Category: Politico 360

  • ក្រុមហ៊ុន SunRice Group ក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស

    ក្រុមហ៊ុន SunRice Group ក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលី ទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។ ព្រមគ្នានេះដែរ លោកនាយកប្រតិបត្តិបានកត់សម្គាល់ឃើញថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។ ផ្អែកលើសក្ដានុពលទាំងនេះ ក្រុមហ៊ុនលោកមានចំណាប់អារម្មណ៍ពង្រឹងនិងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស។…

  • បណ្ឌិត សេក សុជាតិ ៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅអូស្ត្រាលី នឹងកៀរគរអ្នកវិនិយោគអូស្ត្រាលីឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន

    បណ្ឌិត សេក សុជាតិ ៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅអូស្ត្រាលី នឹងកៀរគរអ្នកវិនិយោគអូស្ត្រាលីឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន

    ភ្នំពេញ៖ បណ្ឌិត សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានមានប្រសាសន៍ថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀតរវាងប្រទេសទាំងពីរ កម្ពុជា និងអូស្ត្រាលី។ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនៅអូស្ត្រាលីនាពេលនេះ គឺនឹងកៀរគរអ្នកវិនិយោគអូស្ត្រាលីឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ លោកបណ្ឌិត សេក សុជាតិ បានបន្តថា ទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី គឺមានសារៈសំខាន់ ដោយសារតែអូស្ត្រាលីជាទូទៅតែងតែយកចិត្តទុកដាក់នៅក្នុងការទំនាក់ទំនងជាមួយកម្ពុជាក្នុងនាមជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការល្អ។ តាមរយៈការជួយជ្រោមជ្រែងរបស់អូស្ត្រាលីកន្លងមកជូនទៅដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ។ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ គឺសម្តេចបានជួបជាមួយធុរកិច្ចសំខាន់ៗ និងកុ្រមហ៊ុនធំៗរបស់អូស្ត្រាលី គឺសង្ឃឹមថា សម្តេចធិបតីអាចកៀរគរអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើន។ គួររម្លឹកឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ប្រជាពលរដ្ឋនៅអូស្ត្រាលី និងណូវែលហ្សេឡង់ អំពីគោលនយោបាយជាយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលអាណត្តិទី៧

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ប្រជាពលរដ្ឋនៅអូស្ត្រាលី និងណូវែលហ្សេឡង់ អំពីគោលនយោបាយជាយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលអាណត្តិទី៧

    នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ ថា រដ្ឋាភិបាលអាណត្តទី៧ នេះ គឺដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ ដែលដាក់ទិសដៅធំទី១. កំណើនសេដ្ឋកិច្ច ទី២. បង្កើតការងារឲ្យបានច្រើន ទី៣. សមធម៌នៅក្នុងការបែងចែកភាគលាភ ទី៤. ប្រសិទ្ធភាព ឲ្យស្ថាប័នរដ្ឋធ្វើការងារឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការបម្រើប្រជាជន និងការទទួលខសុត្រូវ និងទី៥. គឺឲ្យមានចេរភាព។ ពិធីសំណេះសំណាលនេះ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា អាទិភាពគន្លឹះដែលផ្តោត ៥អាទិភាព គឺទី១. មនុស្ស ទី២. ផ្លូវ ទី៣. ទឹក ទី៤. ភ្លើង និងទី៥. បច្ចេកវិទ្យា។ ដោយសម្តេចបានលើកឡើងនូវចំណុចទី១ និងទី២ គឺទី១. មនុស្សផ្តោតទៅលើសុខភាព…

  • សម្តេចប្រមុខរដ្ឋស្តីទីទទួលសារតាំងពីឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋមីយ៉ាន់ម៉ា

    សម្តេចប្រមុខរដ្ឋស្តីទីទទួលសារតាំងពីឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋមីយ៉ាន់ម៉ា

    ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម ច សូ មីន (Kyaw Soe Min) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម ច សូ មីន ដែលត្រូវបានឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ កម្ពុជា-មីយ៉ាន់ម៉ា មានប្រវត្តិទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរលង់មកហើយ ប្រទេសនិងប្រជាជនទាំងពីរគោរពប្រតិបត្តិសាសនាព្រះពុទ្ធដូចគ្នា។ សម្តេចមានជំនឿជឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ…

  • សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី នៅបារាំង

    សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី នៅបារាំង

    ភ្នំពេញ៖សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូល ប្រធានសភាស្រ្តីនៅសាធារណរដ្ឋបារាំងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ដំណើរទស្សនកិច្ច នេះតបតាមការអញ្ជើញរបស់លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង។ ដំណើទស្សនកិច្ចនាពេលនេះធ្វើឡើងក្នុងគោលបំណងជំរុញលើកកម្ពស់ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិនិងទំនាក់ទំនាក់ទំនង រវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារំាងឱ្យកាន់តែជិតស្និទ្ធ។បន្ថែមពីនេះដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានានានៅលើសកលលោក ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រគោលការណ៍ ពហុភាគីនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ ប្រភពរដ្ឋសភាបានឱ្យដឹងថា កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនាឆ្នាំ២០២៤ នេះនឹងមានការអញ្ជើញចូលរួមពី ប្រធានសភាជាស្រ្តីនៅទូទាំងពិភពលោកមកពីប្រទេសចំនួន២៥ប្រទេសសំដៅជំរុញបន្ថែមនូវការទូតសភាប្រកបដោយភាពបុរេសកម្មដែលគិតគូរពីបញ្ហាស្រ្តីនិងក្មេងស្រីការលើកកម្ពស់សិទ្ធិស្រ្តីនៅទូទាំងពិភពលោកនិងការប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។ សំខាន់ជាងនេះទៅទៀតសភាដើរតួនាទីនាំមុខ ក្នុង ការជំរុញឱ្យមានសមភាពរវាងស្ត្រីនិងបុរសតាមរយៈការតាក់តែង និងអនុម័តច្បាប់ពាក់ព័ន្ធសំខាន់ៗ។ កិច្ចប្រជុំកំពូលនេះមានវេទិកាតុមូលសំខាន់ ចំនួនពីរ រួមមាន៖ (១)ការអប់រំប្រកបដោយ សមភាពការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រីនិងសុខភាពស្ត្រី(២)សមភាពនិងចំនួនស្មើគ្នារវាងស្ត្រីនិងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទីគម្រូរបស់ស្ត្រី។ ដោយឡែកក្នុងកំឡុងទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងមានជំនួបសំខាន់ៗ ដែលក្នុងនោះមាន ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាបារាំង ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ប្រធានរដ្ឋសភា អាល្លឺម៉ង់ ប្រធានរដ្ឋសភាប៊ែលហ្ស៊ីក…

  • កម្ពុជាគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម

    កម្ពុជាគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម

    ភ្នំពេញ៖ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះស្តីពី “តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA JCC) ថ្នាក់រដ្ឋមន្ត្រីលើកទី១៣” ដឹកនាំដោយលោកជំទាវ ចម និម្មល រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្មកម្ពុជា នៅខេត្តអត្តពើ ប្រទេសឡាវពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានអនុគណៈកម្មាធិការសន្តិសុខ និងការបរទេសនៃគណៈកម្មាធិការ CLV-DTA JCC បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការសន្តិសុខ និងការបរទេស លើកទី១២ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ ក្នុងអំឡុងពេលកិច្ចប្រជុំលើវិស័យសន្តិសុខ និងការបរទេស ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម (CLV) ដែលរួមមាន៖ ការទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងលើកអំពីកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយភាពប្រឈមនានាដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ កសិកម្ម និងការតភ្ជាប់រវាងប្រជាជន ស្របតាមស្មារតីនៃកិច្ចប្រជុំកំពូល CLV លើកទី១១ និងអនុស្សារណៈយោគយល់ស្តីពីការបង្កើតគោលនយោបាយអនុគ្រោះពិសេសសម្រាប់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។ គួរកត់សម្គាល់ថា…

  • ក្រុមហ៊ុន FreshStart Energy មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងថាមពលអគ្គិសនី

    ក្រុមហ៊ុន FreshStart Energy មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងថាមពលអគ្គិសនី

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart ហើយកំពុងមានប្រតិបត្តិការនៅប្រទេសអូស្រ្តាលី និងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម ដែលនៅក្នុងប្រទេសអូស្ត្រាលី ក្រុមហ៊ុនរបស់លោក បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និងស្ថានីយប្រេងឥន្ធនៈ ជាដើម។ លោកនាយកប្រតិបត្តិបានបន្ថែមទៀតថា ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ សម្រាប៉ការប្រើប្រាស់ថាមពលអគ្គីសនី ប្រកបដោយប្រសិទ្ធភាព គុណភាព និងសន្សំសំចៃខ្ពស់។ លោកនាយកប្រតិបត្តិ បានបង្ហាញបំណងវិនិយោគនៅកម្ពុជាដោយនាំយកបច្ចេកវិទ្យាទំនើបនៃការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនី។…

  • ឯកឧត្តម ប៉ែន បូណា៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃប្រជាធិបតេយ្យនៅកម្ពុជា

    ឯកឧត្តម ប៉ែន បូណា៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃប្រជាធិបតេយ្យនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទទួលប្រជាប្រិយភាពកាន់តែខ្លាំងពីមួយអាណត្តិទៅមួយអាណត្តិ តាមរយៈសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបន្តកើនឡើងឥតឈប់ឈរ។ ឯកឧត្តមបញ្ជាក់ថា ប្រជាប្រិយភាពនៅក្នុងប្រទេសឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតពីរលើកចុងក្រោយ៖ ទី១.គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ទៅជាង៨២% នៃចំនួនអ្នកបោះឆ្នោតដោយដណ្តើមបាន ១២០អាសនៈ ក្នុងចំណោម១២៥ អាសនៈនៅក្នុងរដ្ឋសភា។ ចំណែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ កុម្ភៈកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រដល់ទៅជិត៩៥% នៃចំនួនអង្គបោះឆ្នោតសរុបដោយត្រូវកាន់កាប់៥៥អាសនៈ ក្នុងចំណោម៥៨អាសនៈ ដែលចេញពីការបោះឆ្នោតអសកល។ សំឡេងគាំទ្រទាំងនេះកើនឡើងខ្ពស់ហួសពីការរំពឹងទុក។ នៅឯក្រៅប្រទេសឯណោះវិញ គ្រប់ទ្វីបដែលមានពលរដ្ឋខ្មែររស់នៅ ចំនួនអ្នកគាំទ្ររាជរដ្ឋាភិបាលបានកើនឡើងដូចទឹកបាក់ទំនប់។ ជាក់ស្តែង នៅគ្រប់ទិសទីដែលប្រមុខដឹកនាំកម្ពុជាទៅដល់ មានពលរដ្ឋខ្មែរយ៉ាងច្រើនកុះករបានស្កាត់មកទទួលស្វាគមន៍ អបអរសាទរ និងចង់ជួបសំណេះសំណាល។ តាំងពីអាម៉េរិក អឺរ៉ុប រហូតដល់អូស្ត្រាលី ចំនួនអ្នកគាំទ្ររាជរដ្ឋាភិបាលបានកើនឡើងជាលំដាប់ ខណៈដែលសំឡេងអ្នកធ្វើបាតុកម្មប្រឆាំងកាន់តែខ្សត់ខ្សោយទៅៗស្ទើរតែរីងស្ងួតទៅហើយ។ អ្នកនាំពា្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលដែលបានកើនឡើងយ៉ាងលឿនបែបនេះក៏ព្រោះតែសមិទ្ធផលធំធេងអស្ចារ្យដែលរាជរដ្ឋាភិបាលបានសាងជូនប្រជាពលរដ្ឋខ្មែរ ជាពិសេស គឺសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យដែលប្រជាពលរដ្ឋបាននឹងកំពុងទទួលផល។ នេះសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរចេះបែងចែករវាងសភាវៈល្អ និងសភាវៈអាក្រក់ រវាងអ្នកដែលខិតខំធ្វើការងារពិតប្រាកដដើម្បីបម្រើប្រទេសជាតិ និងប្រជាជន និងអ្នកដែលមិនបានធ្វើអ្វីសោះហើយអង្គុយចាំតែនិយាយបរិហារអ្នកដទៃ។ ប្រជាប្រិយភាពដែលរាជរដ្ឋាភិបាលទទួលបាន…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះមហាអគ្គសង្ឃរាជ ទេព វង្ស

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះមហាអគ្គសង្ឃរាជ ទេព វង្ស

    ភ្នំពេញ ៖ព្រឹកថ្ងៃសៅរ៍ទី២ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីការរៀបចំព្រះរាជ ពិធីបុណ្យថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្សសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជា ណាចក្រកម្ពុជា ។ កិច្ចប្រជុំមានការនិមន្តនិងចូលរួមពីសំណាក់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន និងសម្តេចព្រះរាជាគណៈ, ឯកឧត្តម ឈិន កេតនា, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង, ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង, ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អ្នកឧកញ៉ាភក្តីព្រះស្តេច…

  • អ្នកនាំពាក្យក្រសួងព័ត៌មាន៖ការបញ្ឈប់ដំណើរការនៅចុង​ខែមីនាខាងមុខរបស់សារព័ត៌មានបោះពុម្ពភ្នំពេញបុស្តិ៍ជាព្រឹត្តិការណ៍អកុសល និងជាការសោកស្តាយសម្រាប់វិស័យសារព័ត៌មានប្រពៃណី

    អ្នកនាំពាក្យក្រសួងព័ត៌មាន៖ការបញ្ឈប់ដំណើរការនៅចុង​ខែមីនាខាងមុខរបស់សារព័ត៌មានបោះពុម្ពភ្នំពេញបុស្តិ៍ជាព្រឹត្តិការណ៍អកុសល និងជាការសោកស្តាយសម្រាប់វិស័យសារព័ត៌មានប្រពៃណី

    ភ្នំពេញ៖អ្នកនាំពាក្យក្រសួងព័ត៌មានបានបរិយាយថា ការបញ្ឈប់ដំណើរការនៅចុងខែមីនាខាងមុខរបស់សារព័ត៌មានបោះពុម្ព ភ្នំពេញបុស្តិ៍ ដែលមានអាយុជាង៣០ឆ្នាំ ជាព្រឹត្តិការណ៍អកុសល និងជាការសោកស្តាយសម្រាប់វិស័យសារព័ត៌មានប្រពៃណី។លោក​​​បន្តថា ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍ បានជួបផលវិបាកនានាដែលកើតចេញពីការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាទំនើប។ក្នុងនោះប្រព័ន្ធ ផ្សព្វផ្សាយប្រពៃណីបានពើបប្រទះនឹងការថមថយនូវចំនួនអ្នកអាន អ្នកស្តាប់ អ្នកទស្សនាមួយផ្នែកដោយសារប្រជាជន បានងាកទៅរកប្រភពព័ត៌មានផ្សេងទៀតដែលផ្តល់តាមរយៈប្រព័ន្ធឌីជីថល រាប់បញ្ចូលទាំងបណ្តាញទំនាក់ទំនងសង្គមផងដែរ ។ការណ៍នេះ​បានរួមចំណែកបង្កផលវិបាកប៉ះពាល់ដល់ចំណូល ដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមួយផ្នែកបានមកពីសេវាផ្សាយពាណិជ្ជកម្មផលិតផលឬសេវាកម្មនានា ។ ទោះជាយ៉ាងណាក៏ដោយ និន្នាការបែបនេះមិនមែនកើតឡើងតែនៅកម្ពុជាយើងទេ ពោលគឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកដែរ។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍បន្ថែមថា៖ ចេញពីព្រឹត្តិការណ៍នេះដែរ ចំណុចវិជ្ជមាននោះគឺសារព័ត៌មានភ្នំពេញបុស្តិ៍នៅតែបន្តផលិត និងផ្តល់ព័ត៌មានជូនប្រជាជននៅគ្រប់ទិសទី តាមរយៈការបន្តការចេញផ្សាយរបស់ខ្លួនតាមប្រព័ន្ធឌីជីថល ដែលការនេះនឹងបន្តរួមចំណែកលើកស្ទួយការទទួលព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោកឱ្យកាន់​តែទូលំទូលាយថែមទៀតផង។ សូមបញ្ជាក់ថាបច្ចុប្បន្នសារព័ត៌មានបោះពុម្ពមានចំនួន៩២អង្គភាព។សារព័ត៌មានភ្នំពេញបុស្តិ៍ជាសារព័ត៌មានប្រពៃណីទីពីរដែល បានជួបនឹងផលវិបាកបែបនេះបន្ទាប់ពីកាសែតរស្មីកម្ពុជាបានបិទដំណើរការនៃការចេញផ្សាយរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ។ទាំងនេះជាឥទ្ធិពលនិងផលវិបាកដែលបានកើតចេញពីរបត់នៃការវិវត្តក្នុងយុគសម័យឌីជីថល។ កាលពីពេលថ្មីៗនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បានលើកឡើងថា៖ ការណ៍ដែលក្រសួងព័ត៌មានបានធ្វើឱ្យ កាសែតកម្ពុជា ដែលជាកាសែតរបស់រដ្ឋមានអាយុ៤៥ឆ្នាំនិងគ្រប់គ្រងដោយក្រសួងព័ត៌មាន​​បានដំណើរការផ្សាយឡើងវិញក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីគឺដោយសារក្រសួងបានប្រមើមើលឃើញពីស្ថានភាពអាក្រក់ដែលកើតឡើងចំពោះប្រព័ន្ធផ្សព្វផ្សាយបុរាណក្នុងបរិបទនៃការរីកចម្រើនផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ គឺកាសែតកម្ពុជានេះហើយជាតំណាងឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណរបស់កម្ពុជាក្នុងនាមជាសារព័ត៌មានជាតិដែលពាំនាំនូវសំឡេងរបស់ជាតិ និងព័ត៌មានពិតអំពីកម្ពុជាជូនដល់ប្រជាជននៅទូទាំងព្រះរាជាណា​ចក្រកម្ពុជា និងលើពិភពលោក។ នេះជាលទ្ធផលដ៏សំខាន់មួយរបស់ក្រសួងព័ត៌មានក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ របស់ឯកឧត្តម…