Category: Politico 360

  • នាយឧត្តមសេនីយ៍ វង្ស ពិសេន និងនាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នឹងអញ្ជើញបើកពិធីបើកសមយុទ្ធនាគមាស ឆ្នាំ២០២៤

    នាយឧត្តមសេនីយ៍ វង្ស ពិសេន និងនាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នឹងអញ្ជើញបើកពិធីបើកសមយុទ្ធនាគមាស ឆ្នាំ២០២៤

    ភ្នំពេញ៖ ពិធីសមយុទ្ធនាគមាសឆ្នាំ២០២៤ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងត្រូវរៀបចំធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-៣០ ខែឧសភា ឆ្នាំ២០២៤។ ពិធីបើកសមយុទ្ធនាគមាស ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ កៅ សីវឈឹង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ សម្រាប់ពិធីសមយុទ្ធនាគមាស ឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ ចំពោះខ្លឹមសារសមយុទ្ធ មានដូចជា…

  • ឯកឧត្តម នេត្រ ភក្ត្រា៖ បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មាន

    ឯកឧត្តម នេត្រ ភក្ត្រា៖ បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មាន

    «បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មានក្នុងការថែទាំសុខភាព និងផ្តល់នូវការប្រឹក្សយោបល់បឋមដល់មន្ត្រី ករណីពួកគាត់មានបញ្ហាសុខភាពជាយថាហេតុនៅក្នុងអំឡុងពេលនៃការបំពេញការងារ ឬមានបញ្ហាសុខភាពតិចតួច»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងឱកាសនៃការប្រកាសដាក់ឱ្យប្រើប្រាស់ «បន្ទប់សុខភាពមន្ត្រី» នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។ ការគាំពារមន្ត្រីដែលជាផ្នែកមួយដើម្បីឱ្យមន្ត្រីមានសុខភាពល្អ និងជួយសម្រាលការចំណាយរបស់មន្ត្រី។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សុខភាពមន្ត្រីជាកត្តាសំខាន់ ដែលក្រសួងព័ត៌មានបានយកចិត្តទុកដាក់។ បន្ថែមពីការគាំពាររបស់រាជរដ្ឋាភិបាលតាមរយៈបេឡាសន្តិសុខសង្គម ប.ស.ស, ក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងក្នុងការផ្តល់ការគាំពារសុខភាពមន្ត្រី ដោយស្វះស្វែងរកដៃគូក្នុងការបញ្ចុះតម្លៃការពិនិត្យសុខភាពរបស់មន្ត្រីនិងក្រុមគ្រួសាររបស់គាត់ ក៏ដូចជាជូនដល់អ្នកកាសែតដែលបានចុះបញ្ជីត្រឹមត្រូវជាមួយមជ្ឈមណ្ឌលវិភាគវេជ្ជសាស្ត្រប៊ូយ៉ូមេឌិក។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងក៏បានផ្តល់ការឧបត្ថម្ភអង្ករ និងគ្រឿងឧបភោគបរិភោគប្រចាំខែដល់មន្ត្រីដែលជួបការលំបាកក្នុងជីវភាពប្រមាណ៣០០នាក់ក្នុងមួយខែៗ។ បន្ទប់សុខភាពមន្ត្រីដែលជាផ្នែកនៃការផ្តល់ប្រឹក្សាដល់មន្ត្រីមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រចាំការដែលមន្ត្រីដែលមានបញ្ហាសុខភាពអាចមកទទួលសេវាដោយមិនគិតថ្លៃ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រដែលដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែង និងជួយដល់ក្រសួងព័ត៌មានក្នុងការរៀបចំបន្ទប់សុខភាពមន្ត្រីសម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន។ ជាមួយគ្នានេះ ក្រសួងព័ត៌មានបាននិងកំពុងរៀបចំទារកដ្ឋានសម្រាប់ មន្ត្រីជាស្ត្រី និងកូនៗរបស់មន្ត្រីផងដែរ៕ ដោយ៖ពលជ័យ/រូបភាព៖ ឡុង ដេវីត

  • ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា៖ សភាអឺរ៉ុបនិងរដ្ឋសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរ និងស៊ីជម្រៅ

    ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា៖ សភាអឺរ៉ុបនិងរដ្ឋសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរ និងស៊ីជម្រៅ

    ភ្នំពេញ៖ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា សភាអឺរ៉ុបនិងរដ្ឋសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរ និងស៊ីជម្រៅ។ រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយសភាអឺរ៉ុបកាន់តែខ្លំាងក្លា និងស៊ីជម្រៅថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននិងប្រទេសជាតិទំាងសងខាង។ ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ បានសម្តែងការអបអរសាទរដែល សម្តេចរដ្ឋសភាធិបតី ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីទី១នៅកម្ពុជា ដែលទទួលបានតំណែងដ៏សំខាន់នេះ។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា នៅខែមិថុនាខាងមុខនេះ អឺរ៉ុបនឹងបោះឆ្នោតជ្រើសតំាងសមាជិកសភាអាណត្តិថ្មី ដូច្នេះឯកឧត្តមសង្ឃឹមថា សភាអឺរ៉ុបនិងរដ្ឋសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរ និងស៊ីជម្រៅ។ ឯកឧត្តមក៏បានលើកឡើងពីតួនាទីសំខាន់ៗរបស់រដ្ឋសភា នៅក្នុងការដឹកនាំប្រទេសជាតិ ដោយសារសមាជិកសភាត្រូវបានជ្រើសរើសដោយផ្ទាល់ពីប្រជាពលរដ្ឋ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

    ភ្នំពេញ៖ ដូចអ្វីដែលបានគ្រោងទុកនៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។ ដំណើរទស្សនកិច្ចនេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ គណៈប្រតិភូនៃរាជរដ្ឋាភិបាលអមដំណើរ សម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល…

  • ឯកគ្គរដ្ឋទូតកាណាដា៖ កម្ពុជាជាដៃគូរបស់កាណាដាដែលគួរឱ្យទុកចិត្ត

    ឯកគ្គរដ្ឋទូតកាណាដា៖ កម្ពុជាជាដៃគូរបស់កាណាដាដែលគួរឱ្យទុកចិត្ត

    ភ្នំពេញ៖ លោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូត នៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាជាដៃគូរបស់កាណាដាដែលគួរឱ្យទុកចិត្ត ហើយប្ដេជ្ញាធ្វើការរួមគ្នា ជាពិសេសលើបញ្ហាវិនិយោគ និងជំរុញការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសលោកជំទាវបានណែនាំឱ្យបណ្ដាលក្រុមហ៊ុនវិនិយោគរបស់កាណាដា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិការងារ ជាពិសេសត្រូវធ្វើយ៉ាងណា មានផលប្រយោជន៍ចំពោះប្រជាជនកម្ពុជា។ ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងជំនួបនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអបអរសាទចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត នៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា នៅក្នុងអាណត្តិការងាររបស់លោកជំទាវ លោកជំទាវនឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-កាណាដា នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត។ ទាក់ទងទៅនឹងការងារអាស៊ាន គឺ កាណាដាកំពុងតែខិតខំដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី Free Trade ជាមួយនឹងអាស៊ាន ដែលនេះនឹងផ្ដល់ផលប្រយោជន៍ទាំងអាស៊ាន និងកម្ពុជាយើងផងដែរ។ សម្ដេចតេជោសង្ឃឹមថា លោកជំទាវ នឹងជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា…

  • អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូចរឿងចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិ

    អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូចរឿងចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិ

    ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា បានបញ្ជាក់ថា ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច និងអ្នកតាមដានសង្គមថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បង្ហាញពីការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងលំហសេរីភាពនយោបាយនៅកម្ពុជា គឺជាការមិនត្រឹមត្រូវនោះទេ។ អ្នកនាំពាក្យរូបនេះបានបន្តថា ការប្រើប្រាស់សេរីភាពនៃការបញ្ចេញមតិ គឺមិនត្រូវឱ្យប៉ះពាល់ទៅដល់កិត្តិយសអ្នកដទៃ និងមិនត្រូវបង្កភាពវឹកវរចលាចល ប៉ះពាល់ទៅដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈដោយចេតនាទុចរិតណាមួយ ដែលអំពើទាំងនេះ វាមិនមែនជាការអនុវត្តនៅសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ ប៉ុន្តែវាគឺជាការប្រព្រឹត្តបទល្មើស។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការអនុវត្តរបស់តុលាការទៅលើនីតិវិធីរបស់តុលាការ វាមិនមែនជាការរំលោភបំពានទៅលើសេរីភាពនៃការបញ្ចេញមតិនោះទេ ប៉ុន្តែជាការអនុវត្តនៅច្បាប់នីតិវិធីរបស់តុលាការ ដែលមានចែងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ អ្នកនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលដែលថា ការចាប់ខ្លួនសកម្មជននយោបាយ និងថ្នាក់ដឹកនាំគណបក្សនយោបាយសុទ្ធតែជារឿងនយោបាយនោះ វាមិនមានលក្ខណៈវិទ្យាសាស្ត្រនោះទេ ប៉ុន្តែវាគឺជាទម្លាប់របស់ពួកគេទៅហើយ ដែលតែងតែភ្ជាប់ករណីព្រហ្មទណ្ឌទៅជារឿងនយោបាយ ដើម្បីសម្រាលនៅស្ថានការណ៍ ហើយដាក់បន្ទុកស្ថានការណ៍មកលើរាជរដ្ឋាភិបាល។ សូមកុំផ្សារភ្ជាប់ក្នុងន័យអវិជ្ជមាន ដើម្បីសម្រាលបន្ទុកខ្លួន ដើម្បីទម្លាក់បន្ទុកមកលើតួអង្គរាជរដ្ឋាភិបាល ឬក៏តុលាការធ្វើឱ្យមានការភាន់ច្រឡំ។ គួរតែទទួលស្គាល់នៅអ្វីដែលយើងធ្វើសកម្មភាពឈានចូលទៅកម្រិតនៃបទល្មើសព្រហ្មទណ្ឌ”។ សូមជម្រាបថា សកម្មជន និងថ្នាក់ដឹកនាំគណបក្សនយោបាយដែលសមត្ថកិច្ចចាប់ខ្លួន គឺដោយសារតែពួកគេបានប្រព្រឹត្តបទល្មើសខុសនិងច្បាប់៕ដោយ៖ពលជ័យ

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ប្រាប់តំណាង OHCHR ពីការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តខ្ពស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា

    រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ប្រាប់តំណាង OHCHR ពីការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តខ្ពស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជូនតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ពីការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តខ្ពស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិអន្តរជាតិផ្នែកសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័ន និងទទួលយកអនុសញ្ញាអន្តរជាតិ៨ ក្នុងចំណោមអនុសញ្ញាអន្តរជាតិ៩ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ រ៉ូអៃដា អ៊ែល ហេក តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នៅក្នុងជំនួបភាគីទាំងពីរបានផ្តោតទៅលើវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការរវាងរាជ រដ្ឋាភិបាលកម្ពុជាជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) រួមមាន សកម្មភាពនានា តួនាទី និងសមិទ្ធផលដែលការិយាល័យ OHCHR សម្រេចបាននៅកម្ពុជា រយៈពេលកន្លងមក។ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះលម្ហពលរដ្ឋ និងនយោបាយ និងសិទ្ធិសេដ្ឋកិច្ចសង្គមរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ រ៉ូអៃដា អ៊ែល ហេក បានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាង៣ទសវត្សរ៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ដែលនេះបង្ហាញឱ្យឃើញពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយយន្តការអង្គការសហប្រជាជាតិ។ ក្នុងឱកាសនៃជំនួប…

  • ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ អំពាវនាវឱ្យរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយកើតចេញពីចលនាយុវជនខុសច្បាប់ក្រោមឈ្នាន់ជនបរទេសនៅពីក្រោយ

    ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ អំពាវនាវឱ្យរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយកើតចេញពីចលនាយុវជនខុសច្បាប់ក្រោមឈ្នាន់ជនបរទេសនៅពីក្រោយ

    ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ បានបន្តចេញសារអំពាវនាវដល់ពលរដ្ឋ រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលកើតចេញពីចលនាយុវជនខុសច្បាប់មានជនបរទេសនៅពីក្រោយ ហើយយកវិស័យបរិស្ថានរបស់ប្រទេសកម្ពុជាមកធ្វើនយោបាយប្រជាភិថុត ក្រោមលេសការពារធនធានធម្មជាតិ។ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ បានបង្ហាញការសោកស្តាយបំផុតចំពោះ សកម្មភាពយុវជនមួយក្ដាប់តូច កំពុងប្រើលេសស្រឡាញ់បរិស្ថាន ការពារធនធានធម្មជាតិ ហើយតែងតែផ្សព្វផ្សាយវាយប្រហារ មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អ។ ខណៈដែលពួកគេធ្វើការងារដោយគ្មាការសហការ ឬសិក្សាពីស្ថាប័នពាក់ព័ន្ធ ពិសេសស្ថាប័នក្រសួងបរិស្ថាជាដើម។ យ៉ាងណាមិញការចុះផ្សាយព័ត៌មានរបស់ពួកគេកន្លងមកគ្រាន់តែជាសេណារីយ៉ូរបស់ជនបរទេសអ្នកនៅពីក្រោយតែប៉ុណ្ណោះ ដោយមិនបានឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជាឡើយ។ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញការសោកស្ដាយដែលក្រុមយុវជនមានឈាមជ័រជាខ្មែរមួយក្ដាប់តូចនេះ បែរជាចាញ់កល់បរទេសទៅបង្ហាញតែព័ត៌មានក្លែងក្លាយមួយជ្រុងធ្វើឱ្យមហាជនយល់ច្រឡំ ដោយពួកគេបន្តបង្កើតព្រឹត្តិការណ៍ ធ្វើសកម្មភាពជាច្រើន បង្ករភាពភាន់ច្រឡំ និងបង្កើតភាពវឹកវរមានលក្ខណៈញុះញង់ បំផ្លៃការពិតចំពោះជាតិសាសន៍ខ្លួនទៅវិញ។ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានឱ្យដឹងថា ក្រុមយុវជនមួយចំនួន គឺពួកគេកំពុងតែរិះរកវិធីសាស្រ្តយករឿងបរិស្ថានធ្វើជាឈ្នាន់នយោបាយបម្រើជនបរទេសទាំងមិនដឹងខ្លួន គឺងប់ងុលលង់លក់ដោយមិនបានបើកចិត្តទូលាយមើលការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពួកគេត្រូវបានងប់លង់ជាមួយមនោគមវិជ្ជាខ្មៅកខ្វក់ពីក្រុមជ្រុលនិយម ដោយមិនបានបើកចិត្តទទួលយកសមិទ្ធផលជាច្រើននៅក្នុងប្រទេសខ្លួន។ ពិតជាគួរឱ្យសង្វេកដល់ដួងប្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលខំសាងស្នាដៃ និងការពារទឹកដីសុវណ្ណភូមិតាំងពីដើមរាងមក ប៉ុន្ដែពួកគេក្នុងនាមជាយុវជនខ្មែរបែរជាបណ្ដោយខ្លួនឱ្យចាញ់កល់មនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមបរទេសជ្រុលនិយមទៅវិញ។ លោកបានបង្ហាញការសោកស្តាយ ចំពោះអ្នកនយោបាយភៀសខ្លួនទណ្ឌិតខុសច្បាប់ក្រៅប្រទេសចាស់វស្សា បែរជាយករូបភាពយុវជន និងបង្វក់ឱ្យយុវជនធ្វើសកម្មភាពមិនហុចផលជូនសង្គមជាតិ ហើយថែមទាំងនៅពីក្រោយយុវជន ដើម្បីចាក់ឆ្កឹះឆ្កៀលដើម្បីតែកេងចំណេញនយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ខ្លួនទៅវិញ។ លោកបានអំពាវដល់ក្រុមយុវជនមួយចំនួនតូចដែលកំពុងដើរផ្លូវខុស សូមយកស្មារតីជាតិនិយមជាធំ កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្ទួចហ៊ានហាមាត់និយាយបង្ខូចជាតិសាសន៍ខ្លួនឯង។ សូមបងប្អូនយកចំណេះជំនាញរបស់ខ្លួនមកអភិវឌ្ឍន៍ប្រទេសជាតិរួមគ្នា ធ្វើសកម្មភាពឱ្យស្របទៅតាមច្បាប់ជាធរមានឡើងវិញ៕ដោយ៖ពលជ័យ

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើប្រទេសកាណាដាបន្តគំាទ្រកម្ពុជាសម្រេចនូវគោលដៅ «កម្ពុជាគ្មានមីន» ក្នុងឆ្នាំ២០២៥

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើប្រទេសកាណាដាបន្តគំាទ្រកម្ពុជាសម្រេចនូវគោលដៅ «កម្ពុជាគ្មានមីន» ក្នុងឆ្នាំ២០២៥

    ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទទី១៣ ខែឧសភាឆ្នាំ២០២៤។ លោកជំទាវ Ping M. Kitnikone បានចូលរួមអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីដំបូងនៅកម្ពុជា ដែលទទួលតំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានចូលរួមអបអរសាទរសមិទ្ធផលថ្មីៗជាច្រើន ដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងបន្តសម្រេចបាន។ លោកជំទាវ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងកាណាដា។ ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ចាស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា កាលពីឆ្នាំ២០២២ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលបានធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទំាងពីរបោះជំហានទៅមុខទំាងក្របខណ្ឌកម្ពុជា និងកាណាដាក៏ដូចជាកាណាដានិងអាស៊ានផងដែរ។ បន្ថែមពីនេះ កាណាដាក៏បានស្នើដល់កម្ពុជាបន្តគំាទ្រដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងកាណាដានិងអាស៊ាន។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងមិត្តភាពដ៏ល្អរវាងកម្ពុជានិងកាណាដា ទោះបីប្រទេសទំាងពីរនៅឆ្ងាយពីគ្នាក្តី ប៉ុន្តែប្រទេសទំាងពីរបានភ្ជាប់ការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥២មក។…

  • ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញានឹងខិតខំបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន

    ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញានឹងខិតខំបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន

    ភ្នំពេញ៖ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមនឹងខិតខំបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។ ការប្តេជ្ញានេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement-CEPA) ដែលជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាង អេមីរ៉ាតអារ៉ាប់រួម-កម្ពុជា ឱ្យកាន់តែរឹងមាំ។ បន្ថែមលើនេះ…