-
គ.ជ.ប ចេញសេចក្តីអំពាវនាវស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត

យោងតាមមាត្រា ១៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សកម្មភាពឃោសនាបោះឆ្នោតត្រូវចប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០ យប់ថ្ងៃទី២៣ ខែកុម្ភៈ រហូត ដល់ ម៉ោង១២: ០០យប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សេចក្តីណែនាំ រួមនឹងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុងដំណាក់កាលនេះ ជាពិសេស ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាពទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិតធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោត…
-
រដ្ឋមន្រ្តីក្រសួងការបរទេស៖ ក្នុងរយៈពេល៦ខែ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យវិស័យកាទូតមានភាពរីកចម្រើនលើឆាកអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងរយៈពេល៦ខែ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យវិស័យកាទូតមានភាពរីកចម្រើនលើឆាកអន្តរជាតិដោយធ្វើការទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត ក៏ដូចបណ្តាប្រទេសផ្សេងៗ ទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលសកលពហុនិយមពីមួយឆ្នាំទៅមួយឆ្នាំមានការតានតឹងពីសង្គ្រាមយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នៅគោលនយោបាយសន្តិភាពផ្សះផ្សាជាតិនៅក្នុងតំបន់ ក៏ដូចជាក្នុងឆាកអន្តរជាតិ។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំប្រតិភូគណៈកម្មការទី៥ និងតំណាងគណៈកម្មការពាក់ព័ន្ធនានា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីសិក្សាស្វែងយល់ពីគោលនយោបាយការបរទេសកម្ពុជា ការទូតសេដ្ឋកិច្ច ភាពជាដៃគូក្នុងតំបន់ និងអន្តរជាតិ នៅក្នុងរបត់ពិភពលោកមួយដែលមានលក្ខណៈពហុប៉ូល ពហុសណ្ឋាន និងស្មុគស្មាញ ដែលបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន។ រដ្ឋមន្រ្តីក្រសួងការបរទេសបានបញ្ជាក់ថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់សម្តេចបវរធិបតី ក្រសួងបានដាក់ចេញនៅយុទ្ធសាស្ត្រក្នុងការទំនាក់ទំនងការទូតទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច ផ្នែកពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាកៀរគរអ្នកវិនិយោគិនឱ្យមកធ្វើវិយោគទន់នៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធ្វើឱ្យមានទីផ្សារការងារសម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសធ្វើឱ្យសេដ្ឋកិច្ចជាតិមានភាពរីកចម្រើន៕ដោយ៖ពលជ័យរូបភាព៖រដ្ឋសភា
-
សមាគមប្រជាពលរដ្ឋខ្មែរចំនួន៥ នៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ គាំទ្រយ៉ាងពេញទំហឹងទាំងស្រុងចំពោះការដាក់ចេញនូវបទបញ្ជា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ សមាគមប្រជាពលរដ្ឋខ្មែរចំនួន៥ នៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ បានសម្តែងនូវការពេញចិត្តជាខ្លាំង និងសូមគាំទ្រយ៉ាងពេញទំហឹងទាំងស្រុងចំពោះការដាក់ចេញនូវបទបញ្ជា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការគ្រប់ប្រភេទ ប្រសិនបើមានការប្រើប្រាស់គ្រឿងញៀន ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង។ នៅក្នុងញ្ញត្តិគាំទ្ររបស់សមាគមប្រជាពលរដ្ឋខ្មែរចំនួន៥ នៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ បានប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងទាំងស្រុងចំពោះការដាក់ចេញនូវ បទបញ្ជាលេខ០១បប ស្តីពី ការដាក់ចេញវិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយបញ្ជាឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន និងត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ក្នុងករណីរកឃើញថាបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ញ្ញត្តិគាំទ្របានបន្តថា គោលគំនិតដ៏ឧត្តុង្គឧត្តមរបស់សម្តេចមហាបវរធិបតី ក្នុងបទបញ្ជាស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាគតិបណ្ឌិតដ៏ត្រឹមត្រូវបំផុត…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ត្រឹមតែ៦ខែប៉ុណ្ណោះ ភាពមន្ទិលសង្ស័យទៅលើសមត្ថភាពដឹកនាំរបស់ក្រុមអ្នកបន្តវេនបានរសាត់បាត់យ៉ាងឆាប់រហ័ស

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះគឺជាខួបគម្រប់៦ខែគត់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ៦ខែនៃអាណត្តិ៥ឆ្នាំរបស់ខ្លួន គឺជារយៈពេលខ្លីណាស់ ដែលត្រូវនិយាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ជាពិសេសសម្រាប់រាជរដ្ឋាភិបាលថ្មី ដែលទើបចាប់ផ្តើមដំណើរការដូចជារាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។ ប៉ុន្តែពេលវេលាមិនមែនជាកត្តាកំណត់ដាច់ខាតសម្រាប់វាស់វែងពីសមិទ្ធផលឡើយ។ ការដាក់ចេញគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ សមត្ថភាពធនធានមនុស្ស និងឆន្ទៈការងារ អាចធ្វើឱ្យសម្រេចលទ្ធផលលើសពីការរំពឹងទុកធៀបនឹងពេលវេលា។ ជាក់ស្តែង ភាពស្វាហាប់ សកម្មក្លៀវក្លា របស់រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៦ខែនេះ បានសម្រេចលទ្ធផលហួសពីការស្មាន និងធ្វើឱ្យមហាជនទូទៅចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានផ្តល់ការទុកចិត្តយ៉ាងឆាប់រហ័ស។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា លក្ខណៈពិសេសរបស់រាជរដ្ឋាភិបាលបន្តវេនគណបក្សប្រជាជនកម្ពុជាគឺ៖ មេដឹកនាំវ័យក្មេងតែសមត្ថភាពចាស់ទុំ ក្រុមការងារថ្មីតែមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ហើយដើរទៅមុខស្រុះគ្នាតាមការចង្អុលបង្ហាញប្រកបដោយភាពប្រាកដប្រជារបស់មេដឹកនាំ ផែនការដែលដាក់ចេញត្រូវតែមានលទ្ធផល ប្រើសមត្ថភាពឱ្យអស់សក្តានុពលដើម្បីចំណេញពេលវេលា។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលប្រើពេលតិចតែសម្រេចបានការងារច្រើន និងអាចចាត់ទុកជាចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលបន្តវេន។ ប្រភពដដែលបានបន្តទៀតថា ទោះយ៉ាងណា ការងារមិនអាចទៅមុខបានលឿនឡើយ ប្រសិនបើគ្មានគ្រឹះដ៏រឹងមាំដែលក្រាលដោយរៀមច្បងជំនាន់មុន និងគំរូដ៏ល្អដែលអ្នកជំនាន់ក្រោយបានរៀនសូត្រនិងដើរតាម។ ត្រឹមតែ៦ខែប៉ុណ្ណោះ ភាពមន្ទិលសង្ស័យទៅលើសមត្ថភាពដឹកនាំរបស់ក្រុមអ្នកបន្តវេនបានរសាត់បាត់យ៉ាងឆាប់រហ័ស។ ទាំងរៀមច្បងក្នុងបក្ស ទាំងប្រជាពលរដ្ឋម្ចាស់ឆ្នោត មានទំនុកចិត្តពេញលេញចំពោះរាជរដ្ឋាភិបាល។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដំឡើងឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី ដើម្បីមានទម្ងន់លើការកែទម្រង់រដ្ឋបាលសាធារណៈ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ ឃើញមានការវាយប្រហាររឿងដំឡើងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈទៅជាឧបនាយករដ្ឋមន្ត្រី ទោះបីជាឯកឧត្តម ហ៊ុន ម៉ានី មិនមែនកាន់ការងារនេះ អ្នកណាក៏ដោយដែលកាន់ការងារនេះ ក៏ត្រូវដំឡើងដែរ ដោយសារក្រសួងមុខងារសាធារណៈដើរតួនាទីជាសេនាធិការនៅក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈដែលគ្របទៅលើជួយទៅលើការកំណែទម្រង់នេះដែលពាក់ព័ន្ធទៅដល់គ្រប់ក្រសួងស្ថា័នទាំងអស់។ បើសេនាធិការទម្ងន់ទាប ទៅប្រាប់គេរធ្វើការយ៉ាងម៉េចឱ្យនាយករដ្ឋមន្ត្រីដើរធ្វើការងារខ្លួនឯងឬយ៉ាងម៉េច?។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា តម្រូវការកំណែទម្រង់អាទិភាពត្រូវបង្កើនសិទ្ធិ បង្កើតតួនាទី និងទម្ងន់ឱ្យធ្វើដើម្បីផលប្រយោជន៍ជាតិទាំងមូល។ នៅក្នុងការដឹកនាំអនុវត្តនូវគម្រោង។ ហេតុអីសម្តេចត្រូវបង្កើតគណៈកម្មការជាតិមួយទៀត ដែលនាយករដ្ឋមន្ត្រីដឹកនាំផ្ទាល់ទៅលើការកែទម្រង់បី គឺមុខងារសាធារណៈ កែទម្រង់អប់រំ និងសុខាភិបាល ដោយសារបីនេះសំខាន់។ ដោយសារយើងត្រូវការប្រសិទ្ធភាព ត្រូវការដាវ ហើយអត់មានពេលច្រើនទេ ត្រូវធ្វើការឱ្យដាច់លះតែម្តង ដើម្បីយើងអាចធ្វើទៅបាន។ បើមិនមានទម្ងន់គ្រប់ នាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មការ ហើយរដ្ឋមន្ត្រីក្រសួងជំនាញជាសេនាធិការ ជាប្រធានលេខាធិការដ្ឋានដែលដឹកនាំអនុវត្ត ក្រសួងអប់រំ យុវជន និងកីឡា មានឯកឧត្តម ហង់ជួន ណារ៉ុន ក្រសួងសុខាភិបាលមានឯកឧត្តម…
-
គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដាក់របាយការណ៍ជាតិលើកដំបូង

ភ្នំពេញ៖ គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ អង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដាក់របាយការណ៍ជាតិលើកដំបូងរបស់កម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ដោយបានពន្យល់ពីមូលដ្ឋានច្បាប់ជាតិ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលធានានូវការអនុវត្តស្របតាមបទប្បបញ្ញត្តិចែងក្នុងអនុសញ្ញានេះ។ ការកោតសរសើរនេះ នាសម័យប្រជុំលើកទី២៦ របស់គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ អង្គការសហប្រជាជាតិ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ Palais Wilson ទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នៅក្នុងកិច្ចសន្ទនារយៈពេលពីរថ្ងៃនេះ សមាជិកសមាជិកានៃគណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដាក់របាយការណ៍ជាតិលើកដំបូង ដោយបានពន្យល់ពីមូលដ្ឋានច្បាប់ជាតិ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលធានានូវការអនុវត្តស្របតាមបទប្បបញ្ញត្តិចែងក្នុងអនុសញ្ញានេះ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការ ក៏បានលើកជាសំណួរដើម្បីទទួលបានព័ត៌មាន ការបំភ្លឺ ការបកស្រាយ និងសេចក្តីពន្យល់បន្ថែម ពាក់ព័ន្ធនឹង វិស័យមួយចំនួន ដូចជា ក្របខ័ណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការប្រឆាំងអំពើពុករលួយ ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ពលករទេសន្តរប្រវេសន៍ ការប្រឆាំងការជួញដូរមនុស្ស ឯករាជ្យភាព តុលាការ ប្រព័ន្ធយុត្តិធម៌អនីតិជន ជាដើម។ ជាការឆ្លើយតប គណៈប្រតិភូកម្ពុជាបានរួមសហការគ្នាបានយ៉ាងល្អ ដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាតំណាងរដ្ឋអធិបតេយ្យ ធ្វើការឆ្លើយតប បកស្រាយ និងបំភ្លឺលើបញ្ហា…
-
គណបក្សនយោបាយជាច្រើនគាំទ្របទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

គណបក្សនយោបាយជាច្រើននៅកម្ពុជា បានធ្វើញត្តិគាំទ្របទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ គណបក្សនយោបាយទាំងនោះយល់ឃើញថា គ្រោះថ្នាក់បណ្តាលមកពីឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន នៅតែបន្តរីករាលដាលគួរឱ្យព្រួយបារម្ភទាំងក្នុងតំបន់ និងលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាលទី៧នេះ បណ្តាគណបក្សនយោបាយ បានប្រកាសគាំទ្ររាជរដ្ឋាភិបាលដែលបានបន្តចាត់ទុកការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាអាទិភាពរបស់ខ្លួន ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ផងដែរ។ គណបក្សនយោបាយយល់ស្របនឹងប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលដែលបានលើកឡើង យើងរៀបចំមន្ត្រីរាជការទាំងអស់ មិនចំពោះតែកងកម្លាំងប្រដាប់អាវុធ ទាហាន នគរបាល កងរាជអាវុធហត្ថនោះទេ។ គណបក្សនយោបាយទាំងនេះ មានទស្សនវិស័យកសាងមាតុភូមិមួយ ដែលពលរដ្ឋជាម្ចាស់រស់ក្នុងភាពថ្លៃថ្នូរ ដោយប្រកាន់យកឥរិយាបថនយោបាយមជ្ឈិមាបដិបទា ផ្លូវកណ្តាល និងស្មារតីទទួលខុសត្រូវ ចូលរួម ដោយយើង របស់យើង ដើម្បីជាតិយើង៕
-
ឯកឧត្តម ញឹក ប៊ុនឆៃ គាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានបញ្ជាក់ច្បាស់ៗថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យតែរកឃើញថា មានប្រើប្រាស់គ្រឿងញៀន ឬក៏ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនត្រូវបណ្តេញចេញពីក្របខ័ណ្ឌ និងការចេញបទបញ្ជាស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តម ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ សូមគាំទ្រប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះចំណាត់ការនេះ ជាពិសេសនៅក្នុងជួរមន្ត្រីរាជការនៅក្នុងរាជរដ្ឋាភិបាលដែលមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន រហូតដល់មានការបណ្តេញចេញពីក្របខ័ណ្ឌដែលបានអនុវត្តជាបន្តបន្ទាប់។ នេះគឺជាចំណុចល្អប្រសើរមួយអ្នកដែលមានពាក់ព័ន្ធបញ្ហាគ្រឿងញៀនត្រូវបានបោសសម្អាតចេញនៅក្នុងជួរក្របខណ្ឌនៃមន្ត្រីរាជការ។ ឯកឧត្តមបានបញ្ជាក់ថា អ្នកដែលពាក់ព័ន្ធគ្រឿងញៀននេះអាចប្រព្រឹត្តនៅសកម្មភាពមួយចំនួនដែលអាចផ្ទុយនឹងច្បាប់ ក៏ដូចជាមានការប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ឬក៏មន្ត្រីដទៃដែលស្អាតស្អំ។ ដូច្នេះហើយលោកឃើញចំណាត់ការនេះ គឺពេញចិត្ត ហើយសង្ឃឹមថា ការអនុវត្តវិធានការនេះ នឹងមានជាបន្តបន្ទាប់រហូតដល់ធ្វើឱ្យមន្ត្រីរាជការនៅក្នុងជួររាជរដ្ឋាភិបាលស្អាតស្អំមិនមានពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន។ សូមជម្រាបថា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា មន្ត្រីរាជការស៊ីវិល…
-
ថ្ងៃទីដប់ពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីដប់ពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង៤គណបក្ស បានធ្វើសកម្មភាពឃោសនាផ្សេងៗទៀតតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួន។ គ.ជ.ប បានបញ្ជាក់ថា ជាទូទៅ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ គ.ជ.ប បានបន្តថា តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ ឃើញថា៖-គណបក្សប្រជាជនកម្ពុជា បានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស នៅគ្រប់ភូមិភាគ។-គណបក្សឆន្ទៈខ្មែរ បានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយ នៅខេត្តព្រៃវែង នៃភូមិភាគទី៦ ។-គណបក្សហ៊្វុនស៊ិនប៉ិច បានចាក់មេក្រូផ្សព្វផ្សាយ នៅខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧ និងបានជួបប្រជុំនៅខេត្តកំពង់ធំ នៃភូមិភាគទី៨ ។-គណបក្សកម្លាំងជាតិ បានជួបប្រជុំនៅខេត្តស្ទឹងត្រែង នៃភូមិភាគទី៨។ សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅសួរសុខទុក្ខលោក ថាក់ស៊ីន ដល់ផ្ទះនៅទីក្រុងបាងកក

សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីទៅសួរសុខទុក្ខលោក ថាក់ស៊ីន ដែលជាបងធម៌របស់សម្តេចដល់ផ្ទះនៅទីក្រុងបាងកក។ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ នេះថា “ឯកឧត្តម ថាក់ស៊ីន ទោះបីមានជម្ងឺក៍បានទទួលយើងក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់ អ៊ុង អ៊ីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ។ ដើម្បីពង្រឺងចំណងមិត្តភាព ខ្ញុំបានអញ្ជើញ អ៊ុង អ៊ីង ប្រធានគណបក្សភឿថៃទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ១៤ និង១៥ មីនា ២០២៤ខាងមុខ”។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា អតីតនាយករដ្ឋមន្ត្រី២នាក់ ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍រយៈពេល៣២ឆ្នាំ នៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុស និងក្មួយស្រី ដែលបានទទួលខ្ញុំនៅថ្ងៃនេះ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន