-
ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាសម្លឹងឆ្ពោះទៅគោលដៅប្រកបដោយមោទនភាព

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលបានឱ្យដឹងថា កម្ពុជាដែលបានចាកចេញពីស្ថានភាពប្រទេសចំណូលទាបមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនិងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសចេញពីភាពខ្ទេចខ្ទាំនៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍។ ពេលនេះ រាជរដ្ឋាភិបាលកំពុងបោះជំហានឆ្ពោះទៅសម្រេចគោលដៅធំៗពីរទៀតគឺ នៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ អ្នកនាំពាក្យបានបន្តថា ដើម្បីសម្រេចគោលដៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បន្តពីយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាលរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដ៏ខ្លាំងពូកែរបស់កម្ពុជា។ ចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល គឺការសម្លឹងឆ្ពោះទៅសម្រេចគោលដៅបើទោះបីជានៅតាមផ្លូវមានអ្នកចាំរារាំងដំណើរយ៉ាងណាក្តី។ សម្តេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់លើកយកទ្រឹស្តីអតីតមេដឹកនាំលោកខាងលិចមួយរូបមកបញ្ជាក់ថា «បើរវល់តែរើសដុំថ្មគប់ឆ្កែដែលព្រុសយើងនៅតាមផ្លូវ យើងមិនអាចដើរដល់គោលដៅបានឡើយ»។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា នៅកម្ពុជា ការស្តារប្រទេសចេញពីគំនរផេះនៃភ្នក់ភ្លើងសង្គ្រាម និងសោកនាដកម្មប្រល័យពូជសាសន៍ គឺជាវិញ្ញាសាដ៏លំបាកលំបិនពេកទៅហើយ។ ប៉ុន្តែ បន្ថែមពីលើនេះ នៅមានក្រុមអគតិជ្រុលនិយមមួយក្តាប់តូចដែលជ្រកក្រោមស្លាក «ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្លែងក្លាយ» រង់ចាំរារាំងផ្លូវដើម្បីបំផ្លិចបំផ្លាញគ្រប់ដំណាក់កាល។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមិនដែលងាកចេញពីគោលដៅរបស់ខ្លួនឡើយ។ ដោយមានមេដឹកនាំខ្លាំងពូកែ មានការគាំទ្រដ៏រឹងមាំពីប្រជាពលរដ្ឋម្ចាស់ឆ្នោត និងទទួលបានកិច្ចសហការយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាពិតជាមានថាមពលដ៏ខ្លាំងក្លាក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ និង២០៥០ របស់ខ្លួន។ ការរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងប្រក្រតីភាពនៃការអភិវឌ្ឍប្រទេស…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសឡាវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចេញដំណើរទៅទីក្រុងហ្លួងព្រះបាង ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤។ តបតាមការអញ្ជើញរបស់ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន នឹងពិភាក្សាអំពីអាទិភាព និងគម្រោងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ២០២៤។ រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងពិនិត្យតាមដានការងារនានានៅក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងពិភាក្សាអំពីវិធីសាស្រ្តនានា ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន រួមទាំងវឌ្ឍនភាពនៃការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជា ផលប្រយោជន៍និងក្តីបារម្ភរួមផងដែរ។ ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…
-
ឯកឧត្តម នេត្រ ភក្ត្រា៖ គណបក្សប្រជាជនកម្ពុជាដើរតួនាទីស្នូលក្នុងការកសាងសន្តិភាព ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិមាតុភូមិ, យើងទាំងអស់គ្នាប្តេជ្ញានាំយកជ័យជន្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាខែកុម្ភៈខាងមុខ

«យើងទាំងអស់គ្នាប្តេជ្ញាចិត្តយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ប្រកបដោយលទ្ធផលត្រចះត្រចង់ និងប្រកបដោយមោទកភាពនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីគណបក្ស ប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម បន្តដឹកនាំប្រទេស និងបម្រើជាតិនិងប្រជាជនកម្ពុជាឱ្យកាន់តែរីកចម្រើនកាន់តែខ្លាំងថែមទៀត។ គណបក្សប្រជាជនកម្ពុជានៅតែដើរតួនាទីស្នូលក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ សម្រាប់កម្ពុជា»។ នេះជាការប្តេជ្ញាចិត្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ ក្នុងឱកាសនៃកិច្ចប្រជុំជាមួយអង្គបោះឆ្នោត ដែលធ្វើឡើងនៅសាលមហោស្រពខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះរួមមានឯកឧត្តម សរ ចំរ៉ុង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ រួមនឹងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន, ឯកឧត្តម អ៉ឹម ចាន់ថុល អ្នកតំណាងរាស្ត្រ, សមាជិកសមាជិកាក្រុមការងារ និងគណៈកម្មាធិការគណបក្សក្រុងស្រុកទាំង៧ នៃខេត្តក្រចេះ ។ តាមរយៈរបាយការណ៍របស់ ឯកឧត្តម ធុន គ្រី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណៈកម្មាធិការគណបក្សខេត្ត បានឱ្យដឹងថា…
-
អ្នកនាំពាក្យ គ.ជ.ប៖ ព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងដំណើរការជាប្រក្រតីតាមការគ្រោងទុក

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថា ជាមួយនឹងការឆ្ពោះទៅរកព្រឹត្តិការណ៍នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងដំណើរការជាប្រក្រតីតាមការគ្រោងទុក ដោយឆ្លងកាត់ដំណាក់កាលទាំង៤។ ការចុះបញ្ជីគណបក្សនយោបាយ និងដាក់បេក្ខជនឈរឈ្មោះ ក៏គ.ជ.ប ទទួលស្គាល់ជាផ្លូវការហើយដែរ គឺមានគណបក្សចំនួន ៤ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។ គណបក្សទាំង៤ ក៏បានដាក់ភ្នាក់ងាររបស់ខ្លួនទៅតាមមណ្ឌលនីមួយៗ ដែលជាភូមិភាគតំណាង។ ក្នុងការពិនិត្យទៅលើការដាក់ពង្រាយភ្នាក់ងារគណបក្សនយោបាយ គឺគ្រប់ភូមិភាគទាំង៨។ អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតដោយសារថា អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ១១៦២២ ជាមួយនឹងសមាសភាពតំណាងរាស្ត្រចំនួន ១២៥រូប សរុបទៅ ១១៧៤៧នាក់ នឹងចាប់ផ្តើមចែកជាប័ណ្ណព័ត៌មានដើម្បីផ្តល់ជូនអង្គបោះឆ្នោតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយសង្ឃឹមថា ការចែកប័ណ្ណព័ត៌មាននេះ នឹងប្រព្រឹត្តទៅដោយរលូនដោយសារថា ចំនួននៃអង្គបោះឆ្នោត គឺមានចំនួនដែល គ.ជ.ប ហើយនឹងស្ថាប័នផ្ទាល់ជាអង្គបោះឆ្នោត គឺអាចគ្រប់គ្រងបានទាំងអស់ ហើយសង្ឃឹមថា អាចចែកបាន១០០%។…
-
គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោមប្រធានបទស្តីពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោត, ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត, បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជា ប្រធានដឹកនាំកិច្ចប្រជុំ។ ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមាប្រសាសន៍ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានបញ្ចប់ជាស្ថាពរនូវដំណាក់កាលចុះឈ្មោះអ្នកបោះឆ្នោត និងការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ហើយក៏បានបញ្ចប់ផងដែរនូវការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ហើយត្រៀមអនុវត្តការងារជាបន្តបន្ទាប់តាមប្រតិទិនបោះឆ្នោត ដែល គ.ជ.ប បានដាក់ចេញ។ ឯកឧត្តមបានបន្តថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោត៖ គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបិទផ្សាយជាសាធារណៈ នៅតាមរាជធានី ខេត្តទាំង២៥ ចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ ដូច្នេះកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៧ ខែមករា និងបញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ…
-
អ្នកនាំពាក្យក្រសួងការពារជាតិគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានសរសេរលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៦ ខែមករានេះថា សភាពការណ៍ពិភពលោកនាពេលបច្ចុប្បន្ន មានការវិវឌ្ឍកាន់តែស្មុគស្មាញ ដោយលេចឡើងនូវសង្គ្រាមថ្មីៗជាបន្តបន្ទាប់ ខណៈដែលបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងជាងមុន ក្នុងនោះគ្រឿងសព្វាវុធ ដែលពិភពលោកប្រើប្រាស់ ក៏កាន់តែជឿនលឿនទំនើបថែមទៀត។ ឯកឧត្តមបន្តថា ឆ្លើយតបនឹងស្ថានភាពនេះ កម្ពុជាដែលជារដ្ឋអធិបតេយ្យ ក៏ដូចជាប្រទេសផ្សេងៗទៀតដែរ ចាំបាច់ត្រូវមានការអភិវឌ្ឍពង្រឹងបន្ថែមខឿនការពារជាតិរបស់ខ្លួន តាមរយៈការធ្វើកំណែទម្រង់ និងទំនើបកម្ម កងយោធពលខេមរភូមិន្ទជាបន្តបន្ទាប់ ដើម្បីធានានិរន្តរភាព នៃសមត្ថភាពការពារសុខសន្តិភាព នៅក្នុងប្រទេសរបស់ខ្លួន ដែលការពង្រឹងវិស័យការពារជាតិនេះ មិនមែនសំដៅដើម្បីគំរាមកំហែង ឬឈ្លានពានអ្នកណាឡើយ។ កំណែទម្រង់កងយោធពលខេមរភូមិន្ទ បានធ្វើឡើងបន្តិចម្តងៗ រយៈពេលជាង៤០ឆ្នាំមកហើយ និងកាន់តែមោះមុតខ្លាំងឡើង នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ (២០១៨-ឆ្នាំ២០២៣) ដោយមានការកែសម្រួលផ្តោតសំខាន់លើ៣ចំណុច ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនោះរួមមាន៖ ទី១.ការកែសម្រួលរចនាសម្ព័ន្ធ និងរបៀបរបបការងារ, ទី២.ការហ្វឹកហ្វឺន និងកសាងសមត្ថភាពកងទ័ព និងទី៣. ការងារបំពាក់គ្រឿងយុទ្ធោបករណ៍ទាន់សម័យ ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន។ អ្នកនាំពាក្យក្រសួងការពារជាតិ បានគាំទ្រចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រតិបត្តិការខាងត្បូង

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រតិបត្តិការខាងត្បូង (OSC) ដើម្បីនាំមកនូវដំណោះស្រាយ និងកិច្ចសហប្រតិបត្តិការរួមគ្នាថែមទៀត ស្របតាមគោលការណ៍នៃភាពជាដៃគូ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក។ ការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Manssour Bin Mussallam អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការខាងត្បូង (OSC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការរួមចំណែករបស់អង្គការសហប្រតិបត្តិការខាងត្បូង ចំពោះការអប់រំប្រកបដោយតុល្យភាព និងបរិយាប័ន្ន នៅក្នុងតំបន់។
-
ឯកឧត្តម គឹម សន្តិភាព៖ គីង្គក់លក់ថ្នាំស្រែង!

ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព បានសរសេរលើបណ្តាញតេឡេក្រាមថា ខំប្រឹងស្រែកក្តែងៗ អំពីការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ។ ក៏ប៉ុន្តែ គ្រាន់តែខ្ញុំបញ្ចេញទស្សនៈយល់ ឃើញអំពីតួនាទីដ៏សំខាន់ៗ នៃវត្តអារាមខ្មែរនៅក្រៅប្រទេសតែប៉ុណ្ណឹង អ្នកបានកាឡៃចោទថាជាការគំរាមទៅហើយ!។ មិនគួរយកឈ្មោះសហគមន៍ខ្មែរជាលេស ដើម្បីបិទបាំងសកម្មភាពបក្សនយោបាយក្នុងវត្តនោះទេ! ឯកឧត្តម គឹម សន្តិភាព បានចោទសួរថា តើនេះជាសកម្មភាពរបស់សហគមន៍ខ្មែរ ឬជាសកម្មភាពបក្សនយោបាយ ដែលបានយកទីវត្តអារាមជាកន្លែងធ្វើសកម្មភាពបែបនេះ?សូមបងប្អូនពិចារណាផងចុះ!
-
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាតិ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាតិ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា តាមរយៈការចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យឌីជីថលនេះ ដោយសារវៀតណាម ក៏បាននិងកំពុងមានកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលនេះ ជាមួយនឹងសិង្ហបុរី និងម៉ាឡេស៊ីផងដែរ។ ការបញ្ជាក់នេះ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមជូនចំពោះសម្ដេចធិបតី និងក្រុមគ្រួសារ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញជំនឿយ៉ាងមុតមាំផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់បន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ភាគីវៀតណាមនៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែរស់រវើកបន្ថែមទៀត ជាពិសេសលើផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាពហុភាគី។ ជាការឆ្លើយតប សម្តេចធិបតី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា គឺគ្មានមច្ឆិតានៅក្នុងការរំលោភឈ្លានពានអ្នកណាទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា គឺគ្មានមច្ឆិតានៅក្នុងការរំលោភឈ្លានពានអ្នកណាទេ កម្ពុជាពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ជាសិទ្ធិរបស់កម្ពុជាដូចជាប្រទេសទាំងអស់នៅលើពិភពលោក គ្មានប្រទេសណាមួយដែលគ្មានច្បាប់ហាមឃាត់មិនឱ្យធ្វើទំនើបកម្មការពារជាតិរបស់ខ្លួនទេ។ សមត្ថភាពកងទ័ពរបស់យើងពង្រឹង ដើម្បចូលរួមនៅក្នុងការថែរក្សានូវសុខសន្តិភាព ស្ថេរភាព ទាំងក្នុងក្របខណ្ឌកម្ពុជាផ្ទាល់ និងក្នុងតំបន់។ បើសិនជាមានស្ថានភាពអីកើតឡើង ឧទាហរណ៍ ឧក្រិដ្ឋកម្ម ភេវរកម្ម ឬមួយក៏បញ្ហាអី ដែលកើតមានឡើង ដែលត្រូវការចូលរួមរបស់កម្ពុជា យើងចូលរួមជួយ។ កម្លាំងយើងបញ្ជូនទៅក្រោមឆ័ត្រអង្គការសហប្រជាជតិ នៅក្នុងការដោះមីន គ្រឿងបំពាក់ក៏គ្រឿងបំពាក់ ពិតណាស់អង្គការសហប្រជាជាតិជួយ។ ប៉ុន្តែបើយោងមិនបំពាក់ យើងមិនបង្កើនសមត្ថភាពឱ្យកម្លាំងយើងមិនអាចទៅសមាហរណកម្មរួចទេ។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ការថែទាំងបច្ចេកទេស សព្វាវុធ យុទ្ធតូបករណ៍ គឺដើម្បីបង្កើនសមត្ថភាពការងារជាតិ ថែរក្សាសុខសន្តិភាព ហើយជឿថា…