-
អ្នកនាំពាក្យក្រសួងការបរទេស ឆ្លើយតបទៅនឹងការសាកសួររបស់អ្នកយកព័ត៌មានអំពីការអនុវត្តសិទ្ធិសម្តែងមតិរបស់ពលរដ្ឋខ្មែរមួយចំនួនក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើការបំភ្លឺឆ្លើយតបទៅនឹងការសាកសួររបស់អ្នកយកព័ត៌មានអំពី ការអនុវត្តសិទ្ធិសម្តែងមតិរបស់ពលរដ្ឋខ្មែរមួយចំនួន ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី។ ជាការឆ្លើយតបទៅនឹងការសាកសួររបស់អ្នកយកព័ត៌មាន អំពីការអនុវត្តសិទ្ធិសម្តែងមតិរបស់ពលរដ្ឋខ្មែរមួយចំនួន ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី ជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការឆ្លើយបំភ្លឺ ដូចខាងក្រោមនេះ៖ ជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិនៃការសម្តែងមតិត្រូវស្ថិតក្នុងក្របខ័ណ្ឌនីតិរដ្ឋ។ កន្លងមកមានការអធិប្បាយ និងបកស្រាយជាច្រើនអំពីសិទ្ធិសម្តែងមតិក្នុងឱកាសដំណើរទស្សនកិច្ច ផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៅប្រទេសម៉ាឡេស៊ី តែពុំមានការនិយាយអំពីច្បាប់ និងគោលការណ៍នានាឡើយ។ ឯកឧត្តមពុំមានអ្វីជំទាស់នឹងសិទ្ធិនៃការសម្តែងមតិនោះឡើយ តែសូមធ្វើការចាប់អារម្មណ៍លើតម្រូវការនៃការគោរពច្បាប់ និងគោលការណ៍មួយចំនួនដូចខាងក្រោម ដើម្បីជាការបំពេញអោយផ្នែកដែលខ្វះ ចន្លោះក្នុងការលើកខាងលើនេះ៖១. “ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន” គឺជាគោលការណ៍មួយ ក្នុងចំណោមគោលការណ៍នានា ដែលមានចែងក្នុងជំពូក១ មាត្រា២ នៃធម្មនុញ្ញអាស៊ាន។ កម្ពុជា និងម៉ាឡេស៊ី មិនត្រឹមតែមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប៉ុណ្ណោះទេ តែក៏ជាប្រទេសសមាជិកអាស៊ានដែលត្រូវគោរពយ៉ាងពេញលេញចំពោះធម្មនុញ្ញអាស៊ាន។២.ជាគោលការណ៍នៅក្នុងការអនុវត្តជាអន្តរជាតិ ប្រទេសម្ចាស់ផ្ទះមានកាតព្វកិច្ចធានាសេចក្តី ថ្លៃថ្នូរ សន្តិសុខ សុវត្ថិភាព និងភាពរលូន…
-
នៅថ្ងៃស្អែក គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែកុម្ភៈនេះ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត គ.ជ.ប ត្រូវធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានបញ្ជូនមក គ.ជ.ប។ គ.ជ.ប បានបន្តថា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតនេះ នឹងធ្វើឡើងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២:០០ រសៀល នៅសាលសន្និសីទនៃទីស្ដីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។ បើតាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វផ្សាយ បានបង្ហាញឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេងទទួលបានអាសនៈចំនួន៣អាសនៈ។…
-
គណបក្សនយោបាយជាច្រើន គាំទ្រនិងអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥

ភ្នំពេញ៖ គណបក្សនយោបាយជាច្រើន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ អបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ គណបក្សនយោបាយបានបញ្ជាក់ថា ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលប់នេះ គឺបានបង្ហាញ និងឆ្លុះបញ្ចាំងនូវភាពឈ្លាសវៃមោះមុតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងស្មារតីសាមគ្គីបង្រួបបង្រួម ដើម្បីឧត្តមប្រយោជន៍ជាតិ និងរក្សាការពារ សុខសន្តិភាពជូន ជាតិមាតុភូមិជានិច្ចនិរន្តរ៍។ គណបក្សនយោបាយបានគាំទ្រ និងអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលប្រកបទៅដោយតម្លាភាព និងស្របទៅតាមច្បាប់ស្តីពីការបោះឆ្នោតបានយ៉ាងត្រឹមត្រូវបំផុត។ បើតាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វផ្សាយ បានបង្ហាញឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេងទទួលបានអាសនៈចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ៕
-
លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតសរុប ១០,០៥២សំឡេង ស្មើនឹង ៥៥អាសនៈ

ភ្នំពេញ៖ យោងតាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វផ្សាយបានបង្ហាញឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេង ទទួលបានអាសនៈចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ។ បើតាមលទ្ធផលប្រកាសដោយ គ.ជ.ប បានឱ្យដឹងថា៖មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ‒គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៨១៧សំឡេង‒គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ៨៨សំឡេង‒គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១សំឡេង‒គណបក្សកម្លាំងជាតិ ពុំទទួលបានសំឡេង មណ្ឌលភូមិភាគទី២ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ‒គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,១២១សំឡេង‒គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ២៣៩សំឡេង‒គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១សំឡេង‒គណបក្សកម្លាំងជាតិ ទទួលបាន ៤សំឡេង មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល‒គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៧៧៩សំឡេង‒គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១៣០សំឡេង‒គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន…
-
ប្រធាន គ.ជ.ប បញ្ជាក់អំពីលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ អាចនឹងផ្សាយចាប់ពីវេលាម៉ោង៧:៣០នាទីយប់

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងថា អំពីការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត ដើម្បីឱ្យដំណើរការនៃការរៀបចំចាត់ចែងយន្តការនៃការងារបញ្ជូន ទទួល ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ.ជ.ប បានបង្កើតគណៈកម្មការមួយឈ្មោះថា “គណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត”។ យន្តការ និងនីតិវិធីនៃការគ្រប់គ្រង និងរៀបចំការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ត្រូវកំណត់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ជាប្រតិបត្តិករដំបូងក្នុងការស្គែន និងបញ្ជូន ទម្រង់បែបបទលេខ ១១០១ ទម្រង់បែបបទលេខ ១១០៨ និងទម្រង់បែបបទលេខ ១១០២ មក គ.ជ.ប តាមរយៈគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត ហើយគណៈកម្មការនេះ ត្រូវចាត់ចែងធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបឋមនៃការបោះឆ្នោតតាមភូមិភាគ សម្រាប់ផ្សព្វផ្សាយជាព័ត៌មានលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គ.ជ.ប នឹងរៀបចំប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ដែលការប្រកាសផ្សាយនេះមានគោលបំណងសំខាន់គឺ៖-ដើម្បីផ្ដល់ជំនឿទុកចិត្តដល់ភាគីពាក់ព័ន្ធទៅលើលទ្ធផលនៃការបោះឆ្នោត-ដើម្បីផ្សព្វផ្សាយលទ្ធផលបឋមបានឆាប់រហ័ស ត្រឹមត្រូវច្បាស់លាស់ ទូលំទូលាយ និងមានតម្លាភាព។ ឯកឧត្តមបន្តថា ការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនេះ គ.ជ.ប បានសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក)…
-
អ្នកនាំពាក្យ គ.ជ.ប៖ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តយ៉ាងល្អប្រសើរ ប្រកបដោយតម្លាភាព

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា នៅវេលាម៉ោង៣រសៀលនេះ ការិយាល័យបោះឆ្នោតទាំង ៨ភូមិភាគ ត្រូវបានបិទអស់ហើយ។ គិតត្រឹមម៉ោង១២ ចំនួនអ្នកបោះឆ្នោតចំនួន៩៩.២២%។ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តយ៉ាងល្អប្រសើរ ប្រកបដោយតម្លាភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាវ់ល្អ មិនមានការគំរាមកំហែង និងគ្មានការរំខាននោះទេ។ អាចនិយាយបានថា ជាការបោះឆ្នោតមួយមានភាពរលូន ហើយសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគណបក្សនយោបាយទាំង៤ ដែលបានចុះបញ្ជីគណបក្ស នឹងដាក់បេក្ខជនប្រកួតប្រជែង នឹងដាក់បេក្ខជន នឹងទទួលយកបាននៅដំណើរការបោះឆ្នោត និងទទួលយកបាននៅលទ្ធផលនៃការរាប់សន្លឹកឆ្នោត៕ដោយ៖ពលជ័យ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅនៅការិយាល័យ ១០០១ មណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ។ គួររម្លឹកឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិករដ្ឋសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប (ស្រី២,៥៨៤រូប)៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត
-
អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់អំពីស្ថានភាពនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា នៅថ្ងៃទី២៥ ខែកុម្ភៈ គឺជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ចាប់ពីម៉ោង៧ព្រឹក ការិយាល័យនៅទូទាំងប្រទេសបានបើកដំណើរការព្រមគ្នាទាំង ៣៣ ការិយាល័យ នៅគ្រប់ ៨មណ្ឌលតែម្តង។ ហើយអង្គបោះឆ្នោតដែលជាសមាជិកសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បានអញ្ជើញមកមុនដើម្បីតម្រង់ជួរដើម្បីត្រៀមលក្ខណៈឆ្ពោះទៅរកការបោះឆ្នោត។ អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ការបោះឆ្នោតនេះក្រោមការឃ្លាំមើលពីអ្នកសង្កេតការណ៍ជាតិប្រមាណ ៧៦០នាក់ និងអន្តរជាតិ ៣០នាក់ ក្នុងនោះក៏មានភ្ញៀវពិសេស ៣នាក់ផងដែរ។ ហើយភ្នាក់ងារគណបក្សនយោបាយចំនួន ២២៨នាក់ បានដាក់គ្រប់ការិយាល័យទាំង ៣៣។ អ្នកយកព័ត៌មានជាតិ ចំនួន ៣០៦នាក់ បានធ្វើការសង្កេតមើល។ អ្នកព័ត៌មានអន្តរជាតិមានចំនួន ២៥នាក់ តាមឃ្លាំមើលដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោតនេះ។ អ្នកនាំពាក្យបានបញ្ជាក់ថា មួយម៉ោងដំបូងឃើញថា យ៉ាងហោចក៏មានការិយាល័យបោះឆ្នោតចំនួន២ បានបិទ និងបានរាប់រួចហើយដែរ គឺនៅខាងមណ្ឌលគីរី និងកែប។ ឯកឧត្តម ហង្ស ពុទ្ធា បានបន្ថែមថា នៅការិយាល័យបោះឆ្នោតនៃវិទ្យាល័យព្រះស៊ីសុវត្ថិ គឺមានអង្គបោះឆ្នោតចំនួន ៩១១នាក់ ចេញចែកជា ២ការិយាល័យ។ ហើយទិដ្ឋភាពទូទៅមានសណ្តាប់ធ្នាប់…
-
ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ភ្នំពេញ៖ គ.ជ.ប បានឱ្យដឹងថា ការិយាល័យបោះឆ្នោតទាំង ៣៣ការិយាល័យ នៅតាមរាជធានី ខេត្តចំណុះឱ្យភូមិភាគទាំង៨ បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ គ.ជ.ប បានបន្តថា អ្នកបោះឆ្នោត ដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង មានសិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ នៃការិយាល័យបោះឆ្នោតនោះ ដោយត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែល មានសុពលភាព ឬលិខិតសម្គាល់ខ្លួនជាតំណាងរាស្ត្រក្នុងតំណែង ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង។ ប្រភពដដែលបានបញ្ជាក់ថា ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០ រសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតនៅក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។ ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួន នៅមុនម៉ោង ៣:០០ រសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃ ការិយាល័យបោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។ ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ អ្នកបោះឆ្នោត…
-
បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ផ្តើមដំណើរការ

ភ្នំពេញ៖ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ នេះ ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានចាប់ផ្តើមហើយ។ អង្គបោះឆ្នោតបានឈរតម្រង់ជួរនៅមុខការិយាល័យបោះឆ្នោតដើម្បីចូលទៅបោះឆ្នោត។ អ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអ្នកបោះឆ្នោតដែលស្ថិតក្នុងអង្គបោះ ឆ្នោតជាតំណាងរាស្ត្រ និងជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែលសរុបមានចំនួន ១១.៧៤៧ រូប ពោលគឺអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ១១៦២២ ជាមួយនឹងសមាសភាពតំណាងរាស្ត្រចំនួន ១២៥រូប សរុបទៅ ១១៧៤៧នាក់។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សមាជិកព្រឹទ្ធសភាមានចំនួន ៦២រូប ក្នុងនោះ ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង ៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ មណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ ភូមិភាគ។ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗមានចំនួនសរុប ១១,៧៤៧…