-
ក្រុមហ៊ុន EDF បង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប លោកស្រី Makreeta LAHTI បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន EDF។ លោកស្រីបានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន បាននិងកំពុងវិនិយោគលើវិស័យវារីអគ្គិសនី នៅប្រទេសឡាវ និងំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលនេះនៅកម្ពុជា។ ជាមួយគ្នានេះ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ និងការយកចិត្តទុកដាក់ក្នុងការជំរុញការផ្គត់ផ្គង់ និងការផលិតនូវថាមពលកកើតឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោកស្រី Makreeta LAHTI និងបានបង្ហាញក្តីរីករាយចំពោះចំណាប់រម្មណ៍របស់ក្រុមហ៊ុន ក្នុងការប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ផ្នែកថាមពលកកើតឡើងវិញ និងស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងរ៉ែ និងថាមពល…
-
គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ»

គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តថា គណបក្សប្រជាជនកម្ពុជា គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសនានា លើសកលលោក ដោយគោរពគោលការណ៏ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕
-
គ.ជ.ប បើកកិច្ចប្រជុំជាមួយគណបក្សនយោបាយស្ដីពី ការរៀបចំកម្មវិធីស្មើភាពសម្រាប់ផ្សាយតាមវិទ្យុ-ទូរទស្សន៍ជាតិ និងព្រឹត្តិបត្រ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ភ្នំពេញ៖ គណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” ដឹកនាំដោយឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានគណៈកម្មការសម្របសម្រួល នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ទាំង៤គណបក្ស ដើម្បីផ្សព្វផ្សាយជូនដល់គណបក្សនយោបាយអំពីគោលការណ៍រៀបចំ កម្មវិធីស្មើភាពសម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីស្មើភាព ត្រូវចែកចេញជា៣ផ្នែក៖ ទី១.កម្មវិធីកិច្ចពិភាក្សាតុមូល ដែលគ្រប់គណបក្សនយោបាយ ត្រូវធ្វើការបង្ហាញនូវគោលនយោបាយរបស់ខ្លួន តាមប្រធានបទដែលគណៈកម្មការសម្របសម្រួល បានដាក់ជូន ហើយកម្មវិធីនេះត្រូវថតទុកជាមុន និងត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។ ទី២.ស្ប៉តឃោសនារបស់គណបក្សនយោបាយ ដែលត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។ ទី៣.ការបោះពុម្ពផ្សាយអត្ថបទឃោសនារបស់គណបក្សនយោបាយលើព្រឹត្តិបត្រគោលនយោបាយគណបក្ស ដែលបោះពុម្ពផ្សាយដោយ គ.ជ.ប ចំនួន២លេខ។ ឯកឧត្ដម ម៉ុក ដារ៉ា បានមានប្រសាសន៍ថា គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព តម្លាភាព និងឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនទៅដល់សាធារណជន និងអ្នកបោះឆ្នោត តាមរយៈកម្មវិធីស្មើភាព ដែលរៀបចំដោយ គ.ជ.ប។ គណៈកម្មការសម្របសម្រួល…
-
សំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៖ តុលាការប្រកាសសាលក្រមផ្តន្ទាទោស លោកថេង សាវឿន និងបក្ខពួក ដាក់ពន្ធនាគារ៥ឆ្នាំ

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សាលាដំបូងខេត្តរតនគិរី បានធ្វើការប្រកាសសាលក្រមសម្រេចផ្តន្ទាទោសចំពោះលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា, លោក ញ៉ិល ភាព មន្ត្រីផ្នែកសម្របសម្រួល, លោក ថាន់ ហាច និងលោក ចាន់ វិបុល ក្នុងម្នាក់៥ឆ្នាំ អំពីបទល្មើស«រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពីបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ តែទោសត្រូវបានព្យួរ។ ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តរតនគិរី បើកសវនាការកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដោយសំអាងពួកគេបានប្រព្រឹត្តិបទល្មើសក្នុងសិក្ខាសាលាកសាងសមត្ថភាពដល់បុគ្គលិកសមាគម កាលពីថ្ងៃទី ១៣-១៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រី សង្កាត់យក្សលោម ក្រុងបាឡុង ខេត្តរតនគិរី ទៅតាមក្រមព្រហ្មទណ្ឌមាត្រា៤៥៣ និងមាត្រា៤៩៥។ លោក ថេង សាវឿន និងបក្ខពួកនឹងធ្វើការដាក់ពាក្យបណ្ដឹងទៅតាមនីតីវិធីទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជំទាស់ទៅសាលក្រមសាលាដំបូងខេត្តរតនគិរី។ នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយរបស់តំណាងអយ្យការបានសម្រេចរក្សាបទចោទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឱ្យនៅដដែល ដោយយោងតាមបញ្ញត្តិមាត្រា ៤៥៣ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ តែទោះជាយ៉ាងណាតំណាងអយ្យការក៏បានស្នើសុំអង្គជំនុំជម្រះឲ្យពិចារណាផងដែរទៅលើទោស និងស្នើឱ្យចៅក្រមជំនុំជម្រះបន្ធូរបន្ថយទោសសម្រាប់អ្នកទាំងបីផងដែរ ដោយតំណាងអយ្យការមើលឃើញថា អ្នកទាំង៣…
-
ថ្នាក់ដឹកនាំក្រុមហ៊ុន VINCI Airports៖ សុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ជាលក្ខខណ្ឌអំណោយផលដ៏សំខាន់ដល់ការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ លោក Nicolas Notebaert អគ្គនាយកក្រុមហ៊ុន VINCI Airports បានសម្តែងនូវក្ដីរីករាយចំពោះសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាដែលជាលក្ខខណ្ឌអំណោយផល ដ៏សំខាន់ដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូននៅកម្ពុជា។ ការបញ្ជាក់បែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួបនេះ លោក Nicolas Notebaert បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន VINCI និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះផងដែរ លោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ទាំងអស់ បានសម្តែងនូវក្ដីរីករាយចំពោះសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាដែលជាលក្ខខណ្ឌអំណោយផលដ៏សំខាន់ដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូននៅកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Nicolas Notebaert ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀតនៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញ។ ការលើកទឹកចិត្តនេះ ក្នុងឱកាសបានអនុញ្ញាតឱ្យលោកស្រី Maud BAILLY នាយកប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ ACCOR Group ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួបនេះ លោកស្រី Maud BAILLY បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះផងដែរ លោកស្រី Maud BAILY បានជម្រាបអំពីស្ថានភាពកាន់តែល្អប្រសើរនិងដំណើរវិវឌ្ឍន៍នៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងមានសុទិដ្ឋិនិយម ថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ…
-
បណ្ដុំអង្គការសង្គមស៊ីវិល អំពាវនាវដល់គណបក្សនយោបាយ អង្គការ សមាគម សង្គមស៊ីវិល រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា

ភ្នំពេញ៖ បណ្ដុំអង្គការសង្គមស៊ីវិល អំពាវនាវដល់គណបក្សនយោបាយ អង្គការ សមាគម សង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជាទាំងអស់ រួបរួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឱ្យអស់ចេញពីកម្ពុជា។ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា។ សូមកុំបណ្តោយខ្លួនឱ្យជាក្លាយជាឈ្នាន់នយោបាយដែរអាចបណ្ដាលឱ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់បណ្ដុំអង្គការសង្គមស៊ីវិល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ បណ្ដុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា ក៏បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមដែលតែងតែយក សមាជិក សមាជិកា របស់ខ្លួនមកចូលរួមធ្វើអំពើខុស ច្បាប់ជាចរិតនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែងមានមេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួនឲ្យជឿ លង់មនោគមវិជ្ជាខ្មៅកខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។ នយោបាយក្រុមប្រឆាំង គឺរាប់សិបឆ្នាំមកនេះមិនដែលបានផ្តល់ផល ចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ ក្នុងរូបភាពដដែលៗ។ កន្លងមកមុនការបោះឆ្នោតនីតិកាលទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុល បានចេញសារគំរាមក្នុងន័យនយោបាយទុច្ចរិកខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ពិសេសការ បង្កើតមហាព្រឹត្តការណ៍ដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រកម្ពុជាផងនោះ យើងគួរតែនាំគ្នាអបអរសាទរ និងចូលរួមលើវិថីសន្តិភាព។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនួបសំណេះសំណាលជាមួយជាមួយប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបបង្ហាញអំពីស្មារតីសាមគ្គីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ជំនួបសំណេះសំណាលជាមួយជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅទ្វីបអឺរ៉ុប មិនមែនជាការទិញទឹកចិត្តប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនោះឡើយ។ ជំនួបនេះបង្ហាញអំពីស្មារតីសាមគ្គីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ។ ការបញ្ជាក់នេះ ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការជួបជុំគ្នានៅនេះ បង្ហាញអំពីស្មារតីនៃការសាមគ្គីគ្នា ការស្រលាញ់ រាប់អានគ្នាក្នុងនាមជាប្រជាជាតិខ្មែរតែមួយ។ នេះមិនមែនជាការទិញទឹកចិត្តនោះទេ អ្នកខ្លះគេថាឲ្យតែរាជរដ្ឋាភិបាលរៀបចំ គេថាត្រូវទិញទឹកចិត្តបានមានអ្នកចូលរួម។ សូមកុំមើលស្រាលប្រជាពលរដ្ឋខ្មែរ ស្មារតីនៃការរួមគ្នាក្នុងនាមជាជាតិខ្មែរនេះ ឈាមខាប់ជាងទឹក។ ប្រជាពលរដ្ឋខ្មែររស់នៅទីណាក៏ដោយ មិនថាចេញមកក្រៅប្រទេសដោយស្ថានភាពណានោះទេ ពោលនៅតែមានចិត្តគិតអំពីប្រទេសជាតិទាំងអស់។ ជាក់ស្ដែងសម្ដេចខ្លួនឯងផ្ទាល់ធ្លាប់សិក្សារៀនសូត្រនៅក្រៅប្រទេស ដូច្នេះដឹងច្បាស់ណាស់អំពីស្ថានភាពទាំងអស់នេះ នៅពេលខ្លួនចាកចេញពីប្រទេសកំណើត។ សម្ដេចធិបតីបានបន្តទៀតថា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលអញ្ជើញមកចូលរួមក្នុងពិធីជួបសំណេះសំណាលនៅពេលនេះ អ្នកខ្លះបានធ្វើដំណើររហូតដល់ជាង១០ម៉ោងឯណោះ ទើបមកដល់ទីក្រុងប៉ារីស ប្រទេសបារាំង ពោលមកពីប្រទេសឆ្ងាយ ដូចជា ប៊ែលហ្សិក ស៊ូរិកជាដើម។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការជួបជុំនេះ គឺបានបន្តយ៉ាងខ្ជាប់ខ្ជួនដែលសម្តេចតេជោ…
-
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនអតីតអភិបាលក្រុងកែប ករណីរំលោភអំណាច និងបទសម្អាតប្រាក់

ភ្នំពេញ៖ នៅទីបំផុត លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ជាប់ពាក់ព័ន្ធករណីរំលោភអំណាច និងបទសម្អាតប្រាក់ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ។ គួរបញ្ជាក់ឱ្យដឹងថា តំណាងអយ្យការបានបើកការស៊ើបសួរលើឈ្មោះ ខេង យ័ន អតីតអភិបាលក្រុងកែប រួចហើយពីបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះបើតាមការបញ្ជាក់របស់លោកប្លង់ សុផល តំណាងអយ្យការ។ គួររម្លឹកឱ្យដឹងថា អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានមានប្រសាសន៍ AMS នៅរសៀលថ្ងៃទី១៣ ខែមករានេះថា លោក ខេង យ័ន ដែលជាអតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤:៣០នាទីរសៀល ហើយនៅរសៀលនេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនសំណុំរឿងរបស់គាត់ និងរូបគាត់ទៅកាន់តុលាការ។…
-
តំណាងអយ្យការបើកការស៊ើបសួរលើអតីតអភិបាលក្រុងកែប ពីបទរំលោភអំណាច និងបទសម្អាត

ភ្នំពេញ៖ តំណាងអយ្យការបានបើកការស៊ើបសួរលើឈ្មោះ ខេង យ័ន អតីតអភិបាលក្រុងកែប រួចហើយពីបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះបើតាមការបញ្ជាក់របស់លោកប្លង់ សុផល តំណាងអយ្យការ។ គួររម្លឹកឱ្យដឹងថា អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានមានប្រសាសន៍ AMS នៅរសៀលថ្ងៃទី១៣ ខែមករានេះថា លោក ខេង យ័ន ដែលជាអតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤:៣០នាទីរសៀល ហើយនៅរសៀលនេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនសំណុំរឿងរបស់គាត់ និងរូបគាត់ទៅកាន់តុលាការ។ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា “ចំពោះសំណុំរឿងរបស់គាត់ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការនេះគឺមានជាប់ពាក់ព័ន្ធទៅនឹងករណី ចំពោះពីរ ទី១.ពីបទរំលោភអំណាចដែលមានចែងក្នុងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងទី២.ពីបទលាងសម្អាតប្រាក់”។ សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង…