យើងត្រូវតែរត់ក្នុងខណៈពេលដែលប្រទេសអភិវឌ្ឍន៍គេកំពុងតែដើរ។ នៅក្នុងជួររាជរដ្ឋាភិបាលថ្មី មានយុវជនដែលមានសមត្ថភាព ខ្ពស់ក្នុងការពន្លឿនវិស័យឌីជីថល។ វិបត្តិតែងតែផ្តល់នូវកាលានុវត្តភាព…
-
អនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ និងប្រទេសកម្ពុជា៖ បទពិសោធអតីតកាលសម្រាប់ការបង្ការ និងការទប់ស្កាត់នាពេលអនាគត

ភ្នំពេញ៖ អនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ មានឈ្មោះផ្លូវការ “អនុសញ្ញាស្តីពីការបង្ការ និងការផ្តន្ទាទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍” គឺជាលិខិតុបឧបករណ៍នៃច្បាប់អន្តរជាតិលើកដំបូងមិនធ្លាប់មានពីមុនមក ចែងអំពីបទឧក្រិដ្ឋប្រល័យពូជសាសន៍។ អនុសញ្ញានេះបញ្ជាក់យ៉ាងមុតមាំអំពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសនានានៅលើសាកលលោក ក្នុងការទប់ស្កាត់ “មិនឱ្យកើតឡើងសាជាថ្មី” នូវបទឧក្រិដ្ឋ ដូចបានប្រព្រឹត្តក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ អនុសញ្ញានេះត្រូវបានមហាសន្និបាតរបស់អង្គការសហប្រជាជាតិអនុម័តកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៤៨ ហើយរហូតមកទល់ពេលនេះមានរដ្ឋចំនួន ១៥៣ បានផ្តល់សច្ចាប័ន ហើយវាជាសន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សដំបូងបំផុត ដែលត្រូវបានមហាសន្និបាតបានអនុម័តទទួលស្គាល់។ ការផ្តល់សច្ចាប័នលើអនុសញ្ញា គឺជាការទទួលស្គាល់នូវការទទួលខុសត្រូវរបស់រដ្ឋចំពោះប្រជាពលរដ្ឋរបស់ខ្លួន។ ឆ្នាំមុន គឺជាខួបអនុស្សាវរីយ៍លើកទី៧៥ នៃការអនុម័តអនុសញ្ញានេះ និងជាឱកាសឆ្លុះបញ្ចាំងអំពីកេរដំណែលដ៏សំខាន់ និងបញ្ហាប្រឈមនៃអនុសញ្ញា ដែលនៅបន្តកើតមានក្នុងការបង្ការ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍។នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៥០ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានបង្ហាញការប្តេជ្ញាចិត្តទទួលយកកាតព្វកិច្ចទប់ស្កាត់ និង ផ្តន្ទាទោស ចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍ សំដៅ “មិនឱ្យ[បទឧក្រិដ្ឋនេះ] កើតឡើងសាជាថ្មី”។ គិតមកដល់ពេលនេះមានរយៈពេល ៧៤ឆ្នាំហើយ ក៏ប៉ុន្តែ ជាអកុសល នៅចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានហែលឆ្លងកាត់របបខ្មែរក្រហមដ៏ឃោរឃៅបំផុតមួយនៅក្នុងពិភពលោក និងអំពើកាចសាហាវយង់ឃ្នងជាច្រើនរាប់មិនអស់។ បទពិសោធដ៏គួរព្រឺខ្លាចនៅកម្ពុជា បង្ហាញអំពីភាពចាំបាច់ត្រូវប្រុងប្រយ័ត្ន និងតម្រូវឱ្យមានវិធានការបង្ការទប់ស្កាត់អំពើប្រល័យពូជសាសន៍នេះ។ ដូច្នេះ យើងចាំបាច់ត្រូវបង្កើតឱ្យមានឱកាស ដើម្បីគិតគូររក្សាកេរដំណែល នៃអនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍…
-
ឯកឧត្តម ញឹក ប៊ុនឆៃ៖ ការរិះគន់របស់ទណ្ឌិត សម រង្ស៊ី ទាក់ទងទៅនឹងការជីកព្រែកហ្វូណនតេជោ គឺបម្រើឱ្យនយោបាយបរទេស

ភ្នំពេញ៖ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា ការរិះគន់របស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ទាក់ទងទៅនឹងការជីកព្រែកហ្វូណនតេជោ គឺគ្មានការពិចារណាឱ្យបានច្បាស់លាស់អំពីផលប្រយោជន៍របស់កម្ពុជា និងបម្រើឱ្យនយោបាយបរទេស។ គណបក្សខ្មែររួបរួមជាតិ គាំទ្ររាជរដ្ឋាភិបាល គាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមគំនិតក្នុងការជីកព្រែកជីកហ្វូណនតេជោ។ ឯកឧត្តម ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា គណបក្សខ្មែររួបរួមជាតិ ទាំងពីដំបូងបានគាំទ្រប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងការជីកព្រែកជីកហ្វូណនតេជោ និងគាំទ្រប្រសាសន៍សម្តេចតេជោ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ទាំងស្រុង ដែលបានធ្វើការជំរុញឱ្យរាជរដ្ឋាភិបាលថ្មីពន្លឿនក្នុងការជីកព្រែកហ្វូណនតេជោឱ្យបានឆាប់ កុំបាច់រង់ចាំអ្វីឡើយ ដើម្បីជៀសវាងសាធារណមតិលើកឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្ខូចបង្អាប់រាជរដ្ឋាភិបាល ដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនយល់ពីផលប្រយោជន៍សេដ្ឋកិច្ចជាតិ ជាពិសេសឯករាជ្យនយោបាយដឹកជញ្ជូនរបស់កម្ពុជា។ ឯកឧត្តម ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា ការរិះគន់របស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ទាក់ទងទៅនឹងការជីកព្រែកហ្វូណនតេជោ គឺគ្មានការពិចារណា ឱ្យបានច្បាស់លាស់អំពីផលប្រយោជន៍របស់កម្ពុជា និងបម្រើឱ្យនយោបាយបរទេស។ គណបក្សខ្មែររួបរួមជាតិ…
-
ឯកឧត្តម នេត្រ ភក្ត្រា៖ អង្គបោះឆ្នោតដែលជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងជាតួអង្គយ៉ាងសំខាន់ក្នុងដំណើរការបោះឆ្នោត, ជាសំឡេងដែលតំណាងឱ្យប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាស្រុក

«អង្គបោះឆ្នោតដែលជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងជាតួអង្គយ៉ាងសំខាន់ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុងស្រុក, ជាសំឡេងដែលតំណាងឱ្យប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួនដើម្បីបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាស្រុកដើម្បីចូលរួមបំពេញតួនាទីដឹកនាំនិងអភិវឌ្ឍមូលដ្ឋានខេត្ត ស្រុកក្រុងរបស់ខ្លួនឱ្យរីកចម្រើនស្របតាមយុទ្ធសាស្ត្រនយោបាយរបស់រាជរដ្ឋាភិបាល»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៤ អំឡុងពេលដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតក្នុងស្រុកឆ្លូង ខេត្តក្រចេះដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋាន និងសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកឆ្លូងសរុបជាង៤០០នាក់។ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានបានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់របស់គណបក្សប្រជាជនកម្ពុជា និងអង្គបោះឆ្នោតផ្សេងៗបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែមានការរីកចម្រើនរុងរឿងបន្ថែមទៀត។ ឯកឧត្តមបានលើកឡើងថាគណបក្សប្រជាជនកម្ពុជាតែងតែគិតគូរពីផលប្រយោជន៍ជាតិនិងប្រជាជនជានិច្ច ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចុះនូវគោលនយោបាយ និងយុទ្ធសាស្ត្រនយោបាយដែលមានភាពប្រាកដនិយម ជាក់ស្តែងនិងឈរលើតម្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដ។ ឯកឧត្តមបានថ្លែងអំណរគុណដល់អង្គបោះឆ្នោតទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតព្រឹទ្ធសភាកាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្ត នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតដឹកនាំប្រទេស, បានដឹកនាំអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនជាមួយកំណើនសេដ្ឋកិច្ចស្ទុះខ្លាំងប្រមាណជាង ៧% ក្នុងមួយឆ្នាំ រយៈពេលជាង ២០ ឆ្នាំក្រោយពីកម្ពុជាមានសុខសន្តិភាពពេញលេញនៅខែធ្នូ ឆ្នាំ១៩៩៨។ គណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត បានអនុញ្ញាតឱ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងពង្រឹងឯករាជភាពជាតិ និងការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ និងធ្វើឱ្យជីវភាពពលរដ្ឋមានការរីកចម្រើន ថែរក្សាបានសុខសន្តិភាពពេញលេញ។ ជាមួយសន្តិភាព និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, កម្ពុជាមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេស។ ក្នុងនាមសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសូមប្រកាសគាំទ្រពេញទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោង ផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយគម្រោងនេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ…