-
គណបក្សប្រជាជនកម្ពុជា នឹងក្លាយជាគណបក្សទីមួយរបស់ ICAPP ដែលបានទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន២លើក

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នឹងក្លាយជាគណបក្សទីមួយរបស់សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលបានទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន២លើក ដែលលើកទី១ គឺមហាសន្និបាត ICAPP លើកទី៦ នៅឆ្នាំ២០១០ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូច្នេះហើយ សម្តេចតេជោបានសម្រេចប្រគល់ភារកិច្ចជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដើម្បីបន្តប្រពៃណី នៃការដឹកនាំអង្គមហាសន្និបាត ICAPP។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានបន្តថា គណៈប្រតិភូសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដឹកនាំដោយ ឯកឧត្តម ជុង អ៊ីយ៉ុង ប្រធាន ICAPP បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១២-១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពី «ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី១២» របស់គណបក្សប្រជាជនកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៤។ គណៈប្រតិភូបានជួបសម្តែងការគួរសមជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី…
-
កម្ពុជា និងអាមេរិក ប្តេជ្ញាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ មេលីសា បាន (Melissa ABrown) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានបញ្ចាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗ រួមទាំង ពាណិជ្ជកម្មនិងវិនិយោគ ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស។ ឯកឧត្តមឧបនាយករដ្ឋមន្តី បានបង្ហាញនូវគោលនយោបាយដែលផ្តោតលើប្រជាពលរដ្ឋ និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលថ្មី រួមមាន ការថែទាំសុខភាព ការអប់រំនិងបណ្ដុះបណ្តាល និង ការបង្កើតការងារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានជួយគាំទ្រដល់វិស័យមួយចំនួនខាងលើ។ ទន្ទឹមនឹងទទួលស្គាល់នូវកិច្ចសហប្រតិបត្តិការគួរឱ្យចាប់អារម្មណ៍ជាច្រើនរវាងសហរដ្ឋអាមេរិក និង កម្ពុជា លោកជំទាវឧបការីរងបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការទាំង នោះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្តភាពសម្រាប់ភាពជាដៃគូថ្មីៗបន្ថែមទៀត។ លោកជំទាវឧបការីរង បានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងប្រកាន់យកវិធីសាស្ត្របែបសន្តនិយមចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់និងអន្តរជាតិដែលជាប្រយោជន៍រួម រួមទាំង តួនាទីរបស់កម្ពុជានាពេលខាងមុខ ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- សហរដ្ឋអាមេរិក។ លោកជំទាវឧបការីរង បានសង្កត់ធ្ងន់ថា កេរ្តិ៍ឈ្មោះដ៏ល្អរបស់កម្ពុជាក្នុងឋានៈជា ប្រធានអាស៊ានកន្លងមក…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូពីថ្ងៃទី ១៦-១៨ ខែធ្នូ

តបតាមការអញ្ជើញរបស់ឯកឧត្តម គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋមន្ត្រីមួយចំនួន មន្ត្រីជាន់ ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា និងសមាគម ឧកញ៉ាកម្ពុជា។ ក្រសួងការបរទេសបន្តថា កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និង ជប៉ុន ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព…
-
អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងជាប្រធាន ICAPP បង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ភ្នំពេញ៖ ឯកឧត្តម ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់តែខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាក់ជាមិនខាន។ ការបង្ហាញជំនឿជឿជាក់នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ជុង អ៉ីយ៉ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម បានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពការងារសំខាន់ៗមួយចំនួនរបស់ ICAPP ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈរវាងបណ្តាគណបក្សនយោបាយនៅក្នុងតំបន់អាស៊ី។ មួយវិញទៀត ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និងអរគុណចំពោះកម្ពុជា ដែលជាប្រទេសទីមួយ បានទទួលធ្វើជាម្ចាស់ផ្ទះ…
-
ប្រធាន គ.ជ.ប ប្តេជ្ញានឹងខិតខំប្រឹងប្រែងធានាឱ្យការបោះឆ្នោតនីមួយៗ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្តេជ្ញាយ៉ាងមោះមុត នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទី ភារកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខជាបន្តបន្ទាប់ តាមការកំណត់នៃច្បាប់ ឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សំដៅធានាឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា។ ការប្តេជ្ញានេះ ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាណត្តិថ្មី នាព្រឹកថៃ្ងទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ នៅទីស្ដីការ គ.ជ.ប។ ក្នុងពិធីប្រកាសចូលកាន់តំណែង ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ចំពោះមុខនេះ បន្ទាប់ពីបានប្រកាសចូលកាន់តំណែងភ្លាម សមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ត្រូវបន្តបេសកកម្មក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតអសកលចំនួនពីរនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា…
-
ឯកឧត្តម សាយ សំអាល់៖ «យុវជនជាកម្លាំងស្នូលក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងឈានឆ្ពោះទៅជាអ្នកដឹកនាំនាពេលអនាគត»

ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ថា «យុវជនជាកម្លាំងស្នូលក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងឈានឆ្ពោះទៅជាអ្នកដឹកនាំនាពេលអនាគត»។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំស្ដីពីការបូកសរុបការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ស.ស.យ.ក. រាជធានីភ្នំពេញ នាទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្ដថា ស.ស.យ.ក. គឺជាអង្គការមហាជនដែលជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល អាណិត្តទី៧ នៃរដ្ឋសភា។ ទន្ទឹមនោះ តាមរយៈកម្មវិធីទាំងអស់របស់ស.ស.យ.ក. រាជធានីភ្នំពេញ គឺបាននិងកំពុងបណ្ដុះស្មារតី ក៏ដូចជាបង្ហាត់បង្ហាញយុវជនទាំងចំណេះ ជំនាញ និងបំណិនជីវិតដល់យុវជនកម្ពុជា ក្នុងការប្រែក្លាយខ្លួនជាប្រជាជនសកល។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន នាយកកម្មវិធី សមាជិក សមាជិកា ចំណុះស.ស.យ.ក. រាជធានីភ្នំពេញចំនួនជាច្រើននាក់ផងដែរ៕
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ

ភ្នំពេញ៖ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានមួយធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនតាមបណ្តាញសង្គម ពាក់ព័ន្ធការចង់វិនិយោគរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម នាំយករថយន្តតាក់ស៊ីអគ្គិសនី មកបម្រើការនៅកម្ពុជា ដោយនៅរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ, អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយទេ៕
-
ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ ព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) បានគូសបញ្ជាក់ថា ព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ហើយស្ថាប័នព័ត៌មានរបស់រាជរដ្ឋាភិបាល គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលត្រូវតែចូលរួមក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ការពារ គ្រប់គ្រង ឆ្លើយតប បកស្រាយ និងពន្យល់ ដល់ប្រជាពលរដ្ឋអំពីការពិត។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាលើកដំបូងរបស់គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តមអនុប្រធាន សមាជិកនៃ គ.ស.ព.ស និងអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គមមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត សរុបប្រមាណ២០០នាក់។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា សម្រាប់ការងារព័ត៌មាននិងសាធារណមតិ គឺយើងត្រូវធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ពោលគឺដើរឱ្យទាន់បច្ចេកវិទ្យា នៅក្នុងយុគសម័យឌីជីថល បូករួមនឹងភាពជឿនលឿនកាន់តែខ្លាំងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត (AI Technology) ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់មនុស្ស ប៉ុន្តែវាក៏បានបង្កបញ្ហាដ៏ធំនៅក្នុងសង្គមផងដែរ…
-
សម្តេចរដ្ឋសភាធិបតី៖ សេចក្តីថ្លែងការណ៍របស់ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកក្នុងការការពារធម្មានុរូប និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានគូសបញ្ជាក់ថា វត្តមាននិងសេចក្តីថ្លែងការណ៍របស់អង្គការ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកក្នុងការការពារធម្មានុរូប និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជុង អ៊ីយ៉ុង (Chung Eui-hyong) ប្រធាន ICAPP និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ជំនួបរវាងភាគីទាំងពីរ គឺដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជាជាមួយ ICAPP ឱ្យកាន់តែសកម្មនិងស៊ីជម្រៅបន្ថែម ដើម្បីចូលរួមលើកកម្ពស់សន្តិភាព ស្ថិរភាព ក៏ដូចជាការពង្រីកសកម្មភាពមនុស្សធម៌ ជូនពលរដ្ឋនៅកម្ពុជានិងនៅក្នុងតំបន់។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅដល់ឯកឧត្តម ជុង អ៊ីយ៉ុង និងគណៈប្រតិភូ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះ ICAPP ដែលតែងតែគាំទ្រដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយបានបញ្ជូនគណៈប្រតិភូមកចូលរួមសង្កេតការណ៍បោះឆ្នោត ទាំងបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោតឃុំសង្កាត់ នៅកម្ពុជាតាំងពីឆ្នាំ២០១៣មក។ ជាពិសេស បានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ ថ្មីៗនេះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មក្នុងការលើកកម្ពស់សន្តិភាព និងមនុស្សធម៌របស់…
-
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងជាប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប សម្រាប់អាណត្តិថ្មី ៩រូប

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងជាប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មី ៩រូប ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មី ទាំង ៩រូប មានដូចជាៈ១.ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន២.ឯកឧត្តម ជឺ ចំណាន អនុប្រធាន៣.ឯកឧត្តម មាន សទិ សមាជិក៤.ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក៥.ឯកឧត្តម សោម សូរីដា សមាជិក៦.ឯកឧត្តម ហេង ស៊ីឡេង សមាជិក៧.ឯកឧត្តម យិច សមិទ្ធិ សមាជិក៨.ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក៩.ឯកឧត្តម ហង្ស ពុទ្ធា សមាជិក សូមជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នេះ រដ្ឋសភា នីតិកាលទី៧…