Category: Politico 360

  • ថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបីឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ រួមទាំងការជំរុញអនុវត្ត «កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ»

    ថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបីឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ រួមទាំងការជំរុញអនុវត្ត «កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ»

    នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបអាហារពេលព្រឹក ពិភាក្សាការងាររវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងបី បានវាយតម្លៃខ្ពស់ចំពោះជំនួបជាលក្ខណៈត្រីភាគី នាឱកាសនេះ ដែលរួមចំណែកដល់ការថែរក្សាមិត្តភាពជាប្រពៃណី និងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត រួមមានជាអាទិ៍៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល, ការតភ្ជាប់, ការបន្តលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ, ការជំរុញអនុវត្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)” និងជាពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានការរីកចម្រើនប្រសើរឡើង។ ដោយឡែក ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ, ថ្នាក់ដឹកនាំទាំងបី បានឯកភាពគ្នាក្នុងការបន្តការរៀបចំលំហាត់រួមត្រីភាគី និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ ដែលសុទ្ធសឹងជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញកំណើននៃការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន…

  • កម្ពុជា និងជប៉ុន បានបេ្តជ្ញាបន្តពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

    កម្ពុជា និងជប៉ុន បានបេ្តជ្ញាបន្តពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

    ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានបេ្តជ្ញាបន្តពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាអាទិ៍ កិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន ការធ្វើលំហាត់រួមគ្នា ក្នុងជួយសង្រ្គោះពេលមានគ្រោះមហន្តរាយ ការបណ្តុះបណ្តាលធនធានមនុស្ស និងកម្មវិធីទស្សនកិច្ចសិក្សារបស់សិក្ខាកាមយោធិនកម្ពុជា នៅប្រទេសជប៉ុន ជាដើម។ ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយឧត្តមសេនីយ៍ YOSHIDA Yoshihide អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចដល់រូបលោក និងគណៈប្រតិភូកងកម្លាំងស្វ័យការពារជប៉ុន យ៉ាងកក់ក្តៅជាទីបំផុត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជាពិសេសចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្តែងការគួរសម។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យកសិកម្ម គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកំពុងជំរុញ ជាពិសេសការផលិតទិន្នផលកសិកម្មឱ្យជាផលិតផលសម្រេចបម្រើឱ្យការនាំចេញ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យកសិកម្ម គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកំពុងជំរុញ ជាពិសេសការផលិតទិន្នផលកសិកម្មឱ្យជាផលិតផលសម្រេចបម្រើឱ្យការនាំចេញ

    (ទីក្រុងតូក្យូ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា វិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកំពុងជំរុញការផលិតទិន្នផលកសិកម្មជាផលិតផលសម្រេចបម្រើឱ្យការនាំចេញ ដោយក្នុងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការ និងវិធានការមួយចំនួន រួមមានជាអាទិ៍ ការពង្រាយមន្ត្រីកសិកម្មនៅគ្រប់ឃុំ ទូទាំងប្រទេសដើម្បីជួយដល់ប្រជាកសិករ និងការបង្កើតនូវសហគមន៍កសិកម្មទំនើបជាដើម។ ការបញ្ជាក់នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក អ៉ិកាវ៉ា ណោគិ (Ikawa Naoki) ប្រធានក្រុមហ៊ុន Ehime Package ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួបនេះ លោក អ៉ិកាវ៉ា ណោគិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីការចូលរួមចំណែករបស់ក្រុមហ៊ុននៅក្នុងការជ្រើសរើសកម្មសិក្សាការីជនជាតិខ្មែរ មកបំពេញការងារនៅប្រទេសជប៉ុន ក្នុងរយៈកាលជាង១០ឆ្នាំកន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន Ehime Package ក៏បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រីផងដែរថា តាមរយៈបទពិសោធន៍ល្អជាមួយប្រជាជនកម្ពុជា គឺក្រុមហ៊ុនកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកឧស្សាហកម្មផលិតទ្បាំងក្រដាស សម្រាប់ធ្វើការនាំចេញ។ ជាការឆ្លើយតប…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់៧០% ត្រឹមឆ្នាំ២០៣០

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់៧០% ត្រឹមឆ្នាំ២០៣០

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត រហូតដល់៦២% ដែលជាកម្រិតឈានមុខមួយនៅក្នុងតំបន់ ទន្ទឹមការសម្រេចបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ក៏ដូចជាបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់៧០% ត្រឹមឆ្នាំ២០៣០។ ការបញ្ជាក់នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ម៉ាសាយូគិ ហ្យូដូ (Masayuki Hyodo) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួបនេះ លោក ម៉ាសាយូគិ ហ្យូដូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពវិនិយោគនៅទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន លើវិស័យជាច្រើន រួមមាន៖ ការផលិតបរិក្ខារអេឡិចត្រូនិក, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ការផ្សព្វផ្សាយ និងឌីជីថល ។ល។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក ម៉ាសាយូគិ ហ្យូដូ ព្រមទាំងសហការី…

  • ក្រុមហ៊ុន Yazaki Corporation របស់ជប៉ុន កោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការវិនិយោគរបស់ក្រុមហ៊ុន ដោយនេះគឺជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា

    ក្រុមហ៊ុន Yazaki Corporation របស់ជប៉ុន កោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការវិនិយោគរបស់ក្រុមហ៊ុន ដោយនេះគឺជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា

    ភ្នំពេញ៖ លោក កូ យ៉ាហ្សាគិ (Ko Yazaki) អនុប្រធានប្រតិបត្តិក្រុមហ៊ុន Yazaki Corporation បានថ្លែងនូវការកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដោយនេះគឺជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។ ការកោតសរសើរនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួបនេះ លោក កូ យ៉ាហ្សាគិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មក្នុងការផលិតគ្រឿងបង្គុំអេឡិចត្រូនិករបស់ក្រុមហ៊ុន គិតចាប់តាំងពីឆ្នាំ ២០១១មក ព្រមទាំងអំពីគម្រោងនៃការពង្រីកវិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយ លោក កូ យ៉ាហ្សាគិ និងព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Yazaki Corporation នាឱកាសនេះ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន ដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា លើការផលិតគ្រឿងបង្គុំអេឡិចត្រូនិកបម្រើឱ្យការនាំចេញ…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ក្រុមចោរបច្ចេកវិទ្យាដែលធ្លាប់ធ្វើសកម្មភាពលួចទិន្នន័យតាមក្រសួង ស្ថាប័នរដ្ឋមួយចំនួនកន្លងទៅនេះ ភាគច្រើនជា Hacker បរទេស

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ក្រុមចោរបច្ចេកវិទ្យាដែលធ្លាប់ធ្វើសកម្មភាពលួចទិន្នន័យតាមក្រសួង ស្ថាប័នរដ្ឋមួយចំនួនកន្លងទៅនេះ ភាគច្រើនជា Hacker បរទេស

    ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមចោរបច្ចេកវិទ្យាដែលធ្លាប់ធ្វើសកម្មភាពលួចទិន្នន័យតាមក្រសួង ស្ថាប័នរដ្ឋមួយចំនួនកន្លងទៅនេះ ភាគច្រើនជា Hacker បរទេស ហើយមិនមែននៅក្នុងតំបន់អាស៊ីនោះទេ ពោលពួកគេនៅតំបន់ឆ្ងាយជាងនេះ។ ទិន្នន័យដែលប្រជាពលរដ្ឋផ្ដល់ឱ្យក្រសួង ស្ថាប័នត្រូវរក្សាទុកនូវព័ត៌មាននោះឱ្យបានត្រឹមត្រូវ ហើយប្រៀបដូចជាធនាគារមួយយ៉ាងដូច្នេះដែរ ដែលត្រូវធានាសុវត្ថិភាពឱ្យបានខ្ពស់បំផុត និងដើម្បីបង្កើននូវជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ ពិសេសមន្ដ្រីតែម្ដងត្រូវបំពេញការងារប្រកបដោយឆន្ទៈ មនសិការខ្ពស់បំផុត ដើម្បីធានាសុវត្ថិភាពលើការងាររក្សាទិន្នន័យនេះ។ ការបញ្ជាក់នេះ ក្នុងបិទសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ដូច្នេះថា “ថ្មីៗយើងដឹងទាំងអស់គ្នា កម្ពុជារបស់យើងក៏មិនខុសពីប្រទេសជិតខាងដែរ មានការលួច Hack ចូលតាមបណ្ដាក្រសួងមួយចំនួន ហើយក៏បានលួចយកទិន្នន័យសំខាន់ៗ មួយចំនួនផងដែរ។ ថ្វីត្បិតតែក្រសួងមហាផ្ទៃ មិនទាន់មានការលួចចូលកម្រិតណាមួយ។ ប៉ុន្ដែយើងមិនអាចប្រងើយកន្ដើយនូវបញ្ហានេះ។ …ទិន្នន័យដែលយើងប្រមូលពីប្រជាពលរដ្ឋ ប្រៀបដូចជាកូនក្រមុំមួយចឹងគេចង់បានណាស់ “។ ឯកឧត្តមអភិសន្តិបណ្ឌិតបានជំរុញឱ្យតាមបណ្ដាស្ថាប័នរដ្ឋ ពិសេសស្ថាប័នចំណុះក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទិន្នន័យទាំងអស់នេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវសហការជាមួយក្រសួងផែនការ ដើម្បីធ្វើទំនើបកម្មទិន្នន័យ ស្ថិតិអត្រានុកូលដ្ឋាន ត្រូវធានាឱ្យបានត្រឹមត្រូវអាចជឿទុកចិត្តបាន ក្នុងការរក្សាភាពសម្ងាត់នូវព័ត៌មានឯកជន បុគ្គលដែលកត់ត្រា…

  • កម្ពុជា-អូស្ត្រាលី បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរដ៏ល្អនិងយូរអង្វែង

    កម្ពុជា-អូស្ត្រាលី បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរដ៏ល្អនិងយូរអង្វែង

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ដ្រាលីប្រចាំកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរដ៏ល្អ និងយូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី។ ការបង្ហាញសុទិដ្ឋិនិយមបែបនេះ ក្នុងជំនួបពិភាក្សានៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍នានា ក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដែលអូស្ដ្រាលីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នៅខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ន ព្រមទាំងពិភាក្សាអំពីការរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី៤ រវាងក្រសួងការបរទេសទាំងពីរ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នៅខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ផងដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានានៅកម្ពុជា គឺជាតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន ហើយរាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងយកចិត្តទុកដាក់ខ្ពស់ ដោយប្រកាន់នូវទស្សនាទាន “អភិរក្សដើម្បីការអភិវឌ្ឍ អភិវឌ្ឍដើម្បីការអភិរក្ស”

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានានៅកម្ពុជា គឺជាតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន ហើយរាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងយកចិត្តទុកដាក់ខ្ពស់ ដោយប្រកាន់នូវទស្សនាទាន “អភិរក្សដើម្បីការអភិវឌ្ឍ អភិវឌ្ឍដើម្បីការអភិរក្ស”

    (ទីក្រុងតូក្យូ) នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យបណ្ឌិត Ishizawa Yoshiaki ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានទីតាំងនៅទីក្រុងតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ Ishizawa Yoshiaki បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវក្តីអំណរដែលរូបលោកបានចូលរួមក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ។ ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ក៏បានជម្រាបជូន សម្តេចធិបតី ផងដែរ អំពីវឌ្ឍនភាពរីកចម្រើនដែលរូបលោកសាស្ត្រាចារ្យផ្ទាល់ ក៏ដូចជាសាកលវិទ្យាល័យសូហ្វីយ៉ា បានចូលរួមចំណែកក្នុងការងារជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទដ៏ទៃទៀតក្នុងខេត្តសៀមរាប រយៈកាលជាង ៣០ ឆ្នាំ កន្លងមកនេះ ប្រកបដោយមនោសញ្ចេតនាស្រលាញ់…

  • ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរពីគ្រប់ទិសទី

    ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរពីគ្រប់ទិសទី

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា វត្តមានយ៉ាងច្រើនកុះកររបស់ពលរដ្ឋ និងនិស្សិតខ្មែរនៅក្នុងប្រទេសជប៉ុនដែលបានចេញមកទទួលស្វាគមន៍ដោយក្តីអំណរយ៉ាងក្រៃលែងចំពោះវត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងតូក្យូ គឺជាភស្តុតាងថ្មីមួយទៀតបញ្ជាក់ពីសន្ទុះគាំទ្រដូចទឹកបាក់ទំនប់របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសចំពោះរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា សុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍមិនធ្លាប់មានពីមុនដែលជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន គឺជាចំណុចខ្លាំងគ្មានគូប្រៀបរបស់រាជរដ្ឋាភិបាល ហើយដែលបាននិងកំពុងឆក់ទាញបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំបន្តវេនបានបង្ហាញសមត្ថភាពយ៉ាងពេញលេញក្នុងការថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស និងកំពុងបន្តពូនជ្រំឱ្យកាន់តែរឹងមាំថែមទៀតដើម្បីធានានិរន្តរភាពនៃភាពសុខសានរបស់ប្រជាពលរដ្ឋខ្មែរ។ បើតាមឯកឧត្តម ប៉ែន បូណា ការដាក់ចេញនូវយុទ្ធសាស្ត្រដឹកនាំប្រទេសដ៏ត្រឹមត្រូវ ទាំងគោលនយោបាយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ក៏ដូចជាគោលនយោបាយការបរទេស គឺជាកត្តាសត្យានុម័តដែលជំរុញសន្ទុះនៃការគាំទ្រពីប្រជាពលរដ្ឋខ្មែរក៏ដូចជាពីសហគមន៍អន្តរជាតិ។ នៅគ្រប់ប្រទេសដែលប្រមុខដឹកនាំកម្ពុជាទៅដល់សំឡេងស្វាគមន៍គាំទ្រកាន់តែកើនខ្លាំងឡើងជាលំដាប់ពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទីនោះក៏ដូចជាម្ចាស់ប្រទេសដោយផ្ទាល់។ នេះគឺជាភស្តុតាងមិនអាចប្រកែកបានដែលបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឈានទៅមុខយ៉ាងស្វាហាប់លើមូលដ្ឋានគ្រឹះដ៏រឹងមាំដែលក្រាលដោយសម្តេចតេជោ។ សមិទ្ធផលមហាសាលដែលសាងឡើងដោយអ្នកជំនាន់មុន និងសមត្ថភាពចាត់ចែងបន្តយ៉ាងល្អរបស់អ្នកជំនាន់ក្រោយ គឺជាកត្តាកំណត់នៃភាពចម្រុងចម្រើន ថ្កើងថ្កានរបស់ប្រទេសជាតិ។ ស្ថានភាពនេះបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងជាដែកឆក់ស្រូបទាញបេះដូងខ្មែរនៅគ្រប់ទិសទី។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល៕ដោយ៖ពលជ័យ

  • ជំហរឥតងាករេរបស់ គ.ជ.ប ដើម្បីរួមចំណែកកសាងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតនៅកម្ពុជា

    ជំហរឥតងាករេរបស់ គ.ជ.ប ដើម្បីរួមចំណែកកសាងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតនៅកម្ពុជា

    ក្រោយពីការបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលហៅកាត់ថា “អ៊ុនតាក់” កម្ពុជាបានប្តេជ្ញាចិត្តរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតដោយខ្លួនឯងផ្ទាល់ សំដៅធានាឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមស្មារតីនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យមួយ ត្រូវបានបង្កើតឡើង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៨ ដើម្បីរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនានានៅកម្ពុជា។ គិតមកដល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតទាំងសកល ទាំងអសកល បានចំនួន១៧លើក រួចមកហើយ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងច្បាប់ស្តីពីការបោះឆ្នោតជាធរមាន ដោយមានការចូលរួមរបស់ប្រជាពលរដ្ឋដែល មានសិទ្ធិបោះឆ្នោតយ៉ាងច្រើនលើសលប់ បើប្រៀបធៀបទៅនឹងប្រទេសប្រជាធិបតេយ្យក្នុងតំបន់ និងពិភពលោក។ លទ្ធផលនេះ សបញ្ជាក់ឱ្យឃើញនូវឆន្ទៈ និងជម្រើសរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន។ គ.ជ.ប អាណត្តិថ្មី សូមសម្តែងនូវអំណរគុណយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលមិនអាចកាត់ថ្លៃបាន ដែល គ.ជ.ប អាណត្តិមុនសម្រេចបាន និងសូមកត់ត្រាទុកនូវមរ ទាំងនេះ…