Category: Politico 360

  • គណបក្សនគរប្រជាធិបតេយ្យ គាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

    គណបក្សនគរប្រជាធិបតេយ្យ គាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

    គណបក្សនគរប្រជាធិបតេយ្យ ចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ សេចក្តីថ្លែងការណ៍បានរៀបរាប់ថា គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវ “គោលនយោបាយចិនតែមួយ” ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។ គណបក្សនគរប្រជាធិបតេយ្យ គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។ គណបក្សនគរប្រជាធិបតេយ្យ ប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសនានាលើសកលលោក ដោយគោរពលើគោលការណ៍ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាជាតិ។ គណបក្សនគរប្រជាធិបតេយ្យ យល់ឃើញថា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពិតជាត្រឹមត្រូវ និងសមស្របទៅតាមគោលនយោបាយរបស់គណបក្សនគរប្រជាធិបតេយ្យ បានប្រកាន់យកផងដែរ៕

  • គណបក្សម៉ូលីណាកាគាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

    គណបក្សម៉ូលីណាកាគាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

    គណបក្សម៉ូលីណាកា ចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ សេចក្តីថ្លែងការណ៍បានរៀបរាប់ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវ “គោលនយោបាយចិនតែមួយ” ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។ គណបក្សម៉ូលីណាកា គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។ គណបក្សម៉ូលីណាកា ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសនានាលើសកលលោកសហប្រជាជាតិ។ ដោយគោរពគោលការណ៍ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ គណបក្សម៉ូលីណាកា យល់ឃើញថា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពិតជាត្រឹមត្រូវ និងសមស្របទៅតាមគោលនយោបាយរបស់គណបក្សម៉ូលីណាកា បានប្រកាន់យកផងដែរ៕

  • គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រយ៉ាងពេញទំហឹងនូវសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា

    គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រយ៉ាងពេញទំហឹងនូវសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា

    គណបក្សកម្លាំងប្រជាធិបតេយ្យ បានធ្វើញ្ញត្តិគាំទ្រយ៉ាងពេញទំហឹងនូវសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ពិតជាត្រឹមត្រូវ និងគោរពតាមច្បាប់ដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ គណបក្សកម្លាំងប្រជាធិបតេយ្យ បានប្រកាសគាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។ គណបក្សប្រជាជនកម្ពុជា គោរពនូវគោលការណ៍ ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសនានាលើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ គណបក្សកម្លាំងប្រជាធិបតេយ្យ បានគាំទ្រយ៉ាងម៉ឺងម៉ាត់បំផុតចំពោះ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ គោរពនូវគោលការណ៍ ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ៕

  • មានករណីជនអានាមិកក្លែងបន្លំគណនី ដោយបានប្រើប្រាស់រូបភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី

    មានករណីជនអានាមិកក្លែងបន្លំគណនី ដោយបានប្រើប្រាស់រូបភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី

    ភ្នំពេញ៖ ថ្មីៗនេះ មានករណីជនអានាមិកបានក្លែងបន្លំគណនី ដោយបានប្រើប្រាស់រូបភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី (ជាគណនីសន្ទនាតាមប្រព័ន្ធតេឡេក្រាម) ក្នុងចេតនាក្លែងបន្លំ កុហកបោកប្រាស់ ឬទាញយកប្រយោជន៍ដោយប្រការណាមួយ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងមុខងារសាធារណៈនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ចំពោះករណីនេះ ក្រសួងមុខងារសាធារណៈ សូមអំពាវនាវឱ្យជនបង្កបញ្ឈប់នូវទង្វើនេះជាបន្ទាន់ បើពុំនោះទេ ក្រុមការងារនឹងធ្វើការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកជនទទួលខុសត្រូវចំពោះមុខច្បាប់ជាក់ជាមិនខាន។ ឆ្លៀតឱកាសនេះ ក្រសួងមុខងារសាធារណៈសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គមនានា តាមប្រព័ន្ធអ៊ីនធឺណិត សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងការក្លាយខ្លួនជាជនរងគ្រោះបច្ចេកវិទ្យា ដែលនាំឱ្យបាត់បង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិ ដែលបង្កឡើងដោយសារការប្រើប្រាស់ល្បិចបន្លំ ឬការលួចប្រើប្រាស់បច្ចេកទេសចម្លងមេរោគជាដើម៕ដោយ៖ពលជ័យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ក្រុមហ៊ុន HawkEye 360 Inc អំពីគម្រោងវិនិយោគនៅកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត

    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ក្រុមហ៊ុន HawkEye 360 Inc អំពីគម្រោងវិនិយោគនៅកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ក្រុមហ៊ុន HawkEye 360 Inc អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត (geospatial information solution)។ ការស្វាគមន៍របស់សម្តេចធិបតី ក្នុងឱកាសអនុញ្ញាតឱ្យលោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ក្នុងឱកាសនៃជំនួប លោក John Serafini បានថ្លែងអំណរគុណចំពោះ សម្តេចធិបតីដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន HawkEye 360 Inc ចាប់តាំងពីពេលបង្កើតឡើង រហូតមកដល់ទទួលបានជោគជ័យ ដូចពេលបច្ចុប្បន្ន។ ទន្ទឹមនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ក៏បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា…

  • សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល អំពាវនាវដល់គណបក្សនយោបាយ អង្គការ សមាគម សង្គមស៊ីវិល រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា

    សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល អំពាវនាវដល់គណបក្សនយោបាយ អង្គការ សមាគម សង្គមស៊ីវិល រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា

    ភ្នំពេញ៖ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមដែលតែងតែយកសមាជិក សមាជិកា របស់ខ្លួនមកចូលរួមធ្វើអំពើខុសច្បាប់ជាចរិកនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែងមានមេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួនឲ្យជឿលង់មនោគមវិជ្ជាខ្មៅកខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។ នយោបាយក្រុមប្រឆាំង គឺរាប់សិបឆ្នាំមកនេះមិនដែលបានផ្តល់ផលចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។ កន្លងមកមុនការបោះឆ្នោតនីតិកាលទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុល បានចេញសារគំរាមក្នុងន័យនយោបាយទុច្ចរិ កខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ពិសេសការបង្កើតមហាព្រឹត្តការណ៍ដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រកម្ពុជាផងនោះ យើងគួរតែនាំគ្នាអបអរសាទរ និងចូលរួមលើវិថីសន្តិភាព។ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានបន្តថា រយៈពេលនេះជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពបរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។ ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្នាក់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។ ជាមួយគ្នានេះ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានអំពាវនាវដល់ក្រុមបឆាំងជ្រុលនិយម៖-បញ្ឈប់រាល់សារនយោបាយណាដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ-កុំយកសកម្មជនរបស់ខ្លួនធ្វើជាខែលដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងនិតិវិធីច្បាប់-ចូលរួមសាទរនឹងមហាព្រឹត្តិការណ៍នានាដ៏អស្ចារ្យរបស់កម្ពុជា ដើម្បីលើកមុខមាត់ជាជាងអង្គុយតែបន្ទុះបង្អាប់-គោរពស្ថាប័នជាតិរៀបចំការបោះឆ្នោត (គជប)…

  • អង្គការ OECD បន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេសក្នុងការកសាងគោលនយោបាយនានា សំដៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

    អង្គការ OECD បន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេសក្នុងការកសាងគោលនយោបាយនានា សំដៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ក្នុងឱកាសនៃជំនួប ឯកឧត្ដម Mathias Cormann បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានធ្វើការបញ្ជាក់អំពីគោលជំហររបស់អង្គការ OECD ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ការគាំទ្រផ្នែកបចេ្ចកទេសក្នុងការកសាងក្របខណ្ឌគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ឯកឧត្តម អគ្គលេខាធិការអង្គការ OECD ក៏បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំពោះការដាក់ចេញនូវគោលនយោបាយ និងការកំណត់ទិសដៅនានាក្នុងវិស័យសេដ្ឋកិច្ច និងបរិស្ថាន។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនលូតលាស់…

  • គណបក្សខ្មែរក្រោក ប្រកាសគាំទ្រសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា

    គណបក្សខ្មែរក្រោក ប្រកាសគាំទ្រសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា

    គណបក្សខ្មែរក្រោក ចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រយល់ស្របទៅនឹងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលបានចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ជាមួយគ្នានេះ គណបក្សខ្មែរក្រោក ក៏ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។ គណបក្សខ្មែរក្រោក ចូលរួមគាំទ្រលើការគោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។ គណបក្សខ្មែរក្រោក ប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសនានា លើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

  • គណបក្សសញ្ជាតិកម្ពុជា គាំទ្រទាំងស្រុងនូវសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

    គណបក្សសញ្ជាតិកម្ពុជា គាំទ្រទាំងស្រុងនូវសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

    គណបក្សសញ្ជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រទាំងស្រុងនូវសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ សេចក្តីថ្លែងការណ៍បានរៀបរាប់ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់ របស់ប្រទេសចិនទាំងមូល។ គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែតកិច្ចការផ្ទៃក្នុង របស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសនានាលើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ គណបក្សសញ្ជាតិកម្ពុជា យល់ឃើញថា សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពិតជាត្រឹមត្រូវ និងសមស្របទៅតាមគោលនយោបាយរបស់គណបក្សសញ្ជាតិកម្ពុជាប្រកាន់យក៕

  • គណបក្សខ្មែរសាធារណរដ្ឋ គាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

    គណបក្សខ្មែរសាធារណរដ្ឋ គាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

    គណបក្សខ្មែរសាធារណរដ្ឋ ចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ សេចក្តីថ្លែងការណ៍បានរៀបរាប់ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។ គណបក្សខ្មែរសាធារណរដ្ឋ គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន គណបក្សខ្មែរ សាធារណរដ្ឋ ប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសនានាលើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយ ដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ គណបក្សខ្មែរសាធារណរដ្ឋ យល់ឃើញថា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពិតជាត្រឹមត្រូវ និងសមស្របទៅតាមគោលនយោបាយរបស់គណបក្សខ្មែរសាធារណរដ្ឋ បានប្រកាន់យកផងដែរ៕