-
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាកោតសរសើរសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់

ភ្នំពេញ៖ ឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ក៏ដូចជាដំណើរការប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងពេលឆាប់ៗខាងមុខ។ ការកោតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសមនិងជម្រាបលាជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ភាគីទាំងពីរបានគូសបញ្ជាក់ដោយពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលបានកសាងឡើងលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ តាងនាមឱ្យរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ថវិកាជាជំនួយមនុស្សធម៌ វ៉ាក់សាំង សម្ភារៈបរិក្ខារពេទ្យជាច្រើនសន្ធឹកសន្ធាប់ដល់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងពេលកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់សម្រាប់ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកម្ពុជាចំពោះទំនាក់ទំនងទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា…
-
ប្រធានគណបក្សខ្មែររួបរួមជាតិ៖ “បើសិនជាគ្មានគោលនយោបាយឈ្នះឈ្នះទេ សង្គ្រាមអាចនឹងមានបន្ត”

ភ្នំពេញ៖ លោកបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា សម្រាប់នយោបាយឈ្នះឈ្នះ ដែលបានបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមផ្ទៃក្នុងរបស់កម្ពុជាឱ្យបានពេញលេញ គឺលោកគាំទ្រទាំងស្រុងចំពោះគោលនយោបាយឈ្នះឈ្នះ ដែលជាគោលនយោបាយមួយល្អ សម្រាប់ដោះស្រាយបញ្ហាមិនថាតែសង្គ្រាមទេ គឺដោះស្រាយបញ្ហាផ្សេងៗដែលមានទំនាស់ក៏បានអនុវត្តទៅតាមគោលនយោបាយឈ្នះឈ្នះ គឺថាយើងអាចដោះស្រាយបានដោយរលូនដោយសន្តិភាពជាមួយគ្នា។ លោកបណ្ឌិត ញឹក ប៊ុនឆៃ បានបញ្ជាក់ថា៖ “ខ្ញុំជឿថា បើសិនជាគ្មានគោលនយោបាយឈ្នះឈ្នះទេ សង្គ្រាមអាចនឹងមានបន្ត ការអនុវត្តនយោបាយឈ្នះឈ្នះ គឺភាគីទាំងសងខាងមានការសុខចិត្តសុខកាយទាំងអស់គ្នា សុខដុមរមនាទាំងអស់គ្នា ហើយអាចធ្វើឱ្យសង្គ្រាមវាចប់។ តែបើសិនជាមិនអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ វាអាចនៅតែមានអ្នកចាញ់ អ្នកឈ្នះ វាអាចនាំបញ្ហាអូសបន្លាយតទៅមុខទៀត”។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ “២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣” នេះ ក៏បង្ហាញពីនយោបាយឈ្នះ ឈ្នះ តេជោសែន ដែលមិនត្រឹមតែបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញប៉ុណ្ណោះទេ ប៉ុន្តែរក្សាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រទេសជាតិប្រកប ដោយចីរភាពទៀតផង។ ជាក់ស្ដែង…
-
ប្រធានយុវជនសង្គមស៊ីវិល៖ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាប្រវត្តិសាស្ត្រមួយដែលកូនខ្មែរត្រូវចងចាំ

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានថ្លែងថា ថ្ងៃទី២៩ ខែធ្នូនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រខួបលើកទី២៥ នៃការបញ្ចប់ សង្គ្រាមស៊ីវិលនៅកម្ពុជា ក្នុងនាមជាយុវជនយល់ឃើញថា នយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាប្រវត្តិសាស្ត្រមួយដែលកូនខ្មែរ ជាពិសេសសិស្ស និស្សិត បញ្ញវន្ត ត្រូវតែតាមដានប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកបន្តថា អ្វីដែលចង់ផ្តោតនោះ គឺក្នុងនាមជាប្រទេសមួយ តំបន់មួយដែលមានបញ្ហាសន្តិសុខសង្គម ឬក៏មានសង្គ្រាម ពិតណាស់ប្រទេសរបស់យើងមិនអាច អភិវឌ្ឍន៍បានទេ។ ជាហេតុដែលនាំឱ្យប្រទេសកម្ពុជាក្រោមការដឹកនាំគោលនយោបាយឈ្នះឈ្នះ និងសមាហេណកម្មនានារបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីដឹកនាំប្រទេស បង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ ស្មារតី ស្រឡាញ់ជាតិ មាតុភូមិ និងបន្តថែរក្សាស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ។ ប្រធានយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានបន្តទៀតថា អ្វីដែលយើងចង់ឃើញ ក្នុងនាមជាយុវជន ធ្វើយ៉ាងណាតាមដានប្រវត្តិសាស្ត្រ ក៏ដូចជាឱ្យតម្លៃការធ្វើកិច្ចការងារមួយដើម្បីមាតុភូមិរបស់យើង។ ចំពោះការរៀបចំខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា គឺស្របខួបលើកទី៥ នៃការកសាងវិមានឈ្នះឈ្នះ ក៏ដូចជាការរម្លឹកដឹងគុណ និងការផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន…
-
បណ្ឌិត សេក សុជាតិ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងការបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរ

ភ្នំពេញ៖ បណ្ឌិត សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ បានថ្លែងថា លោកគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងការបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរ ហើយអាចរួមរស់បង្កើតនូវប្បធម៌មួយដែលគ្មានការសម្លាប់គ្នា ឬក៏គ្មានសំឡេងគ្រាប់កាំភ្លើងនៅក្នុងសង្គម នៅក្នុងប្រទេសកម្ពុជារបស់យើងរយៈពេលកន្លងមក។ អ្វីដែលលើកឡើងនេះ គឺជាការចូលរួមចំណែកដ៏សំខាន់មួយរបស់សម្តេចតេជោ ហ៊ុន សែន និងគ្រប់ភាគីខ្មែរពាក់ព័ន្ធទាំងអស់ដែលយល់ព្រម និងឯកភាពគ្នានៅក្នុងកាផ្សះផ្សាជាតិ មិនយកខ្មែរធ្វើជាសត្រូវ បង្កើតឱ្យមាននូវចក្ខុវិស័យរួម ដោយមិនចង់ឃើញខ្មែរស្រកទឹកភ្នែក ខ្មែរបង្ហូរឈាមខ្មែរបន្តទៅមុខទៀត។ នេះគឺជាគុណតម្លៃមួយដែលលោកយល់ថា ខ្មែរគួរតែរៀបចំឱ្យបានជាយូរអង្វែងសម្រាប់សង្គមរបស់យើង។ កាលណាសង្គមរបស់យើងគ្មានសង្គ្រាម យើងនឹងទទួលបាននូវការអភិវឌ្ឍមួយដ៏សមប្រកប ហើយអាចធ្វើឱ្យប្រទេសរបស់យើងរួចចាកផុតពីភាពក្រីក្រ។ បណ្ឌិត សេក សុជាតិ បានន្តថា អ្វីដែលយើងចង់ឃើញបន្តទៅទៀតនោះ គឺខ្មែរផ្សះផ្សាផ្ទៃក្នុងនយោបាយជាតិធ្វើយ៉ាងណាបើកលំហូឱ្យមានការបង្រួបបង្រួមគ្នាក្នុងនាមជាខ្មែរ ហើយចូលរួមនៅក្នុងការបោះឆ្នោតមួយប្រកបទៅដោយភាពត្រឹមត្រូវ មិនយកភាគីណាមួយជាសត្រូវ ដើម្បីដោះស្រាយបញ្ហាជាតិ។ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវរូបនេះ បានបញ្ជាក់ថា នយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមួយដែលមានសំឡេងនៅក្នុងឆាកអន្តរជាតិ៕ដោយ៖ពលជ័យ
-
ប្រធានគណបក្សខ្មែរតែមួយ៖ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព នៃកាបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

ភ្នំពេញ៖ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានកត់សម្គាល់ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រខ្មែរថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ – ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃខួបលើទី២៥ឆ្នាំ ដែលបានធ្វើប្រទេសកម្ពុជាបន្សល់ទុកនូវកេរ្តិ៍មរតកជាតិ ដូចជា តម្លៃនៃសន្តិភាពពិត សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គោរពសិទ្ធិមនុស្ស និងបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បែបខ្មែរនិយម ដោយមានសាមគ្គីភាពជាតិខ្មែររហូតដល់សព្វថ្ងៃនេះ។ នេះបើយោងតាមលិខិតរបស់លោក គុជ លី សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ លោក គុជ លី បានបញ្ជាក់ថា ក្នុងនាមជាអ្នកនយោបាយខ្មែរជំនាន់ក្រោយ សូមគោរពដឹងគុណ និងប្តេជ្ញាការពារនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺជាថ្ងៃ “បុណ្យឯករាជ្យជាតិ” ដោយ សម្តេចឪ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ បានទាមទារឯករាជ្យពីប្រទេសបារាំង និងថ្ងៃទី២៩…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នយោបាយឈ្នះឈ្នះមានគន្លឹះសំខាន់៣យ៉ាងដែលជាស្នូលនៃដំណោះស្រាយ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាឈានចូលក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលត្រូវកត់ត្រាទុកក្នុងក្រាំងមាសរបស់ខ្លួន នោះគឺសន្តិភាពពេញលេញទូទាំងប្រទេស ដែលជាទ្រព្យព្រេងទ្រព្យសំណាងដ៏កម្រ និងមានតម្លៃបំផុតត្រូវបានរកឃើញដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះឈ្នះ ដោយគ្មានការបង្ហូរឈាមសូម្បីមួយដំណក់។ អ្នកនាំពាក្យ បានបញ្ជាក់ទៀតថា នយោបាយឈ្នះ ឈ្នះ មានគន្លឹះសំខាន់៣យ៉ាង ដែលជាស្នូលនៃដំណោះស្រាយ នោះគឺ៖ ការធានាអាយុជីវិតនិងរាងកាយ ការធានាអាជីពនិងមុខរបរ និងការធានាទ្រព្យសម្បត្តិ និងកម្មសិទ្ធិឯកជន។ រូបមន្តដ៏ស័ក្តិសិទ្ធិនេះផ្សំឡើងដោយស្នាដៃសម្តេចតេជោ ហ៊ុន សែន។ សន្តិភាពបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍ ប្រែក្លាយចម្ការមីនទៅជាចម្ការដំណាំ និងប្រែក្លាយការបែកបាក់ជាតិទៅជាការរួបរួមខ្មែរតែមួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ សន្តិភាពបានក្លាយជាចលករជំរុញល្បឿននៃការអភិវឌ្ឍន៍ឱ្យដើរលឿនស្លេវទៅមុខ។ សមិទ្ធផលទាំងឡាយដែលលេចឡើងចំពោះមុខយើងទាំងអស់ សុទ្ធសឹងជាផ្លែផ្កានៃសុខសន្តិភាពដែលជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានាថែរក្សាការពារសមិទ្ធផលទាំងអស់ឱ្យបានគង់វង្ស ស្ថិតស្ថេរ ចីរកាល…
-
តំណាងគណបក្សពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្ដម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងជាប្រធានដឹកនាំកម្មវិធី បានមានប្រសាសន៍ថា កម្មវិធីនេះមានគោលបំណងដើម្បីឱ្យការរៀបចំទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការបញ្ជាក់ទទួលស្គាល់ដោយសាមីគណបក្សនយោបាយនីមួយៗ។ ឯកឧត្ដមបានបន្តទៀតថា ទម្រង់ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលលើកមកពិនិត្យនៅក្នុងឱកាសនេះ គឺជាទម្រង់ដែលសាមីគណបក្សនយោបាយនីមួយៗបានផ្ញើជូន គ.ជ.ប កាលពីអំឡុងពេលដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នាពេលកន្លងមក។ បន្ទាប់ពីធ្វើការពិនិត្យ និងបានកែសម្រួលតាមការស្នើសុំរបស់តំណាងគណបក្សនយោបាយរួចរាល់ ជាលទ្ធផលតំណាងគណបក្សនយោបាយ ទាំង៤ គណបក្ស គឺ គណបក្សប្រជាជនកម្ពុជា គណបក្ស ឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ បានចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់លើទម្រង់ទំហំសញ្ញាសម្គាល់ ឈ្មោះគណបក្សជាអក្សរពេញ…
-
បណ្ឌិត ហ៊ាង គឹមស្រឿន៖ សម្តេចតេជោ ហ៊ុន សែន ជាបិតាសិទ្ធិមនុស្សសម្រាប់មនុស្សជាតិ ដែលបានជួយសង្គ្រោះភ្ញៀវទេសចរជាង២ពាន់នាក់ នៅលើនាវា Westerdam

ភ្នំពេញ៖ បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា ការចូលចតរបស់នាវា Westerdam នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ គឺបានធ្វើឱ្យទាំងអស់គ្នានឹកឃើញនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសម័យកូវីដ-១៩ ដែលនាវាទេសចរណ៍មួយនេះដឹកភ្ញៀវទេសចរជាង២២០០នាក់ បានរសាត់អណ្តែតនៅលើលំហសមុទ្រ អស់រយៈពេលជាច្រើនថ្ងៃ ដែលបណ្តាប្រទេសមួយចំនួនមិនអនុញ្ញាតឱ្យចូលចត ដោយហេតុតែបណ្តាប្រទេសទាំងនោះមិនអនុញ្ញាតឱ្យចូលចត ក៏ព្រោះខ្លាចនាំមកនូវមេរោគកូវីដ-១៩ ពេលនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ពីសុខសុវត្ថិភាព និងគិតគូរពីសិទ្ធិមនុស្សជាសកល សម្តេចតេជោបានអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ដោយសម្តេចបានអញ្ជើញទៅទទួលភ្ញៀវទេសចរទាំងអស់នោះដោយផ្ទាល់ ដោយពុំគិតពីសុខភាពផ្ទាល់ខ្លួនរបស់សម្តេច និងមេរោគឆ្លងកូវីដ-១៩នោះឡើយ។ ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ថា សកម្មភាពទាំងអស់នេះ គឺចាត់ទុកសម្តេចតេជោហ៊ុន សែន ជាបិតាសិទ្ធិមនុស្សសម្រាប់មនុស្សជាតិ ដែលបានជួយសង្គ្រោះភ្ញៀវទេសចរជាង២០០០នាក់ ដែលកំពុងអស់ក្តីសង្ឃឹមថានឹងរួចផុតមានជីវិតរស់រានឡើងវិញ។ គួរបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតដោយមិនអល់អែកឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីប្រទេសចំនួន៤ និងកោះចំនួន២…
-
ប្រធានក្រុមយុវជនសង្គមស៊ីវិល៖ ការជម្នះរបស់សម្តេចតេជោ ទទួលនាវាទេសចរណ៍ Westerdam គឺជាគុណតម្លៃមិនអាចកាត់ថ្លៃបាន

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានឱ្យដឹងថា អំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ នាវា MS Westerdam ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះអ្នកទេសចរចម្រុះជាតិសាសន៍រាប់ពាន់អ្នកដែលជាប់នៅលើនាវានេះ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធមិនឱ្យចូលចត ក្រោមហេតុផលមេរោគកូវីដ-១៩។ ទន្ទឹមមានបណ្តាប្រទេសមួយចំនួនគេបានបដិសេធ ពេលនោះហើយ វាគឺជារឿងមិនគួរឱ្យជឿសម្រាប់ពិភពលោក ដែលថា កម្ពុជាតូច បេះដូងធំ! លោកបន្តថា ក្រោយពីរការសម្រេចចិត្តជម្នះរបស់សម្តេចតេជោ ដែលពិភពលោកកំពុង ស្ថិតក្នុងស្ថានការណ៍ដ៏លំបាក ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជា និតីកាលទី៦ បានអនុញ្ញាតឱ្យនាវា MS Westerdam ដោយគ្មានការស្ទាក់ស្ទើរ ចូលចតដល់កំពង់ផែក្រុងព្រះសីហនុ។ ពេលនោះ អ្នកទេសចរនៅលើនាវានេះបានរីករាយរហូតអ្នកខ្លះស្រក់ទឹកភ្នែកជាមួយនឹងការរំភើបដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យនាវានេះ បានចូលចតក្នុងប្រទេសកម្ពុជា បថ្ថែមទាំងធ្វើការទំនុកបម្រុងកន្លែងស្នាក់នៅ ម្ហូបអាហារ ថែរទាំសុខភាព ថ្នាំសង្កូវ ជាដើម។ ពិសេសសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន ធ្វើឱ្យកិត្យានុភាពប្រទេសកម្ពុជាល្បីល្បាញលើពិភពលោកជាប់ឈ្មោះជា…
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ យោងតាម លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន សព្វថ្ងៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាបានបង្កភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នា និងទទួលបាននូវព័ត៌មាននានា ជាពិសេសតាមរយៈមធ្យោបាយប្រព័ន្ធផ្សព្វផ្សាយទំនើប រាប់បញ្ចូលទាំងការផ្សព្វផ្សាយលើប្រព័ន្ធអ៉ិនធើណិត និងបណ្តាញសង្គមគ្រប់ប្រភេទ ដែលបានរីកដុះដាលឡើងយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ ទន្ទឹមនឹងការផ្តល់ភាពងាយស្រួលនេះ គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ បាននិងកំពុងជះឥទ្ធិពលនិងផលវិបាកមកលើសង្គមរស់នៅផងដែរ។ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កភាពចលាចល អាចឱ្យសង្គមមានភាពច្របូកច្របល់ ដែលនាំឱ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា ថវិកា រីឯការបង្ខូចកេរ្តិ៍ឈ្មោះប៉ះពាល់ដល់ឯកជនភាព ធ្វើឲ្យបាត់បង់កិត្តិយស។ ជាងនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយអាចនឹងបង្កឱ្យមានការរើសអើង អរិភាព ក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិផងដែរ។ នេះបើតាមប្រសាសន៍របស់លោក ទេព អស្នារិទ្ធ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពបច្ចុប្បន្ន និងទៅអនាគត ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយមានភាពចាំបាច់ណាស់ដើម្បីបន្តធានាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម។ លោកបានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត ដូច្នេះចាំបាច់ណាស់ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយជំរុញការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីលុបទៅលើព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតែព័ត៌មានដែលមានគុណភាពសម្រាប់ផ្តល់ជាចំណេះដឹង និងអត្ថប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងធានាបាននូវសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពក្នុងសង្គម។ លោក ទេព អស្នារិទ្ធ បានបន្តថា ប្រជាពលរដ្ឋគ្រប់រូបដែលជាអ្នកទទួល និងចែករំលែកព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ មានតួនាទីសំខាន់ណាស់ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ…