-
ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា ប្តេជ្ញាខិតខំបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ លោកជំទាវ ពីង គិតនីកន (Ping M. Kitnikone) អគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ពេញចិត្តចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការល្អ រវាងកាណាដា-កម្ពុជា ដែលជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ហើយក្នុងអាណត្តិការទូតនៅកម្ពុជា លោកជំទាវឯកអគ្គរដ្ឋទូត ប្តេជ្ញាខិតខំបន្ត ពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ ការប្តេជ្ញានេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោកជំទាវអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានបញ្ជាក់អំពីការពេញចិត្តចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការល្អ រវាងកាណាដា-កម្ពុជា ដែលជាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ហើយក្នុងអាណត្តិការទូតនៅកម្ពុជា លោកជំទាវឯកអគ្គរដ្ឋទូត ប្តេជ្ញាខិតខំបន្ត ពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ បន្ថែមលើនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកាណាដា-កម្ពុជា ក៏ដូចជាការពង្រឹងការវិនិយោគប្រកបដោយគុណភាពរបស់ក្រុមហ៊ុនកាណាដានៅកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោកជំទាវ ពីង គិតនីកន…
-
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកវិភាគ អ្នកនយោបាយ រឿងចាប់ខ្លួនសកម្មជននិងថ្នាក់ដឹកនាំគណបក្សនយោបាយ

ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ អ្នកនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលដែលថា ការចាប់ខ្លួនសកម្មជននយោបាយ និងថ្នាក់ដឹកនាំគណបក្សនយោបាយសុទ្ធតែជារឿងនយោបាយនោះ វាមិនមានលក្ខណៈវិទ្យាសាស្ត្រនោះទេ ប៉ុន្តែវាគឺជាទម្លាប់របស់ពួកគេទៅហើយ ដែលតែងតែភ្ជាប់ករណីព្រហ្មទណ្ឌទៅជារឿងនយោបាយ ដើម្បីសម្រាលនូវស្ថានការណ៍ ហើយដាក់បន្ទុកស្ថានការណ៍មកលើរាជរដ្ឋាភិបាល។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថា “យើងត្រូវបែងចែកឱ្យបានដាច់ស្រឡះរវាងនយោបាយ ហើយនឹងបទល្មើសព្រហ្មទណ្ឌ បើសកម្មភាព បើអំពើរបស់អ្នកណាម្នាក់ចូលទៅជាបទល្មើសព្រហ្មទណ្ឌ គេត្រូវអនុវត្តតាមនីតិវិធី ហើយនឹងច្បាប់ព្រហ្មទណ្ឌហើយ វាមិនមែនជារឿងនយោបាយទេ។ បើនិយាយភ្ជាប់មករឿងនយោបាយនៅក្នុងប្រទេសកម្ពុជា ក៏ដូចក្នុងពិភពលោក សុទ្ធតែជារឿងនយោបាយទាំងអស់ ពីព្រោះជាង ៩០% របស់ប្រជាជាតិ របស់ប្រជាពលរដ្ឋ គឺសុទ្ធតែចូលជាសមាជិកគណបក្សនយោបាយណាមួយ។ បើបុគ្គល “ក” ទៅប្រព្រឹត្តបទល្មើស ហើយត្រូវនគរបាលចាប់ខ្លួន ត្រូវគេប្តឹងផ្តល់ ឬត្រូវតុលាការចាត់នីតិវិធី នាំគ្នាទាញមកជួសរឿងនយោបាយអស់ នគរបាលយុត្តិធម៌មិនបាច់ធ្វើការអីទេ តុលាការមិនបាច់ធ្វើការងារអីទេ ហើយយើងលុបច្បាប់ទាំងអស់ឱ្យទៅជាសម័យបុព្វកាលវិញទៅ។ សូមកុំផ្សារភ្ជាប់ក្នុងន័យអវិជ្ជមាន ដើម្បីសម្រាលបន្ទុកខ្លួន ដើម្បីទម្លាក់បន្ទុកមកលើតួអង្គរាជរដ្ឋាភិបាល ឬក៏តុលាការធ្វើឱ្យមានការភាន់ច្រឡំ។ គួរតែទទួលស្គាល់នៅអ្វីដែលយើងធ្វើសកម្មភាពឈានចូលទៅកម្រិតនៃបទល្មើសព្រហ្មទណ្ឌ”។ សូមជម្រាបថា សកម្មជន និងថ្នាក់ដឹកនាំគណបក្សនយោបាយដែលសមត្ថកិច្ចចាប់ខ្លួន គឺដោយសារតែពួកគេបានប្រព្រឹត្តបទល្មើសខុសនឹងច្បាប់៕ដោយ៖ពលជ័យ
-
អគ្គលេខាធិការរង គ.ជ.ប៖ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ អ្នកបោះឆ្នោតគឺជាសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែង

ភ្នំពេញ៖ ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានឱ្យដឹងថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ អ្នកបោះឆ្នោតគឺជាសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែង។ សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែងម្នាក់ៗ មានសិទ្ធិចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតតែមួយ។ ការបញ្ជាក់នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ជូនដល់ប្រធាន គធ.ខប សមាជិក គធ.ខប និងភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ អគ្គលេខាធិការរង គ.ជ.ប បានបន្តថា មណ្ឌលបោះឆ្នោតត្រូវបានរៀបចំតាមរាជធានី ខេត្ត និងក្រុង ស្រុក…
-
ពលការិនីខ្មែរចំនួន២៤នាក់ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព និងសប្បាយរីករាយយ៉ាងខ្លាំងក្រោមការជ្រួមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ក្រោយមានការជួយអន្តរាគមន៍ និងសម្របសម្រួលជាបន្តបន្ទាប់ ពលការិនីខ្មែរចំនួន២៤នាក់បន្ថែមទៀត បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រួមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីនៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលជាប្រទេសជាមិត្ត។ ក្រោយមកដល់ប្រទេសកម្ពុជាវិញ ពលការិនី ជុន សារុន ដែលធ្វើការនៅក្រុមហ៊ុនBAB នៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ហើយក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកកម្ពុជា ដែលបានដុតដៃដុតជើងជួយពលរដ្ឋដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ។ ពលការិនីខ្មែរដែលបានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន២៤នាក់នេះ ជាពលករស្របច្បាប់ ដែលត្រូវបានបញ្ជូនដោយក្រុមហ៊ុនហ្វាទីណា។ ការមកដល់របស់ពលការិនីខ្មែរទាំង២៤នាក់នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ សូមបញ្ជាក់ថា បន្ទាប់ពីសម្របសម្រួលពលការិនីចំនួន២៤នាក់ ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចចក្រអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងការសម្របសម្រួលជូនពលការិនីផ្សេងទៀតដែលមានបំណងចង់វិលត្រឡប់មកមាតុប្រទេសវិញ៕ដោយ៖ពលជ័យ
-
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នឈ្មោះ ស៊ុន ចន្ធី នៅមណ្ឌលអប់រំកែប្រែទី៤

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះ ស៊ុន ចន្ធី ភេទប្រុស នៅមណ្ឌលអប់រំកែប្រែទី៤ (ម៤) ពីបទ៖ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។ គួររម្លឹកឱ្យដឹងថា ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១០ ខែឧសភានេះថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺជាវិធានការច្បាប់សុទ្ធសាធ ហើយធ្វើឡើងមិនមែនដោយសារតែគាត់ជាប្រធានគណបក្សនយោបាយនោះទេ គឺដោយសារតែគាត់បានប្រព្រឹត្តអំពើល្មើសទៅនឹងច្បាប់ ហើយសមត្ថកិច្ចមានមូលដ្ឋានរឹងមាំ និងច្បាស់លាស់ក្នុងចំណាត់ការ និងដំណើរការនីតិវិធីតាមផ្លូវតុលាការ។ ឯកឧត្តមបានបញ្ជាក់ថា “វិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តល្មើសច្បាប់បែបនេះ មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាព ឬក៏ធ្វើទុក្ខបុកម្នេញដល់សកម្មជនអ្នកនយោបាយនោះទេ។ ការប្រើពាក្យថ្កោលទោសទៅលើវិធានការច្បាប់របស់សមត្ថកិច្ចដែលមានមូលដ្ឋានច្បាប់ត្រឹមត្រូវរឹងមាំច្បាស់លាស់ គឺជារឿងមិនត្រឹមត្រូវនោះទេ។ ក្នុងនាមជាស្ថាប័ននីតិបុគ្គលមួយដែលបានចុះបញ្ជីតាមផ្លូវច្បាប់ ហើយមានការយល់ដឹងងំពីច្បាប់”។ យោងតាមសេចក្តីថ្លេងការណ៍របស់ក្រសួងយុត្តិធម៌កាលពីថ្ងទី៩ ខែឧសភា ឆ្នា២០២៤ បានឱ្យដឹងថា ការចាប់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី…
-
អគ្គស្នងការនគរបាលជាតិនិ ងឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ ឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាចប់អាណត្តិ បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានឱ្យបានជាក់លាក់ និងច្បាស់លាស់ដើម្បីឈានទៅធ្វើការទប់ស្កាត់ និងបង្ក្រាប ពិសេសធ្វើការកាត់ទោសខ្សែរយៈបណ្តាញដែលនៅពីក្រោយបទល្មើសទាំងអស់នេះផងដែរ។ ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា របស់ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាចប់អាណត្តិ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវត្តមានឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញចូលជួប ដើម្បីសម្តែងការគួរសម និងជម្រាបលា។ ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា…
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺជាវិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តល្មើសច្បាប់ មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាព ឬក៏ធ្វើទុក្ខបុកម្នេញដល់សកម្មជនអ្នកនយោបាយនោះទេ

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១០ ខែឧសភា នេះថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺជាវិធានការច្បាប់សុទ្ធសាធ ហើយធ្វើឡើងមិនមែនដោយសារតែគាត់ជាប្រធានគណបក្សនយោបាយនោះទេ គឺដោយសារតែគាត់បានប្រព្រឹត្តអំពើល្មើសទៅនឹងច្បាប់ ហើយសមត្ថកិច្ចមានមូលដ្ឋានរឹងមាំ និងច្បាស់លាស់ក្នុងចំណាត់ការ និងដំណើរការនីតិវិធីតាមផ្លូវតុលាការ។ ឯកឧត្តមបានបញ្ជាក់ថា “វិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តល្មើសច្បាប់បែបនេះ មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាព ឬក៏ធ្វើទុក្ខបុកម្នេញដល់សកម្មជនអ្នកនយោបាយនោះទេ។ ការប្រើពាក្យថ្កោលទោសទៅលើវិធានការច្បាប់របស់សមត្ថកិច្ចដែលមានមូលដ្ឋានច្បាប់ត្រឹមត្រូវរឹងមាំច្បាស់លាស់ គឺជារឿងមិនត្រឹមត្រូវនោះទេ។ ក្នុងនាមជាស្ថាប័ននីតិបុគ្គលមួយដែលបានចុះបញ្ជីតាមផ្លូវច្បាប់ ហើយមានការយល់ដឹងងំពីច្បាប់”។ យោងតាមសេចក្តីថ្លេងការណ៍របស់ក្រសួងយុត្តិធម៌កាលពីថ្ងទី៩ ខែឧសភា ឆ្នា២០២៤ បានឲ្យដឹងថា ការចាប់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី អំពីដំណើររឿងពាក់ព័ន្ធនឹង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដោយបុគ្គល រូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។ ការចាប់ខ្លួននេះ ជាការអនុវត្តច្បាប់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះផងដែរ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ហើយជាការអនុវត្តច្បាប់សុទ្ធសាធ ដោយផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។…
-
សម្ដេចធិបតី ៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាផិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និង ជំនាញទន់(Soft Skills) និងបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ នៃការបណ្តុះបណ្តាលជំនាញទន់ដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា ដោយសម្តេចធិបតី ។ ការបញ្ជាក់នេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរួមគ្នាក្នុងតំបន់ និងអន្តរជាតិ។ ការបញ្ជាក់នេះ ក្នុងឱកាសខួបលើកទី៧៤ នៃទិវាសហភាពអឺរ៉ុប កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអបអរសាទរដោយស្មោះ និងសូមជូនពរដល់ប្រជាជន និងប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ ឱ្យជួបតែសន្តិភាព សុភមង្គល និងវិបុលភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធរវាងកម្ពុជានិងសហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំងតាមរយៈការធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តទៅវិញទៅមកផ្នែកនយោបាយ ការពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា ក៏ដូចជាការរក្សាទំនាក់ទំនង និងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់នានា។ ដោយ៖ពលជ័យរូបភាព៖ ក្រសួងការបរទេស
-
រាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោកស្រី Chihoko Asada-Miyakawa បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនា ព្រមទាំងបានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងអង្គការ ILO និងកម្ពុជា និងបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ បន្ថែមលើនេះ លោកស្រីឧបការីអគ្គនាយក ក៏បានសម្តែងនូវការអបអរសាទរចំពោះការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គមជូនដល់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងកម្មករ-និយោជិត ក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបានសម្តែងនូវការគាំទ្រចំពោះប្រទេសកម្ពុជាក្នុងការរៀបចំចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ។ ទន្ទឹមនោះ លោកស្រីឧបការីអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយក្នុងការរួមចំណែក និងគាំទ្រដល់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាពិសេសគាំទ្រដល់សមាគមនានាក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខុដុមនីយកម្មក្នុងរោងចក្រ និងសហគ្រាស។ លោកស្រីឧបការីអគ្គនាយក ក៏បានគោរពស្នើសុំនូវមតិយោបល់…