Category: Politico 360

  • ក្រុមសង្គមស៊ីវិលស្នើនាយករដ្ឋមន្ត្រីថៃត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងយកទីតាំងប្រទេសថៃធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

    ក្រុមសង្គមស៊ីវិលស្នើនាយករដ្ឋមន្ត្រីថៃត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងយកទីតាំងប្រទេសថៃធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

    ភ្នំពេញ៖ សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ឋដើម្បីអភិវឌ្ឍន៍ សហព័ន្ធសហជីពយុវជនបញ្ញវន្ត សមាគមអ្នកដឹកជញ្ជូនត្រីចក្រយានយន្តសន្តិភាព កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើលិខិតដាច់ដោយឡែកពីគ្នាដាក់ជូនទៅឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងឯកឧត្តម ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្នើសុំឲ្យមានការត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែក នយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។ នៅក្នុងលិខិតបានជម្រាបជូន ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ថា នៅពេលថ្មីៗនេះបន្ទាប់ពី សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានឃើញបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយបន្តចែកចាយជាច្រើន ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងទាំងនៅព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញសកម្មភាពគណបក្សកាវក្លៃ ដែលបានផ្តល់ទីកន្លែង និងជួយបណ្តុះបណ្តាលក្រុមអ្នកនយោបាយឲ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេសដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានចាត់ទុកសកម្មភាពរបស់គណបក្សកាវក្លៃ ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។ សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ឋដើម្បីអភិវឌ្ឍន៍ សហព័ន្ធសហជីពយុវជនបញ្ញវន្ត សមាគមអ្នកដឹកជញ្ជូនត្រីចក្រយានយន្តសន្តិភាពយល់ឃើញថា ស្របតាមច្បាប់ស្ដីពីកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ ជាងនេះទៅទៀត ច្បាប់នៅក្នុងអង្គការសហប្រជាជាតិ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើងទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំគោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើងទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំគោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”

    ភ្នំពេញ៖ សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើង ហើយបើយើងមិនមានទិន្នន័យ យើងច្បាស់ជាស្ថិតក្នុងស្ថានភាពវង្វេងផ្លូវ។ ជាមួយនឹងទិន្នន័យច្បាស់លាស់ គឺជួយយើងឱ្យសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ហើយក៏ជាមូលដ្ឋានក្នុងការព្យាករណ៍អំពីការប្រែប្រួលក្នុងពេលអនាគត សំដៅឈានទៅកំណត់អំពីទិសដៅ សកម្មភាព និងគោលនយោបាយនានា ដោយមិនប្រថុយប្រថាន និងអាចសម្រេចបានលទ្ធផលខ្ពស់។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទិន្នន័យ និងព័ត៌មានអំពីអង្គភាពសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ជាធាតុចូលយ៉ាងសំខាន់ និងច្បាស់លាស់ សម្រាប់ការរៀបចំគោលនយោបាយនានារបស់ជាតិ ឱ្យមានលក្ខណៈមុតស្រួច និងផ្អែកលើភស្តុតាងត្រឹមត្រូវដើម្បីឱ្យគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ត្រូវបានអនុវត្តដោយជោគជ័យ និងចំគោលដៅ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ដោយហេតុថា ទិន្នន័យ និងស្ថិតិដើរតួនាទីសំខាន់នៅក្នុងគ្រប់ទិដ្ឋភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ដើម្បីជាការតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ ដូចខាងក្រោម៖ទី១.សូមស្នើឱ្យក្រសួងផែនការប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្របខណ្ឌគោលនយោបាយមិនមែនធ្វើឡើងដោយផ្អែកទៅលើការស្រាវជ្រាវនៅលើអាកាសនោះទេ គឺត្រូវផ្អែកលើទិន្នន័យបច្ចុប្បន្នភាព នៃទិន្នន័យជាក់ស្ដែងនៅលើដី

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្របខណ្ឌគោលនយោបាយមិនមែនធ្វើឡើងដោយផ្អែកទៅលើការស្រាវជ្រាវនៅលើអាកាសនោះទេ គឺត្រូវផ្អែកលើទិន្នន័យបច្ចុប្បន្នភាព នៃទិន្នន័យជាក់ស្ដែងនៅលើដី

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ក្របខណ្ឌគោលនយោបាយមិនមែនធ្វើឡើងដោយផ្អែកទៅលើអ្វីដែលស្រាវជ្រាវនៅលើអាកាស មិនមែនស្រាវជ្រាវយកទិន្នន័យដែលគេបង្ហោះនៅលើហ្វេសប៊ុក ឬក៏តាមបណ្ដាស្ថាប័នអន្ដរជាតិ ដែលជាទិន្នន័យចាស់នោះទេ គឺត្រូវផ្អែកលើទិន្នន័យបច្ចុប្បន្នភាព នៃទិន្នន័យជាក់ស្ដែងនៅលើដី ដែលនេះគឺជាការដាក់ចេញគោលនយោបាយជាក់លាក់ ដែលមិនធ្វើដោយស្រមើស្រមៃ ដោយអារម្មណ៍នោះទេ តែត្រូវផ្អែកលើទិន្នន័យជាក់ស្ដែង។ ការបញ្ជាក់នេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្រៅពីសារៈសំខាន់ក្នុងការវាស់វែងការងារកន្លងមក និងផ្ទៀងផ្ទាត់គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ ទិន្នន័យសេដ្ឋកិច្ចឆ្នាំ២០២២នេះ ក៏ជាមូលដ្ឋានសម្រាប់ដើរទៅមុខនៅក្នុងការសម្រេចនូវផែនការយុទ្ធសាស្រ្ដជាតិ ឆ្នាំ២០២៤-២០២៨ និងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យដែលនឹងដាក់ឲ្យអនុវត្តន៍នៅឆ្នាំ២០២៤ខាងមុខនេះ។ សម្ដេចធិបតីបានបញ្ជាក់ទៀតថា ជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ គឺជាកិច្ចការសំខាន់ ពិសេសគឺរាជរដ្ឋាភិបាលអាណត្តិទី៧។ កាលពីឆ្នាំ២០២២ ទិន្នន័យដែលបានប្រើទាក់ទងទៅនិងការជំរឿនអង្គភាពសេដ្ឋកិច្ច បានឃើញថា មានចំនួនកើនឡើងជិត ៥០% ពី ៥០ម៉ឺន ក្នុងឆ្នាំ២០១១ ដល់ ៧៤-៧៥ម៉ឺន អង្គភាពស្ថាប័ន។ ត្រង់ចំណុចនេះបើទោះបីមិនបានគ្របដណ្ដប់ទាំងអស់ ដោយមិនបានរាប់បញ្ចូលអ្នកប្រកបរបដោយការចល័តក្ដីតែរាជរដ្ឋាភិបាលបានប្រមូលទិន្នន័យភាគច្រើនទៅហើយទាំងអ្នកសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិស្តីពី លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២”

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិស្តីពី លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២”

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិស្តីពី លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតីបានថ្លែងថា “ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងត្រីយ៍វិស័យសម្រាប់យើងទាំងក្របខណ្ឌរៀបចំគោលនយោបាយ និងសេដ្ឋកិច្ច” ដូចនេះជំរឿនសេដ្ឋកិច្ច គឺដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច សម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងអ្នកពាក់ព័ន្ធដទៃទៀត។ ទិន្នន័យ និងស្ថិតិដែលទាញចេញពីទិន្នន័យមានគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាធាតុចូល និងភស្តុតាង ដែលអ្នកធ្វើគោលនយោបាយត្រូវការជាចាំបាច់ សម្រាប់ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ, និងផែនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនានា ឱ្យចំគោលដៅ សម្រាប់រយៈពេលខ្លី, មធ្យម និងវែង។ សមតេចធិបតីបានបន្តថា លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន…

  • សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលសង្ឃឹមថា រាជរដ្ឋាភិបាលថៃនឹងជួយពិនិត្យមើលទៅលើសកម្មភាពក្រុមប្រឆាំងក្រៅប្រទេសយកទឹកដីថៃ ធ្វើជាមូលដ្ឋានវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា

    សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលសង្ឃឹមថា រាជរដ្ឋាភិបាលថៃនឹងជួយពិនិត្យមើលទៅលើសកម្មភាពក្រុមប្រឆាំងក្រៅប្រទេសយកទឹកដីថៃ ធ្វើជាមូលដ្ឋានវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា

    ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមសម្ដែងការសោកស្តាយជុំវិញសកម្មភាព គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយបន្តចែកចាយជាច្រើន ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងទាំងនៅព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញសកម្មភាព គណបក្សកាវថ្លៃ ដែលបានផ្តល់ទីកន្លែង និងជួយបណ្តុះបណ្ដាលក្រុមអ្នកនយោបាយជ្រុលនិយមឱ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយសម្ព័ន្ធភាពបណ្តុំសមាគម អង្គការសង្គមស៊ីវិល បានចាត់ទុកសកម្មភាពរបស់គណបក្សកាវក្លៃ ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល យល់ឃើញថា ស្របតាមច្បាប់ស្ដីពីកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ ជាងនេះទៅទៀត ច្បាប់នៅក្នុងអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ផងដែរថា ប្រទេសមួយមិនអាចធ្វើនយោបាយ រំលោភ ឬបំផ្លាញប្រទេសមួយដែលប្រជាពលរដ្ឋកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតយ៉ាងសុខដុមរមនា និងប្រកបដោយសុខសន្តិភាព និងប្រជាធិបតេយ្យនោះឡើយ ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយសិទ្ធិសេរីភាពយ៉ាងពេញលេញ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ក្នុងនាម សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ជាស្ថាប័នក្រៅរដ្ឋាភិបាលមួយនៅកម្ពុជា សង្ឃឹមថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃឡង់ដ៏នឹងជួយពិនិត្យមើលទៅលើសកម្មភាពក្រុមអ្នកនយោបាយជ្រុលនិយមប្រឆាំងក្រៅប្រទេស បាននិងកំពុងយកទឹកដីថៃ ធ្វើជាមូលដ្ឋាន វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា និងបានធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងប្រទេសថៃ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» តាមប្រព័ន្ធវីដេអូនៅវិមានសន្តិភាព។ គោលដៅចម្បង និងមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍរបស់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បី៖១)សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន បង្រួមគម្លាតនៃការអភិវឌ្ឍ និងការកសាងសហគមន៍នៃអនាគតរួមសន្តិភាព និងវិបុលភាព២)តាមរយៈការធ្វើសមាហរណកម្មជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គផ្សេងទៀត និងយន្តការជំរុញការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់និរន្តរភាព ការអភិវឌ្ឍ៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

  • គណបក្សមហាសាមគ្គីជាតិខ្មែរ ធ្វើលិខិតស្នើនាយករដ្ឋមន្ត្រីថៃត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

    គណបក្សមហាសាមគ្គីជាតិខ្មែរ ធ្វើលិខិតស្នើនាយករដ្ឋមន្ត្រីថៃត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

    ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានធ្វើលិខិតឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងឯកឧត្តមឯកអគ្គរាជទូតព្រះរាជាណាចក្រថៃឡង់ដ៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្នើសុំឱ្យមានការត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។ នេះបើយោងតាមលិខិតចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ របស់លោក ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាគ្គីជាតិខ្មែរ។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានជម្រាបជូន ឯកឧត្តម សេដ្ឋ ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៍ថា នៅពេលថ្មីៗនេះបន្ទាប់ពី គណបក្សមហាសាមគ្គីជាតិខ្មែរ បានឃើញបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយបន្តចែកចាយជាច្រើន ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងទាំងនៅព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញសកម្មភាពគណបក្សការឡៃ ដែលបានផ្ដល់ទីកន្លែង និងជួយបណ្តុះបណ្តាលក្រុមអ្នកនយោបាយឱ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយគណបក្សមហាសាមគ្គីជាតិខ្មែរ បានចាត់ទុកសកម្មភាពរបស់គណបក្សកាវក្ល ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។ គណបក្សមហាសាមគ្គីជាតិខ្មែរ យល់ឃើញថា ស្របតាមច្បាប់ស្ដីពីកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាព ណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ ជាងនេះទៅទៀត ច្បាប់នៅក្នុង…

  • មន្ត្រី៖ បើសិនជាគណបក្សមិនដកលោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ចេញពីប្រធាន-អគ្គលេខាធិការគណបក្សភ្លើងទៀនទេ គឺនឹងមានការតវ៉ាជាទ្រង់ទ្រាយធំ

    មន្ត្រី៖ បើសិនជាគណបក្សមិនដកលោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ចេញពីប្រធាន-អគ្គលេខាធិការគណបក្សភ្លើងទៀនទេ គឺនឹងមានការតវ៉ាជាទ្រង់ទ្រាយធំ

    ភ្នំពេញ៖ បើតាមមន្ត្រីគណបក្សភ្លើងទៀន បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែធ្នូនេះថា បើសិនជាគណបក្សមិនដកលោក ទាវ វណ្ណុល ចេញពីប្រធានគណបក្សភ្លើងទៀន និងលោក លី សុធារ៉ាយុត្តិ ចេញពីអគ្គលេខាធិការគណបក្សទេ គឺនឹងមានការតវ៉ាជាទ្រង់ទ្រាយធំនៅក្នុងពេលឆាប់ៗខាមុខនេះ។ មន្ត្រីដដែលបានបន្តថា គិតពីការវ៉ាថ្ងៃទី១៨ ខែធ្នូ រហូតមកដល់ត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ គឺខាងគណបក្សភ្លើងទៀន នៅមិនទាន់ឆ្លើយតបចំពោះការតវ៉ាទាមទារដកលោក ទាវ វណ្ណុល ចេញពីប្រធានគណបក្សភ្លើងទៀន និងលោក លី សុធារ៉ាយុត្តិ ចេញពីអគ្គលេខាធិការគណបក្សភ្លើងទៀននៅឡើយទេ។ សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងមកនេះ សមាជិក សមាជិកា គណបក្សភ្លើងទៀនរាប់រយនាក់បានមកតវ៉ានៅមុខស្នាក់ការកណ្តាល ស្ថិតនៅក្នុងវិមានពិភពថ្មីសែនសុខ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ដើម្បីតវ៉ាទាមទារទម្លាក់លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ចេញពីគណបក្សភ្លើងទៀន។ ការតវ៉ានេះ បន្ទាប់ពីលោក ទាវ វណ្ណុល ប្រើអំណាចគណបក្ស ទៅគំរាមកំហែង និងដកហូតតួនាទីសមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតរបស់គណបក្សនៅថ្នាក់ក្រោមជាតិ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់សហប្រធាននៃកិច្ចប្រជុំគឺ នាយឧត្តមសេនីយ៍ មីន អោងឡាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ អញ្ជើញអមសម្តេចធិបតី រួមមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល។ ក្រោមមូលបទ “ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ និងកំណត់ទិសដៅអនាគត សម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្ដាប្រទេសមេគង្គ-ឡានឆាង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។ ឯកសារចំនួនបីគ្រោងនឹងអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំ រួមមាន៖(១)សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ(២)ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣- ២០២៧)និង(៣)គំនិតផ្តួចផ្តើមរួមស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើក កម្ពស់សន្តិភាព ស្ថិរភាព…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ «សូមកូនៗខំប្រឹងប្រែងរៀនសូត្រ ហើយកុំបាត់ក្តីសង្ឃឹម ប៉ា និងបងៗ នឹងនៅជាមួយកូនៗរហូត»

    ឯកឧត្តម ហ៊ុន ម៉ានី៖ «សូមកូនៗខំប្រឹងប្រែងរៀនសូត្រ ហើយកុំបាត់ក្តីសង្ឃឹម ប៉ា និងបងៗ នឹងនៅជាមួយកូនៗរហូត»

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ទៅកាន់កុមារដែលកំពុងរស់នៅក្នុងអង្គការផ្ទះបាយកុមារថា «សូមកូនៗ ខំប្រឹងប្រែងរៀនសូត្រ ហើយកុំបាត់ក្តីសង្ឃឹម ប៉ា និងបងៗ នឹងនៅជាមួយកូនៗរហូត»។ ការថ្លែងបែបនេះ ក្នុងពិធីអញ្ជើញចូលរួមចែករំលែកក្ដីស្រលាញ់ទៅកាន់កុមារដែលរស់នៅក្រោមការមើលថែទាំរបស់ អង្គការផ្ទះបាយកុមារ នាឱកាសបុណ្យ ណូ អែល(Christmas) នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣។ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបជុំជាមួយប្អូនៗដែលរស់នៅក្រោមការមើលថែទាំរបស់ អង្គការផ្ទះបាយកុមារជាថ្មីម្តងទៀត ដែលជានិច្ចជាកាល ឯកឧត្តមប្រធានតែងតែមកជួបប្អូនៗនៅក្នុងអង្គការផ្ទះបាយកុមារ ២ដង ក្នុងមួយឆ្នាំ ដើម្បីសួរសុខទុក្ខ និងនាំយកសម្ភារៈចាំបាច់មួយចំនួនមកឧបត្ថម្ភ និងចែកជូនដល់កូនៗ ប្អូនៗនៅអង្គការផ្ទះបាយកុមារ ជាពិសេសបង្កើតនូវបរិយាកាសរីករាយ បង្កើនភាពស្និទ្ធស្នាលជាមួយប្អូនៗផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអង្គការផ្ទះបាយកុមារ ដែលដឹកនាំដោយលោក ង៉ូវ ឈីវ ចំពោះការចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការជួយផ្គត់ផ្គង់អាហារ និងពិសេសនោះគឺជួយដល់ការអប់រំ របស់ប្អូនៗដែលមានការខ្វះខាត។ ឯកឧត្តមបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមទាំងសម្ភារៈ ថវិកា…