Category: Politico 360

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ព គឺជាកម្លាំងមួយដែលសំខាន់ កងទ័ពអាចផ្តើមសង្គ្រាម កងទ័ពក៏ចូលរួមសំខាន់នៅក្នុងការបញ្ចប់សង្គ្រាម

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ព គឺជាកម្លាំងមួយដែលសំខាន់ កងទ័ពអាចផ្តើមសង្គ្រាម កងទ័ពក៏ចូលរួមសំខាន់នៅក្នុងការបញ្ចប់សង្គ្រាម

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កងទ័ព គឺជាកម្លាំងមួយដែលសំខាន់ កងទ័ពអាចផ្តើមសង្គ្រាម កងទ័ពក៏ចូលរួមសំខាន់នៅក្នុងការបញ្ចប់សង្គ្រាម។ ទសវត្សទី៧០ រដ្ឋប្រហារ គឺដោយសារកងទ័ព ដែលធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ការប្រយុទ្ធគ្នាបែកបាក់ទឹកដី។ ប៉ុន្តែនៅឆ្នាំ១៩៩៨ ក៏ដោយសារការចូលរួមរបស់កងទ័ពគ្រប់ភាគី ជាពិសេសកងទ័ពអតីតខ្មែរក្រហមដែលចូលរួម។ បើសិនជាគ្មានការចូលរួមរបស់កងទ័ព បណ្តាមេបញ្ជាការតាមបណ្តាអង្គភាព កងពលនោះទេ ការចូលរួមរបស់មេដឹកនាំនយោបាយអតីតអង្គការចាត់តាំងខ្មែរក្រហម ក៏មិនជោគជ័យដែរ។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតីបានមានប្រសាសន៍បន្តថា ប្រទេសច្រើនណាស់ធ្លាក់នៅក្នុងសង្គ្រាមដោយសារកងទ័ពធ្វើរដ្ឋប្រហារ ដោយសារកងទ័ពបះបោរមិនស្តាប់មេដឹកនាំនយោបាយ។ នៅក្នុងដំណាក់កាល នៃការអនុវត្តជោគជ័យនូវនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការចូលរួមរបស់ប្រតិបត្តិការសំខាន់ៗ ក្នុងនោះកងទ័ព គឺជាស្នូល កងទ័ពគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល និងភាគីខ្មែរក្រហម។ ដែលបច្ចុប្បន្នឯកឧត្តមមេបញ្ជាជាច្រើនបាននៅជាមួយគ្នាទាំងនៅក្នុងបណ្តាអង្គភាពកំពុងបំពេញភារកិច្ច នាយទាហានខ្លះក៏បានចូលនិវត្តន៍ នាយទាហានខ្លះក៏បានទទួលមរណភាព នាយទាហានខ្លះក៏បានទៅកាន់តួនាទីនយោបាយ…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង!

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង!

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង១៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែក នៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។ បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់ជាដើម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់ និងសំណងរដ្ឋប្បវេណីនៅឡើយទេ។ ឯកឧត្តមបានបន្តថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ណែនាំដោយផ្ទាល់យ៉ាងច្បាស់ និងប្រកបដោយភាពម៉ឺងម៉ាត់ឱ្យឃាត់ខ្លួននិងវាយខ្នោះជាបន្ទាន់រាល់ជនណាដែលមានជាតិស្រវឹងក្នុងខ្លួនហើយបើកបរបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃរងរបួស ឬស្លាប់ ខណៈក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបើកបរក្នុងស្ថានភាពស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស ឬស្លាប់។ យ៉ាងណាក៏ដោយ ខ្ញុំសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅបំពានដោយចេតនាយ៉ាងច្បាស់ក្រឡែត ជាហេតុបណ្ដាលឱ្យសោកនាដកម្មលើដងផ្លូវមួយនេះ បន្តកើតមានឥតលោះថ្ងៃ។ ជាក់ស្ដែងថ្មីៗនេះក្នុងអាការៈស្រវឹងជោគ ជនបង្កបានបុករះបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ដល់ទៅ…

  • ក្រុមហ៊ុន CiC ចេញលិខិតបំភ្លឺ៖ លោក ព្រាប កុល មិនបានពាក់ព័ន្ធនឹងការកិបកេងប្រាក់មូលនិធិ៨០លានដុល្លារអាមេរិក ពីស្ថានប័នរបស់ខ្លួនទេ ហើយក៏មិនធ្លាប់មានតួនាទីនៅក្នុងរចនាសម្ព័ន្ធនៃគណៈគ្រប់គ្រងក្រុមហ៊ុន CiC នេះដែរ

    ក្រុមហ៊ុន CiC ចេញលិខិតបំភ្លឺ៖ លោក ព្រាប កុល មិនបានពាក់ព័ន្ធនឹងការកិបកេងប្រាក់មូលនិធិ៨០លានដុល្លារអាមេរិក ពីស្ថានប័នរបស់ខ្លួនទេ ហើយក៏មិនធ្លាប់មានតួនាទីនៅក្នុងរចនាសម្ព័ន្ធនៃគណៈគ្រប់គ្រងក្រុមហ៊ុន CiC នេះដែរ

    ភ្នំពេញ៖ ប្រធានគណ:កម្មការនៃក្រុមហ៊ុនវិនិយោគ CiC បានចេញលិខិត១ច្បាប់ផ្ញើជូនលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា ខ្លួនមានការសោកស្តាយដែលមានព័ត៌មានផ្សព្វផ្សាយចោទថា លោក ព្រាប កុល បានពាក់ព័ន្ធនឹងការកិបកេងប្រាក់មូលនិធិចំនួន៨០លានដុល្លារអាមេរិកពីស្ថានប័នរបស់ខ្លួន។  នៅក្នុងលិខិតដដែលនោះ ប្រធានគណកម្មការនៃក្រុមហ៊ុន CiC បានបញ្ជាក់ថា លោក ព្រាប កុល មិនធ្លាប់មានតួនាទីនៅក្នុងរចនាសម្ព័ន្ធ នៃគណៈគ្រប់គ្រង ឬក្រុមប្រឹក្សាភិបាលនៃស្ថាប័ន CiC នោះទេ ចាប់តាំងពីការបង្កើត CiC រហូតមកទល់ពេលនេះ ហើយឆ្លងតាមការពិនិត្យឯកសារ និងកំណត់ត្រានានា និងប្រតិបត្តិការហិរញវត្ថុ ក៏ពុំបានបង្ហាញថា មានចរន្តសាច់ប្រាក់បញ្ចេញពី CiC ទៅលោក ព្រាប កុល ដែរ។ ការបញ្ជាក់នេះធ្វើឡើងក្រោយមានការចុះផ្សាយដោយម្ចាស់គណនេយ្យក្លែងក្លាយឈ្មោះ Chivann Pen ដែលបានបង្ហោះសារបង្ខូចកេរ្តិ៍ឈ្មោះ ឯកឧត្តម ព្រាប កុល ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបក្នុងជួររាជរដ្ឋាភិបាល។ តាមប្រភពពត៌មានច្បាស់ការបានឱ្យដឹងថា ម្ចាស់គណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chivann Pen ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយតុលាការកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់៕

  • សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា នៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្សរុស្ស៊ីរួបរួម ជាមួយបណ្តាគណបក្សប្រទេសនៅតំបន់អាស៊ាន

    សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា នៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្សរុស្ស៊ីរួបរួម ជាមួយបណ្តាគណបក្សប្រទេសនៅតំបន់អាស៊ាន

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្សរុស្ស៊ីរួបរួម ជាមួយបណ្តាគណបក្សប្រទេសនៅតំបន់អាស៊ាន។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ត្រូវបន្តប្ដេជ្ញាចិត្តក្នុងការពង្រឹងតួនាទីអង្គការសហប្រជាជាតិ ជាពិសេសគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីសណ្ដាប់ធ្នាប់ពិភពលោក។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលអន្តរគណបក្ស ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្ដាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌» តាមប្រព័ន្ធវីដេអូ នៅភូមិគ្រឹះតាខ្មៅ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងការផ្សាយផ្ទាល់តាមប្រព័ន្ធវីដេអូថា ការរៀបចំកិច្ចពិភាក្សាតុមូលអន្តរគណបក្សនាពេលនេះ គឺមានសារ:សំខាន់យ៉ាងខ្លាំងណាស់ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយនានា ដែលបានកើតឡើងទាំងក្នុងតំបន់ និងពិភពលោក។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ជាថ្មីម្តងទៀតថា គណបក្សប្រជាជនកម្ពុជា មិនជ្រើសរើសប្រទេសណាមួយនោះទេ ពោលគឺគណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រទេសទាំងអស់ជាមិត្តដូចគ្នា។ បើទោះបីជាបច្ចុប្បន្នតំបន់អាស៊ានបានក្លាយជាទីលានដ៏ក្តៅគគុកក្នុងការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាចនៅលើពិភពលោកក៏ដោយនោះ។ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់បណ្តាគណបក្សនយោបាយទាំងអស់ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ និងត្រូវប្រកាន់ខ្ជាប់នៃការរកដំណោះស្រាយ ដោយសន្តិវិភាព ខណៈសង្រ្គាមមិនអាច បញ្ចប់ដោយសង្រ្គាមបាននោះទេ៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “នៅក្នុងរយៈពេល៥ខែនេះ ខ្ញុំបានធ្វើការច្រើន ដោះស្រាយបញ្ហាជាច្រើន គឺតាមរយៈការទទួលបានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម”

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “នៅក្នុងរយៈពេល៥ខែនេះ ខ្ញុំបានធ្វើការច្រើន ដោះស្រាយបញ្ហាជាច្រើន គឺតាមរយៈការទទួលបានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម”

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងរយៈពេល៥ខែនេះ សម្តេចបានធ្វើការច្រើន ដោះស្រាយបញ្ហាជាច្រើន គឺតាមរយៈការទទួលបានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសម្តេចដោះស្រាយដោយផ្ទាល់ ហើយបញ្ជូនទៅឱ្យស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិចាត់វិធានការដោះស្រាយផ្ទាល់ភ្លាមៗ។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ពិតណាស់ព័ត៌មានទាំងអស់ដែលផ្សព្វផ្សាយនោះ មិនមែនសុទ្ធតែជាព័ត៌មានគ្រប់ជ្រុងជ្រោយ ប៉ុន្តែព័ត៌មានណាដែលយើងអាចបានដើម្បីស្រាវជ្រាវបន្តចាត់វិធានការបន្ត ហើយសូមអរគុណទៅដល់ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិជាច្រើន ដែលបានចូលរួមដោះស្រាយបញ្ហា ដោះស្រាយទាន់ពេលវេលានិងបានលឿន។ បញ្ហាទាក់ទងទៅនឹងការអនុវត្តលើស ឧទាហរណ៍រឿងទៅទារភាស៊ីប្រជាពលរដ្ឋលក់កញ្ជ្រែងល្អីពេលដែលរដ្ឋាភិបាលមិនឱ្យទារ ហើយព័ត៌មានចេញតាមហ្វេសប៊ុកឱ្យអាជ្ញាធរឆែកមើលភ្លាមពិតអត់ បើពិត បញ្ឈប់ភ្លាម។ ពាក់ព័ន្ធទំនាស់ដីវិវាទកន្លែងណាដែលមានភាពមិនត្រឹមត្រូវតាមច្បាប់ បញ្ជូនទៅឱ្យខេត្ត ខេត្តពិនិត្យមើលភ្លាមដោះស្រាយភ្លាម ដើម្បីពន្លត់រឿងកុំឱ្យទៅជារឿងធំ។ ហើយនេះ គឺជាមធ្យោបាយធំណាស់ ហើយក៏សូមលើកទឹកចិត្តកន្លងទៅក្រសួង ស្ថាប័នមួយចំនួន អាជ្ញាធរក្រោមជាតិក៏បានប្រើវិធានការនេះ វិធីសាស្ត្រនេះ ដើម្បីក្តាប់ព័ត៌មានឱ្យទាន់។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី សូមឱ្យអភិបាលរាជធានី ខេត្ត ក៏ដូចជាប្រធានស្ថាប័នទាំងអស់ គឺត្រូវប្រើវិធានការហ្នឹងឱ្យច្រើន ហើយជាពិសេសអ្វីដែលពាក់ព័ន្ធនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គឺត្រូវចាត់ចែងកិច្ចការអស់នេះ ព្រោះជួនកាលចាំលិខិតបទដ្ឋានរបាយការណ៍ពីក្រោមយូរណាស់ ជួនកាលរបាយការណ៍ពីក្រោមតាមនីតិវិធីរដ្ឋបាល គឺវាផ្អូមបាត់ទៅហើយ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អំណាចសារព័ត៌មាន គឺជាអំណាចទី៤

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អំណាចសារព័ត៌មាន គឺជាអំណាចទី៤

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា អំណាចសារព័ត៌មាន គឺជាអំណាចទី៤ អំណាចនេះប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង សម្រាប់ថែរក្សាសន្តិភាពស្ថេរភាព សម្រាប់ផ្តល់ថាមពលឱ្យប្រជាពលរដ្ឋយើងអាចធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការប្រសិទ្ធភាព។ ប្រជាពលរដ្ឋយើងមានសិទ្ធិទទួលបានព័ត៌មានដែលពាក់ព័ន្ធនឹងសង្គមជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ តាមរយៈការទទួលបាននូវព័ត៌មានពីគ្រប់មធ្យបាយគ្រប់ច្រក។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ទៀតថា វិស័យព័ត៌មាន គឺជាកតាលីករដ៏សំខាន់នៅក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញអំពីថតភាពសង្គម និងការអភិវឌ្ឍ។ ជាក់ស្តែងនៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកន្លងមក វិស័យព័ត៌មានបានរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗ ដូចជាៈ ទី១.ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ទី២.បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល ទី៣.ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង ទី៤.ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និងទី៥.ចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ភាពចូលនៅក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

  • អូស្រ្តាលី គាំទ្រយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល ដោយបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

    អូស្រ្តាលី គាំទ្រយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល ដោយបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

    ភ្នំពេញ៖ ប្រទេសអូស្រ្តាលី បានបង្ហាញឆន្ទះមុះមុត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ទំាងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អូស្រ្តាលីបានគំាទ្រចំពោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់សុខមាលភាពពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ និងសមភាពយេនឌ័រ ធ្វើកំណែទម្រង់និងអភិបាលកិច្ច ពង្រឹងវិវិស័យសន្តិសុខនិងការពារជាតិ ជាដើម។ ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងការកោតសរសើរដល់កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លំាងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩១ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លំាងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ទៅចូលរួមថែរក្សាសុខសន្តិភាព នៅតាមប្រទេសជាច្រើន នៅលើសកលលោកវិញ។ ក្នុងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រចំពោះលទ្ធផលពិភាក្សាការងាររវាងឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

  • សម្តេចតេជោ ហ៊ុន សែន និងប្រធានគណបក្សរុស្ស៊ីរួបរួម មើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌

    សម្តេចតេជោ ហ៊ុន សែន និងប្រធានគណបក្សរុស្ស៊ីរួបរួម មើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌

    ភ្នំពេញ៖ នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម បានមើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយ ត្រូវរួមគ្នាគិតឃើញថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺជាចំណុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន ដូច្នេះយើងនឹងរួបរួមគ្នា ដើម្បីធ្វើយ៉ាងណាក៏ដោយ កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយជួយមើលគ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់។ នៅក្នុងកិច្ចសន្ទនា ថ្នាក់ដឹកនាំគណបក្សទាំងពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និងបានសួរសុខទុក្ខគ្នាទៅវិញទៅមកសម្រាប់ឆ្នាំថ្មី។ ថ្នាក់ដឹកនាំទាំងពីរ បានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះគឺជាគម្រប់ខួប២៥ឆ្នាំ ហើយគណបក្សទាំងពីរនឹងពិចារណាគ្នា នៅក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការបង្កើតនូវព្រឹត្តិការណ៍ចាំបាច់នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល២៥ឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈចាំបាច់ ហើយថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅតាមពេលវេលាសមស្រប ទាំងទៅរស្ស៊ី…

  • ក្រុមយុវជនសង្គមស៊ីវិល និងប្រជាពលរដ្ឋ ជួបជុំគ្នាធ្វើសេចក្តីថ្លែងការណ៍ឱ្យមានការប្រុងប្រយ័ត្តខ្ពស់អំពីនយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម

    ក្រុមយុវជនសង្គមស៊ីវិល និងប្រជាពលរដ្ឋ ជួបជុំគ្នាធ្វើសេចក្តីថ្លែងការណ៍ឱ្យមានការប្រុងប្រយ័ត្តខ្ពស់អំពីនយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម

    ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល រួមប្រជាពលរដ្ឋទូទៅ បានសម្តែងថា កម្ពុជាត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសូមអំពាវនាវដល់សាធារណៈជនកុំឱ្យជឿលង់នឹងមនោគមន៍វិជ្ជាខ្មៅកខ្វក់ផ្សេងៗរបស់ក្រុមប្រឆាំង ហើយប្រុងប្រយ័ត្នអំពីនយោបាយទុច្ចរិតខ្មៅកខ្វក់ ពិសេសអំពាវនាវដល់បណ្តាគណបក្សនយោបាយ សិស្ស និស្សិត មន្រ្តីរាជការ អង្គការ សមាគម សង្គមស៊ីវិល នានា ចូលរួមយុទ្ធនាការ រួមគ្នាកម្ចាត់គោលនយោបាយក្រុមប្រឆាំងជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។ ជាចុងក្រោយ យុវជនបានអំពាវនាវដល់សកម្មជនប្រឆាំង ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា កុំបណ្តោយខ្លួនឱ្យជាក្លាយជាឈ្នាន់នយោបាយ ដែលអាចបណ្តាលឱ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ជាពិសេសអំពាវនាវដល់បណ្តាលគណបក្សនៅក្នុងប្រទេសកម្ពុជាទាំងអស់ រួបរួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឱ្យអស់ចេញពីកម្ពុជា។ គួរបញ្ចាក់ផងដែលថា ទាំងក្រុមយុវជន ក្រុមសេដ្ឋកិច្ចកៅប្រព័ន្ធ បណ្តាអង្គការ សមាគម សិស្ស និសិ្សត នឹងបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយជាបន្តបន្ទាប់ទៀត៕ ដោយ៖ពលជ័យ

  • រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

    រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP និងសហការី នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅព្រះរាជណាចក្រកម្ពុជា។ ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវ និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹងអង្គការ UN-ESCAP។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបនូវវិស័យអាទិភាពចំនួន៤ ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការ ដែលរួមមាន៖ ទី១)ការផ្ដល់កិច្ចគាំពារដល់ប្រជាជនដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល» និងកិច្ចការពារបរិស្ថានដោយផ្ដោតជាអាទិភាពលើការប្រែប្រួលអាកាសធាតុ។ ទី២) ការសម្របសម្រួលនៅក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការតភ្ជាប់នៃវិស័យពាណិជ្ជកម្មនៃបណ្ដាប្រទេសសមាជិកនៃអង្គការ UN-ESCAP។ ទី៣)ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់ប្រជាពលរដ្ឋ និងទី៤)ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីរួមចំណែកសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោកជំទាវបណ្ឌិត និងសារការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា…