-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ប្រជាពលរដ្ឋម្នាក់ជាអ្នកប្រឆាំងព័ត៌មានក្លែងក្លាយម្នាក់

ភ្នំពេញ៖ ខណៈពេលដែលបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងលឿននាពេលបច្ចុប្បន្ន ចំនួនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ហើយបច្ចេកវិទ្យានេះបានក្លាយជាមធ្យោបាយមួយមិនអាចខ្វះបាន ដើម្បីទទួលព័ត៌មាន ដោយសារតែភាពងាយស្រួល រហ័ស និងអត្ថប្រយោជន៍របស់វាសម្រាប់ការងារ និងការរស់នៅប្រចាំថ្ងៃ។ ក្នុងបរិការណ៍នេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅក្នុងមជ្ឈដ្ឋានសាធារណៈជាទូទៅ ការចែកចាយបន្តនូវព័ត៌មានណាមួយលើបណ្តាញទំនាក់ទំនងសង្គម ឬប្រព័ន្ធឌីជីថលផ្សេងទៀត ប្រព្រឹត្តឡើងដោយសារតែព័ត៌មាននោះ ជាព័ត៌មានគួរឱ្យចាប់អារម្មណ៍ ហើយអ្នកប្រើប្រាស់ចង់ចែករំលែកវាឱ្យបានមុនគេដល់មិត្តភ័ក្តិ និងអ្នកប្រើប្រាស់ដទៃទៀត ក្នុងបណ្តាញទំនាក់ទំនងសង្គម ដោយពុំបានផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុន និងមិនបានគិតដល់ហានិភ័យ ដែលអាចកើតឡើង ប្រសិនបើវាជាព័ត៌មានក្លែងក្លាយ មុនចែកចាយបន្តឡើយ។ នេះជាឥរិយាបថរបស់អ្នកប្រើប្រាស់ដែលកើតឡើងជាប្រចាំ ហើយដែលគេអាចនិយាយបានថា វាបានក្លាយជាទម្លាប់ទៅហើយក្នុងចំណោមអ្នកប្រើប្រាស់មួយចំនួន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ។ លោក ទេព អស្នារិទ្ធ បានបន្តទៀតថា ជាការពិត ព័ត៌មានក្លែងក្លាយបានកើតឡើងនៅក្នុងសង្គម និងបាននៅជាមួយយើងជាយូរមកហើយ។ តែដោយសារវត្តមាន នៃប្រព័ន្ធព័ត៌មានឌីជីថលសំបូរបែប ស្របគ្នាជាមួយនឹងនិន្នាការប្រើប្រាស់មធ្យោបាយទំនើបនាពេលបច្ចុប្បន្នកើនឡើងផងក្នុងការទទួលព័ត៌មាន វាបានធ្វើឱ្យការសាយភាយនូវព័ត៌មានក្លែងក្លាយមានសន្ទុះខ្លាំងឡើង ដោយវាអាចធ្វើចរាចររហ័សក្នុងចំណោមប្រជាជនរាប់លាននាក់ ដោយស្ទើរគ្មានការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់អំពីគុណភាពព័ត៌មានទាំងនោះជាមុនឡើយ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មានបានកត់ត្រាទុកព័ត៌មានក្លែងក្លាយចំនួនជាង៣ពាន់ករណី។ អ្នកនាំពាក្យដដែលរំលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានកត់ត្រាទុកព័ត៌មានក្លែងក្លាយសរុបចំនួន៨៧០ករណី ដែលចំនួននេះបានកើនឡើងចំនួនប្រមាណ១១ភាគរយ…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មី មានបំពាក់ QR Code ទប់ស្កាត់ការក្លែងក្លាយចេញជូនគ្រប់អ្នកសារព័ត៌មានទាំងអស់

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ដើម្បីគ្រប់គ្រងចំនួនអ្នកសារព័ត៌មាននៅកម្ពុជាឱ្យបានច្បាស់លាស់ ក្រសួងបានចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មី ប្រកបគុណភាពខ្ពស់ដោយមានការបំពាក់ QR Code និងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន។ ការថ្លែងនេះធ្វើឡើងនៅអំឡុងឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយនៅទីស្តីការក្រសួងព័ត៌មាននៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមបានថ្លែងថា ក្រសួងព័ត៌មានបានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណ និងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមក សូមអញ្ជើញមកទទួលយកនៅច្រកចេញចូលតែមួយរបស់ក្រសួងព័ត៌មាននៅរៀងរាល់ថ្ងៃធ្វើការ ពេលទទួលបានការទាក់ទងពីមន្ត្រីច្រកចេញចូលតែមួយ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ក្រសួងនឹងចេញបណ្ណសម្គាល់អត្តសញ្ញាអ្នកសារព័ត៌មាននេះជូនដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ ដែលចង់បានបណ្ណសម្គាល់អត្តសញ្ញាណអ្នកកាសែតដែលចេញដោយក្រសួងព័ត៌មាន ដោយមិនកំណត់ចំនួនតាមស្ថាប័នតូចឬធំដូចពីមុនទេ។ ឯកឧត្តមបានថ្លែងថា ចំពោះអង្គភាពសារព័ត៌មានដែលបន្តចេញបណ្ណសម្គាល់ខ្លួនជូនអ្នកកាសែតខ្លួនអាចបន្តធ្វើបាន ប៉ុន្តែស្នើសុំឱ្យស្នើសុំយក QR Code ពីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដើម្បីបំពាក់លើបណ្ណដែលខ្លួនចេញ។ ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំឭកថាករណីការបោះពុម្ពដោយសាម៉ីអង្គភាពមិនមានគុណភាពល្អ អាចធ្វើឱ្យពិបាកក្នុងការផ្ទៀងផ្ទាត់ QR Code។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន ដាក់ពាក្យស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណចេញដោយក្រសួងដើម្បីទទួលបានភាពស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណចំពោះសមាគមអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបានផ្តល់នូវការសហការល្អ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា…
-
ប្រធានយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ រំលេចពីវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងថា តាមរយៈតំណែងថ្មីរបស់សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ សម្តេចនឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់កម្ពុជាមួយនេះ ចូលរួមកាន់ចង្កូតនាវាកម្ពុជា ឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។ លោកបានលើកឡើងពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដោយលោកបានមើលឃើញថា វត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេច ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក បានកែប្រែមុខមាត់កម្ពុជាជាប្រវត្តិសាស្ត្រ ងើបមុខលើឆាកអន្តរជាតិ បង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យរក្សាបាននូវសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី យ៉ាងពេញលេញ។ ក្នុងនាមជាអ្នកជំនាន់ក្រោយលោក ហេង សំណាង និងក្រុមយុវជនសង្គមស៊ីវិលនៅទូទាំងប្រទេស បានសម្តែងនូវក្តីកត្តញ្ញូកតវេទីដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់កម្លាំងកាយ ចិត្ត ធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាជនរបស់សម្តេចតេជោ។ បន្ទាប់ពីបេសសកម្មដឹកនាំជាតិរយៈពេលជាង៤០ឆ្នាំ ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចនឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការកាន់ចង្កូតនាវាកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។ លោកបានបញ្ជាក់ថា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំស្ថាប័ននីតិប្បញ្ញត្តិកំពូលមួយនេះ គឺពិតជាបង្ហាញយ៉ាងជាក់ច្បាស់នូវតួនាទីដ៏ឧត្តុង្គឧត្តមរបស់សមេ្តចតេជោ ដែលប្រជារាស្ត្រខ្មែរច្រើនលើសលប់គោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែមានជំនឿចិត្តយ៉ាងមុតមាំលើគតិបណ្ឌិត និងភាពវៃឆ្លាតរបស់សម្តេចតេជោក្នុងការដឹកនាំប្រទេសជាតិ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្វីដែលយើងចង់បាន គឺរដ្ឋបាលសាធារណៈមួយដែលរឹងមាំ ក្នុងការបំពេញភារកិច្ចជូនជាតិទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលយើងចង់បាន គឺយើងមិនមានទស្សនៈខុសគ្នាទេ គឺចង់បានរដ្ឋបាលសាធារណៈមួយដែលរឹងមាំ ដែលបត់បែនហើយប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អ្វីដែលយើងត្រូវឯកភាពគ្នាធ្វើ ហើយក៏យើងឯកភាពគ្នាដែរថាយើងត្រូវតែធ្វើ ប៉ុន្តែធ្វើពេលណា។ ការធ្វើកំណែទម្រង់មិនមែនធ្វើពេលនេះ ធ្វើឆ្នាំក្រោយនោះទេ គឺត្រូវធ្វើជាប់ជាប្រចាំ ហើយយើងបានធ្វើជាប់ជាប្រចាំ។ ការចាប់ផ្តើមដំបូងទីថ្ងៃទី២៤ នៃការដាក់ចេញគោលនយោបាយនោះ គឺបានគ្រាន់តែបញ្ជាក់បន្ថែមទៀត ទិសដៅគោលនយោបាយតែមួយវិធីសាស្ត្រត្រូវធ្វើ។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈនៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី បានមានប្រសសន៍បន្តថា អ្វីដែលជាការសម្រួចនៅក្នុងអាណត្តិនេះ គឺជាអ្វីដែលយើងត្រូវធ្វើ ហើយធ្វើយ៉ាងណានោះ នេះគឺជាអ្វីដែលកំពុងតែរៀបចំដើម្បីដាក់ចេញ ហើយសម្តេចមិនយកទៅរំលេចនៅក្នុងពេលនេះទេ។ ក្រសួងមុខងារសាធារណៈបានដឹងកិច្ចការងារនេះផ្ទាល់ ហើយមិនចាំបាច់ជម្រាបថា ធ្វើយ៉ាងមេចទៅដល់អ្នកដែលកំពុងធ្វើអ្នកជំនាញនោះទេ។ គ្រាន់តែអ្វីដែលយើងត្រូវធ្វើ ធ្វើពេលនេះ ហើយត្រូវធ្វើទាំងអស់គ្នា ទាំងថ្នាក់ជាតិក្រោមជាតិ យើងកំពុងតែធ្វើវិមជ្ឈការ វិសហមជ្ឈការ ហើយការចូលរួមទាំងអស់គ្នាជាកត្តាសំខាន់។ ក្រសួងមុខងារសាធារណៈ បាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា…
-
បណ្ឌិត សេក សុជាតិ៖ ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ

ភ្នំពេញ៖ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បណ្ឌិត សេក សុជាតិ បានមានប្រសាសន៍ថា ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់ នៃអតីតអង្គនីតិប្រតិបត្តិ ដែលមានឥស្សរជនកំពូលៗ ដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ឯកឧត្តម ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម អ៊ុច បូររិទ្ធ មកធ្វើជាថ្នាក់ដឹកនាំកំពូលនៅក្នុងអង្គនីតិប្បញ្ញត្តិ។ លោកបានបន្តថា ព្រឹទ្ធសភាកើតចេញេពីការបោះឆ្នោតអសកល អង្គបោះឆ្នោត គឺជាក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាសមាជិករដ្ឋសភា ដែលជាតួអង្គសំខាន់នៅក្នុងការជ្រើសរើសថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងអង្គនីតិប្បញ្ញត្តិ ឬក៏ព្រឹទ្ធសភា នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺមានសារៈសំខាន់ ហើយជឿជាក់ថា រាល់ការប្តេជ្ញាចិត្តរបស់សម្តេចតេជោ នឹងធ្វើឱ្យអ្វីៗទាំងអស់មានភាពល្អប្រសើរឡើង ហើយនឹងអាចដោះស្រាយបញ្ហាដូចអ្វីដែលសម្តេចបានគ្រោង ហើយនឹងចង់បានសម្រាប់កម្ពុជា…
-
ព្រះមហាក្សត្រនឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៥ ខែមេសា

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ តទៅ ដោយប្រគល់ភារកិច្ចជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខរដ្ឋស្តីទី។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។
-
សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីការប៉ុនប៉ងធ្វើឃាតសម្តេច កាលពី២៤ កញ្ញា ១៩៩៨ នៅខេត្តសៀមរាប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកអំពីការប៉ុនប៉ងធ្វើឃាតសម្តេច កាលពី ២៤ កញ្ញា ១៩៩៨ នៅខេត្តសៀមរាប ដែលបើសិនពេលនោះ សម្តេចស្លាប់ ខេត្តសៀមរាបនឹងក្លាយជាវាលពិឃាត និងក្លាយជាថ្លុកឈាម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតនៃការបង្កើតព្រឹទ្ធសភា កើតចេញពីគំនិតរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលលោក ប្រាក់ សុខុន ក៏បានដឹងរឿងនេះដែរ។ សម្តេចតេជោ បានថ្លែងថា ការបង្កើតព្រឹទ្ធសភា ជាការបញ្ចប់ភាពជាប់គាំងខាងនយោបាយពេលនោះ ដែលប្រៀបដូចជាព្រួញមួយបាញ់បានចាបច្រើន។ ការរំលឹករបស់សម្តេចតេជោ សម័យប្រជុំលើកដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបែងចែកអំណាចពេលនោះ ក្រោយបង្កើតព្រឹទ្ធសភា គឺសម្តេច ជា ស៊ីម ធ្វើជាប្រធានព្រឹទ្ធសភា…
-
សម្តេចតេជោ ហ៊ុន សែន៖ ព្រឹទ្ធសភាដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមានជាយថាហេតុ

ភ្នំពេញ៖ ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា និងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ។ ខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានាឱ្យបាននូវឯកភាពជាតិ និងសាមគ្គី ភាពសង្គមដ៏រឹងមាំ និងការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរ នៃប្រទេសជាតិយើង។ សម្តេចតេជោ បានបន្តថា ចាប់តាំងពីពេលចាប់បដិសន្ធិមក ព្រឹទ្ធសភាបានបង្ហាញឱ្យឃើញនូវសមត្ថភាពវិសេសវិសាល ភាពចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់បំផុតក្នុងការបម្រើប្រយោជន៍ស្នូលរបស់ប្រទេសជាតិ និងប្រជាជនយើងសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យស្ញប់ស្ញែងជាច្រើន ក្នុងពេលអនុវត្តមុខងារស្នូលទាំងបីរបស់ខ្លួន ពោលគឺ មុខងារនិតីកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារតំណាង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រឹទ្ធសភាក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមានជាយថាហេតុ។ ក្នុងឋានៈជាសហស្ថាបនិកក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង សូមយកឱកាសដ៏កម្រនេះ រំឭកពីសារៈសំខាន់ផ្នែកនយោបាយនៃការបង្កើតព្រឹទ្ធសភាក្នុងការដោះស្រាយ វិបត្តិនយោបាយ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយដល់ឯកភាព និងស្ថិរភាពជាតិ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២។…
-
ព្រឹទ្ធសភា នីតិកាលទី៥៖ សម្តេចតេជោ ហ៊ុន សែន ប្រធាន, ឯកឧត្ដម ប្រាក់ សុខុន អនុប្រធានទី១ និងឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី២

ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភានៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន ព្រះរាជសុន្ទរកថា ទៅកាន់សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥។របៀបវារៈនៃសម័យប្រជុំដំបូងព្រឹទ្ធសភា រួមមាន ៖១- ប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ២- បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥។ ឯកឧត្ដម ប្រាក់ សុខុន អនុប្រធានទី១ និងឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ អញ្ជើញថ្លែងសន្ទរកថាទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសទទួលដំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។ ចំណែកនៅពេលរសៀល…
-
ព្រះមហាក្សត្រ៖ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានព្រះរាជសុន្ទរកថា ទៅកាន់សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នាវិមានព្រឹទ្ធសភា។ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏មហាវិសេសវិសាល ដែលព្រឹទ្ធសភានីតិកាលទី៥ បានប្រារព្ធពិធីបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីម្ចាស់ឆ្នោតគឺតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក្នុងក្របខ័ណ្ឌភូមិភាគទាំង៨ បានសម្តែងនូវឆន្ទៈនិងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតជាអសកល សេរី និងពហុបក្ស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ព្រះមហាក្សត្រ សូមសម្តែងនូវសេចក្តីអំណរសាទរដ៏កក់ក្តៅក្រៃលែង ថ្វាយ និងជូនចំពោះសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួមគ្នាបំពេញតួនាទីភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព…