-
កម្ពុជានឹងពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-សហរដ្ឋអាមេរិក

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ជាមួយឯកឧត្តម Yohannes Abraham ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន។ ក្នុងឱកាសចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ភាគីទាំងពីរ បានកោតសរសើរចំពោះសន្ទុះដ៏ល្អនៃទំនាក់ទំនងរបស់អាស៊ាន-សហរដ្ឋអាមេរិក និងរំលឹកឡើងវិញនូវជោគជ័យនៃការបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ ប្រកបដោយអត្ថន័យ ខ្លឹមសារ និងផ្តល់ប្រយោជន៍ទៅវិញទៅមក។ ខណៈដែលកម្ពុជានឹងទទួលតួនាទីក្នុងពេលដ៏ខ្លីខាងមុខជា ប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ (២០២៤-២០២៧) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត មានទស្សនៈដូចគ្នាថា ប្រទេសទាំងពីរត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមទៀតនៅក្នុងភាពជាដៃគូ និងសម្រេចឱ្យបានផលប្រយោជន៍ ទៅវិញទៅមកសម្រាប់កំណើនរួមគ្នា។ ភាគីទាំងពីរ ក៏បានផ្តល់សារសំខាន់យ៉ាងខ្លាំងលើវិស័យបច្ចេកវិទ្យា ទំនើប និងសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចសង្គមក្នុងតំបន់ ហើយបានប្តេជ្ញា ចិត្តក្នុងការប្រែក្លាយចក្ខុវិស័យទៅជាសកម្មភាពជាក់ស្តែង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃមជ្ឈភាពអាស៊ាន និងយន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងការអភិវឌ្ឍនិម្មាបនកម្មតំបន់ដែលបើកចំហ ប្រកបដោយតម្លាភាព បរិយាប័ន្ន និងផ្អែកលើច្បាប់ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ឯកឧត្តម ឯកអគ្គរដ្ឋទូត…
-
សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនារបស់ជាតិ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សង្ក្រាន្តរយៈពេលបួនថ្ងៃនេះ ជាឱកាសឱ្យប្រជាពលរដ្ឋយើងរួមគ្នាជម្រុះចេញស្រឡះនូវអពមង្គលឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងពួងក្នុងឆ្នាំចាស់ ហើយតាំងចិត្តថ្មី ប្រព្រឹត្តអំពើល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញាចាប់ពីឆ្នាំថ្មីនេះតទៅ។ នេះបើយោងតាមសារជូនពររបស់សម្តេចតេជោ ហ៊ុន សែន អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “សង្ក្រាន្ត” ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្រោមម្លប់ដ៏ត្រជាក់ត្រជំ នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមដំបូល នៃរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងដឹកនាំប្រទេស ប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនារបស់ជាតិ ដោយថែរក្សាពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០…
-
កម្ពុជា-សហភាពអឺរ៉ុប ប្តេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម អីហ្គោ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជានាឱកាសចូលសម្តែងការគួរសមនៅទីស្តីការក្រសួង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអបអរសាទរប្រារព្ធខួបលើកទី៧៤ នៃទិវាអឺរ៉ុប ពេលខាងមុខ ព្រមទាំងបានថ្លែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប និងដៃគូ សម្រាប់ការគាំទ្រដ៏ថ្លៃថ្លាអស់រយៈពេលជាង៣០ឆ្នាំកន្លងមក ដែលបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រទេសឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា និងសហភាពអឺរ៉ុបបានរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើភាពជាដៃគូយូរអង្វែង មានទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការល្អ។ ក្នុងន័យនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមេសា នៅទីក្រុងព្រុចសែល នឹងផ្តល់នូវកាលានុវត្តភាពដ៏ល្អសម្រាប់ក្រុមការងារកម្ពុជា និងសហភាពអឺរ៉ុប ធ្វើការពិភាក្សាប្រកបដោយការស្ថាបនា សំដៅពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពល រួមមាន៖ ពាណិជ្ជកម្ម និង ការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការអប់រំ និងការអភិវឌ្ឍធនធាន…
-
សម្តេចធិបតី៖ កម្ពុជានៅតែរក្សាបាននូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣កន្លងទៅ និងរហូតដល់ដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាក៏ដូចបណ្តាប្រទេសនៅលើពិភពលោកទាំងមូល ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា ពោរពេញដោយភាពចម្រូងចម្រាស ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗកាន់តែតានតឹង ដែលបង្កើតបានជាអធិករណ៍ប្រកបដោយហានិភ័យ។ តែទោះជាយ៉ាងនេះក្តី កម្ពុជានៅតែរក្សាបាននូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ប្រក្រតីភាពស្ថាប័នរដ្ឋ និងគ្រប់សកម្មភាពនៃជីវភាពសង្គម ឱ្យមានការវិវឌ្ឍទៅមុខប្រកបដោយទំនុកចិត្ត។ នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ឆ្នាំនេះ ជាឆ្នាំដំបូងនៃអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កាលពីខែសីហា…
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សកម្មជនទាំង៤រូប របស់គណបក្សភ្លើងទៀន ដែលឃាត់ខ្លួន គឺមិនពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពនយោបាយទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា សកម្មជនទាំង៤រូប របស់គណបក្សភ្លើងទៀន ដែលត្រួវបានឃាត់ខ្លួន គឺមិនមានការពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពនយោបាយ ឬក៏ការអនុវត្តសិទ្ធិសេរីភាពខាងផ្នែកនយោបាយនោះទេ។ ដោយការឃាត់ខ្លួននេះ គឺរងបទចោទ ហើយត្រូវបានឃុំខ្លួនដោយសារតែពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើស។ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា បើតាមព័ត៌មានទទួលបាន សកម្មជនទាំង៤រូប របស់គណបក្សភ្លើងទៀន គឺរងបទចោទ ហើយត្រូវបានឃុំខ្លួនដោយសារតែពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើស ហើយមិនមានការពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពនយោបាយ ឬក៏ការអនុវត្តសិទ្ធិសេរីភាពខាងផ្នែកនយោបាយនោះទេ។ មធ្យោបាយតាមផ្លូវច្បាប់ដើម្បីជួយពួកគាត់ គឺមិនមែនជាការអំពាវនាវផ្នែកនយោបាយឱ្យមានការដោះលែងនោះទេ។អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ទៀតថា គេត្រូវចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់ បានន័យថា ស្វែងរកភស្តុតាង សក្ខីកម្មមូលដ្ឋានផ្លូវច្បាប់ឲ្យបានរឹងមាំក្នុងការដោះបន្ទុកតតាំងទៅនឹងបទចោទ តតាំងជាមួយនឹងភស្តុតាង ឬក៏មូលដ្ឋានដែលសមត្ថកិច្ចមានក្នុងការដាក់បន្ទុកចោទប្រកាន់ និងឈានទៅដល់ការឃុំខ្លួន។ ទាក់ទងករណីនេះ គណបក្សភ្លើងទៀន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានអំពាវនាវដល់អាជ្ញាធរឱ្យដោះលែងសកម្មជនរបស់ខ្លួនចំនួន៤រូប ដើម្បីឱ្យពួកគេចូលរួមធ្វើសកម្មភាពនយោបាយអំឡុងពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ខាងមុខ។ ការស្នើសុំរបស់គណបក្សប្រឆាំងដូច្នេះ បានធ្វើឡើងក្រោយសកម្មជនទាំង៤រូប ត្រូវអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់កាលពីចុងសប្តាហ៍មុនរហូតដល់ដើមសប្តាហ៍នេះ ក្រោមបទចោទក្លែងបន្លំឯកសារសាធារណៈ។ សូមរំលឹកថាលោក ដាង ប៊ុនហាក់ អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនភ្នំពេញ លោក គឹម…
-
ធនាគារអភិវឌ្ឍន៍អាស៊ី ៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងឆ្នាំ២០២៤ ជំរុញដោយវិស័យកម្មន្តសាល និងទេសចរណ៍

យោងតាមរបាយការណ៍ចេញផ្សាយថ្ងៃនេះដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ ២០២៤ និង៦,០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុក ជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ២០២៣។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែកលើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣។» ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) សម្រាប់ ខែមេសា ២០២៤ បានប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥,០% ក្នុងឆ្នាំ២០២៣។ កំណើននេះ ត្រូវបានជំរុញដោយការស្ទុះឡើងវិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍ បើប្រៀបធៀបនឹងសមិទ្ធផល…
-
មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ផ្តាំទៅក្រុមប្រឆាំងជ្រុលនិយមកុំយករឿងព្រែកជីកហ្វូណនតេជោ កេងចំណេញផ្នែកនយោបាយ

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានផ្តាំទៅក្រុមប្រឆាំងជ្រុលនិយម គួរតែរៀនសូត្រ និងយល់ពីដឹងពីតម្លៃសុខសន្តិភាព ជាជាងអង្គុយរិះរកមធ្យោបាយក្នុងការបន្តុះបង្អាក់ ឬមានចិត្តចង់បំផ្លាញសន្តិភាពនៅកម្ពុជា ជាពិសេសថ្មីៗនេះ កុំយកគម្រោងព្រែកជីកហ្វូណនតេជោ ធ្វើជាឧបករណ៍កេងចំណេញផ្នែកនយោបាយ។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីមានការចុះផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម ដែលបានចោទថា ព្រែកជីកហ្វូណនតេជោ នឹងសម្រួលដល់កងទ័ពជើងទឹកចិន ក្នុងប្រឆាំងនឹងប្រទេសជិតខាងរបស់កម្ពុជា។ ការចោទប្រកាន់នេះផ្ទុយនឹងការពិត ដែលព្រែកជីកនេះ គឺសាងសង់ឡើងដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាប៉ុណ្ណោះ។ ពោលជួយឱ្យកម្ពុជាមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គ។ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍ គឺសម្តេចតេជោ ហ៊ុន សែន បានលះបង់សាច់ស្រស់ឈាមស្រស់ ដែលជាង៤០ឆ្នាំមកនេះ។ សម្តេចតេជោ ចូលរួមបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនខ្មែរ។ ប្រធានក្រុមយុវជនសង្គមស៊ីវិល បានបន្តថា ការលះបង់របស់សម្ដេចតេជោ គឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយបន្តរៀនសូត្រ ហើយបើធៀបកម្ពុជាមុន នឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំប្រទេសដ៏ប៉ិនប្រសប់របស់សម្តេចតេជោទេនោះ ម្ល៉េះកម្ពុជាអាចនឹងបន្តជោកជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សា និងសមាហរណកម្មបាននោះឡើយ។ លោក ហេង សំណាង បានចាត់ទុកនេះ ជាសារមួយសម្រាប់ជនអគតិ ពិសេសក្រុមទណ្ឌិតភៀសខ្លួនក្រៅប្រទេស…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដែលផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដែលផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ។ … ប្រទេសយើងជាមហាអំណាចពេលដែលសេដ្ឋកិច្ចយើងខ្លាំង។ ព្រែកជីកនេះ គឺបម្រើដល់ការបង្កើនសេដ្ឋកិច្ចយើងខ្លាំង ជីវភាពរបស់ប្រជាពលរដ្ឋយើងរឹងមាំ ហើយសូមអរគុណចំពោះប្រជាពលរដ្ឋជាច្រើនដែលបានយល់អំពីសារៈសំខាន់ ហើយបានបញ្ចេញមតិគាំទ្រនៅការរៀបចំនូវព្រែកជីកនេះ ដើម្បីបង្កើននៅសេដ្ឋកិច្ចសង្គមជូនប្រជាពលរដ្ឋរាប់លាននាក់នៅក្នុងខេត្តនាទិសនរតី។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក នៅព្ករឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតីបានបញ្ជាក់ទៀតថា ព្រែកជីកហ្វូណន-តេជោ មិនបានបម្រើត្រឹមតែទិសនរតីទេ ទិសនរតី គឺបានផលផ្ទាល់ ប៉ុន្តែផលតភ្ជាប់ទៅដល់ទិសផ្សេងៗទៀត ការដឹកជញ្ជូនតាមផ្លូវទឹកតាំងពីទិសឥសាន ពីខេត្តដែលជាប់ទន្លេមេគង្គ និងខាងទន្លេសាបក៏រុញមកដែរ។ ដោយសម្តេចធិបតីបានសង្កត់ធ្ងន់ថា ៖ “កម្ពុជារឹងមាំក៏ជួយដល់មិត្តយើងក្នុងតំបន់ន៉ដែរ មិនមែនជាការគំរាមកំហែងទេ។ ខ្ញុំសូមអរគុណណាស់ចំពោះការញាំទ្ររបស់ប្រជាពលរដ្ឋយើង ហើយការយល់របស់ប្រជាពលរដ្ឋជាច្រើន។ ប៉ុន្តែពេលជាមួយគ្នាក៏មានការបញ្ចេញទស្សនមួយចំនួនពាក់ព័ន្ធទៅនឹងកង្វល់ កង្វល់ទី១. គឺពាក់ព័ន្ធថាតើព្រែកជីកនេះធ្វើៗអីចំណាយលុយអត់ប្រយោជន៍ មានមតិបងប្អូនមួយចំនួនថា ព្រែកជីកនេះធ្វើទៅធ្វើអីកើត ជីកបានតែឈ្មោះ វារាក់ពេក ជីកទៅបានតែកប៉ាល់បានតែកាណូតដោយសារត្រីតូចៗ។ សូមបញ្ជាក់មុខកាត់ ១០០ម៉ែត្រ ជម្រៅដែលប្រើប្រាស់ ៤,៧ម៉ែត្រ យើងជីក ៥.៤ម៉ែត្រ ដឹកសាឡង់បាន ៣ពាន់តោន…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន កោតសរសើរចំពោះសន្ទុះដ៏ល្អនៃទំនាក់ទំនងអាស៊ាន-ចិន

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ HOU Yanqi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំអាស៊ាន បានកោតសរសើរចំពោះសន្ទុះដ៏ល្អនៃទំនាក់ទំនងអាស៊ាន-ចិន ហើយបានរំលឹកឡើងវិញនូវសេចក្តីសម្រេចនានារបស់ថ្នាក់ដឹកនាំស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន កាលពីឆ្នាំ២០២១ ប្រកបដោយអត្ថន័យ ខ្លឹមសារ និងផ្តល់ប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរបានស្វាគមន៍ឆ្នាំ២០២៤ ដែលត្រូវបានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងអាស៊ាន-ចិន» ហើយទន្ទឹងរង់ចាំនូវការអនុវត្តសកម្មភាព និងគម្រោងនានាប្រកបដោយជោគជ័យ ដើម្បីពង្រីក និងធ្វើឱ្យកាន់តែទូលំទូលាយនូវទំនាក់ទំនង ព្រមទាំងជំរុញការប្រាស្រ័យទាក់ទងគ្នារវាងអាស៊ាន និងចិន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃមាគ៌ាអាស៊ាន (ASEAN Way) ការពិគ្រោះយោបល់ និងការសម្រេចចិត្តផ្អែកលើកុងសង់ស៊ុសដែលមានចែងក្នុងធម្មនុញ្ញ អាស៊ាន ដោយសង្កត់ធ្ងន់លើលក្ខណៈពិសេសតែមួយរបស់អាស៊ាន និងការរក្សាបាននូវមជ្ឈភាព និងឯកភាពអាស៊ាននៅក្នុងទំនាក់ទំនងអាស៊ានជាមួយដៃគូរបស់ខ្លួន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន សម្រាប់ការគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន។ លោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងបានទទួលស្គាល់ពីសារសំខាន់របស់អាស៊ានក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងលើកកម្ពស់កំណើននៅក្នុងតំបន់ និងបានអះអាងជាថ្មីម្តងទៀត ពីការគាំទ្រ និងការគោរពយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិនចំពោះមជ្ឈភាព និងឯកភាពអាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់នៃគំនិតផ្តួចផ្តើម ការអភិវឌ្ឍសកល (Global Development Initiative-GDI)…
-
ក្រុមយុវជននិងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសង្គមស៊ីវិល ប្រាប់ក្រុមប្រឆាំងជ្រុលនិយមគួរតែរៀនសូត្រពីសម្តេចតេជោ និងយល់ពីតម្លៃសន្តិភាព ជាជាងអង្គុយរិះរកមធ្យោបាយបំផ្លាញសន្តិភាព

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសង្គមស៊ីវិល បានឱ្យដឹងថា បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះ របស់សម្តេច ក្នុងការការពារទឹកដី សាសនា ព្រះមហាក្សត្រ និងប្រជាជនខ្មែរ និងជាគំរូសម្រាប់យុវជនជំនាន់ក្រោយរៀនសូត្រ។ កម្ពុជាមុននឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំប្រទេសដ៏ប៉ិនប្រសប់របស់សម្តេចតេជោទេនោះ ម្ល៉េះកម្ពុជាអាចនឹងបន្តជោកជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សា និងសមាហរណកម្មបាននោះឡើយ។ ជាសារមួយសម្រាប់ជនអគតិ ទណ្ឌិតភៀសខ្លួនក្រៅប្រទេស ឬក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច គួរតែបានរៀនសូត្រពីគុណូបការៈ និងយល់ពីតម្លៃសន្តិភាព ជាជាងអង្គុយរិះរកមធ្យោបាយក្នុងការបង្អាក់ ឬមានចិត្តចង់បំផ្លាញសន្តិភាពនៅកម្ពុជា។ លោកបន្តថា ដោយឡែកចំពោះវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេច ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក ចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរទាំងយប់ទាំងថ្ងៃ បានកែប្រែមុខមាត់កម្ពុជាជាប្រវត្តិសាស្ត្រ ងើបមុខលើឆាកអន្តរជាតិ បង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី យ៉ាងពេញលេញ។ ប្រធានក្រុមយុវជន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសង្គមស៊ីវិលបានបន្តទៀតថា យ៉ាងណាម៉ិញ ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន មានសេចក្តីសង្ឃឹមយ៉ាងមុតមាំចំពោះវត្តមានសម្តេចតេជោ ចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា…