Category: Politico 360

  • ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោកន្លងទៅ និងសម្តេចធិបតីនាពេលនេះ បានដើរនៅលើផ្លូវត្រូវនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើន

    ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោកន្លងទៅ និងសម្តេចធិបតីនាពេលនេះ បានដើរនៅលើផ្លូវត្រូវនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើន

    ភ្នំពេញ៖ ឯកឧត្តម Kyaw Soe Min ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កន្លងទៅ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលនេះ ដែលបានដើរនៅលើផ្លូវត្រូវនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ការបញ្ជាក់នេះ ក្នុងជំនួសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវក្តីរីករាយដែលឯកឧត្តម មានវាសនាបានមកធ្វើជាអ្នកការទូតនៅកម្ពុជានៅពេលនេះ ហើយដែលប្រទេសទាំងពីរ គឺមានទំនាក់ទំនងដ៏យូរលង់ជាពិសេសទៅលើប្រពៃណី វប្បធម៌ សាសនា ដូចគ្នា។ ចាប់តាំងពីទំនាក់ទំនងការទូតឆ្នាំ១៩៥៥មក គឺយើងបានខិតខំរក្សាទំនាក់ទំនងនេះ ហើយជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយយើងក៏ជាប្រទេសជាសមាជិកអាស៊ានដូចគ្នា ហើយតែងតែជួយគ្នាក្នុងនាមជាមិត្តជិតស្និទ្ធ។ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរសម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ានដែលបានខិតខំប្រឹងប្រែង ជាពិសេសគឺការចូល រួមគាំទ្រ និងការពារមីយ៉ាន់ម៉ា រហូតសម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ចការងារផ្ទាល់នៅប្រទេសមីយ៉ាន់ម៉ា…

  • ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៖ ទិវាព្រះពុទ្ធសាសនាអន្តរជាតិប្រារព្ធឡើងដើម្បីឯកភាព និងសាមគ្គីភាពរវាងនិកាយទាំងអស់នៃព្រះពុទ្ធសាសនា

    ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៖ ទិវាព្រះពុទ្ធសាសនាអន្តរជាតិប្រារព្ធឡើងដើម្បីឯកភាព និងសាមគ្គីភាពរវាងនិកាយទាំងអស់នៃព្រះពុទ្ធសាសនា

    ភ្នំពេញ៖ តាមរយៈព្រះរាជសារប្រទានជូនជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាអភិលក្ខិតសម័យមួយទៀត តាមប្រតិទិនសុរិយគតិ ដែលជាឱកាសដ៏វិសេសវិសាលមួយ ប្រារព្ធឡើងដើម្បីឯកភាពនិងសាមគ្គីភាពរវាងនិកាយទាំងអស់នៃព្រះពុទ្ធសាសនា និងដឹកនាំពុទ្ធបរិស័ទគ្រប់និកាយ ត្រឡប់ទៅបតិបត្តិឱ្យបានខ្ជាប់ ខ្ជួនតាមពាក្យប្រៀនប្រដៅដើមដំបូងរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង និងផ្សព្វផ្សាយ ព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ កាន់តែសកម្មផុសផុលឡើង ដើម្បីបុព្វហេតុនៃការរីកចម្រើន ព្រះពុទ្ធសាសនា និងការកសាងសន្តិភាពនៅក្នុងសង្គមជាតិយើងផង និងនៅលើសកលលោកទាំងមូលផង។ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ព្រះមហាក្សត្រ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយ ឥតឧបមា សូមអបអរសាទរជាអនេកប្បការ រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ ទាំងអស់ ជាទីស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត។ សូមជម្រាបថា…

  • ឯកឧត្តម ប៉ែន បូណា៖ កម្ពុជា គឺជាប្រទេសតូចតែអាចធ្វើបានយ៉ាងល្អគួរឱ្យមោទនៈ

    ឯកឧត្តម ប៉ែន បូណា៖ កម្ពុជា គឺជាប្រទេសតូចតែអាចធ្វើបានយ៉ាងល្អគួរឱ្យមោទនៈ

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាឈរលំដាប់ទី១ ក្នុងតំបន់អាស៊ាន និងទី៣ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០ ក្នុងតំបន់អាស៊ី ជាមួយកំណើនសេដ្ឋកិច្ច ៦,១% ក្នុងឆ្នាំ២០២៤។ នេះគឺជាចំណាត់ថ្នាក់ស្តីពីកំណើនសេដ្ឋកិច្ច ដែលចេញផ្សាយដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដោយយោងលើមូលដ្ឋាននៃការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ ឯកឧត្តមបន្តថា លទ្ធផលបែបនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាគឺជាផ្លែផ្កានៃការដាក់ចេញគោលនយោបាយ ការដឹកនាំនិងចាត់ចែងបានល្អរបស់រាជរដ្ឋាភិបាលដែលជាចន្ទល់នៃកំណើនសេដ្ឋកិច្ចដោយមិនអាចប្រកែកបាន។ គេនៅចាំបានថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាធ្លាប់មានកំណើនសេដ្ឋកិច្ចខ្ពស់និងថេរក្នុងរង្វង់៧% រយៈពេលរាប់ទសវត្សរ៍។នេះគឺជាកាលានុវត្តភាពដែលជំរុញឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍយ៉ាងលឿនរហ័ស បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញដោយនយោបាយឈ្នះឈ្នះ នាឆ្នាំ១៩៩៨។ កូវីដ-១៩ បានចូលមកបង្អាក់ និងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកទាំងមូលយ៉ាងគំហុកដែលគ្មាននរណានឹកស្មានដល់។ កម្ពុជាក៏មិនអាចចៀសផុតពីផលប៉ះពាល់នៃវិបត្តិសុខភាពសាធារណៈដ៏មហន្តរាយនេះដែរ។ ប៉ុន្តែក្រោមការចាត់ចែងនិងដឹកនាំដ៏ឆ្លាតវៃរបស់ប្រមុខដឹកនាំដែលពោរពេញដោយបទពិសោធន៍ រាជរដ្ឋាភិបាលបានកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតទាបជាងទំហំនៃមហន្តរាយពិត និងបានអូសទាញប្រទេសនិងប្រជាពលរដ្ឋឱ្យចាកចេញពីកូវីដ-១៩ ជាបណ្តើរៗបានយ៉ាងឆាប់រហ័សជាងបណ្តាប្រទេសនានាជាច្រើននៅក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក។ ទោះបីជាវិបត្តិកូវីដ-១៩ និងផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែននៅតែមានឥទ្ធិពលទៅលើសេដ្ឋកិច្ចពិភពលោកក្តី ក៏រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរយ៉ាងស្វាហាប់ប្រកបដោយថាមពលក្លៀវក្លានិងចក្ខុវិស័យយ៉ាងច្បាស់លាស់។ ប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់កម្ពុជាបានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ប្រកបដោយមហិច្ឆតាឆ្ពោះទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តទៀតថា ដើម្បីសម្រេចគោលដៅនេះ កម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ត្រូវបានប្រកាសឱ្យអនុវត្តជាបន្ទាន់ ដោយគ្រប់ចំណុចទាំងអស់សុទ្ធតែជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ។…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកបច្ចេកវិទ្យាជាវិស័យអាទិភាពមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

    ឯកឧត្តម ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកបច្ចេកវិទ្យាជាវិស័យអាទិភាពមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកបច្ចេកវិទ្យាជាវិស័យអាទិភាពមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជំរុញការកសាងមូលធនមនុស្ស និងលើកកម្ពស់ឌីជីថលភាវូបនីយកម្ម ឯកឧត្តមបានជំរុញភាគីពាក់ព័ន្ធ ជាពិសេសប្រតិបត្តិករជាក់ស្ដែង បង្កើនការយកចិត្តទុកដាក់ និងធ្វើការរួមគ្នាតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ ការបញ្ជាក់នេះ ក្នុងវេទិកាកម្ពុជា ៤.០ លើកទី០២ ស្ដីពី «សន្តិសុខសាយប័រ» នៅសាកលវិទ្យាល័យខេមតិច នារសៀលថ្ងៃទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ស្វែងយល់ពីវិធីសាស្ត្រក្នុងការការពារខ្លួនតាមប្រព័ន្ធអ៉ីនធឺណេត និងជំរុញវិស័យឯកជនឱ្យរៀបចំយុទ្ធសាស្ត្រសន្តិសុខសាយប័រនៅក្នុងស្ថាប័នខ្លួន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ជំនាញផ្នែកសន្តិសុខសាយប័រឱ្យសមស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្ស និងថ្លែងអំណរគុណ ចំពោះអ្នកចូលរួមដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យឯកជន និងប្អូនៗយុវជនដែលបានអញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា វេទិកានាថ្ងៃនេះ…

  • អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលទាំងស្រុងការចំពោះការចោទប្រកាន់ទាំងបំពានរបស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន

    អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលទាំងស្រុងការចំពោះការចោទប្រកាន់ទាំងបំពានរបស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន

    ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ដែលបានចុះផ្សាយកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមមាន៖ ឈ្មោះ គឹម ថាយមុនី ចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យ និងឈ្មោះ ដាង ប៊ុនហាក់ អតីតប្រធានគណៈកម្មការប្រតិបត្តិការគណបក្សភ្លើងភ្លើងទៀន ខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ ពីបទក្លែងបន្លំឯកសារសាធារណៈ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ ការឃាត់ខ្លួននេះ តាមដីកាបញ្ជាឱ្យចូលខ្លួនចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយលោក សៀង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ទាក់ទងករណីនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អំពីការឃាត់ជនសង្ស័យចំនួន២នាក់ ទី១. ឈ្មោះ ដាង ប៊ុនហាក់ ភេទប្រុស អាយុ ៥២ឆ្នាំ អតីតប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ និងទី២.ឈ្មោះ គឹម ថាយមុន្នី…

  • ឯកឧត្តម ប៉ែន បូណា៖ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ មានភាពកក់ក្តៅ មានក្តីសង្ឃឹមក្នុងជីវិត និងមានមោទនភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា

    ឯកឧត្តម ប៉ែន បូណា៖ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ មានភាពកក់ក្តៅ មានក្តីសង្ឃឹមក្នុងជីវិត និងមានមោទនភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា លើសពីកម្មវិធីជួបជុំ កម្សាន្តសប្បាយតាមទំនៀមទម្លាប់ប្រពៃណីជាតិ ដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់រៀបចំសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បុណ្យចូលឆ្នាំថ្មី ក៏ជាឱកាសដែលយើងបានឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ឯកឧត្តម ប៉ែន បូណា បានបន្តថា ជាក់ស្តែង៖ទី១.រថយន្តក្រុងសាធារណៈរាប់រយគ្រឿងត្រូវបានរៀបចំដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញទៅស្រុកកំណើតនិងពីស្រុកកំណើតមកភ្នំពេញវិញដោយឥតគិតថ្លៃ។ ក្រៅពីផ្តល់ផលចំណេញយ៉ាងច្រើនដល់ប្រជាពលរដ្ឋនិងកម្មករ កម្មការិនី ដោយពួកគេមិនបាច់ចំណាយលើថ្លៃធ្វើដំណើរ រថយន្តក្រុងក៏ផ្តល់ជូននូវការធ្វើដំណើរប្រកបដោយផាសុកភាពនិងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទៀតផង។ ទី២.ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដែរ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកា៥ម៉ឺនរៀលដល់មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងមន្ត្រីថ្នាក់ក្រោមជាតិរហូតដល់និវត្តជន និងជនបាត់បង់សម្បទារវិជ្ជាជីវៈទៀតផង។ ការឧបត្ថម្ភនេះសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអ្នកខិតខំធ្វើការបម្រើជាតិ និងបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ទី៣.ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំងថ្មី ក៏ទទួលបានអត្ថប្រយោជន៍ដោយភាគីថៃមិនយកថ្លៃសេវាចេញ-ចូល (Re-entry Permit) ចាប់ពីថ្ងៃទី១ មេសា ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ ២០២៤ តាមសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំចំពោះពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស។ ទី៤.សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលទើបតែចេញអនុក្រឹត្យ ស្តីពី ការដំឡើងប្រាក់បំណាច់មុខងារជូនដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រាក់ឧបត្ថម្ភប្រចាំខែដល់មន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិ។ នេះជាកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនជីវភាពអ្នកដែលធ្វើការបម្រើជាតិទាំងអស់។…

  • សមត្ថកិច្ចចាប់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ ពាក់ព័ន្ធករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

    សមត្ថកិច្ចចាប់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ ពាក់ព័ន្ធករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

    ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនឈ្មោះ កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ពាក់ព័ន្ធករណីញុះញង់បង្ក​ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការឃាត់ខ្លួននេះ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សៀង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានបញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី៦ ខែមេសានេះថា ពាក់ព័ន្ធសមត្ថកិច្ច នៃនងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ គឺអនុវត្តទៅតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សៀង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ករណីនេះ គឺបានអនុវត្តទៅតាមនីតិវិធីច្បាប់ដែលបុគ្គលរូបនេះជាប់ពាក់ព័ន្ធនឹងបញ្ហាផ្តល់ព័ត៌មានសម្ភាសន៍ ថតរូបភាពវីដេអូមួយចំនួនពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារ។ អ្វីដែលជាសកម្មភាពរបស់គាត់ដែលធ្វើសកម្មភាពផ្តល់កិច្ចសម្ភាសន៍ និងផ្តល់រូបភាពសម្ភាសន៍ប្រជាពលរដ្ឋមួយចំនួនពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារនោះ ធ្វើឡើងជំរុញឱ្យមានការញុះញង់ រើសអើង និងបង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា “ពាក់ព័ន្ធការចាប់ឃាត់ខ្លួនឈ្មោះ កើត សារ៉ាយ នេះ គឺក្នុងន័យដែលគាត់មានចេតនាញុះញង់ឱ្យប្រជាពលរដ្ឋខឹងសម្បារជាមួយនឹងរាជរដ្ឋាភិបាល។ ថែមទាំងបានផ្តល់ព័ត៌មានទៅដល់សារព័ត៌មាននៅខាងក្រៅដែលមានការបំភ្លៃព័ត៌មានខុសពីការពិតពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លីនៅខេត្តព្រះវិហារកាលពីពេលកន្លងទៅថ្មីៗ។ យើងឃាត់ខ្លួនចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងមិនរាងចោល។ បុគ្គលឈ្មោះ កើត…

  • សម្តេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋសភាវៀតណាម វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខណ្ឌបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ

    សម្តេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋសភាវៀតណាម វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខណ្ឌបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងឯកឧត្តម វឿង ឌិញវ៉េ សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខណ្ឌបក្ស និងរដ្ឋាភិបាល ទោះបីស្ថិតក្នុងស្ថានការណ៍វិវត្តនៃពិភពលោក ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណៈកាន់តែស្រួចស្រាល មិនប្រាកដប្រជា និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម វឿង ឌិញវ៉េ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ព្រមទាំងបានអបអរសាទរ និងកោតសរសើរ សម្តេចតេជោ ដែលត្រូវបានកិច្ចប្រជុំដំបូងនៃព្រឹទ្ធសភា បោះឆ្នោតជាឯកច្ឆន្ទជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដែលជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀតរបស់សម្តេច។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងការនាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់របស់កម្ពុជាក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ឯកឧត្តមប្រធានរដ្ឋសភា…

  • គណបក្សនយោបាយ និងសង្គមស៊ីវិល ប្រតិកម្មតបទៅនឹងអង្គការ Human Right Watch

    គណបក្សនយោបាយ និងសង្គមស៊ីវិល ប្រតិកម្មតបទៅនឹងអង្គការ Human Right Watch

    ភ្នំពេញ៖ គណបក្សនយោបាយ សម្ព័ន្ធភាព បណ្តុំសមាគមអង្គការសង្គមស៊ីវិល និងសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានប្រតិកម្មតបទៅនឹងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch ដែលបានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ របស់កម្ពុជា និងបានហៅអង្គការមួយនេះថា ស៊ីឈ្នួលនយោបាយបរទេសធ្វើសកម្មភាពផ្សព្វផ្សាយ និងវាយតម្លៃពីកម្ពុជា ក្នុងទិដ្ឋភាពតែមួយជ្រុង និងមានចរិតនយោបាយលំអៀងទៅរកនិន្នាការប្រឆាំងសុទ្ធសាធ និងស៊ីឈ្មួលបម្រើនយោបាយបរទេសមាននិន្នាការប្រឆាំង និងបានធ្វើសកម្មភាពជ្រកកោនក្រោមស្លាកសិទ្ធិមនុស្សក្លែងក្លាយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ គណបក្សនយោបាយ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានសម្តែងការសោកស្តាយជុំវិញការមើលឃើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ របស់កម្ពុជា ទន្ទឹមនឹងនេះអង្គការមួយនេះ ថែមបានអំពាវនាវឱ្យបណ្តាម្ចាស់ជំនួយកម្ពុជាទាំងអស់រួមគ្នាដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់រាល់សកម្មភាពគំរាមកំហែង និងការបំបិទសំឡេងក្រុមអ្នកប្រឆាំងតទៅទៀត។ នេះជាការមើលឃើញដោយមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនោះទេ ហើយអង្គការមួយនេះតែងតែស៊ីឈ្នួលនយោបាយបរទេសធ្វើសកម្មភាពផ្សព្វផ្សាយ និងវាយតម្លៃពីកម្ពុជា ក្នុងទិដ្ឋភាពតែមួយជ្រុង និងមានចរិតនយោបាយលំអៀងទៅរកនិន្នាការប្រឆាំងសុទ្ធសាធ។ គណបក្សនយោបាយ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានសង្កេតឃើញថា សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា​កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានចូលរួមដោយគណបក្សនយោបាយចំនួន៤ ហើយក្នុងនោះដែរជាលទ្ធផលមានគណបក្សចំនួន២ ដែលទទួលបានអាសនៈ នេះជាការសបញ្ជាក់ឱ្យឃើញពីលំហូរប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពិតប្រាកដ ដោយសារតែមានការចូលរួមតាមដានយ៉ាងយកចិត្តទុកដាក់ពីបណ្តារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ យ៉ាងច្រើនគួរឱ្យកត់សម្គាល់ ក្នុងអំឡុងការបោះឆ្នោត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ុា ស៊ីងម៉ៅ ពីប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ុា ស៊ីងម៉ៅ ពីប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌

    ភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ុា ស៊ីងម៉ៅ អត្តលេខ ៦៦៣១៥ ពីប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ។ ការចេញអនុក្រឹត្យបញ្ចប់មុខតំណែងនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ យុំា ស៊ីងម៉ៅ អត្តលេខ ៦៦៣១៥ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមរម្លឹកថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ដល់ឧត្តមសេនីយ៍ទោ យ៉ាំ ស៊ីងម៉ៅ អត្តលេខ ៦៦៣១៥ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ៕