Category: Politico 360

  • ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រើរយៈពេលយ៉ាងខ្លីសាងប្រជាប្រិយភាពយ៉ាងខ្ពស់!

    ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រើរយៈពេលយ៉ាងខ្លីសាងប្រជាប្រិយភាពយ៉ាងខ្ពស់!

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តប្រកបដោយមោទនភាពចំពោះភាពសកម្ម និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលបន្តវេនដែលមានអាយុទើបតែបានជាង៥ខែ។ ការវាយតម្លៃរបស់សម្តេចធិបតីមិនខុសអ្វីពីចាស់ទុំក្នុងបក្ស និងប្រជាពលរដ្ឋទូទៅនោះឡើយ។ ពោលគឺរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាបញ្ចេញស្នាដៃល្អហួសពីការរំពឹងទុក។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា អាយុតិចតែធ្វើការច្រើន វ័យក្មេងតែសមត្ថភាពចាស់ទុំ ពេលវេលាខ្លី តែដើរបានឆ្ងាយ …ទាំងនេះគឺជាលក្ខណសម្បត្តិពិសេសនិងលេចធ្លោនៃរាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ លក្ខណសម្បត្តិពិសេសនេះបានស្តែងឡើងតាមរយៈអាយុកាលរបស់រាជរដ្ឋាភិបាលថ្មី និងវ័យរបស់ថ្នាក់ដឹកនាំធៀបនឹងសកម្មភាពការងារ និងលទ្ធផលដែលទទួលបាន។ ជាការពិត ក្តីបារម្ភធំបំផុតរបស់កម្ពុជាក្នុងដំណាក់កាលផ្ទេរអំណាចឱ្យអ្នកបន្តវេនគឺ ខ្លាចក្រែងអ្នកដឹកនាំស្រករក្រោយមិនអាចរក្សាបានសមិទ្ធផលដែលសាងឡើងដោយរៀមច្បងជំនាន់មុន ខ្លាចក្រែងអ្នកបន្តវេនមិនអាចបោះជំហានទៅមុខដោយខ្លួនឯងបាន និងខ្លាចក្រែងអ្នកជំនាន់ថ្មីដើរខុសគន្លងដែលបានត្រួយត្រាយដោយអ្នកជំនាន់មុន។ ប៉ុន្តែក្តីបារម្ភនេះ បានរសាត់បាត់ទៅវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសមត្ថភាពនិងភាពជាអ្នកដឹកនាំដ៏គួរឱ្យជឿជាក់តាំងពីនាទីដំបូងនៃការចូលកាន់តំណែង។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សុខសន្តិភាព ស្ថិរភាពនយោបាយ និងនិរន្តរភាពសង្គម ដែលជាសេចក្តីត្រូវការសំខាន់ជាងគេបង្អស់របស់កម្ពុជាត្រូវបានថែរក្សាយ៉ាងល្អបំផុត។ បន្ថែមពីលើនេះ ការដាក់ចេញយុទ្ធសាស្ត្រដឹកនាំល្អ និងមានប្រតិបត្តិករសកម្ម បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជារៀមច្បងក្នុងជួរគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន…

  • រដ្ឋបាលខេត្តកំពង់ធំ បដិសេធចំពោះព័ត៌មានដែលអាជ្ញាធរខេត្តមានបំណងចាប់ខ្លួនព្រះតេជគុណ សំ គឹមសាធ

    រដ្ឋបាលខេត្តកំពង់ធំ បដិសេធចំពោះព័ត៌មានដែលអាជ្ញាធរខេត្តមានបំណងចាប់ខ្លួនព្រះតេជគុណ សំ គឹមសាធ

