Category: Politico 360

  • ប្រជាជនថៃបានប្រតិកម្មនិងថ្កោលទោសគណបក្សកាវក្លៃផ្ដល់ទីតាំងនិងជួយបណ្ដុះបណ្ដាលក្រុមជ្រុលនិយមបរទេស ដើម្បីឲ្យប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

    ប្រជាជនថៃបានប្រតិកម្មនិងថ្កោលទោសគណបក្សកាវក្លៃផ្ដល់ទីតាំងនិងជួយបណ្ដុះបណ្ដាលក្រុមជ្រុលនិយមបរទេស ដើម្បីឲ្យប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

    ភ្នំពេញ ៖ ប្រជាជនថៃបានប្រតិកម្មនិងថ្កោលទោសគណបក្សកាវក្លៃ (Move Forward Party) ដែលបានផ្ដល់ទីកន្លែង និងជួយបណ្ដុះបណ្ដាលក្រុមជ្រុលនិយមបរទេស ដើម្បីឲ្យប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សកម្មភាពនេះ ក្រុមអ្នកប្រជាធិបតេយ្យថៃ បានចាត់ទុកថា ជាអំពើខុសច្បាប់ដែលលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជា។ក្រុមទំនាក់ទំនងបណ្ដាញផ្នែកប្រជាជនដើម្បីប្រជាធិបតេយ្យរបស់ថៃ ដឹកនាំដោយបណ្ឌិត ថែនខុន ចីតអីសារ៉ាក់ ជាអតីតតំណាងរាស្ដ្រមណ្ឌលបាងកករបស់គណបក្សប្រជាធិបតេយ្យ របស់លោក អាភីស៉ីត បានដាក់ញ្ញត្តិទៅរាជរដ្ឋាភិបាលថៃ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ខ្លឹមសារសំខាន់ក្នុងញ្ញតិនោះ គឺសុំប្ដឹងចំពោះសកម្មភាពគាំទ្រដល់ពួកប្រឆាំងរបស់រដ្ឋាភិបាលកម្ពុជា ដោយគណបក្សកាវក្លៃ។ក្នុងលិខិតបានដាក់ស្នើសុំឲ្យរាជរដ្ឋាភិបាលថៃ ក្រុមប្រឹក្សាសន្ដិសុខជាតិថៃ ពិសេសរដ្ឋមន្ដ្រីការពារជាតិថៃ ក្រុមអ្នកប្រជាធិបតេយ្យថៃ បានស្នើឲ្យមានការត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាពួកប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។ ខ្លឹមសារក្នុងញ្ញត្តិនោះ រួមមាន៖ទី១៖ ប្រសិនបើករណីនេះកើតមាន ដោយគណបក្សកាវក្លៃ គឺជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរទី២៖ ធ្វើឲ្យប៉ះពាល់ច្បាប់ប្រទេសថៃ ដែលប្រទេសថៃ មិនអនុញ្ញាតឲ្យបរទេសណាមួយយកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលស្របច្បាប់ប្រទេសផ្សេងៗនោះទេ ពិសេសប្រទេសអាស៊ាន។បន្ទាប់ពីដាក់ញ្ញត្តិកាលពីថ្ងៃទី១៩ ខែធ្នូ នៅទីស្ដីការគណៈរដ្ឋមន្ដ្រីថៃ ដែលមានលោក សុធីន ខ្លាំងសែង រដ្ឋមន្រ្តីការពារជាតិហើយសន្យាថា នឹងយកពាក្យបណ្ដឹងនេះទៅពិនិត្យស្រាវជ្រាវ ហើយប្រសិនបើរកឃើញថា ខុសច្បាប់ពិតមែននោះ…

  • អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចចម្រើនរុងរឿង

    អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចចម្រើនរុងរឿង

    ភ្នំពេញ៖ ឯកឧត្តម កាវ អ៊ីនឡុង (GAO Yunlong) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានបង្ហាញនូវភាពជឿជាក់ និងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចចម្រើនរុងរឿង ហើយចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត។ ការកោតសរសើរនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម កាវ អ៉ីនឡុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ខណៈពេលដែលសម្តេច ទើបតែអញ្ជើញត្រលប់មកពីដំណើរទស្សនកិច្ចនៅក្រៅប្រទេស ព្រមទាំងបានជម្រាបជូនសម្តេចធិបតីអំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងបន្តពូនជ្រំឱ្យកាន់តែរឹងមាំស័ក្តិសមជាមិត្តដែកថែប រួមជាមួយនេះក៏បានធ្វើការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើគម្រោងមួយចំនួនដែលសមាជិកនៃគណៈប្រតិភូមានបំណងវិនិយោគនៅកម្ពុជាលើវិស័យឧស្សាហកម្ម អប់រំ កសិកម្ម ជាដើម ឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ដូចនឹងការព្រមព្រៀងគ្នារវាង សម្តេចធិបតី និងឯកឧត្តម ស៊ី ជីនពីង ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ អបរំ…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើសាធារណរដ្ឋឆែកជួយពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជា-ឆែក ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើសាធារណរដ្ឋឆែកជួយពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជា-ឆែក ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួយពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសភាសាធារណរដ្ឋឆែក ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង។ ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់សាធារណរដ្ឋឆែក ពិនិត្យលទ្ធភាពលើកកម្ពស់ទំហំពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជននិងប្រជាជនប្រទេសទំាងពីរឱ្យមានការរីកចម្រើនឡើងផងដែរ។ សំណើនេះ បានលើកឡើងនៅក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យឯកឧត្តម ម៉ាទីន វ៉ាវរ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសវនាការ និងសម្តែងការគួរសម នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាសាធារណរដ្ឋឆែក ជាមិត្តចាស់របស់កម្ពុជា គឺជាមិត្តល្អ ដែលបានជួយកម្ពុជា តំាងពីគ្រាដែលកម្ពុជាជួបការលំបាកនាដើមទសវត្សរ៍ឆ្នាំ៨០មកម្ល៉េះ។ សាធារណរដ្ឋឆែកបានជួយកម្ពុជាស្ទើគ្រប់វិស័យ ប៉ុន្តែទំនាក់ទំនងកិច្ចសហប្រតិបត្តិការខាងនីតិប្បញ្ញត្តិនៃប្រទេសទំាងពីរនៅមានកម្រិត ដែលគួរពង្រឹងពង្រីកបន្ថែមទៀតនៅពេលនេះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរមិនត្រឹមនាំមកនូវផលប្រយោជន៍ សេចក្តីសុខ ការរីកចម្រើនសម្រាប់កម្ពុជានិងឆែកនោះទេ តែទំនាក់ទំនងល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងរដ្ឋសភាកម្ពុជា និងឆែក នឹងរួមចំណែកដល់ការកសាងបាននូវសុខសន្តិភាព…

  • ប្រធានរដ្ឋសភាបារាំង អញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានរដ្ឋសភាស្រ្តី នៅបារាំង ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងរកមធ្យោបាយដោះស្រាយបញ្ហានានារបស់ស្រ្តីដែលកំពុងជួបប្រទះ

    ប្រធានរដ្ឋសភាបារាំង អញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានរដ្ឋសភាស្រ្តី នៅបារាំង ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងរកមធ្យោបាយដោះស្រាយបញ្ហានានារបស់ស្រ្តីដែលកំពុងជួបប្រទះ

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacgues Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បាននាំមកនូវការអញ្ជើញពីលោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំង ដែលបានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានសភាជាស្រ្តី នៅប្រទេសបារំាង នាខែមីនា ឆ្នាំ២០២៤ ខាងមុខ។ វេទិកាដ៏សំខាន់នេះនឹងមានប្រធានសភាជាស្រ្តី នៅទូទំាងពិភពលោកប្រមាណ៤០ប្រទេសចូលរួម ដើម្បីពិភាក្សា ចែករំលែកនូវឧត្តមានុវត្ត និងស្វែងរកដំណោះស្រាយ ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់សិទ្ធិស្រ្តី សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្រ្តី។ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា វត្តមានសម្តេចប្រធានរដ្ឋសភា នៅក្នុងវេទិកានេះមានសារៈសំខាន់បំផុតដល់ការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាចូលរួមរកដំណោះស្រាយបញ្ហានានារបស់ស្រ្តី ដែលបានកំពុងជួបប្រទះ មានជាអាទិ៍ អំពើហិង្សាលើស្រ្តី វិសមភាពការអប់រំ បញ្ហាសុខភាពជាដើម។ នៅកំឡុងពេលចូលរួមវេទិកានេះ សម្តេចប្រធានរដ្ឋសភា ក៏គ្រោងនឹងមានជំនួបជាមួយសមភាគីនៃរដ្ឋសភាបារំាង…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាមសម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាមសម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្សនោះដែរ។ ទន្ទឹមនឹងនេះ ការសម្រេចវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ច, ភាពរឹងមាំ និងភាពធន់របស់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា។ កាបញ្ជាក់របស់សម្តេចធិបតី បានធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការអគារធនាគារវីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល, រាជរដ្ឋាភិបាលនីតិកាល ទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ និងដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤, ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និងជាចលករសំខាន់គ្របដណ្តប់លើគ្រប់ ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, រួមទាំងវិស័យហិរញ្ញវត្ថុ និងធនាគារ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ…

  • អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលយ៉ាងច្រើននៃទំនាក់ទំនងចិន-កម្ពុជា ដែលឆ្លុះបញ្ចាំងពីមិត្តភាពដែកថែប

    អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលយ៉ាងច្រើននៃទំនាក់ទំនងចិន-កម្ពុជា ដែលឆ្លុះបញ្ចាំងពីមិត្តភាពដែកថែប

    ភ្នំពេញ៖ ឯកឧត្តម កាវ អ៊ីនឡុង អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលយ៉ាងច្រើននៃទំនាក់ទំនងចិន-កម្ពុជា ដែលឆ្លុះបញ្ចាំងពីមិត្តភាពដែកថែប តាមរយៈការជួបតំណាងសមាគមន៍ និងប្រជាជននៅមូលដ្ឋាន។ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តកម្ពុជា ដែលបានគាំទ្រផលប្រយោជន៍ស្នូលរបស់ចិន និងគាំទ្រចិននៅលើឆាកអន្តរជាតិ ព្រមទាំងគាំទ្រដល់គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវ៉ាត់។ ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា។ ក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ដ៏កក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានាពេលនេះ ពិតជាបានរួមចំណែកដ៏ធំធេងអភិវឌ្ឍចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងសភាទាំងពីរ ឱ្យកាន់តែរឹងមាំស៊ីជម្រៅជាងទៀត នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ក្នុងឱកាសដ៏ល្អប្រពៃនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងបានសម្តែងការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើននៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ឯកឧត្តម កាវ អ៊ីនឡុង បានជម្រាបអំពីគោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បី៖ ១) ចូលរួមអនុវត្តជាក់ស្តែងនៃការជំរុញទំនាក់ទំនងចិន-កម្ពុជា និងការជំរុញការកសាងសហគមន៍ជោគវេសនារួមចិន-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ ២) ពង្រឹងពង្រីកទំនាក់ទំនង…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើកកម្ពស់សេរីភាព នៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើកកម្ពស់សេរីភាព នៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើកកម្ពស់ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងជំរុញឱ្យមានការបណ្ដុះបណ្ដាលផ្នែកសារព័ត៌មាន និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ក៏ដូចជាពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មាន បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ នេះបើយោងតាមសារលិខិតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ក៏ដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលនេះជាកម្លាំងចលករក្នុងការចូលរួម ចំណែកថែរក្សាសុខសន្តិភាព និងការកសាងប្រទេសឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ដោយសម្លឹងឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គក្នុងការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានបានរហ័សទាន់សភាពការណ៍ និងទូលំទូលាយទាំងនៅក្នុង ក្របខណ្ឌជាតិ អន្តរជាតិ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជា ពិសេសព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រនាពេលកន្លងមកដូចជា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ…

  • សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលថ្កោលទោសចំពោះការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី

    សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលថ្កោលទោសចំពោះការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី

    ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានយកចិត្តទុកដាក់តាមដាននូវបរិបទសង្គមនយោបាយកម្ពុជា ដោយបានសង្កេតឃើញថា សំណេរអត្ថបទមួយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ចំពោះការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី គឺមានចេតនាលាបពណ៌ញុះញង់បំបែកបំបាក់ផ្ទៃក្នុងជាតិ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋស្រទាប់យុវជនខ្មែរទាំងមូល ជុំវិញការមិនឱ្យតម្លៃដល់ប្រព័ន្ធអប់រំនៅកម្ពុជា ដោយថាប្រព័ន្ធអប់រំនៅកម្ពុជាគ្មានគុណភាពដោយធៀបទៅនឹងប្រព័ន្ធអប់រំនៅប្រទេសជិតខាងផ្សេងទៅវិញ នេះជាទង្វើប្រមាថ និងប៉ះពាល់ដល់វិស័យអប់រំជាតិយ៉ាងខ្លាំងដោយមិនអាចទទួលយកបានឡើយ។ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមធ្វើការថ្កោលទោសចំពោះការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ទាំងស្រុង និងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ឈប់ជឿទៅលើសកម្មភាពបោកប្រាស់របស់ទណ្ឌិត សម រង្ស៊ី តទៅទៀត ដោយយោងលើសំណេរ និងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ពិតជាមានចេតនានយោបាយជ្រុលនិយម ដែលការលើកឡើងនោះ គឺបានប៉ះពាល់ដល់ប្រព័ន្ធអប់រំជាតិយ៉ាងធ្ងន់ធ្ងរបំផុត និងបានបន្តធ្វើសកម្មភាពដោយខុសច្បាប់នៅក្រៅប្រទេស ក្នុងគោលបំណងបំផ្លិចបំផ្លាញសន្តិភាព និងធ្វើឱ្យសង្គមជាតិមានភាពចលាចល។ យើងជាជនរួមជាតិខ្មែរត្រូវរួមគ្នាលុបបំបាត់ចោលនូវមនោគមវិជ្ជានយោបាយជ្រុលនិយម គឺជាភាពចាំបាច់ និងត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រោះមនោគមន៍វិជ្ជាជ្រុលនិយមរបស់ទណ្ឌិត សម រង្ស៊ី ដែលសាបព្រោះមកនេះពិតជាគ្រោះថ្នាក់ដល់ ជាតិ សាសនា ព្រះមហាក្សត្រ។ ទណ្ឌិត សម រង្ស៊ី គឺជាជនសាងគ្រោះឱ្យជាតិ ដែលត្រូវកម្ចាត់ចោលដោយមិនអាចលើកលែងបានឡើយ ដើម្បីភាពសុខសាន្តរបស់ជាតិ និងប្រជាជនយូរអង្វែងរាប់ជំនាន់ទៅមុខទៀត៕ដោយ៖ពលជ័យ

  • សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល៖ លិខិតរបស់អង្គការបរទេសមួយក្ដាប់តូចដាក់ទៅសភាអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនមានចរិតលក្ខណៈនយោបាយសុទ្ធសាធ

    សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល៖ លិខិតរបស់អង្គការបរទេសមួយក្ដាប់តូចដាក់ទៅសភាអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនមានចរិតលក្ខណៈនយោបាយសុទ្ធសាធ

    ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សម្តែងការសោកស្តាយជុំវិញក្រុមអង្គការបរទេសចំនួន៦ បានចេញលិខិតចំហមួយដាក់ទៅសភាអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទាក់ទងនឹងការវាយតម្លៃពីការព្រួយបារម្ភ ការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពីការការបោះឆ្នោតសកលឆ្នាំ២០២៣នេះ គឺមិនបានឆ្លុះបញ្ជាក់ពីការពិតជាក់ស្តែងនោះទេ ព្រោះថាប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានទទួលស្គាល់នូវសុខសន្តិភាព ដែលបន្តកើតមានមកដល់ពេលបច្ចុប្បន្ននេះ ដោយមិនចង់ឃើញប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមម្តងទៀតនោះទេ ហើយប្រជាពលរដ្ឋទូទៅ រស់នៅដោយទទួលបានសិទ្ធិ សេរីភាពយ៉ាងពេញលេញ មិនដូចការចោទប្រកាន់របស់ក្រុមអង្គការបរទេសមួយក្ដាប់តូច មកបកស្រាយដោយគ្មានទឡ្ហីករណ៍ និងគ្មានមូលដ្ឋានជាក់លាក់នោះឡើយ។ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានចាត់ទុកថា លិខិតរបស់អង្គការបរទេសមួយក្ដាប់តូចនោះ មានចរិតលក្ខណៈនយោបាយសុទ្ធសាធ ដោយមានបំណងធ្វើការមកបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសន្តិភាព និងធ្វើឱ្យមានអសន្ដិសុខដល់ ដល់សង្គមជាតិកម្ពុជាសារជាថ្មីម្តងទៀត។ ក្រុមអង្គការបរទេស ដែលតាំងខ្លួនជាអ្នកដើរតួ អង្គការវាយតម្លៃលើសិទ្ធិមនុស្សក្លែងក្លាយនេះ កំពុងធ្វើសកម្មភាពផ្សព្វផ្សាយផ្ទុយពីការពិតទាំងស្រុង និងមានចេតនាមួលបង្កាច់ទៅលើសកម្មភាពជាក់ស្តែងដែលរាជរដ្ឋាភិបាលបានខិតខំពុះពារ កសាងមាតុភូមិកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងពេញលេញ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសង្គមជាតិកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យទាំងអស់ និងក្រោមស្នាដៃប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយម ចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា…

  • សង្គមស៊ីវិល និងមេដឹកនាំគណបក្សនយោបាយ៖ សារនយោបាយរបស់ជនក្បត់ជាតិ សម រង្ស៊ី គឺជាសារបំបែកបំបាក់សាមគ្គីជាតិ និងចង់បំផ្លិចបំផ្លាញនូវសន្តិភាពដែលកម្ពុជាមាន

    សង្គមស៊ីវិល និងមេដឹកនាំគណបក្សនយោបាយ៖ សារនយោបាយរបស់ជនក្បត់ជាតិ សម រង្ស៊ី គឺជាសារបំបែកបំបាក់សាមគ្គីជាតិ និងចង់បំផ្លិចបំផ្លាញនូវសន្តិភាពដែលកម្ពុជាមាន

    ភ្នំពេញ៖ សង្គមស៊ីវិល និងមេដឹកនាំគណបក្សនយោបាយបានហៅសារនយោបាយរបស់ជនក្បត់ជាតិរត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី គឺជាសារនយោបាយបំបែកបំបាក់សាមគ្គីជាតិ បំផ្លិចបំផ្លាញនូវស្ថេរភាពសង្គម នយោបាយ ជាពិសេសគឺចង់បំផ្លិចបំផ្លាញនូវសន្តិភាពដែលកម្ពុជាមាន ដែលគិតមកដល់ពេលនេះ គឺនៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពោលនៅថ្ងៃទី២៩ ខែធ្នូ គឺគម្រប់២៥ឆ្នាំ ដែលកម្ពុជាមានសន្តិភាព និងការឯកភាពជាតិពេញលេញ។ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងប្រាប់ AMS ថា ចំពោះលោក មើលឃើញសារនយោបាយរបស់មេដឹកនាំដែលកំពុងរត់ចោលស្រុក គឺជាសារនយោបាយបំបែកបំបាក់សាមគ្គីជាតិ បំផ្លិចបំផ្លាញនូវស្ថេរភាពសង្គមនយោបាយ ជាពិសេសគឺចង់បំផ្លិចបំផ្លាញនូវសន្តិភាពដែលកម្ពុជា ដែលគិតមកដល់ពេលនេះ គឺនៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពោលនៅថ្ងៃទី២៩ ខែធ្នូ គឺគម្រប់២៥ឆ្នាំ ដែលកម្ពុជាមានសន្តិភាព និងការឯកភាពជាតិពេញលេញ។ ចំពោះបុគ្គលក្បត់ជាតិរូបនេះ គឺដោយសារតែចរិតមាយាទនយោបាយខ្លួនឯង ដែលធ្វើនយោបាយមិនដែលគិតអំពីប្រយោជន៍រួម និងប្រយោជន៍ជាតិ គិតតែអំណាចក្រុមបក្ខពួករបស់ខ្លួន និងគិតតែពីឈ្នានីសនយោបាយចង់បំបែកបំបាក់កម្លាំងសាមគ្គីភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺមេដឹកនាំនយោបាយរត់ចោលស្រុករូបនេះ អត់ខ្លាចញញើតនៅក្នុងការប្រឌិតរឿងបំផ្លើស បំភ្លៃខុសពីការពិតគ្រប់យ៉ាងទាំងអស់យកមកធ្វើជាសេនារិយោនយោបាយ យកមកធ្វើជាសារនយោបាយ ដើម្បីអំពាវនាវឱ្យប្រជាពលរដ្ឋស្អប់ការដឹកនាំរបស់រាជរដ្ឋាភិបាល ឱ្យប្រជាពលរដ្ឋស្អប់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងឱ្យប្រជាពលរដ្ឋស្អប់ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន…