-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅចម្បងរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក៏ដូចជាអាណត្តិមុនៗ គឺជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នេះ ក៏ដូចជាអាណត្តិមុនៗ គឺជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើតការងារឱ្យបានច្រើនគ្រប់កន្លែង ប្រែក្លាយពីកន្លែងបឹង ពីកន្លែងព្រៃ ពីវាលស្រែ កន្លែងពីអត់ផ្លូវទៅជាកន្លែងដែលមានការបង្កបង្កើនផលកសិកម្ម រុញភ្លើងទៅដល់មូលដ្ឋាន រុញរោងចក្រទៅដល់មូលដ្ឋានបង្កើតការងារជាច្រើន។ គោលដៅធំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការកាត់បន្ថយ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់របស់សម្តេចធិបតីក្នុងពិធីបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតីបានមានប្រសាសន៍បន្តថា នេះជាគោលដៅតែមួយគត់របស់រាជរដ្ឋាភិបាលជាង៤០ឆ្នាំនេះ ដែលពីប្រទេសបែកបាក់ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈនៅការបង្កើតនៅបរិស្ថានចាំបាច់ គឺការបញ្ចប់សង្គ្រាម និងថែរក្សាសន្តិភាពឱ្យបាន ហើយដើម្បីធានានៅភាពរីកចម្រើន។ បើរាប់តែ២៥ឆ្នាំនេះ រាប់តែពីក្រោយសង្គ្រាម យើងបញ្ចប់នៅឆ្នាំ១៩៩៨ នយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាម ឃើញថាជីវភាពរស់នៅរសប់ប្រជាពលរដ្ឋបានកើនឡើងតែក្នុងរយៈពេល២៥ឆ្នាំ។ នៅឆ្នាំ១៩៧៩ ដល់១៩៩៨ យើងនៅវ៉ៃគ្នានៅឡើយ តំបន់ដាច់ដោយដុំជាច្រើននៅឡើយ មិនទាន់ទាក់ក្រឡាគ្នា ថវិកាជាតិជាច្រើនត្រូវបានចំណាយទៅលើការទិញគ្រាប់បាញ់គ្នា។ កម្លាំងពលកម្មយើងជាច្រើនត្រូវបានចូលទ័ពដើម្បីវៃគ្នាលើសមរភូមិ។ ដីយើងច្រើនណាស់ជាពិសេសនៅតាមព្រំដែន គឺយើងទៅមិនរួចទៅមិនដល់សុទ្ធតែមីន។ តែក្រោយពីឆ្នាំ១៩៩៨មកនេះ យើងអាចបញ្ឈប់រាល់ការបាត់បង់ទាំងអស់នោះ។ ហើយបែរប្រមូលកម្លាំងទាំងធនធានមនុស្សទាំងថវិកា ទាំងការរំដោះដីធ្លីមកជាការបង្កបង្កើនផល។ សម្តេចធិបតីបានលើកឡើងថា មុនកូវីដ-១៩ មកដល់ គឺប្រទេសយើងបានរីកចំរើននៅក្នុងកម្រិតជាប្រទេសដែលមានសេដ្ឋកិច្ចលឿនជាងគេនៅក្នុងចំណោមប្រទេស១០% , ជាង៧%…
-
ក្រសួងការបរទេសបំភ្លឺចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ក្រោមចំណងជើងថា “កម្ពុជាទាត់ចោលការវិភាគថាអាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង”

ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការបំភ្លឺចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមចំណងជើងថា “កម្ពុជាទាត់ចោលការវិភាគថា អាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង” ដូចខាងក្រោម៖ ១.អ្នកនាំពាក្យក្រសួង ពុំបានចេញសេចក្តីថ្លែងការណ៍ឡើយ តែបានសរសេរលិខិតឆ្លើយបំភ្លឺ ទៅ The Diplomat។២.ចំពោះការធ្វើអត្ថាធិប្បាយរបស់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកនៅមិនទាន់បានសម្រេច ផ្តល់ប្រព័ន្ធអនុគ្រោះ GSP ដល់កម្ពុជាឡើងវិញទេ ខណៈដែលប្រព័ន្ធនេះបានផុតកំណត់ក្នុង ឆ្នាំ២០២០ សូមបញ្ជាក់ថា ករណីនេះបានកើតមានចំពោះក្រុមប្រទេសកំពុងអភិវឌ្ឍន៍ដែល ទទួលបាន GSPរបស់សហរដ្ឋអាមេរិកទាំងអស់ ពុំមែនជាករណីដោយឡែកចំពោះតែកម្ពុជាមួយនោះទេ៕
-
នៅព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីម្ពោធបើកការដ្ឋានផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា តម្លៃប្រមាណ៦០លានដុល្លារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា។ គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ (ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ) ទទឹង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។ ស្ពានដ៏សំខាន់ដែលកើតឡើងដោយការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការ បានដំណើរការការដ្ឋានមុនពិធីសម្ពោធបើកការដ្ឋានជាផ្លូវការចាប់ផ្តើម ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និងធានាសមិទ្ធផលរួចរាល់តាមការគ្រោងទុក ដែលមកដល់ពេលនេះ សម្រេចបានជាង២ភាគរយហើយ។ ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវសាងសង់ប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ ងសង់ដោយក្រុមហ៊ុន…
-
ថ្ងៃទីប្រាំបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីប្រាំបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង៤គណបក្ស បានធ្វើសកម្មភាពឃោសនាផ្សេងទៀត ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនយោបាយខ្លួនដល់អ្នកបោះឆ្នោត។ តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ ឃើញថា៖-គណបក្សហ៊្វុនស៊ិនប៉ិច បានចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស នៅខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧ ។-គណបក្ស កម្លាំងជាតិ បានធ្វើសកម្មភាពជួបប្រជុំនៅខេត្តកំពង់ស្ពឺ នៃភូមិភាគទី៧ ។-គណបក្ស ឆន្ទៈខ្មែរ បានជួបប្រជុំ ចែកខិត្តបណ្ណ និងចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅភូមិភាគទី២ ភូមិភាគទី៤ ភូមិភាគទី៥ ភូមិភាគទី៦ និងភូមិភាគទី៨។-គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពនៅគ្រប់ភូមិភាគ ដោយនៅភូមិភាគទី១ និងភូមិភាគទី២ មានការចាក់មេក្រូផ្សព្វផ្សាយ និងនៅភូមិភាគផ្សេងទៀត មានការជួបប្រជុំ ការចាក់មេក្រូផ្សព្វផ្សាយ និងការចែកខិត្តបណ្ណ។ ជាទូទៅ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ…
-
អ្នកនាំពាក្យស្នងការក្រុងភ្នំពេញ៖ ស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាពល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតរុស្ស៊ីបានលើកឡើងនោះទេ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញមានការចេញផ្សាយលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដោយស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធការសម្តែងនូវភាពព្រួយបារម្ភអំពីបញ្ហាសន្តិសុខ នៅក្នុងរាជធានីភ្នំពេញ ពិសេសតាមដងមហាវិថីព្រះស៊ីសុវត្ថិ។ ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការអះអាងថា បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាព ល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនោះទេ និងសូមបញ្ជាក់ជូនសាធារណជនដូចខាងក្រោមៈ១-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ដែលកំពុងរស់នៅ និងមកលេងកម្សាន្តនៅក្នុងរាជធានីភ្នំពេញគ្រប់កាលៈទេសៈទាំងអស់ ដោយបានចាត់ទុកការងារនេះ មានភាពសារៈសំខាន់ និងចាំបាច់បំផុត។២-គ្រប់បទល្មើសដែលបានកើតឡើង ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចាត់វិធានការដោះស្រាយ និងខិតខំស្រាវជ្រាវឱ្យអស់លទ្ធភាព ដើម្បីឈានទៅបង្ក្រាបមុខសញ្ញាប្រព្រឹត្តល្មើសមកផ្ដន្ទាទោស តាមនីតិវិធីច្បាប់។ ទន្ទឹមគ្នានោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំយន្តការ ផែនការ និងដាក់ចេញវិធានការផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាព។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិទាំងអស់ សូមកុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដូចការចេញផ្សាយខាងលើ។ ក្នុងករណីមានបញ្ហាកើតឡើង សូមទំនាក់ទំនងរាយការណ៍អំពីហេតុការណ៍ភ្លាមៗ…
-
អ្នកនាំពាក្យ គ.ជ.ប៖ ថ្ងៃទីប្រាំបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីប្រាំបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង៤គណបក្ស បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួន ដើម្បីផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួនដល់អ្នកបោះឆ្នោត។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់ AMS ថា រយៈពេលឃោសនា ៨ថ្ងៃនេះ មិនមានពាក្យបណ្តឹងណាមួយនោះទេ ហើយស្ថាប័នពាក់ព័ន្ធគណបក្សនយោបាយ មន្ត្រីបោះឆ្នោត គណៈអចិន្ត្រៃយ៍សន្តិសុខសម្រាប់ការបោះឆ្នោត ព្រមទាំងអាជ្ញាធរដែនដីមានកិច្ចសហការគ្នា ដើម្បីដោះស្រាយនៅបញ្ហាតូចតាចដែលកើតមានឡើង។ ប៉ុន្តែជានីតិវិធីឃើញថា គណបក្សនយោបាយ និងភាគីពាក់ព័ន្ធសុទ្ធតែបានអនុវត្តត្រឹមត្រូវទៅតាមនីតិវិធី។ រយៈពេល ៨ថ្ងៃនេះ ដំណើរការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអ្វីដែលគួរឱ្យកត់សម្គាល់ជាដុំកំភួននោះទេ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៧ ខែកុម្ភៈ នេះបានឱ្យដឹងថា បានតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ នៅតាមមណ្ឌលភូមិភាគទាំង៨ គឺពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែសកម្មភាពឃោសនាផ្សេងទៀតត្រូវបានធ្វើឡើងជាធម្មតា ក្នុងនោះ៖-គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពនៅគ្រប់ភូមិភាគ តាមរយៈការជួបប្រជុំ ការចែកខិត្តបណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស។-គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពនៅតាមភូមិភាគនានា លើកលែងតែភូមិភាគទី២ ដោយបានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស។-គណបក្សហ៊្វុនស៊ិនប៉ិច…
-
ឯកឧត្ដម ទេព នីថា៖ គ.ជ.ប តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដើម្បីធ្វើយ៉ាងណាឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅបានល្អបំផុត និងត្រឹមត្រូវតាមច្បាប់កំណត់

ភ្នំពេញ៖ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ថ្វីត្បិតតែការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ដែលអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងក៏ដោយ ក៏ថ្នាក់ដឹកនាំ គ.ជ.ប ជាពិសេសឯកឧត្តមប្រធាន គ.ជ.ប តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដើម្បីធ្វើយ៉ាងណាឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅបានល្អបំផុត និងត្រឹមត្រូវតាមច្បាប់កំណត់។ ការបញ្ជាក់នេះ ក្នុងពិធីវគ្គបណ្ដុះបណ្ដាលដល់មន្រ្តីបោះឆ្នោត គណបក្សនយោបាយ និងភាគីពាក់ព័ន្ធស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការងារនេះអាចសម្រេចទៅបាន គឺអាស្រ័យដោយមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ មានការយល់ដឹងច្បាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដើម្បីត្រៀមអនុវត្ត និងចូលរួមសហការអនុវត្តតាមមុខការរៀងៗខ្លួន។ ហេតុនេះហើយទើប គ.ជ.ប ត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅគ្រប់ដំណាក់កាលទាំងអស់ រួមទាំងវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ដើម្បីផ្តល់នូវការយល់ដឹងពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការទទួលខុសត្រូវ។ អគ្គលេខាធិការ គ.ជ.ប…
-
ថ្ងៃទីប្រាំពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ

ភ្នំពេញ៖ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង៤គណបក្ស បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួន សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលជាថ្ងៃទីប្រាំពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥នៅតាមមណ្ឌលភូមិភាគទាំង៨ គឺពុំមានសកម្មភាពហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែសកម្មភាពឃោសនាផ្សេងៗទៀតត្រូវបានធ្វើឡើងជាធម្មតា ដោយក្នុងនោះ៖-គណបក្សកម្លាំងជាតិ បានធ្វើសកម្មភាពជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស និងអ្នកបោះឆ្នោត និងចាក់មេក្រូផ្សព្វផ្សាយនៅខេត្តកំពង់ឆ្នាំង នៃភូមិភាគទី៧។-គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពជួបប្រជុំ ចែកខិត្តបណ្ណ និងចាក់មេក្រូផ្សព្វផ្សាយនៅខេត្តព្រៃវែង នៃភូមិភាគទី៦។-គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តកំពត នៃភូមិភាគទី៥។-គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនានៅគ្រប់ភូមិភាគ តាមរយៈការជួបប្រជុំ ចែកខិត្តបណ្ណ ចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត។ ជាទូទៅ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ គួរបញ្ជាក់ឱ្យដឹងថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រីឯការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង…
-
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ គាំទ្រប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង

ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយបានគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក្រដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើការដាក់ចេញនៅបទបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច។ លោក ថុល សុផាន់ណា អ្នកនាំពាក្យសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានថ្លែងថាសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលបានគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក្រដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើការដាក់ចេញនៅបទបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច។ លោកបានបន្តថា ល្បែងស៊ីសងខុសច្បាប់ដែលបន្តកើតមាននៅតាមមូលដ្ឋានតំបន់មួយចំនួនដែលជាការបង្កផលប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ចំពោះល្បែងស៊ីសងជាបញ្ហាដែលកើតមានភាគច្រើនដែលបង្កភាពអនាធិបតេយ្យ ក៏ដូចជាបង្កើតបានជាបទល្មើសផ្សេងៗ និងបង្កភាពគ្រោះថ្នាក់ទៅដល់ស្រទាប់យុវជន ក៏ដូចជាប្រជាពលរដ្ហឋផ្សេងៗទៀត។ ហេតុនេះហើយទាមទារឱ្យមាននូវវិធានការបង្ក្រាប ក៏ដូចជាវិធានការអប់រំទៅតាមនីតិវិធីច្បាប់។ ចំណែកលោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានគាំទ្រទាំងស្រុងចំពោះអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់។ ប្រសាសន៍របស់សម្តេចធិបតីជារឿងត្រឹមត្រូវ ជៀសវាងអំពើអបាយមុខគ្រប់យ៉ាង ហើយចំពោះអបាយមុខទាំងអស់ហ្នឹងវាកើតមានអំពើហិង្សាក្នុងគ្រួសារ និងអំពើចោរកម្មនៅក្នុងសង្គម។ រីឯលោកបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា បញ្ហាល្បែងស៊ីសង ជាបញ្ហាប្រឈមនៅក្នុងសង្គម…
-
ក្រុមយុវជនសង្គមស៊ីវិល ថ្កោលទោសចំពោះគណបក្សនយោបាយដែលគំរាមកំហែងដល់អង្គបោះឆ្នោតព្រឹទ្ធសភា

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល បានតាមដានអំពីស្ថានការក្នុងការឃោសនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ យ៉ាងយកចិត្តទុកដាក់ ក្នុងនោះក្នុងនាមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ យើងខ្ញុំសូមសម្តែងការកោតសរសើរដល់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំដំណើរការឃោសនាបោះឆ្នោត និងសម្របសម្រួលដើម្បីធានាបានថាការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ប៉ុន្តែមានគណបក្សនយោបាយមួយដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាសម្រាប់អាណត្តិនេះ បាននិងកំពុងធ្វើសកម្មភាពញុះញង់ដល់សមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតទៅវិញ។ ទង្វើគំរាមកំហែងលើអង្គបោះឆ្នោត បង្គាប់បញ្ជាឲ្យបោះឆ្នោត ជូនគណបក្សនេះ ឬគណបក្សនោះ សបញ្ជាក់ថាជាការំលោភ លើសិទ្ធិក្នុងការសម្រេចចិត្តរបស់អង្គបោះឆ្នោត រំលោភលើការសម្ងាត់នៃបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតជាដើម។ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាត់ទុកថា សកម្មភាពគំរាមកំហែងរបស់គណបក្សនេះជាទង្វើមិនគប្បី និងផ្ទុយពីគោលការណ៍នៃច្បាប់ និងរំលោភបំពានដល់សិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។ ជាចុងក្រោយ យើងខ្ញុំទាំងអស់គ្នា សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណាមួយ ដែលមានចិត្តគំនិតបំបែកបំបាក់ និងធ្វើឱ្យប្រទេសជាតិកម្ពុជា អស្ថិរភាព អសន្តិសុខ និងអណាធិបតេយ្យជាដាច់ខាត។ យើងខ្ញុំសូមគាំទ្រដល់ ស្ថាប័នពាក់ព័ន្ធ ពិសេស ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានវិធានចំពោះគណបក្សនយោបាយ ឬបុគ្គលជ្រុលនិយមទាំងអស់នោះ ដើម្បីធានាដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៥…