Category: Politico 360

  • សមាគមពលរដ្ឋខ្មែរទាំង៥ នៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នឹងជួបជុំគ្នាបង្ហាញពីការគាំទ្រវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី

    សមាគមពលរដ្ឋខ្មែរទាំង៥ នៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នឹងជួបជុំគ្នាបង្ហាញពីការគាំទ្រវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី

    ភ្នំពេញ៖ ថ្នាក់ដឹកនាំសមាជិក-សមាជិកា និងប្រជាពលរដ្ឋ តំណាងឱ្យសមាគមពលរដ្ឋខ្មែរទាំង៥ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ រួមមាន៖ សមាគមខ្មែរ-អូស្ត្រាលី នៃរដ្ឋឃ្លីនស្លែនដ៏ សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង សមាគមពលរដ្ឋខ្មែរអូស្ត្រាលី រដ្ឋវិចតូរីយ៉ា សមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋធានីវែល្លីងតុន និងសមាគមយុវជនខ្មែរ ទីក្រុងស៊ីដនី បានប្រកាសស្វាគមន៏និងគាំទ្រយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា អញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលប្រព្រឹត្តនាដើមខែមីនា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងប្រជាពលរដ្ឋដ៏ច្រើនកុះករ តំណាងឱ្យសមាគម ពលរដ្ឋខ្មែរទាំង៥ ដែលធ្វើដំណើរពីទីក្រុងនានានៃប្រទេសអូស្ត្រាលី និងពីទីក្រុងនានានៃប្រទេសនូវ៉ែលហ្សឺឡង់មកកាន់ទីក្រុងម៉ែលប៊ននៃប្រទេសអូស្ត្រាលី នឹងប្រើប្រាស់សិទ្ធិរបស់ខ្លួន រៀបចំការជួបជុំគ្នានៅថ្ងៃទី២ និងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅទីប្រជុំជននៃទីក្រុងម៉ែលប៊ុន (Melboume CBD) ដើម្បីបង្ហាញការគាំទ្រ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី។ សេចក្តីប្រកាសព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដែលបានធ្វើដំណើរមកកាន់ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី មកជួបជុំគ្នាតាមការកំណត់ខាងលើ…

  • កម្ពុជា និងលិចតិនស្តាញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

    កម្ពុជា និងលិចតិនស្តាញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

    ភ្នំពេញ ៖ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និង ផ្លែផ្កា ជាមួយ លោកជំទាវ Dominique Hasler រដ្ឋមន្ត្រីការបរទេស អប់រំ និងកីឡា នៃបុរីក្សត្រ លិចតិនស្តាញ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកឡើងវិញនូវការពិភាក្សាប្រកបដោយផ្លែផ្កា កាលពី ជំនួបលើកដំបូងក្នុងឱកាសនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក និងបានសង្កត់ធ្ងន់ពីសម្នះវិជ្ជមាននៃមិត្តភាពដែលកំពុងរីកលូត លាស់រវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល លិចតិនស្តាញ ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសអាទិភាពមួយ ក្នុងចំណោមប្រទេសអាទិភាពទាំងប្រាំបួន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងក្តី រីករាយដែលប្រទេសទាំងពីរ បានសម្រេចនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ក្នុងគោលបំណងពង្រឹងបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កាន់តែស៊ីជម្រៅ ដោយផ្តោតជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។…

  • គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

    គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការ គ.ជ.ប។ ប្រធានបទដែលប្រជុំផ្សព្វផ្សាយរួមមាន៖ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនដល់គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំសំណុំឯកសារនានា ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ (ច.ប.ក) និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ខ្លួននៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)។ ឯកឧត្តមបន្តថា គណបក្សនយោបាយមេត្តាជ្រាបឱ្យបានច្បាស់ពីពេលវេលា…

  • បណ្ដុំអង្គការសង្គមស៊ីវិលអំពាវនាវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីសង្គមមានសន្តិភាព និងការអភិវឌ្ឍ

    បណ្ដុំអង្គការសង្គមស៊ីវិលអំពាវនាវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីសង្គមមានសន្តិភាព និងការអភិវឌ្ឍ

    ភ្នំពេញ៖ បណ្ដុំអង្គការសង្គមស៊ីវិលបានអំពាវនាវដល់មហាជនទូទៅ ជនរួមជាតិដែលនិយមប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ដូចជាហ្វេសបុក Facebook TikTok Telegram ជាដើម។ ដោយសារមួយរយៈនេះមានសកម្មភាពការបំផុសបំផុលព័ត៌មានក្នុងបណ្តាញសង្គមជាច្រើនករណី ដូចជា (ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះស្លាប់ភ្លាមៗ គ្រាន់តែការពារដីខ្លួន) គឺក្រុមប្រឆាំងជ្រុលនិយម បានយកករណីនេះ បំផុសបំផុសបង្កើតព៌ត័មានក្លែងក្លាយដើម្បីបំពុលសង្គម ក្នុងនៃកេងចំណេញផលប្រយោជន៍ផ្នែកនយោបាយប៉ុណ្ណោះ។ ប៉ុន្តែជាការពិតជាក់ស្តែង ករណីនេះរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធ ក៏បានបញ្ជាក់ហើយជាព័ត៌មានពិត គឺមិនដូចការលើកឡើងរបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយនោះទេ។ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការភ័ន្តច្រឡំ និងពិនិត្យ ប្រភពឲ្យបានច្បាស់លាស់។ បណ្ដុំអង្គការសង្គមស៊ីវិលបានបន្តថា ដើម្បីជាផ្នែកមួយឆ្លើយតបការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ សូមសំណូមពរដូចខាងក្រោម៖១/.ស្វែងរកប្រភពព័ត៌មានក្លែងក្លាយនោះហើយកុំទាន់ធ្វើការវិនិច្ឆ័យ និងចូលខមមិនក្នុងន័យមិនល្អ ឬខុសនឹងច្បាប់ ប៉ុន្តែត្រូវ កំណត់ប្រភពនោះឱ្យបានច្បាស់លាស់ជាមុនសិន។២/.រួមគ្នាចូលទៅ Report Page អនាមិកទាំងនោះ ដើម្បីឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទជែកនោះ។៣/. ឆ្លើយតបបង្ហាញការពិត តាមរយៈបណ្តាញសង្គម ឬបណ្តាញសារព័ត៌មាននានាជាបន្ទាន់ដើម្បីបន្សាបព័ត៌មានប្រឌិត។៤/.អំពាវនាវដល់ក្រុមអ្នកបង្កើតមាតិកា (Creator Content) ឬឆាណែល ហ្វេសប៊ុក យូធូប ជាដើម ត្រូវបង្កើតមាតិការបស់ខ្លួន ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ មិនត្រូវបង្កើតមានតិកាណាមួយផ្ទុយនឹងច្បាប់ ឬប៉ះពាល់សិទ្ធិអ្នកដ៏ទៃឡើយ។៥/.សូមបញ្ឈប់នាំគ្នាចែករំចែកបន្ត ឬ Like Comment Share ជាដើម។…

  • ឯកឧត្តម សុខ ឥសាន និងឯកឧត្តម ហេង ហាលីម ត្រូវបានជ្រើសតាំងជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥

    ឯកឧត្តម សុខ ឥសាន និងឯកឧត្តម ហេង ហាលីម ត្រូវបានជ្រើសតាំងជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥

    ភ្នំពេញ៖រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន ២រូប គឺឯកឧត្តម សុខ ឥសាន និងឯកឧត្តម ហេង ហាលីម ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ការបោះឆ្នោតជ្រើសតាំងសមាជិកពក្រឹទ្ធសភានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ រដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១ខែមីនាឆ្នាំ២០២៤ដែលមានកូរ៉ុមសមាជិកសមាជិការដ្ឋសភាចូលរួមប្រជុំចំនួន១១៣រូបក្នុងចំនួនសមាជិករដ្ឋសភា១២៥រូប។ ឯកឧត្តម សុខ ឥសាន្ត ទទួលបានសំឡេងបោះឆ្នោតគាំទ្រពីសមាជិក សមាជិការដ្ឋសភាចំនួន១១៣សំឡេង និងឯកឧត្តម ហេង ហាលីម ទទួលបានសំឡេងបោះឆ្នោតគាំទ្រ ១១២សំឡេង ។ នៅក្នុងនីតិកាលទី៥ ព្រឹទ្ធសភាមានសមាជិកចំនួន៦២ រូប ក្នុងនោះសមាជិកព្រឹទ្ធសភា២ រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា ២រូបត្រូ វបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប រីឯសមាជិកព្រឹទ្ធសភា៥៨ រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាអសកល មិនចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ ក្រៅពីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន ២រូប រដ្ឋសភាក៏បានប្រជុំពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល និងសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក៕ដោយ៖ពលជ័យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួនបន្តជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែសកម្មថែមទៀត

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួនបន្តជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែសកម្មថែមទៀត

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួន ជាពិសេសបន្តជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែសកម្មថែមទៀត។ ការដាក់ចេញអនុសាសន៍នេះ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ អនុសាសន៍គន្លឹះមួយចំនួន ជាពិសេសបន្តជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរួមមាន៖ -ត្រូវបន្តយកចិត្តទុកដាក់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យបានកាន់តែសកម្មផុលផុសនៅតាមមូលដ្ឋាន និងនៅតាមក្រសួង-ស្ថាប័ន។-ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបន្ទុករបស់សង្គម ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍។-ត្រូវបន្តគ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបឱ្យបានហ្មត់ចត់ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន សំដៅថែរក្សាសន្តិសុខ និងសុវត្ថិភាព រួមចំណែកលើក កម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។ សម្តេចធិបតីក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ ដែលបានពុះពារប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តមោះមុត រួបរួមគ្នាបំពេញបេសកកម្មបម្រើបុព្វហេតុជាតិ និងប្រជាជន ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

  • គ.ជ.ប ធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើឯកសារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

    គ.ជ.ប ធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើឯកសារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២ឥ២៤ នេះ បានពិនិត្យ និងពិភាក្សាលើឯកសារមួយចំនួន ដោយបានធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើឯកសារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗ ដោយបានធ្វើការកែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួនលើឯកសារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ហើយនិងបានសម្រេចដូចខាងក្រោម៖២.ឯកភាពលើខិត្តបណ្ណសំណួរចម្លើយស្វែងយល់ពីការបោះឆ្នោត និងស្ទិកគ័រ (sticker) សម្រាប់បិទផ្សាយដែលមានខ្លឹមសារអប់រំ។៣.ឯកភាពលើសេចក្ដីព្រាងខ្លឹមសារទម្រង់បែបបទ ស្រោមសំបុត្រ ស្បោង កញ្ចប់ដាក់សម្ភារឯកសារប្រើប្រាស់សម្រាប់ការបោះឆ្នោត បណ្ណប្រកាស ខិត្តបណ្ណ ព្រមទាំងឯកសារមួយចំនួនទៀត រួមមានដូចខាងក្រោម ៖•ទម្រង់បែបបទសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានចំនួន ៨ ទម្រង់។•ទម្រង់បែបបទសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ មានចំនួន ១០ ទម្រង់។•ស្រោមសំបុត្រចំនួន ១៤ ប្រភេទ…

  • គ.ជ.ប ប្រកាសលទ្ធផលបណ្តោះ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

    គ.ជ.ប ប្រកាសលទ្ធផលបណ្តោះ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

    ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្តីសម្រេចស្តីពីការផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លទ្ធផលបណ្តោះអាសន្ននេះ មានសុពលភាពចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ។ លទ្ធផលបណ្តោះអាសន្នបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង។ គ.ជ.ប បានបញ្ជាក់ថា គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ អាចប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោត ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល ៧២ (ចិតសិបពីរ) ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ននៅម៉ោង ១០:០០ព្រឹក ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វផ្សាយបានបង្ហាញឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ…

  • ប្រធានក្រុមយុវជនសង្គមស៊ីវិល៖ ប្រជាជនគ្រប់មជ្ឈដ្ឋានជឿជាក់លើសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ពិសេសគុណូបការៈដ៏ថ្លៃថ្លានិងការលះបង់ដ៏មហាធំធេង

    ប្រធានក្រុមយុវជនសង្គមស៊ីវិល៖ ប្រជាជនគ្រប់មជ្ឈដ្ឋានជឿជាក់លើសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ពិសេសគុណូបការៈដ៏ថ្លៃថ្លានិងការលះបង់ដ៏មហាធំធេង

    ភ្នំពេញ៖ កម្ពុជាមុននឹងមានថ្ងៃនេះ បានឆ្លងកាត់ភាពលំបាកច្រើនរាប់មិនអស់ស្ទើរតែបាត់បង់ប្រទេស និងប្រជាជនត្រូវបាន​សម្លាប់រង្គាលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បើពុំមានការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងច្បាស់លាស់របស់​ប្រធាន​គណបក្សប្រជាជនកម្ពុជា គឺអគ្គមគ្គុទេ្ទសក៍ឯក សម្តេចតេជោ ហ៊ុន សែន នោះទេ មកទល់បច្ចុប្បន្ននេះ កម្ពុជាអាចនឹងបន្តជោកជាំ​ទៅ​ដោយភ្លើងសង្គ្រាមគ្មានថ្ងៃផ្សះផ្សា និងសមាហរណកម្មបាននោះឡើយ។ សករាជតេជោ គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់​ជំនាន់ចងចាំមិនអាចបំភ្លេច។ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលបានលើកឡើងថា គុណូបការៈដ៏ថ្លៃថ្លា និងការលះបង់ដ៏មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីប្តូរយកនូវសន្តិភាព សិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។ លោក ហេង សំណាង បានបន្តថា ដោយឡែកស្តែងចេញតាមរយៈការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣កន្លងទៅ និងការបោះ​ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលគណបក្សប្រជាជនកម្ពុជាទទួល​បានលទ្ធផល​សំឡេងឆ្នោតគាំទ្រ​យ៉ាងច្រើនលើសលប់ គឺបញ្ជាក់បានថា ប្រជាជនគ្រប់មជ្ឈដ្ឋានមានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយក​រដ្ឋមន្រ្ដី​ នៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។ ពិសេស​យុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាលទី១ ដែលជាគន្លឹះ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស…

  • រដ្ឋមន្ត្រីការបរទេសលិចតិនស្តាញនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

    រដ្ឋមន្ត្រីការបរទេសលិចតិនស្តាញនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

    តបតាមការអញ្ជើញរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ Dominique Hasler រដ្ឋមន្ត្រីការបរទេស អប់រំ និងកីឡា នៃបុរីក្សត្រលិចតិនស្តាញ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រសួងការបរទេសបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ Dominique Hasler នឹងជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីពិភាក្សាលើវិស័យនានានៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម។ រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃបុរីក្សត្រលិចតិនស្តាញ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ជាមួយគ្នានេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកជំទាវ Dominique Hasler នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ…