Category: Politico 360

  • អ្នកនាំពាក្យក្រសួងការបរទេស ៖ ពុំមានពលរដ្ឋខ្មែរបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុនទេ

    អ្នកនាំពាក្យក្រសួងការបរទេស ៖ ពុំមានពលរដ្ឋខ្មែរបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុនទេ

    ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤បានបញ្ជាក់អំពីស្ថានភាព​ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុនបន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។ ក្នុងសេចក្តីថ្លែងការណ៍ព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា៖១. សុវត្ថិភាពរបស់ពលរដ្ឋខ្មែរគឺជាអាទិភាព​ចម្បង​បំផុត​របស់រាជរដ្ឋាភិបាល ក្រសួងការ បរទេស និងស្ថានទូតកម្ពុជា ប្រចាំប្រទេស​ជប៉ុន បាននិងកំពុងតាមដានដោយយក ចិត្តទុកដាក់នូវការវិវត្តនៃគ្រោះធម្មជាតិនេះ ក៏ដូចជាបានខិតខំទាក់ទង​ពលរដ្ឋខ្មែរមួយ ចំនួនរស់នៅក្នុងប្រទេសជប៉ុន។ ស្ថានទូតក៏បានផ្សព្វផ្សាយនូវលេខទូរសព្ទ ០៨០ ៤៦៨៩ ៩៣៧៤) និងទំព័រហ្វេសបុករបស់​ស្ថានទូត (Royal Embassy of Cambodia in Japan) សម្រាប់ការទំនាក់ទំនងដោយផ្ទាល់ ក្នុងករណីមានតម្រូវការចាំបាច់​ណាមួយ។២.យោងតាមរបាយការណ៍ស្ថានទូតកម្ពុជា មានពលរដ្ឋខ្មែរចំនួនជាង ១ ៦០០ នាក់ ដែល រស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន៦) ។ យោងតាមព័ត៌មានបឋមរបស់ស្ថានទូតកម្ពុជា (គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក) ពុំមានរបាយការណ៍ អំពីករណីពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដីខាងលើទេ។ ដោយឡែក មានរបាយការណ៍អំពីនិស្សិតខ្មែរចំនួន៣រូប ដែលស្ថិតក្នុងខេត្ត…

  • លោកជំទាវ ពោធិតី សាវត្ថី៖ ការសម្រេចកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា គឺជារឿងត្រឹមត្រូវមិនអាចខ្វះបាន

    លោកជំទាវ ពោធិតី សាវត្ថី៖ ការសម្រេចកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា គឺជារឿងត្រឹមត្រូវមិនអាចខ្វះបាន

    ភ្នំពេញ៖ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យកាលពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រេចកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា គឺជារឿងត្រឹមត្រូវមិនអាចខ្វះបាន និងសូមគាំទ្រចំពោះការសម្រេចដ៏ត្រឹមត្រូវនេះ ហើយប្តេជ្ញាមិនឱ្យក្រុមជ្រុលនិយមទាំងក្នុង និងក្រៅប្រទេសមកបំផ្លាញសន្តិភាពបានឡើយ។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២ ខែមករានេះថា គណបក្សធម្មាធិបតេយ្យបានធ្វើញ្ញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតីបានចេញអនុក្រឹត្យ ដោយបានសម្រេចយកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា គឺជារឿងត្រឹមត្រូវមិនអាចខ្វះបាន ពីព្រោះកម្ពុជាជាប្រទេសរងនៅសោកនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុតដោយភ្លើងសង្គ្រាមកន្លងមក។ បន្ទាប់មកផ្តើមពីនយោបាយឈ្នះឈ្នះដែលមានសម្តេចតេជោហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៏ឯកបានធ្វើឱ្យកម្ពុជាបញ្ចប់ភ្លើងសង្គ្រាមទទួលបានសុខសន្តិភាព និងឯកភាពជាតិទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នេះជាបុព្វហេតុដ៏ធំធេងនាំមកឱ្យកម្ពុជាសម្រេចបាននូវការកសាងជាតិ ឱ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា សុភមង្គល រហូតមកដល់បច្ចុប្បន្ននេះ ក្នុងការរស់នៅដោយគ្មានការភ័យខ្លាច។…

  • សម្តេចតេជោ ហ៊ុន សែន៖ ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ?

    សម្តេចតេជោ ហ៊ុន សែន៖ ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ?

    សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានរម្លឹកព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដែលបានមាននៅក្នុងខែមករា ឆ្នាំ១៩៧៥ ដល់ឆ្នាំ២០០០ សម្រាប់ការចងចាំរបស់សម្តេច និងមានរឿងមួយចំនួនដែលគួររំលេច។ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ថា ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេចគឺ៖១.ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១មករា ១៩៧៥។២.ថ្ងៃរៀបការ ៥មករា ១៩៧៦៣.ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ។៤.ត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈិមបក្សដែលមានសមាជិក៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ៨មករា ១៩៧៩។៥.ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ៨មករា ១៩៧៩។៦.ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃ១៤មករា ១៩៨៥។៧.ជំនួបចរចាសីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃ២០ និង២១មករា ១៩៨៨។៨.ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំនៃកំណើតរបស់ ហ៊ុន ម៉ាណែត មករា ១៩៧៧។៩.ទទួលបានចៅទីមួយ ថ្ងៃ២៨មករា ឆ្នាំ២០០០។នៅមានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំគិតថាមិនចាំបាច់រំលឹក៕

  • ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមឱ្យប្រជាពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះរញ្ជួយដីនៅខេត្ត Ishikawa

    ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមឱ្យប្រជាពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះរញ្ជួយដីនៅខេត្ត Ishikawa

    ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ ( កំរិត7.4 ) នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ដែលអាចបង្កឱ្យមានហានិភ័យ នៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa (ដែលកំពស់ទឹកអាចឡើងរហូតដល់៥ម៉ែត្រ), Niigata, Toyama, Yamagata, Fukui និង Hyogo នៅរសៀលថ្ងៃទី១ ខែមករា ឆ្នា២០២៤។ ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ 080 4689 9374៕

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សន្តិភាពជារបាំងការពារសិទ្ធិរស់រានមានជីវិត និងមានតម្លៃជាសកលសម្រាប់មនុស្សជាតិលើភពផែនដី

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សន្តិភាពជារបាំងការពារសិទ្ធិរស់រានមានជីវិត និងមានតម្លៃជាសកលសម្រាប់មនុស្សជាតិលើភពផែនដី

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទើបតែបានចេញអនុក្រឹត្យមួយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ ដោយកំណត់យកថ្ងៃទី២៩ ធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយ។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ទិវាសន្តិភាពនៅកម្ពុជាត្រូវបានកំណត់ឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រទេស និងប្រជាពលរដ្ឋខ្មែរដែលស្នេហាសន្តិភាពនិងស្អប់ខ្ពើមសង្គ្រាម ក៏ដូចជាការរម្លឹកគុណូបការៈដល់បិតាស្ថាបនិកសន្តិភាព ព្រមទាំងឥស្សរជនស្នេហាជាតិទាំងឡាយដែលបានយកជីវិតទៅប្តូរដើម្បីសន្តិភាពនៅកម្ពុជា។ ទិវានេះក៏ដើម្បីជាការដាស់ស្មារតីប្រជាពលរដ្ឋពិសេសយុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់សន្តិភាព ការពារសន្តិភាពនិងស្អប់ខ្ពើមភ្លើងសង្គ្រាមហើយបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល។ សន្តិភាពមិនមែនត្រឹមតែជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋខ្មែរនិងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាពមានតម្លៃជាសកលពីព្រោះវាជាសេចក្តីត្រូវការរបស់មនុស្សជាតិនៅលើភពផែនដីទាំងមូល។ នៅលើលោកយើងនេះ គ្មាននរណាស្អប់ខ្ពើមសន្តិភាពហើយប្រាថ្នាចង់បានសង្គ្រាមនោះឡើយ។ ដូច្នេះ ការបង្កើតឱ្យមាន «ទិវាសន្តិភាពនៅកម្ពុជា» ពិតជាសមស្របហើយស័ក្តិសមនឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការគាំទ្រពីមនុស្សជាតិលើភពផែនដីទាំងមូលជាពិសេសពីបណ្តាប្រទេសដែលធ្លាប់ភ្លក់រសជាតិសង្គ្រាម។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាដែលមានបទពិសោធន៍ជោគជាំក្នុងភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ មានភ័ព្វសំណាងណាស់ដែលមានឥស្សរជនស្នេហាជាតិចេញមុខតតាំងប្រឆាំងផ្តួលរំលំរបបវាលពិឃាដ ដើម្បីដណ្តើមយកជីវិតខ្មែរដែលនៅសេសសល់ពីជ្រោះមរណៈ។ ក្រៅពីផ្តល់សិទ្ធិរស់រានមានជីវិតនិងសិទ្ធិផ្សេងទៀតគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋ ការស្វែងរកសន្តិភាព គឺជាបេសកកម្មដ៏លំបាកលំបិនមួយទៀតដែលត្រូវប្រថុយជីវិតជាថ្មីដើម្បីប្តូរ។ ទីបំផុត សន្តិភាពពេញលេញត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយការលះបង់ធំធេងនិងស្នាដៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជារូបមន្តខ្មែរសុទ្ធសាធ។ សន្តិភាពដែលជាសមិទ្ធផលមិនអាចកាត់ថ្លៃបានហើយដែលប្រជាពលរដ្ឋខ្មែរទទួលផលរាល់ថ្ងៃបាននឹងកំពុងចាក់ឫសកាន់តែជ្រៅនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្រោមការថែទាំនិងការពារយ៉ាងមុតមាំពីសំណាក់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។…

