-
សមត្ថកិច្ចចាប់ខ្លួនបុគ្គលឈ្មោះ ឡេង ចាន់ណា

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននរគបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប៊ីលានស៊ីធីមើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងបទល្មើសឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ហើយជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។ អយ្យការ នឹងជូនព័ត៌មានដើម្បីឱ្យសាធារណៈជនជ្រាបពីចំណាត់ការជាបន្តបន្ទាប់នូវសំណុំរឿងនេះ៕ដោយ៖ពលជ័យ
-
គ.ជ.ប សម្រេចទទួលស្គាល់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន ៥ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានពិនិត្យពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ដែលគណបក្សនយោបាយបានដាក់មកទាំងអស់ តាមលំដាប់លំដោយ ហើយបានសម្រេចលើបញ្ជីទាំងនោះជាបន្តបន្ទាប់។គ.ជ.ប បន្តថា តាមរបាយការណ៍ពី គធ.ខប គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:៣០នាទីល្ងាច គធ.ខប បានសម្រេចទទួលស្គាល់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួមរួមជាតិ។ គ.ជ.ប បានបញ្ជាក់ថា ផ្អែកតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្នុងករណី គធ.ខប ពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយណាមួយ ពុំបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងប្រការ ២.៣៦ រហូតដល់ប្រការ ២.៤២ គធ.ខប…
-
នាយឧត្តមសេនីយ៍សៅ សុខា បញ្ចេញកម្លាំងបើកយុទ្ធនាការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញបទបញ្ជាឱ្យលោកឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាមធ្យោបាយ គ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៏កងរាជអាវុធហត្ថ ប្រមាណ៣០០នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិសាត់។ ចំពោះគោលដៅទីតាំងភូមិសាស្ត្រដែលត្រូវប្រតិបត្តិការជាអាទិភាពមាន ០៤ឃុំ និង ១៤ចំណុចធំៗ ក្នុងនោះ ទី១នៅឃុំថ្មដា (ចំណុចខ្នង ១៦ ភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង)។ ទី២នៅឃុំអន្លង់រាប(ចំណុចជើងភ្នំ១៥០០ និងចំណុច៨០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង/ចំណុចជើងភ្នំក្រឡឹង និងជួរភ្នំ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង/ចំណុចជើងភ្នំខ្មោច ភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង/ចំណុចដីសហគមន៏ក្រាំងរងៀង ឃុំអន្លង់រាប/ចំណុចអូរ១ អូរ២ ចំណុចក្បាលស្ទឹងទួលល្ងៀង ភូមិអូរដីខ្មៅ ឃុំអន្លង់រាប។ ទី៣នៅឃុំក្រពើពីរ(ចំណុចច្រកចង្អៀត ភូមិក្រពើពីរលើ…
-
ព្រឹទ្ធសភាបានពិនិត្យឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន២ ដោយសំឡេងគាំទ្រ៥៧សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល

ភ្នំពេញ៖ សម័យប្រជុំជាវិសាមញ្ញព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល និងពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដោយសំឡេង៥៧សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល។ ឯកឧត្តមកិត្តិនីតិសង្គហបណ្ឌិតកោសលបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៅព្រឹកថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំសម័យប្រជុំជាវិសាមញនីតិកាលទី៤ ដើម្បីពិនិត្យ និងឲ្យយោបល់ល់លើសេចក្តីព្រាងច្បាប់ចំនួន២ រួមមាន៖១-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រម ព្រៀងម៉ារ៉ាកេសស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។២-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។ សម័យប្រជុំជាវិសាមញ្ញនៅថ្ងៃនេះដែរ មានសមាជិកសមាជិកាព្រឹទ្ធសភាចូលរួមចំនួន៥៧រូប នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ដោយឡែកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។ នៅឆ្នាំ២០២២ អង្គការពាណិជ្ជកម្មពិភពលោក បានអនុម័តវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដោយបញ្ចូលនូវកិច្ចព្រមព្រៀងស្ដីពី ការឧបត្ថម្ភធនជលផល។ គោលបំណង នៃកិច្ចព្រមព្រៀងនេះ គឺដើម្បីរួមចំណែកធានានូវនិរន្តរភាពធនធានជលផលសមុទ្រ ក្នុងកម្រិតសកល តំបន់ និងរដ្ឋសមាជិកនីមួយៗ តាមរយៈការហាមឃាត់ឬបញ្ឈប់នូវការឧបត្ថម្ភធនមានលក្ខណៈបង្កគ្រោះថ្នាក់ពាក់ព័ន្ធការនេសាទសមុទ្រ ដែលជាកត្តាចំបងក្នុងការបំផ្លិចបំផ្លាញដល់ផលស្តុកជលផលសមុទ្រសកលលោក។ ក្នុងនាមជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ការអនុម័តយល់ព្រមលើពិធីសារនេះរបស់កម្ពុជា គឺជាការបង្ហាញនូវឆន្ទៈចូលរួម សហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មាន ឮបញ្ញត្តិ និងទប់ស្កាត់ការនេសាទហួសកម្រិត។កម្ពុជាក៏នឹងទទួលអត្ថប្រយោជន៍ផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន សម្រាប់ពង្រឹងសមត្ថភាពគ្រប់គ្រង…
-
រដ្ឋមន្ត្រីក្រសួងឌីជីថលម៉ាឡេស៊ី ប្រតិភូនៃវេទិការដ្ឋាភិបាលឌីជីថល កោតសរសើរចំពោះការរៀបចំវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ លើកទី១

ភ្នំពេញ៖ ឯកឧត្តម GOBIND SINGH DEO រដ្ឋមន្ត្រីក្រសួងឌីជីថលម៉ាឡេស៊ី ប្រតិភូនៃវេទិការដ្ឋាភិបាលឌីជីថលបានកោតសរសើរការរៀបចំដ៏ល្អ និងជោគជ័យនៃវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ លើកទី១ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ ឯកឧត្តមក៏សង្ឃឹមថា វេទិកានេះនឹងបន្តធ្វើឡើងនៅបណ្តាប្រទេសអាស៊ានទាំងអស់ ដើម្បីឱ្យអ្នកចូលរួម ក្នុងតំបន់អាស៊ានអាចជួបគ្នា និងសម្រួចនូវការពិភាក្សានេះ ដើម្បីធានាបាននូវការតភ្ជាប់ឌីជីថល។ ការកោតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម GOBIND SINGH DEO បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគោរពជម្រាបជូនសម្តេចធិបតីថា វេទិកានេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួម ជាពិសេសទំនាក់ទំនងរវាងរដ្ឋាភិបាល-រដ្ឋាភិបាល និងវិស័យឯកជន-ឯកជន ផងដែរ។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកានេះ និងបានបង្ហាញនូវសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបាននូវការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនាពេលអនាគត ហើយបណ្តាប្រទេសក្នុងតំបន់អាស៊ានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកជំរុញវិស័យឌីជីថល, រដ្ឋាភិបាលឌីជីថល,…
-
គ.ជ.ប ទទួលស្គាល់ជាផ្លូវការ គណបក្សប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើស “ក្រុមប្រឹក្សា” អាណត្តិទី៤

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់គណបក្សនយោបាយ ចំនួន០១ គឺគណបក្សប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១១ ខែមីនានេះថា នៅថ្ងៃទី១១ ខែមីនា នេះ គ.ជ.ប ទើបតែទទួលស្គាល់ជាផ្លូវការ គណបក្សចំនួន ០១ ទេ គឺគណបក្សប្រជាជនកម្ពុជា។ ដោយឡែកគណបក្សនយោបាយ ចំនួន០៤ ផ្សេងទៀត កំពុងតែបំពេញឯកសារខ្វះខាត និងចំណុចខ្វះចន្លោះ។ គ.ជ.ប រង់ចាំមើលថា តើរយៈពេល៥ថ្ងៃ គណបក្សនយោបាយទាំង៤ បំពេញឯកសារគ្រប់ ឬមិនគ្រប់យ៉ាងណា?។ សូមជម្រាបថា ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត…
-
រដ្ឋមន្ត្រីក្រសួងការបរទេសលើកឡើងពីសមិទ្ធផលសំខាន់ៗ និងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល បានលើកឡើងពីសមិទ្ធផលសំខាន់ៗ និងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងការជួយសង្គ្រោះប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ ដែលនាំឱ្យប្រជាពលរដ្ឋមានជីវភាពរុងរឿង និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរហូតមកដល់សព្វថ្ងៃនេះ។ ការលើកឡើងនេះ ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ក្រោមមូលបទ៖ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មវិធីឌីជីថល នៅទីស្នាក់ការគណបក្សស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤។ ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួល សមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ប្រធានគណបក្សឃុំ គណៈចលនានារីស្រុក ចលនានារីឃុំ កុមារី ក្រុមកីឡាករ កីឡាការិនី និងក្រុមគ្រូបង្វឹកកីឡាករ សរុប២៧៤នាក់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានខិតខំបំពេញកិច្ចការងារជាច្រើនដោយមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ប្រជាជន និងបានយកចិត្តទុកដាក់ខ្ពស់បំផុតលើវិស័យអប់រំ ជាពិសេស តាមរយៈការសាងសង់សាលារៀន ផ្តល់សម្ភារៈសិក្សា ជាដើម។ ឯកឧត្តមក៏បានលើកឡើងថា មូលបទនៃទិវានារីអន្តរជាតិឆ្នាំនេះគឺពិតជាត្រឹមត្រូវណាស់។…
-
ថ្ងៃទី១២ ខែមីនា៖ ព្រឹទ្ធសភានឹងប្រជុំជាវិសាមញ្ញនីតិកាលទី៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួនពីរ

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៤ បានកំណត់យកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល និងពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។ កិច្ចគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ សូមជម្រាបថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ អង្គរដ្ឋសបានអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។ សេចក្តីព្រាងច្បាប់នេះ បង្ហាញពីឆន្ទៈមុះមុតរបស់កម្ពុជាក្នុងការចូលរួមជាសកលលោកលើកិច្ចការពារធនធានធម្មជាតិក្នុងសមុទ្រ ពិសេសធនធានជលផល។ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាឯកសារគតិយុត្តនិងជាវិធានការសម្រាប់កម្ពុជាការពារ គ្រប់គ្រងធនធានជលផលរបស់ខ្លួនប្រកបដោយចីរភាព។ ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលជារបៀបវារៈទី៣វិញ រាជរដ្ឋាភិបាលបានតាក់តែងឡើងក្នុងគោលបំណងធានាគ្រប់គ្រងនិងការអភិវឌ្ឍវិស័យដឹកជញ្ជួនតាមផ្លូវទឹក និងកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទំាងការកសាងនិងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធនិងការរួមចំណែកការពារបរិស្ថាន ព្រមទំាងផ្តល់កាលានុវត្តភាពវិនិយោគនិងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាពសម្រាប់បម្រើពាណិជ្ជកម្មជាតិ អន្តរជាតិ និងទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។សេចក្តីព្រាងច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន១៨ជំពូក និង២៧៥មាត្រា។ ក្រោយពីបានពិភាក្សានិងអនុម័តមួយជំពូកម្តងៗ…
-
ប្រធានយុវជនសង្គមស៊ីវិល លើកពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះកម្ពុជាដែលក្រុមប្រឆាំងគួរតែរៀនសូត្រ

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បណ្តុំអង្គការសមាគម សង្គមស៊ីវិល បានឱ្យដឹងថា បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍ ពិតណាស់យើងមិនអាចប្រែក្រឡះប្រវត្តិសាស្រ្តបានទេ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់តែជាកិត្យានុភាពបន្ថែមទៀត ដោយការលះបង់សាច់ស្រស់ ឈាមស្រស់ អស់រយៈពេលជាង៤០ឆ្នាំ ដើម្បីបុព្វហេតុជាតិ អធិបតេ្យយភាព បូរណភាពទឹកដី ពិសេសគឺរក្សាឱ្យបាននូវរបបលទ្ធិប្រជាធិបតេយ្យ សេរី និងការពាររាជបល្ល័ង្ក សម្រាប់ប្រជានុរាស្រ្តខ្មែរគ្រប់ៗរូប។ លោកបន្តថា កម្ពុជាមុននឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំប្រទេសរបស់សម្តេចតេជោទេនោះ ម្ល៉េះកម្ពុជាអាចនឹងបន្តជោកជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សារ និងសមាហរណកម្មបាននោះឡើយ។ ជាសក្ខីកម្មមានការអនុវត្តគោលនយោបាយ DIFIT គោលនយោបាយជំហានគីង្គក់ និងអភិក្រម៥ ពិសេសគោលនយោបាយការទូត ទំនាក់ទំនងដៃគូវិនិយោគ ដែលបានស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទឹក ផ្លូវ ភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោយពីការបំផ្លាញគ្មានសល់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ល។ ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា សម្តេចតែងតែសណ្តោះប្រណីដល់ក្រុមប្រឆាំង និងបើកទ្វារយ៉ាងទូលាយដើម្បីមានឱកាសចូលមកធ្វើកិច្ចការ ដើម្បីប្រទេសជាតិពិតទាំងអស់គ្នា។ ក្នុងនាមខ្មែរតែមួយ ជាតិសាសន៍តែមួយ គួរឈប់បង្កើតវប្បធម៌ជះទឹកដាក់គ្នាទៀតទេ ក្នុងនាមមនសិកាអ្នកសេ្នហាជាតិពិតប្រាកដ គ្មានទេពាក្យថាសត្រូវ…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ការបណ្តុះបណ្តាលមនសិការពលរដ្ឋល្អ មិនមែនត្រូវធ្វើទាល់តែមានវិបត្តិនោះទេប៉ុន្តែត្រូវបណ្តុះបណ្តាល ជាប្រចាំ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានបញ្ជាក់ថា ៖”ការបណ្តុះបណ្តាលមនសិការពលរដ្ឋល្អ មិនមែនត្រូវធ្វើទាល់តែមានវិបត្តិនោះទេ ប៉ុន្តែត្រូវបណ្តុះបណ្តាលជាប្រចាំ”។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលកម្មវិធី «មនសិការពលរដ្ឋល្អ» នៅមជ្ឈមមណ្ឌលម៉ានី អគារThe Kampus នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តដោយថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដឹកនាំបណ្តុះបណ្តាលយុវជនកម្ពុជា ឱ្យក្លាយជាសសរទ្រូងនៃប្រទេសជាតិ និងចូលរួមចំណែកជាមួយសង្គមជាតិជាពិសេសក្នុងការអនុញ្ញាតឱ្យស.ស.យ.ក.ចូលរួមចំណែកជាមួយក្រសួងក្នុងការបំពាក់បំប៉នសមត្ថភាពយុវជនតាមរយះការផ្តល់វគ្គបំប៉នដល់សិស្សដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ចូលរួមជាអ្នកសង្កេតការណ៍ គាំទ្រកំណែទម្រង់វិស័យអប់រំ ការបង្កើតជាកម្មវិធីសម្រាប់យុវជននានា ដែលក្នុងនោះមានសិក្ខាសិលា ”មនសិការពលរដ្ឋល្អ” នាថ្ងៃនេះ។ ឯកឧត្តមបានបន្តថា សិក្ខាសិលា នេះនឹងបណ្តុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់យុវជនកម្ពុជា ដើម្បីក្លាយជាសរសរទ្រូង និងជាធនធានដ៏មានសារៈសំខាន់ សម្រាប់ប្រទេសជាតិ នាពេលអនាគត។ ថ្លែងពិធីនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការគាំទ្រកន្លងមករបស់ ស.ស.យ.ក.…