-
ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការអនុវត្តវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការលើកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានផ្តល់អនុសាសន៍ឱ្យមានការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដោយបានសង្កត់ធ្ងន់លើការអនុវត្តវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការលើកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈការកែលំអប្រព័ន្ធជ្រើសរើសមន្ត្រីស៊ីវិល ការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលមានអភិបាលរាជធានី ខេត្តជាសមាជិកផងដែរ។ ការផ្តល់អនុសាសន៍នេះរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងភាពរីករាយ និងមានប្រសាសន៍ថា អង្គសន្និបាតនាពេលនេះ ជាព្រឹត្តិការណ៍មួយដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់បានមកជួបជុំគ្នា និងរួមគ្នាធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលលើគ្រប់វិស័យដែលរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ ក៏ដូចជាការស្វែងយល់ពីបញ្ហាប្រឈម ដំណោះស្រាយ និងកាលានុវត្តភាព ដោយដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ក្នុងគោលដៅចូលរួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់។ សមិទ្ធផលដែលក្រសួង-ស្ថាប័ន និងរដ្ឋបាលគ្រប់ថ្នាក់សម្រេចបានកន្លងមក គឺជាការឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ…
-
ជ័យជម្នះ ៧មករា ១៩៧៩៖ ទំព័រប្រវត្តិសាស្ត្រមាសក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

ភ្នំពេញ៖ ៤៥ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៤) បានកន្លងផុតទៅហើយ ចាប់តាំងពីថ្ងៃដែលប្រជាជនកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដ៏ឃោរឃៅ ដឹកនាំដោយប៉ុល ពត ដែលបន្សល់ទុកនូវ “ស្លាកស្នាម” ដ៏ធំសម្បើម មិនដែលជាសះស្បើយជារៀងរហូត ឈឺចាប់ និងលងបន្លាចគ្រប់ៗគ្នា។ ទំព័រមួយក្នុងចំណោមទំព័រសោកនាដកម្មបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក្នុងសតវត្សទី២០ ត្រូវបានលើកឡើង។ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រាជធានីភ្នំពេញ – បន្ទាយដ៏រឹងមាំចុងក្រោយរបស់រដ្ឋាភិបាល លន់ នល់ (របបសាធារណរដ្ឋខ្មែរ) បានដួលរលំ បញ្ចប់សង្គ្រាមស៊ីវិលដ៏យូរលង់ បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរទាំងអាយុជីវិត និងទ្រព្យសម្បត្តិ ក្នុងរយៈពេលប្រាំឆ្នាំបានកន្លងផុតទៅ។ ចាប់តាំងពីឧត្តមសេនីយ៍ លន់ នល់ បានទម្លាក់ប្រមុខរដ្ឋ នរោត្តម សីហនុ (១៨ មីនា ១៩៧០)។ ប្រជាពលរដ្ឋខ្មែរជាច្រើនបានត្រេកអរជាខ្លាំង និងបានសម្រុកចូលតាមដងផ្លូវដើម្បីស្វាគមន៍កងទ័ពរំដោះដែលចូលមកកាន់កាប់ទីក្រុងភ្នំពេញ ព្រោះពួកគេយល់ថា សង្គ្រាមបានបញ្ចប់ សន្តិភាពត្រូវបានស្ដារឡើងវិញ ហើយនឹងលែងមានសំឡេងគ្រាប់បែក និងគ្រាប់កាំភ្លើងទៀត លាយឡំនៅក្នុងខ្លួននៃជីវិតប្រចាំថ្ងៃ។ ប្រជាជនកម្ពុជាបានស្រមៃចង់បានជីវិតដ៏សុខសាន្ត និងសុភមង្គល ដែលពួកគេបានរង់ចាំជាយូរមកហើយ។ ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តនោះ…
-
លោក សួន សេរីរដ្ឋា៖ ៧ មករា ១៩៧៩ គឺមានតម្លៃជាប្រវត្តិសាស្ត្រ និងជាថ្ងៃដែលផ្តល់កំណើតទី២របស់ប្រជាជនកម្ពុជា

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការរណ៍នយបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា លោក សួន សេរីរដ្ឋា បានថ្លែងបញ្ជាក់ថា ៧ មករា ១៩៧៩ គឺមានតម្លៃជាប្រវត្តុសាស្ត្រ ជាថ្ងៃរំដោះអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីគុកឥតជញ្ជាំង ឱ្យរួចផុតពីរបបកាប់សម្លាប់រង្គាលដែលបានធ្វើទារុណកម្ម និងដាក់គុកប្រជាពរដ្ឋខ្មែរមួយប្រទស។ បើគ្មានថ្ងៃ៧ មករា ១៩៧៩ ទេ គឺកម្ពុជាគ្មានថ្ងៃនេះទេ។ បើសិនជាអត់មានការរំដោះដោយកងកម្លាំងបដិវត្តន៍សង្គ្រោះជាតិប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន រួមទាំងយុទ្ធមិត្តដទៃទៀតនាពេលនោះទេ តើមកដល់ថ្ងៃនេះ ប្រទេសកម្ពុជាមានប្រជាពលរដ្ឋដែលនៅសេសសល់ប៉ុនាន? ឬក៏នៅសល់តែដីទទេទេ?។ ដូច្នេះការរំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរចេញពីរបបខ្មែរក្រហម ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃដែលផ្តល់កំណើតទី២ ជូនដល់ប្រជាជនកម្ពុជាទាំងអស់គ្នា ទាំងក្មេងទាំងចាស់ ទាំងប្រុសទាំងស្រី ហើក៏ជាថ្ងៃផ្តល់នូវពន្លឺសេរីភាព ជាថ្ងៃដែលផ្តល់នូវសិទ្ធិរស់រានមានជីវិត ជាថ្ងៃដែលផ្តល់នូវអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដល់ប្រជាជនកម្ពុជា។ លោក សួន សេរីរដ្ឋា បានបន្តថា ជាខ្មែរ ជាកោសិកានៃប្រទេសកម្ពុជាមួយរូប យើងត្រូវគោពដឹងគុណថ្ងៃ៧ មករា ១៩៧៩ ដែលជាថ្ងៃរំដោះអាយុជីវិតប្រជាជនកម្ពុជា ជាថ្ងៃរំដោះអាយុជីវិតរបស់យើ។…
-
យុវជនសង្គមស៊ីវិល៖ ថ្ងៃទី៧ ខែមករា គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះ នៃការបើកសករាជថ្មី

លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ រួមលោក ឈួន ផាន់នី អភិបាលនៃគណៈស្រុកទ្រាំង បានថ្លែងថា ថ្ងៃទី៧ ខែមករា គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះ នៃការបើកសករាជថ្មី ដើម្បីទទួលបានសិទ្ធិរស់រានមានជីវិត សម្រាប់ប្រជាជនខ្មែរទាំងមូល ក្នុងនាមជាយុវជនយល់ឃើញថា នយោបាយឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាប្រវត្តិសាស្ត្រមួយដែលកូនខ្មែរ ជាពិសេសសិស្ស និស្សិត បញ្ញវន្ត ត្រូវតែតាមដានប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកបន្តថា អ្វីដែលចង់ផ្តោតនោះ គឺក្នុងនាមជាប្រទេសមួយ តំបន់មួយដែលមានបញ្ហាសន្តិសុខសង្គម ឬក៏មានសង្គ្រាម ពិតណាស់ប្រទេសរបស់យើងមិនអាចអភិវឌ្ឍន៍បានទេ។ ជាហេតុដែលនាំឱ្យប្រទេសកម្ពុជាក្រោមការដឹកនាំគោលនយោបាយឈ្នះឈ្នះ និងសមាហរណកម្មនានារបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានខិតខំប្រឹងប្រែង បូជា សាច់ស្រស់ឈាមស្រស់ លះបង់ កម្លាំងកាយចិត្ត ធ្វើយ៉ាងណាដើម្បីដឹកនាំប្រទេស បង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ ស្មារតី ស្រឡាញ់ជាតិ មាតុភូមិ និងបន្តថែរក្សាស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិឱ្យខានតែបាន។ ប្រធានក្រុមយុវជនសង្គមស៊ីវិល បានបន្តទៀតថា បណ្តាលក្រុមយុវជនខេត្តក្រុងនានា…
-
គ.ជ.ប សម្រេចលើបញ្ជីបោះឆ្នោតដំបូងដែលមានការិយាល័យបោះឆ្នោតចំនួន៣៣ការិយាល័យ និងមានអ្នកបោះឆ្នោតចំនួន១១.៧៤៧នាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធរៀបចំបញ្ជីបោះឆ្នោតដំបូង ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងការប្តឹងតវ៉ា ឬជំទាស់ និងការដ៉ស្រាយពាក្យបណ្តឹងលើបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគ.ជ.ប។ លោក ហេង ស៊ីឡេង សមាជិក គ.ជ.ប បានមានប្រសាសន៍ថា ការរៀបចំបញ្ជីបោះឆ្នោតដំបូងដោយអនុវត្តតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បន្ទាប់ពីទទួលបានបញ្ជីឈ្មោះបោះឆ្នោត រួមនឹងរបាយការណ៍ចុះឈ្មោះបោះឆ្នោតពីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោតរួចមក នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស ត្រូវធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ ដោយផ្អែកជាមូលដ្ឋានលើបញ្ជីបេក្ខជនជាត់ឆ្នោតជាតំណាងរាស្ត្រ និងបញ្ជីបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ផ្លូវការ ដែលមានរក្សាទុកឯកសារនៅ គ.ជ.ប។ បន្ទាប់ពីបានពិនិត្យឃើញថាត្រឹមត្រូវអស់ហើយនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត បានបូកសរុបលទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ព្រមទាំងបញ្ចូលទិន្នអ្នកបោះឆ្នោតទៅក្នុងប្រព័ន្ធកំព្យូទ័រដើម្បីរៀបចំជាបញ្ជីបោះឆ្នោតដំបូង និងបោះពុម្ពជាពីរច្បាប់ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច។ លោកបានបន្តថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូងដែលមានការិយាល័យបោះឆ្នោតចំនួន៣៣ការិយាល័យ និងមានអ្នកបោះឆ្នោតសរុបចំនួន ១១.៧៤៧ នាក់…
-
ប្រធានរដ្ឋសភាកម្ពុជាផ្ញើសាររំលែកទុក្ខជូនរដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងករណីគ្រោះរញ្ជួយដី

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនរដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងករណីគ្រោះរញ្ជួយដីកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ នៅក្នុងសាររំលែកទុក្ខរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើជូនឯកឧត្តម NUKAGA Fukushiro ប្រធានសភាតំណាងរាស្ត្រនៃប្រទេសជប៉ុន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ មានខ្លឹមសារថា ៖ “ឯកឧត្តមប្រធានជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ! ខ្ញុំសូមសម្តែងនូវសេចក្តីសោកស្តាយជាពន់ពេក ចំពោះដំណឹងដ៏សោកសៅ អំពីការបាត់បង់ជីវិត ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិយ៉ាងធំធេង ព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាជនជាច្រើនគ្រួសារ ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិរញ្ជួយដី នៅភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធាន និងតាមរយៈឯកឧត្តមប្រធាន សូមផ្ញើជូនចំពោះរដ្ឋាភិបាល ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់សមាជិកជាទីស្រលាញ់ ក្នុងសោកនាដកម្មនេះ។ ខ្ញុំសូមបួងសួង សូមឱ្យវិញ្ញាណក្ខន្ធអ្នកបង់ជីវិតក្នុងគ្រោះធម្មជាតិនេះ បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។ សមានចិត្ត និងការបួងសួងរបស់យើងខ្ញុំស្ថិតនៅជាមួយប្រជាជនជប៉ុនក្នុងកាលៈទេសៈដ៏លំបាកនេះ។ យើងខ្ញុំ សូមឈរនៅក្បែរឯកឧត្តមប្រធាន និងរដ្ឋាភិបាលប្រទេសជប៉ុនជានិច្ច ខណៈពេលដែលប្រទេសនេះត្រូវបានស្ដារឡើងវិញពីព្រឹត្តិការណ៍វិនាសកម្មនេះ។ សូម ឯកឧត្តមប្រធាន ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត…
-
អ្នកនាំពាក្យរដ្ឋសភា៖ រយៈពេលជាង៣ខែ រដ្ឋសភាបានធ្វើការងារយ៉ាងសកម្មក្នុងការបម្រើសេចក្តីសុខសាន្ត និងបម្រើផលប្រយោជន៍របស់ប្រជាជន

ភ្នំពេញ៖ រយៈពេលជាង៣ខែមកនេះ រដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានធ្វើសកម្មភាពការងារយ៉ាងសកម្មខិតខំធ្វើការយ៉ាងណាឲ្យសកម្មស្វាហាប់ និងយកចិត្តទុកដាក់ក្នុងការបម្រើសេចក្តីសុខសាន្ត និងបម្រើផលប្រយោជន៍របស់ប្រជាជន និងធ្វើការងារដើម្បីបម្រើប្រជាជន។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយភ្ញៀវជាតិ អន្តរជាតិ រួមមានឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត និងអង្គការអន្តជាតិនានា បានចំនួន១៨លើក។ អនុម័ច្បាប់បានចំនួន៧ និងទទួលពាក្យបណ្តឹងនិងការស្នើសុំអន្តរាគមន៍នានា ពីប្រជាពលរដ្ឋបានចំនួន១០៦ករណី។ ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែមករានេះថា ផ្តើមដំណើរការពីថ្ងៃទី២១ ខែសីហាដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋសភានីតិកាលទី៧ បានបិទសម័យប្រជុំលើកទី១ នីតិកាលទី៧ គឺការងារសកម្មភាពរបស់រដ្ឋសភាមានភាពសកម្មស្វាហាប់ដូចខាងរាជរដ្ឋាភិបាលដែរ ដោយសារខាងរាជរដ្ឋាភិបាលបានប្តូរជំនាន់នៅក្នុងការគ្រប់គ្រង ដោយអ្នកជំនាន់ចាស់បានប្រគល់ភារកិច្ចដឹកនាំមកអ្នកជំនាន់ថ្មី។ ហើយក្នុងរយៈពេលជាង៣ខែនេះ អ្នកជំនាន់ថ្មីសកម្មធ្វើការងារខ្លាំងនៅក្នុងការបម្រើជាតិ មាតុភូមិ។ ហើយខាងសភាក៏ដូចគ្នាដែរ គឺនឹងធ្វើការឱ្យមានស្មារតីដូចគ្នា ខិតខំធ្វើការយ៉ាងណាឲ្យសកម្មស្វាហាប់ ហើយយកចិត្តទុកដាក់ក្នុងការបម្រើសេចក្តីសុខសាន្ត និងបម្រើផលប្រយោជន៍របស់ប្រជាជន អ្វីៗទាំងអស់គឺធ្វើការដើម្បីបម្រើប្រជាជន។ អ្នកនាំពាក្យរដ្ឋសភាបានបន្តថា ភារកិច្ចរដ្ឋសភា និងរដ្ឋាភិបាលខុសគ្នា គឺខាងរាជរដ្ឋាភិបាលធ្វើកិច្ចការរបស់ខ្លួន ដោយគិតទៅដល់ជនក្រីក្រ អ្នកងាយរងគ្រោះ រកការងារជូនប្រជាជនធ្វើ អភិវឌ្ឍន៍សេដ្ឋកិច្ចកុំឱ្យមានវិបត្តិ គឺរាជរដ្ឋាភិបាលធ្វើការខ្លាំងណាស់…
-
ក្រសួងការបរទេស៖ ជំនួបទ្វេភាគីនាពេលខាងមុខ រវាងសម្តេចធិបតី និងប្រធានាធិបតីបារាំង គឺបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងឱ្យឈានដល់កម្រិតថ្មី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី៣ ខែធ្នូនេះថា ជំនួបទ្វេភាគីនាពេលខាងមុខរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង គឺឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាល នៃប្រទេសទាំងពីរ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីឱ្យឈានដល់កម្រិតថ្មី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដែលផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ ព្រមទាំងរួមគ្នាដោះស្រាយការប្រឈមសកល និងរក្សាសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។ ប្រទេសបារាំង គឺជាប្រទេសអឺរ៉ុបដំបូងគេ ដែលសម្តេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នាចុងខែសីហា ឆ្នាំ២០២៣។ គួរឱ្យដឹងដែរថា តាមឆាណែលតេឡេក្រាមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ១៨ ដល់ថ្ងៃទី១៩…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រួលនិងផ្ទេរភារកិច្ចមន្ត្រីចំនួន១៦៦រូប នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី៣ ខែមករានេះថា វឌ្ឍនភាពនៃកិច្ចការត្រួតពិនិត្យទៅលើគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រួមទាំងលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រួលនិងផ្ទេរភារកិច្ចមន្ត្រីចំនួន១៦៦រូប ដោយក្នុងនោះ គឺមានឋានៈជាអនុប្រធានលេខាធិការដ្ឋាន (អនុប្រធាននាយកដ្ឋាន) ចំនួន៣០រូប, ឋានៈនាយរងការិយាល័យ ចំនួន៧៥រូប និងឋានៈជាមន្ត្រីចំនួន៦១រូប ឱ្យទៅបម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តថា មន្ត្រីទាំង១៦៦រូប ដែលត្រូវផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាល និងអគ្គនាយកដ្ឋានមានដូចជា៖១.ឱ្យទៅបម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន១២១រូប ដែលមានឋានៈអនុប្រធាននាយកដ្ឋានចំនួន១៤រូប, នាយរងការិល័យ៥៧រូប និងឋានៈជាមន្ត្រីចំនួន ៥០រូប។២.ឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានធនធានមនុស្ស ចំនួន៤រូប មានឋានៈជាមន្ត្រី៣.ឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន២៦រូប ដែលមានឋានៈជាអនុប្រធាននាយកដ្ឋានចំនួន១១រូប, ឋានៈនាយរងការិយាល័យចំនួន១៣រូប និងឋានៈជាមន្ត្រីចំនួន២រូប។៤.ឱ្យទៅបម្រើការងារនៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចំនួន៥រូប ដែលមានឋានៈជាអនុប្រធាននាយកដ្ឋាន ចំនួន២រូប, ឋានៈនាយរងការិយាល័យ ចំនួន២រូប និងឋានៈជាមន្ត្រីចំនួន១រូប។៥.ឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំនួន១រូប មានឋានៈជាមន្ត្រី៦.ឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ចំនួន៤រូប ដែលមានឋានៈជាអនុប្រធាននាយកដ្ឋាន ចំនួន២រូប និងឋានៈជាមន្ត្រីចំនួន២រូប។៧.ឱ្យទៅបម្រើការងារនៅបណ្ឌិតសភានគរបាលកម្ពុជា ចំនួន…
-
រដ្ឋសភាធ្វើញ្ញត្តិគាំទ្ររាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា»

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើញ្ញត្តិប្រកាសគាំទ្រទាំងស្រុងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញអនុក្រឹត្យលេខ៖ ០១ អនក្រ.បក ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ កំណត់យកថ្ងៃទី២៩ធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» និងជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា។ រដ្ឋសភាបានបញ្ជាក់ថា សន្តិភាពនៅកម្ពុជាដែលកើតចេញមកពីនយោបាយឈ្នះឈ្នះ អាចត្រូវបានចាត់ទុកជាដំណាក់កាលសំខាន់បំផុតមួយនៃប្រវត្តិសាស្ត្ររបស់កម្ពុជាសម័យបច្ចុប្បន្ន។ នយោបាយនេះមានយុទ្ធសាស្ត្រ និងការដឹកនាំផ្ទាល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលសម្តេចនៅជានាយករដ្ឋមន្ត្រី ហើយសម្តចបានយកជីវិតផ្ទាល់ធ្វើជាដើមទុនដើម្បីសម្រេចគោលដៅ។ ចំណែកលទ្ធផលដែលទទួលបាន គឺសុខសន្តិភាព និងការបង្រួបបង្រួមជាតិយ៉ាងពេញបរិបូរណ៍ ដែលមិនអាចកាត់ថ្លៃបាន។ សន្តិភាពនេះបាននិងកំពុងនាំមកជូនប្រជាពលរដ្ឋនូវជីវភាពដ៏សុខក្សេមក្សាន្ត និងជាមូលដ្ឋាននៃការអភិវឌ្ឍ ភាពរីកចម្រើនរុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ។ ជាថ្មីម្ដងទៀត រដ្ឋសភាបានកោតសរសើរយ៉ាងក្រៃលែងចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលបានចេញអនុក្រឹត្យកំណត់ «ទិវាសន្តិភាពនៅកម្ពុជា» ឱ្យទៅជាទិវានៃការចងចាំមួយទៀតសម្រាប់សាធារណជនកម្ពុជា ជាពិសេស កូនចៅជំនាន់ក្រោយៗមកទៀត ដែលគួរតែដឹងនូវគុណូបការៈរបស់វីរជនជំនាន់មុនៗរបស់ខ្លួនដែលបានបូជាជីវិតរហូតដល់ធ្វើឱ្យដែនដីសុវណ្ណភូមិកម្ពុជា មានសន្តិភាព សេរីភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ហើយកូនចៅជំនាន់ក្រោយទាំងអស់គ្នាត្រូវតែចងចាំ និងខិតខំថែរក្សាសមិទ្ធផលដ៏ពិសិដ្ឋនេះឱ្យខានតែបានតរៀងទៅ៕