  • រាជរដ្ឋាភិបាលកម្ពុជាកំណត់ យកថ្ងៃទី២៩ ខែធ្នូជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា»

    រាជរដ្ឋាភិបាលកម្ពុជាកំណត់ យកថ្ងៃទី២៩ ខែធ្នូជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា»

    ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ។នេះបើយោងតាម អនុក្រឹត្យចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ ៕សូមជូនខ្លឹមសារអនុក្រឹត្យ៖

  • គ.ជ.ប បានសម្រេចផ្ដល់សុពលភាពជាផ្លូវការលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ជាង៩លាន៨សែននាក់

    គ.ជ.ប បានសម្រេចផ្ដល់សុពលភាពជាផ្លូវការលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ជាង៩លាន៨សែននាក់

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្ដម សោម សូរីដា មានប្រសាសន៍ថា បន្ទាប់ពីបណ្ដឹងតវ៉ា និងបណ្ដឹងជំទាស់ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះ គ.ជ.ប បានសម្រេចផ្ដល់សុពភាពជាផ្លូវការលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ដែលមានទិន្នន័យ ដូចខាងក្រោម៖•ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ចំនួន ១០.៩៧៨.២៥៨នាក់ ក្នុងនោះស្ត្រី ៥.៦៦០.៧៣៧នាក់•ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ៩.៨៧១.៤៩៥នាក់ ក្នុងនោះស្ត្រី ៥.២៤០.៩៧៩នាក់ ស្មើនឹង ៨៩,៩២% នៃប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើងសរុប•ការិយាល័យបោះឆ្នោតចំនួន ២៤.០៣៤ការិយាល័យ បើប្រៀបធៀបនឹងឆ្នាំ២០២២ មានការកើនឡើងចំនួន ២៤៥ការិយាល័យ។ ឯកឧត្ដម សោម សូរីដា មានប្រសាសន៍ អំពីខ្លឹមសារមួយចំនួនទាក់ទងនឹងការផ្តល់សុពភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ…

  • កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ គាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់ធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា”

    កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ គាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់ធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា”

    ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ ដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា”។ ញ្ញត្តិគាំទ្របានឱ្យដឹងថា ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា” ជាគំនិតប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បំផុត និងប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ។ ជាពិសេស គឺជាការសម្តែងនូវកតញ្ញុតាធម៌រលឹកដឹងគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែលបានខឹតខំប្រឹងប្រែងនាំមកនូវសុខសន្តិភាពសម្រាប់ជាតិកម្ពុជា។ កាន់តែសំខាន់បំផុត គឺជាការក្រើនរំលឹក និងបំផុសស្មារតីដល់ខ្មែរជំនាន់ ក្រោយបានជ្រួតជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដោយមិនត្រូវឱ្យបាត់បង់ពីជាតិកម្ពុជាជាដាច់ខាត។ ជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បំផុត និងប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខដឹកនាំដ៏ឈ្លូសវៃ ហើយក្នុងនាមជាកងកម្លាំងដែលមានភក្តីភាពចំពោះ…

  • គណបក្សខ្មែរអភិរក្ស គាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ “ជាទិវាសន្តិភាពនៅកម្ពុជា”

    គណបក្សខ្មែរអភិរក្ស គាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ “ជាទិវាសន្តិភាពនៅកម្ពុជា”

    គណបក្សខ្មែរអភិរក្ស បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ “ជាទិវាសន្តិភាពនៅកម្ពុជា”។ គណបក្សខ្មែរអភិរក្ស បន្តថា កម្ពុជាជាប្រទេសមួយដែលរងនូវសោកនាដកម្មយ៉ាងខ្លោចផ្សាជាទីបំផុត ដោយសារតែភ្លើងសង្គ្រាម។ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម រកឃើញសុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ទំព័រខ្មៅងងឹតនៃការបែកបាក់ជាតិ ដោយផ្តើមពី សុខសន្តិភាព និងការឯកភាពជាតិទាំងស្រុង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេងនាំឱ្យកម្ពុជា សម្រេចបាននូវការកសាងជាតិឱ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គល ដូចពេលបច្ចុប្បន្ននេះ។ គណបក្សខ្មែរអភិរក្ស បន្តទៀតថា ការកំណត់យក ថ្ងៃទី២៩ ខែធ្នូ “ជាទិវាសន្តិភាពនៅកម្ពុជា» ជាការសម្តែងនូវកត្តញ្ញូធម៌រំលឹកដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែលបានប្រឹងប្រែងនាំមកនូវសុខសន្តិភាពសម្រាប់ជាតិកម្ពុជា។ កាន់តែសំខាន់ថែមទៀតនោះ គឺជាការក្រើនរំលឹកដល់ខ្មែរជំនាន់ក្រោយ ឱ្យមានស្មារតីរំលឹកដល់ទុក្ខវេទនារបស់ខ្មែរ បណ្ដាលមកពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិពីអតីតកាល។ ជាពិសេស បានបំផុសស្មារតីខ្មែរជំនាន់ក្រោយ ឱ្យជ្រួលជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដោយមិនត្រូវឱ្យបាត់បង់ពីជាតិកម្ពុជាជាដាច់ខាត។ គណបក្សខ្មែរអភិរក្ស…

  • គណបក្សខ្មែរតែមួយ គាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្ដិភាពនៅកម្ពុជា»

    គណបក្សខ្មែរតែមួយ គាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្ដិភាពនៅកម្ពុជា»

    គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្ដិភាពនៅកម្ពុជា»។ នេះបើយោងតាមញ្ញត្តិគាំទ្រនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។ គណបក្សខ្មែរតែមួយ បានបន្តថា ការប្រកាសកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា» ជាគំនិតប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បំផុត និងប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ។ កម្ពុជាជាប្រទេសរងនូវសោនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុតដោយសារតែភ្លើងសង្គ្រាម។ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម រកឃើញសុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ទំព័រខ្មៅងងឹតនៃការបែកបាក់ជាតិ ក្នុងរយៈពេលតិចបំផុត៥០០ឆ្នាំ។ ការផ្ដើមពីសុខសន្តិភាព និងការឯកភាពជាតិទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេងនាំឱ្យកម្ពុជាសម្រេចបាននូវការកសាងជាតិឱ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គលដូចពេលបច្ចុប្បន្ននេះ។ គណបក្សខ្មែរតែមួយ បានបញ្ជាក់ថា ការយកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា» ជាការសម្តែងនូវកត្តញ្ញូធម៌រលឹកដឹងគុណសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែលបានប្រឹងប្រែងនាំមកនូវសុខសន្តិភាពសម្រាប់ជាតិកម្ពុជា។ កាន់តែសំខាន់ថែមទៀតនោះ…