    អ្នកនាំពាក្យខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ វិទ្យុអាស៊ីសេរី (RFA) បានផ្សព្វផ្សាយព័ត៌មានមួយស្តីពីដំណើរធម្មយាត្រាពីទីលានប្រជាធិបតេយ្យ ទៅខេត្តសៀមរាប របស់ព្រះតេជគុណ សំ គឹមសាធ ដោយបានភ្ជាប់នូវខ្លឹមសារថា អាជ្ញាធរខេត្តកំពង់ធំគំរាមចាប់ខ្លួនព្រះតេជគុណនៅពេលមកដល់ខេត្តកំពង់ធំ។ អ្នកនាំពាក្យខេត្តកំពង់ធំ បានធ្វើការបដិសេដទាំងស្រុងចំពោះព័ត៌មានដែលថាអាជ្ញាធរខេត្តកំពង់ធំ មានបំណងចាប់ខ្លួន ព្រះតេជគុណ សំ គឹមសាធ​នៅពេលដែលមកដល់ខេត្តកំពង់ធំ។ អាជ្ញាធរខេត្តកំពង់ធំគោរពនូវសិទ្ធិសេរីភាពក្នុងការនិមន្តរបស់ព្រះអង្គ ក្នុងការណ៏ដែលព្រះអង្គនិមន្តដោយមានរបៀបរៀបរយ និងមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕

  • មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា-ហ្សកហ្ស៊ី ប្តេជ្ញាចិត្តក្នុងការគោរពនីតិរដ្ឋក្នុងកិច្ចការអន្តរជាតិ

    មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា-ហ្សកហ្ស៊ី ប្តេជ្ញាចិត្តក្នុងការគោរពនីតិរដ្ឋក្នុងកិច្ចការអន្តរជាតិ

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការបរទេសហ្សកហ្ស៊ី បានផ្លាស់ប្តូរទស្សនៈគ្នាលើការអភិវឌ្ឍក្នុងប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការគោរពនីតិរដ្ឋក្នុងកិច្ចការអន្តរជាតិ។ ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Alexander Khvtisiashvili អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសហ្សកហ្ស៊ី តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅក្នុងជំនួប ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើការអភិវឌ្ឍក្នុងប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការគោរពនីតិរដ្ឋក្នុងកិច្ចការអន្តរជាតិ។ ក្នុងឱកាសនោះផងដែរ ភាគីកម្ពុជា និងហ្សកហ្ស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃប្រទេសហ្សកហ្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរបន្ថែមទៀត៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស

  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ រាជរដ្ឋាភិបាលសម្រេចផ្ទេរថវិកាភ្ជាប់ដោយលក្ខខណ្ឌជាង៤០០លានដុល្លារ ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រើប្រាស់សម្រាប់ដំណើរការគ្រឹះស្ថានបឋមសិក្សា មត្ដេយ្យសិក្សា និងមជ្ឈមណ្ឌលសិក្សាសហគមន៍

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ រាជរដ្ឋាភិបាលសម្រេចផ្ទេរថវិកាភ្ជាប់ដោយលក្ខខណ្ឌជាង៤០០លានដុល្លារ ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រើប្រាស់សម្រាប់ដំណើរការគ្រឹះស្ថានបឋមសិក្សា មត្ដេយ្យសិក្សា និងមជ្ឈមណ្ឌលសិក្សាសហគមន៍

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលក៏សម្រេចផ្ទេរថវិកាភ្ជាប់ដោយលក្ខខណ្ឌ ប្រមាណជាង៤០០លានដុល្លារ ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រើប្រាស់សម្រាប់ដំណើរការគ្រឹះស្ថានបឋមសិក្សា មត្ដេយ្យសិក្សា និងមជ្ឈមណ្ឌលសិក្សាសហគមន៍ ស្របពេលក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងមុខងារសាធារណៈក៏ត្រៀមផ្ទេរបុគ្គលិកអប់រំជាគ្រូបង្រៀនប្រមាណ៦០.០០០នាក់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗជាអ្នកគ្រប់គ្រងនិងចាត់ចែងផងដែរ។ ការបញ្ជាក់នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជននិងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រៀបចំនៅក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការផ្តល់ឱកាសឱ្យរដ្ឋបាលមូលដ្ឋាន មានទំនួលខុសត្រូវដោយផ្ទាល់ និងច្បាស់លាស់លើការផ្តល់សេវាជូនប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌ ខណៈកន្លងមក…

  • អ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖ សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ គឺជាការកេងចំណេញខាងនយោបាយ

    អ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖ សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ គឺជាការកេងចំណេញខាងនយោបាយ

    ថ្មីៗនេះ (២/កុម្ភៈ២០២៤) គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍លេខ ០២២/២៤ គកជ ចុះនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ពាក់ព័ន្ធទៅនឹងការផ្ទុះឡើងនូវការតវ៉ារបស់ពលរដ្ឋរស់នៅតំបន់រុនតាឯកពាក់ព័ន្ធថវិកាប័ណ្ណក្រីក្រដែល ផ្តល់ជូនដោយរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ចំពោះបញ្ហាខាងលើនេះ រាជរដ្ឋាភិបាលបាននិងកំពុងចាត់វិធានការដោះស្រាយជូនបងប្អូនទៅតាមគោលការណ៍និងនីតិវិធីហើយ គឺធ្វើយ៉ាងណាមិនឱ្យបាត់បង់ផលប្រយោជន៍របស់បងប្អូននៅតំបន់រុនតាឯកនោះទេ។ សូមបងប្អូនរក្សាស្ថានភាពស្ងប់ស្ងាត់ នឹងនរ ហើយជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។ ការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ វាគ្រាន់តែជាការកេងចំណេញខាងនយោបាយតែ ប៉ុណ្ណោះទេ ធាតុពិតគណបក្សកម្លាំងជាតិ មិនមានសមត្ថភាព និងលទ្ធភាពដោះស្រាយបញ្ហាទាំងអស់នេះជូនបងប្អូនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាមិនទុកឱ្យបងប្អូនដែលមានការលំបាកចោលដោយមិនបានដោះស្រាយនោះឡើយ៕

  • សម្តេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ដោយមោទនភាពចំពោះភាពសកម្មរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត

    សម្តេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ដោយមោទនភាពចំពោះភាពសកម្មរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត

    កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ដោយមោទនភាពចំពោះភាពសកម្មរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អដើម្បីបម្រើ ប្រជាពលរដ្ឋ ធ្វើឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីទទួលបានការគាំទ្រកាន់តែខ្លាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអន្តរាគមន៍ទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហាដែលពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះស្រូវឡើងថ្លៃហើយ កសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។ សម្តេច ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុ អាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។ សម្តេចធិបតី ក៏បានណែនាំ ឱ្យពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមាន។ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យដើម្បី រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំ បង្កើតក្រុមប្រតិបត្តិមួយជាក់លាក់ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានណែនាំឱ្យរាជធានី-ខេត្តទូទាំងប្រទេសយកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាននិងសាធារណៈមតិ ជាពិសេសមន្ទីរព័ត៌មានត្រូវពង្រឹងតួនាទីរបស់ខ្លួនដើម្បីជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្ត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥ ដូចខាងក្រោម៖១-របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខនៃការរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។២-សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។៣-សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។៤-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។៥-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើត អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល៕រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីស្ថានភាពសុខភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានភាពល្អប្រសើរ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីស្ថានភាពសុខភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានភាពល្អប្រសើរ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមតេឡេក្រាមថា ២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ ក៏គ្មានការលាក់បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ កាលពី៤ថ្ងៃមុន ភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ សម្តេចតេជោបានបន្តថា បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យសុខភាព គាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេសគឺជារឿងមិនពិត។ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែ ដែលបានយាងទៅសួរសុខទុក្ខភរិយាទូលព្រះបង្គំ ដែលជាបុត្រីធម៍របស់ព្រះអង្គដល់មន្ទីរពេទ្យ។ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។ ឆ្លៀតឱកាសនេះ សម្តេចតេជោក៏សូមជូនសារទៅពួកអាក្រក់ សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ៕

  • គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បដិសេធចំពោះការចុះផ្សាយរបស់ The Cambodia Dally Khmer

    គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បដិសេធចំពោះការចុះផ្សាយរបស់ The Cambodia Dally Khmer

    គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញនិងតាមដានបណ្ដាញព័ត៌មានសង្គម មានគណនីហ្វេសប៊ុកឈ្មោះ The Cambodia Dally Khmer បានចុះផ្សាយនូវអត្ថបទមួយ “ឧកញ៉ា ជ័យ កំពុងម៉ៅការកាប់ឈើខុសច្បាប់ឱ្យក្រុមហ៊ុនកូរ៉េ T.S.M.W លើផ្ទៃដីជិត១ម៉ឺនហិកតាក្នុងខេត្តស្ទឹងត្រែង។ អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បញ្ជាក់ថា តាមសេចក្តីរាយការណ៍របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាសមាជិកនៃគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងយោងតាមឯកសារគតិយុត្តស្របច្បាប់របស់ក្រុមហ៊ុន ហឺរ៉ាយហ្សិន អេហ្គ្រីខលឈ័រ ឌីវេឡុបមេន បានទទួលសំណងនូវផ្ទៃទំហំ ៩.៧៩៩ហិកតា ៨៨៨សង់ទីអា ស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកបុរី អូរស្វាយសែនជ័យ ឃុំល្ពៅ ឃុំសាមឃួយ ឃុំស្រែគរ ស្រុកសេសាន និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្រុមហ៊ុន ហឹរ៉ាយហ្សិន អេហ្គ្រីខលឈ័រ ឌីវេឡុបមេន បានផ្ទេរទំហំដីខាងលើ ប្រគល់សិទ្ធិឱ្យក្រុម ហ៊ុន ធី.អេស.អិម.ដាប់ប៊ែលយូ ឯ.ក និងមានលិខិតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លិខិតអនុញ្ញាត “LP” ពីរដ្ឋបាលព្រៃឈើកណ្តាល ប្រមូលផល…

  • អគ្គស្នងការនគរបាលជាតិ៖ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទកុំឱ្យកើតមាននៅលើទឹកដីកម្ពុជា, ទប់ស្កាត់បង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម

    អគ្គស្នងការនគរបាលជាតិ៖ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទកុំឱ្យកើតមាននៅលើទឹកដីកម្ពុជា, ទប់ស្កាត់បង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន ប្រធាននាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបន្ដទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទកុំឱ្យកើតមាននៅលើទឹកដីប្រទេសកម្ពុជា, ម្ចាស់ការទប់ស្កាត់បង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម ដោយត្រូវក្ដោបក្ដាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវការពារឱ្យខាងតែបាននូវរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលខិតខំកសាង, ជំរុញស្រាវជ្រាវបង្ក្រាបបទល្មើស ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងបន្ដពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ដែលជាកម្លាំងជំនួយដ៏សំខាន់ដល់នគរបាលជាតិ។ ការណែនាំនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈនេះ រួមមាន៖*ទី១៖បុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកុម្ភៈ នៅតាមអង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវគ្រប់គ្រងការបំផ្ទុះផាវ, គ្រប់គ្រងក្មេងទំនើង ដែលមានចេតនាបង្កអុកឡុកសង្គម និងការកម្សាន្ដដែលហួសកម្រិតហើយឈានដល់ការប្រើហិង្សា, គ្រប់គ្រងការសម្រួលចរាចរណ៍នៅតំបន់ទីប្រជុំជន។*ទី២៖ ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ត្រូវត្រៀម និងប្រុងប្រយ័ត្នគ្រប់កាលៈទេសៈ និងក្ដាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។*ទី៣៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី…