-
គណបក្សនយោបាយជាច្រើននៅកម្ពុជា ស្នើនាយករដ្ឋមន្ត្រីថៃពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃគាំទ្រចលនាប្រឆាំង និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ គណបក្សនយោបាយជាច្រើននៅក្នុងប្រទេសកម្ពុជា បានធ្វើលិខិតដាក់ដោយឡែកពីគ្នាជូនឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងឯកឧត្តមឯកអគ្គរាជទូតព្រះរាជាណាចក្រថៃឡង់ដ៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ស្នើសុំឱ្យមានការត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំ ផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។ គណបក្សនយោបាយដែលដាក់លិខិតជូននាយករដ្ឋមន្ត្រីថៃ មានដូចជា គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សចលនាប្រជាធិបតេយ្យ គណបក្សខ្មែរអភិរក្ស គណបក្សរស្មីខេមរា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សខ្មែរក្រោក គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច …។ល។ នៅក្នុងលិខិតរបស់គណបក្សនយោបាយទាំងនោះបានជម្រាបជូន ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃថា នៅពេលថ្មីៗនេះ បន្ទាប់ពីបានឃើញបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយបន្តចែកចាយជាច្រើន ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងទាំងនៅព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញសកម្មភាព គណបក្សកាវក្លៃ ដែលបានផ្ដល់ទីកន្លែង និងជួយបណ្តុះបណ្តាលក្រុមអ្នកនយោបាយឱ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយគណបក្សមហាសាមគ្គីជាតិខ្មែរ បានចាត់ទុកសកម្មភាពរបស់គណបក្សកាវក្លៃ ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។ គណបក្សនយោបាយទាំងនោះយល់ឃើញថា ស្របតាមច្បាប់ស្ដីពីកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុង…
-
គ.ជ.ប ផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឯកភាពលើសេចក្តីសម្រេចស្តីពីការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ និងឯកសារណែនាំពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងទិន្នន័យអ្នកបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ ឯកសារណែនាំពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងទិន្នន័យអ្នកបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងសេចក្តីណែនាំស្តីពីការងារបណ្តុះបណ្តាល និងអប់រំ អ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោ តជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ បន្ទាប់ពីបានពិនិត្យលើឯកសារ និងស្តាប់របាយការណ៍របស់អង្គភាពជំនាញរួចមក អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួលចំណុចមួយចំនួនលើឯកសារទាំងនោះ និងសម្រេចដូចខាងក្រោម៖១.ឯកភាពលើសេចក្តីសម្រេចស្តីពីការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣។ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ ឈ្មោះអ្នកបោះឆ្នោត មានចំនួន ៩.៨៧១.៤៩៥ នាក់ (ក្នុងនោះស្រ្តី ចំនួន ៥.២៤០.៩៧៩ នាក់) ស្មើនឹង ៨៩,៩២% នៃចំនួនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ និស្សិតកម្ពុជាសម័យសន្តិភាពចេញទៅសិក្សានៅបរទេស ដោយមោទកភាពខុសពីសម័យសង្រ្គាមគ្មានឱកាសរៀនសូត្រនោះឡើយ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលីក្រោយឧត្តមសិក្សា(Australia Awards Scholarship) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី។ ការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ នៅលើពិភពលោកនេះ មិនត្រឹមតែជាមោទកភាពសម្រាប់ខ្លួននិស្សិតនិងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទកភាពសម្រាប់សង្គមជាតិទំាងមូល។ សម្តេចរដ្ឋសភាធិបតី បានចាត់ទុកថានិស្សិតដែលទទួលបានអាហារូបករណ៍នាពេលនេះ ជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពក្នុងការកសាងមូលធនមនុស្សជាស្នូលដ៏សំខាន់។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានផ្តាំផ្ញើនិងលើកទឹកចិត្តក្មួយៗនិស្សិតទំាងអស់ខិតខំសិក្សារៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ មានវិន័យល្អក្នុងការរស់នៅនិងសិក្សា។ បន្ថែមពីនេះត្រូវចេះគោរពស្រឡាញ់គ្នា ចេះយកអាសារជួយទុក្ខធុរៈគ្នា ចេះលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមក ដូចពាក្យចាស់ថា “នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយតែមួយ”។ ជាងនេះទៀត សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាក្មួយៗនិស្សិតទំាងអស់ ជាតំណាងឱ្យជាតិខ្មែរទំាងមូលដើរតួនាទីជាអ្នកការទូតចូលរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន បង្កើនមិត្តភាពជាមួយប្រទេសដទៃ ក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមយើងជាតំណាងឱ្យខ្មែរ ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ ជាពិសេសភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនបណ្តាប្រទេសនានា មិនថាតែប្រជាជនអូស្រ្តាលីនោះទេ គឺធ្វើយ៉ាងណាដើម្បីឱ្យគេស្គាល់កម្ពុជាកាន់តែច្បាស់ យល់ដឹងពីសភាពការណ៍ពិតនៅក្នុងប្រទេស ដែលកំពុងមានសុខសន្តិភាព ស្ថិរភាពសង្គម ហើយកម្ពុជាបានកំពុងបើកប្រទេសស្វាគមន៍អ្នកទេសចរ និងអ្នកវិនិយោគមកពីគ្រប់ទិសទីនៃពិភពលោក។…
-
ក្រុមសង្គមស៊ីវិលស្នើនាយករដ្ឋមន្ត្រីថៃត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងយកទីតាំងប្រទេសថៃធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ឋដើម្បីអភិវឌ្ឍន៍ សហព័ន្ធសហជីពយុវជនបញ្ញវន្ត សមាគមអ្នកដឹកជញ្ជូនត្រីចក្រយានយន្តសន្តិភាព កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើលិខិតដាច់ដោយឡែកពីគ្នាដាក់ជូនទៅឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងឯកឧត្តម ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្នើសុំឲ្យមានការត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែក នយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។ នៅក្នុងលិខិតបានជម្រាបជូន ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ថា នៅពេលថ្មីៗនេះបន្ទាប់ពី សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានឃើញបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយបន្តចែកចាយជាច្រើន ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងទាំងនៅព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញសកម្មភាពគណបក្សកាវក្លៃ ដែលបានផ្តល់ទីកន្លែង និងជួយបណ្តុះបណ្តាលក្រុមអ្នកនយោបាយឲ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេសដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានចាត់ទុកសកម្មភាពរបស់គណបក្សកាវក្លៃ ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។ សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ឋដើម្បីអភិវឌ្ឍន៍ សហព័ន្ធសហជីពយុវជនបញ្ញវន្ត សមាគមអ្នកដឹកជញ្ជូនត្រីចក្រយានយន្តសន្តិភាពយល់ឃើញថា ស្របតាមច្បាប់ស្ដីពីកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ ជាងនេះទៅទៀត ច្បាប់នៅក្នុងអង្គការសហប្រជាជាតិ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើងទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំគោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”

ភ្នំពេញ៖ សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើង ហើយបើយើងមិនមានទិន្នន័យ យើងច្បាស់ជាស្ថិតក្នុងស្ថានភាពវង្វេងផ្លូវ។ ជាមួយនឹងទិន្នន័យច្បាស់លាស់ គឺជួយយើងឱ្យសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ហើយក៏ជាមូលដ្ឋានក្នុងការព្យាករណ៍អំពីការប្រែប្រួលក្នុងពេលអនាគត សំដៅឈានទៅកំណត់អំពីទិសដៅ សកម្មភាព និងគោលនយោបាយនានា ដោយមិនប្រថុយប្រថាន និងអាចសម្រេចបានលទ្ធផលខ្ពស់។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទិន្នន័យ និងព័ត៌មានអំពីអង្គភាពសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ជាធាតុចូលយ៉ាងសំខាន់ និងច្បាស់លាស់ សម្រាប់ការរៀបចំគោលនយោបាយនានារបស់ជាតិ ឱ្យមានលក្ខណៈមុតស្រួច និងផ្អែកលើភស្តុតាងត្រឹមត្រូវដើម្បីឱ្យគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ត្រូវបានអនុវត្តដោយជោគជ័យ និងចំគោលដៅ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ដោយហេតុថា ទិន្នន័យ និងស្ថិតិដើរតួនាទីសំខាន់នៅក្នុងគ្រប់ទិដ្ឋភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ដើម្បីជាការតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ ដូចខាងក្រោម៖ទី១.សូមស្នើឱ្យក្រសួងផែនការប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្របខណ្ឌគោលនយោបាយមិនមែនធ្វើឡើងដោយផ្អែកទៅលើការស្រាវជ្រាវនៅលើអាកាសនោះទេ គឺត្រូវផ្អែកលើទិន្នន័យបច្ចុប្បន្នភាព នៃទិន្នន័យជាក់ស្ដែងនៅលើដី

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ក្របខណ្ឌគោលនយោបាយមិនមែនធ្វើឡើងដោយផ្អែកទៅលើអ្វីដែលស្រាវជ្រាវនៅលើអាកាស មិនមែនស្រាវជ្រាវយកទិន្នន័យដែលគេបង្ហោះនៅលើហ្វេសប៊ុក ឬក៏តាមបណ្ដាស្ថាប័នអន្ដរជាតិ ដែលជាទិន្នន័យចាស់នោះទេ គឺត្រូវផ្អែកលើទិន្នន័យបច្ចុប្បន្នភាព នៃទិន្នន័យជាក់ស្ដែងនៅលើដី ដែលនេះគឺជាការដាក់ចេញគោលនយោបាយជាក់លាក់ ដែលមិនធ្វើដោយស្រមើស្រមៃ ដោយអារម្មណ៍នោះទេ តែត្រូវផ្អែកលើទិន្នន័យជាក់ស្ដែង។ ការបញ្ជាក់នេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្រៅពីសារៈសំខាន់ក្នុងការវាស់វែងការងារកន្លងមក និងផ្ទៀងផ្ទាត់គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ ទិន្នន័យសេដ្ឋកិច្ចឆ្នាំ២០២២នេះ ក៏ជាមូលដ្ឋានសម្រាប់ដើរទៅមុខនៅក្នុងការសម្រេចនូវផែនការយុទ្ធសាស្រ្ដជាតិ ឆ្នាំ២០២៤-២០២៨ និងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យដែលនឹងដាក់ឲ្យអនុវត្តន៍នៅឆ្នាំ២០២៤ខាងមុខនេះ។ សម្ដេចធិបតីបានបញ្ជាក់ទៀតថា ជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ គឺជាកិច្ចការសំខាន់ ពិសេសគឺរាជរដ្ឋាភិបាលអាណត្តិទី៧។ កាលពីឆ្នាំ២០២២ ទិន្នន័យដែលបានប្រើទាក់ទងទៅនិងការជំរឿនអង្គភាពសេដ្ឋកិច្ច បានឃើញថា មានចំនួនកើនឡើងជិត ៥០% ពី ៥០ម៉ឺន ក្នុងឆ្នាំ២០១១ ដល់ ៧៤-៧៥ម៉ឺន អង្គភាពស្ថាប័ន។ ត្រង់ចំណុចនេះបើទោះបីមិនបានគ្របដណ្ដប់ទាំងអស់ ដោយមិនបានរាប់បញ្ចូលអ្នកប្រកបរបដោយការចល័តក្ដីតែរាជរដ្ឋាភិបាលបានប្រមូលទិន្នន័យភាគច្រើនទៅហើយទាំងអ្នកសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិស្តីពី លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២”

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិស្តីពី លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតីបានថ្លែងថា “ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងត្រីយ៍វិស័យសម្រាប់យើងទាំងក្របខណ្ឌរៀបចំគោលនយោបាយ និងសេដ្ឋកិច្ច” ដូចនេះជំរឿនសេដ្ឋកិច្ច គឺដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច សម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងអ្នកពាក់ព័ន្ធដទៃទៀត។ ទិន្នន័យ និងស្ថិតិដែលទាញចេញពីទិន្នន័យមានគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាធាតុចូល និងភស្តុតាង ដែលអ្នកធ្វើគោលនយោបាយត្រូវការជាចាំបាច់ សម្រាប់ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ, និងផែនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនានា ឱ្យចំគោលដៅ សម្រាប់រយៈពេលខ្លី, មធ្យម និងវែង។ សមតេចធិបតីបានបន្តថា លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន…
-
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលសង្ឃឹមថា រាជរដ្ឋាភិបាលថៃនឹងជួយពិនិត្យមើលទៅលើសកម្មភាពក្រុមប្រឆាំងក្រៅប្រទេសយកទឹកដីថៃ ធ្វើជាមូលដ្ឋានវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមសម្ដែងការសោកស្តាយជុំវិញសកម្មភាព គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយបន្តចែកចាយជាច្រើន ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងទាំងនៅព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញសកម្មភាព គណបក្សកាវថ្លៃ ដែលបានផ្តល់ទីកន្លែង និងជួយបណ្តុះបណ្ដាលក្រុមអ្នកនយោបាយជ្រុលនិយមឱ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយសម្ព័ន្ធភាពបណ្តុំសមាគម អង្គការសង្គមស៊ីវិល បានចាត់ទុកសកម្មភាពរបស់គណបក្សកាវក្លៃ ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល យល់ឃើញថា ស្របតាមច្បាប់ស្ដីពីកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ ជាងនេះទៅទៀត ច្បាប់នៅក្នុងអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ផងដែរថា ប្រទេសមួយមិនអាចធ្វើនយោបាយ រំលោភ ឬបំផ្លាញប្រទេសមួយដែលប្រជាពលរដ្ឋកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតយ៉ាងសុខដុមរមនា និងប្រកបដោយសុខសន្តិភាព និងប្រជាធិបតេយ្យនោះឡើយ ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយសិទ្ធិសេរីភាពយ៉ាងពេញលេញ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ក្នុងនាម សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ជាស្ថាប័នក្រៅរដ្ឋាភិបាលមួយនៅកម្ពុជា សង្ឃឹមថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃឡង់ដ៏នឹងជួយពិនិត្យមើលទៅលើសកម្មភាពក្រុមអ្នកនយោបាយជ្រុលនិយមប្រឆាំងក្រៅប្រទេស បាននិងកំពុងយកទឹកដីថៃ ធ្វើជាមូលដ្ឋាន វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា និងបានធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងប្រទេសថៃ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» តាមប្រព័ន្ធវីដេអូនៅវិមានសន្តិភាព។ គោលដៅចម្បង និងមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍរបស់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បី៖១)សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន បង្រួមគម្លាតនៃការអភិវឌ្ឍ និងការកសាងសហគមន៍នៃអនាគតរួមសន្តិភាព និងវិបុលភាព២)តាមរយៈការធ្វើសមាហរណកម្មជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គផ្សេងទៀត និងយន្តការជំរុញការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់និរន្តរភាព ការអភិវឌ្ឍ៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត
-
គណបក្សមហាសាមគ្គីជាតិខ្មែរ ធ្វើលិខិតស្នើនាយករដ្ឋមន្ត្រីថៃត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានធ្វើលិខិតឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងឯកឧត្តមឯកអគ្គរាជទូតព្រះរាជាណាចក្រថៃឡង់ដ៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្នើសុំឱ្យមានការត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។ នេះបើយោងតាមលិខិតចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ របស់លោក ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាគ្គីជាតិខ្មែរ។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានជម្រាបជូន ឯកឧត្តម សេដ្ឋ ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៍ថា នៅពេលថ្មីៗនេះបន្ទាប់ពី គណបក្សមហាសាមគ្គីជាតិខ្មែរ បានឃើញបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយបន្តចែកចាយជាច្រើន ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងទាំងនៅព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញសកម្មភាពគណបក្សការឡៃ ដែលបានផ្ដល់ទីកន្លែង និងជួយបណ្តុះបណ្តាលក្រុមអ្នកនយោបាយឱ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយគណបក្សមហាសាមគ្គីជាតិខ្មែរ បានចាត់ទុកសកម្មភាពរបស់គណបក្សកាវក្ល ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។ គណបក្សមហាសាមគ្គីជាតិខ្មែរ យល់ឃើញថា ស្របតាមច្បាប់ស្ដីពីកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាព ណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ ជាងនេះទៅទៀត ច្បាប់នៅក្នុង…