-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍នូវវិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរនៅលើបណ្តាញតេឡេក្រាមថា កម្ពុជាពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។ សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។ លើសពីនេះ កម្ពុជាសម្បូរពោរពេញដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ សម្តេចធិបតីបានបន្តថា កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់វិនិយោគ។ សន្តិភាពដែលកម្ពុជារកបាន និងរក្សាបាន ក៏ក្លាយជាឱកាសបន្ថែមដល់ការបើកចំហរជើងមេឃលើមាគ៌ាសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីជំរុញដល់វិស័យដទៃទៀត ដូចជា ថាមពលកកើតឡើងវិញ កម្មន្តសាល…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លើកទឹកចិត្តឱ្យស្ថាប័នអក្សរសម្ងាត់កម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាពសង្គម

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តឱ្យស្ថាប័នអក្សរសម្ងាត់របស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់តាំងពីនីតិកាលទី៦ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាពសង្គម រក្សាសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។ ប្រសាសន៍លើកទឹកចិត្តនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អនុញ្ញាតជូនឯកឧត្តម ង្វៀន ដាំងឡឹក អនុប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្ដែងការគួរសម ក្នុងពេលមកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងស្ថាប័នអក្សរសម្ងាត់នៃប្រទេសទាំងពីរ។ ក្នុងជំនួបនេះដែរ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណជូនឯកឧត្តម ង្វៀន ង៉ុកថេម ប្រធានគណៈអក្សរសម្ងាត់នៃរដ្ឋាភិបាលវៀតណាម ដែលតែងតែផ្តល់កិច្ចសហការជិតស្និទ្ធ និងជួយឧបត្ថម្ភគាំទ្រក្នុងវិស័យ អក្សរសម្ងាត់ដល់កម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសរវាងស្ថាប័នទាំងពីរ។ ជាការឆ្លើយតប ឯកឧត្តម ង្វៀន ដាំងឡឹក អនុប្រធានគណៈអក្សរសម្ងាត់ នៃរដ្ឋាភិបាលវៀតណាម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិសន្តិបណ្ឌិត…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៣ គឺជាឆ្នាំដ៏លំបាកចំពោះសេដ្ឋកិច្ចកម្ពុជា តែក្រសួងពាណិជ្ជកម្មបានប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសដោយបានពង្រឹងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ឆ្នាំ២០២៣ នេះគឺជាឆ្នាំដ៏លំបាកចំពោះសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងការជះឥទ្ធិពលអវិជ្ជមានពីសេដ្ឋកិច្ចសកលក្តី តែកត់សម្គាល់ឃើញថា ក្រសួងពាណិជ្ជកម្មបានប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ដោយបានពង្រឹងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា តាមរយៈការសម្រេចបាននូវការចរចានឹងដាក់ឲ្យចូលជាធរមាននៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ និងពហុភាគីសំខាន់ៗចំនួន៤ ទី១.កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ទី២. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ទី៣.កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប និងទី៤.កិច្ចព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតីបានបន្តថា ឥឡូវនេះ គឺជាបង្គោលចរណ៍ថ្មីមួយក្នុងការអនុវត្តគោលនយោបាយរក្សាពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី សម្រាប់ផលិតផលកម្ពុជា។ អភិក្រមនេះ គឺជាអភិក្រមដែលយើងត្រូវព្យាយាមនិងអនុវត្តឱ្យបានគ្រប់ពេលវេលា រក្សា និងពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មី ពាក្យនេះស្រួលនិយាយតែពិបាកធ្វើ គឺការរក្សាទីផ្សារ វាមិនមែនយើងទៅធ្វើទៅពាណិជ្ជកម្មជាមួយប្រទសមួយមានអ្នកទិញយើងរាល់ឆ្នាំនោះទេ បើយើងមិនខំប្រឹងថែរក្សា ដែលនេះគឺជាកិច្ចការមួយដែលត្រូវយកចិត្តទុកដាក់។ ទីផ្សារដែលបានហើយ គឺព្យាយាមថែរក្សាធានាគុណភាព និងផលិតផល និងធានាភាពជឿជាក់ឱ្យបាន។ មិនទាន់បានទីផ្សារអត់អីទេ តែបានហើយបាត់ទៅវិញវាផលពិច័យអាក្រក់ណាស់។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នៅពេលដែលយើងថែរក្សាបាននូវគុណភាព និងផលិតផលនិងភាពជឿទុកចិត្តទៅលើផលិតផលកម្ពុជា យើងផ្តល់ឱកាសទៅដល់ការពង្រីកបន្ថែម ហើយជាពិសេសនៅផលិតផលមួយចំនួន ព្រោះប្រទេសជាច្រើនមិនងាយមានផលិតផលណាដែលយើងថា អាចផ្តាច់មុខនៅក្នុងប្រទេសយើងដែលអាចថានាំចេញទៅទេ។ ប្រទេសជាង១០០លើពិភពលោកផលិតនាំចេញស្រដៀងគ្នា ហើយការធានានេះគឺកិច្ចការសំខាន់…
-
កម្ពុជា-បារាំង អះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Jacques PELLET បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀត។ ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំង ក៏បានរំលឹកឡើងវិញនូវព្រះរាជទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង នាថ្ងៃទី១២-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកន្លែងផ្ទេរទំនិញដ៏សំខាន់របស់កម្ពុជា និងជាមជ្ឈមណ្ឌលឡូជីស្ទិកនៅក្នុងតំបន់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកន្លែងផ្ទេរទំនិញដ៏សំខាន់របស់កម្ពុជា និងជាមជ្ឈមណ្ឌលឡូជីស្ទិកនៅក្នុងតំបន់។ ជាមួយនឹងគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍កំពង់ផែ, រាជរដ្ឋាភិបាលគ្រោងនឹងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និងជំហានទី៣ បន្ថែមទៀត ដែលនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញ-ចូល ដោយផ្ទាល់ពីកម្ពុជាទៅកាន់បណ្តាកំពង់ផែទូទាំងពិភពលោក ដោយពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែផ្សេងៗ នៅក្នុងតំបន់ទៀតទ្បើយ។ ការបញ្ជាក់នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន២គ្រឿង របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ សំដៅឆ្លើយតបនឹងកំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ដូចដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន និងសក្តានុពលទៅអនាគត។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ ដែលជាចំណុចប្រសព្វរវាងផ្លូវគោក និងផ្លូវទឹក ដូចដែលមានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល បានខិតខំបន្តបង្កើនថវិកាវិនិយោគ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់យើងឱ្យកាន់តែរីកចម្រើន ព្រមទាំងបានគិតគូរលើការងាររៀបចំផែនការមេអភិវឌ្ឍ ផែនៅខេត្តតាមដងទនេ្លមេគង្គ និងទន្លេសាប ព្រមទាំងសមុទ្រទាំងអស់ ដើម្បីបង្កើនសក្តានុពលកម្ពុជាលើផ្នែកឡូជីស្ទិកប្រទាក់ក្រទ្បារវាងផ្លូវគោក និងផ្លូវទឹក និងរវាងខេត្តជាប់ទឹកសាប ជាមួយខេត្តជាប់មាត់សមុទ្រ សំដៅលើកកម្ពស់សេដ្ឋកិច្ចរបស់បណ្តាខេត្តទាំងនោះឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត។ សម្តេចធិបតីបានបន្តថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ តម្លៃប្រមាណជា២៤៣លានដុល្លារ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រនិងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន០២គ្រឿងក្រោមឥណទានសម្បទាននិងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន” នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពិធីនៅថ្ងៃនេះ គឺកម្មវិធីពីរ ទី១.“បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី និងទី២.សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន០២គ្រឿង ដែលនឹងជួបពេញមុខងារកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែសដំដៅឆ្លើយតបទៅនឹងទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃចំនួនកុងទីណ័រឆ្លងកាន់នាពេលបច្ចុប្បន្ន និងសម្រាប់ពេលអនាគត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណឬគុណទៅដល់រាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុន ដែលបានផ្តល់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន០២គ្រឿង តម្លៃជិត ១៤លានដុល្លារ តាមរយៈឥណទានសម្បទាននិងជំនួយឥតសំណង ក៏ដូចជាផ្តល់ឥណទានប្រមាណជា២៤៣លានដុល្លារ ដើម្បីសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ដោយប្រើពេល៣៦ខែ ដើម្បីសាងសង់ និងអាចបញ្ចប់នៅឆ្នាំ២០២៦។ សម្តេចតេជោ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយទៅជាកំពង់ផែដែលមានសក្តានុពលមិនមែននៅក្នុងប្រទេសទេ គឺនៅក្នុងតំបន់ ដែលនេះហើយជាគោលដៅដែលរាជរដ្ឋាភិបាលអាណត្តិមុនដែលសម្តេចតេជោ អតីតនាយករដ្ឋបានដាក់ទិសដៅប្រែក្លាយកំពង់ផែនេះច្រើនអាណត្តិមកហើយ បានប្រែក្លាយបានឈានទៅដល់ដំណាក់កាលថ្មី ហើយទៅថ្ងៃមុខធ្វើកិច្ចការងារបន្ថែមទៀតដើម្បីប្រែក្លាយផែនេះ មិនត្រឹមតែជាផែឆ្លងកាត់កុងទីណឺនោះទេ ដែលជាការខិតខំប្រឹងប្រែងរបស់យើង ដើម្បីឱ្យសក្តានុពលនៅកន្លែងនេះ ក្លាយទៅជាសក្តានុពលដែលបម្រើទៅដល់វិស័យពាណិជ្ជកម្មតំបន់…
-
លោកជំទាវ ពោធិតី សាវត្ថី៖ ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិល២៥ឆ្នាំ កម្ពុជាមានស្ថិរភាពនយោបាយ មានសន្តិភាព និងការអភិវឌ្ឍប្រកបដោយសក្តានុពលលើគ្រប់វិស័យ

ភ្នំពេញ៖ ការបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល២៥ឆ្នាំកន្លងមក តាមការមើលឃើញរបស់គណបក្សធម្មាធិបតេយ្យ គឺការបង្រួបបង្រួមជាតិដោយប្រមូលនិន្នាការនយោបាយទាំងអស់រួបរួមគ្នា មានការអភិវឌ្ឍន៍គ្រប់វិស័យ ពោលគឺក្រោយពីបញ្ចប់សង្គ្រាមស៊ីវិល២៥ឆ្នាំមក នៃព្រះរាជាណាចក្រកម្ពុជា មានស្ថិរភាពនយោបាយ មានសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយសក្តានុពលលើគ្រប់វិស័យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ថ្លែងប្រាប់ AMS នៅថ្ងទី២១ ខែធ្នូ ឆ្នាំ២០២៣។ លោកជំទាវ ពោធិតី សាវត្ថី បានមានប្រសាសន៍ថា តាមការមើលឃើញរបស់គណបក្សធម្មាធិបតេយ្យ ក្រោយពេលបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល២៥ឆ្នាំ គឺមានចំណុចចំនួន ៩ ដែលមានការរីកចម្រើន មានដូចជា៖១)បង្រួបបង្រួមជាតិដោយប្រមូលនិន្នាការនយោបាយទាំងអស់រួបរួមគ្នា ជាពិសេសកងទ័ពមានតែមួយ គឺកងទ័ពខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា២)អភិវឌ្ឍន៍គ្រប់វិស័យ ជាពិសេសប្រព័ន្ធអប់រំវិញ មានសាលារៀនចាប់ពីបឋមសិក្សារហូតដល់សាកលវិទ្យាល័យ ងាយស្រួលដល់កូនខ្មែរអាចរៀនសូត្របានមិន ចាំបាច់ទៅឆ្ងាយដូចពីមុន មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលខំប្រឹងផ្តល់អាហារូបករណ៍ ដល់និសិ្សតក្រីក្រ និងជាប់និទ្ទេស A ជាច្រើននាក់ទៀតផង។៣)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវថ្នាល់ ធារាសាស្ត្រ អគ្គិសនី អាគារ ថ្មីៗ មានគ្រប់កន្លែងទាំងអស់ សម្រាប់ប្រជារាស្ត្រប្រើប្រាស់៤)ពង្រឹងថែរក្សា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ សាសនា និងកីឡា…
-
សម្តេចធិបតី៖ វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជាគឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ដែលធ្វើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជាគឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន តាមរយៈការអនុម័តអនុសញ្ញាសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ, ជីវៈចម្រុះ និងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម, ការអនុវត្តបានល្អប្រសើរនូវបេសកម្មដឹកនាំកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលធនធម្មជាតិសម្រាប់ធានាសន្តិសុខស្បៀង, សន្តិសុខទឹក, សន្តិសុខថាមពល, ការទ្រទ្រង់ជីវភាពប្រជាជន សម្រាប់រយៈពេលវែង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព, ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន, យុទ្ធនាការលុបបំបាត់សំណល់ប្លាស្ទិក និងកែច្នៃសំណល់ទីប្រជុំជន, កសិដ្ឋាន, រោងចក្រសហគ្រាស និងអង្គភាពធុរកិច្ចផ្សេងៗទៀត ស្របតាមគោលការណ៍ ៤R និងសេដ្ឋកិច្ចចក្រា, គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍបៃតង និងចីរភាព, ការអនុវត្តគោលនយោបាយការទូតបៃតង, ឥណទានកាបូន និងការលើកកម្ពស់ហិរញ្ញប្បទានបៃតង ជាដើម។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចមហាបរវធិបតី បានស្នើឱ្យ គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីផ្លាស់ប្តូរឥរិយាបថ ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ ព្រមទាំងអំពាវនាវដល់ក្រសួង-ស្ថាប័ន,…
-
រដ្ឋមន្ត្រីការបរទេស៖ និស្សិតជ័យលាភីត្រូវធ្វើជាអ្នកការទូតតំណាងកម្ពុជា និងចូលរួមលើកស្ទួយ “វិស័យការទូតសេដ្ឋកិច្ច”

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានផ្តល់អនុសាសន៍ និងណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និងរដ្ឋាភិបាលនូវែលសេឡង់ថា និស្សិតជ័យលាភី ត្រូវធ្វើជាអ្នកការទូតតំណាងកម្ពុជា និងចូលរួមលើកស្ទួយ “វិស័យការទូតសេដ្ឋកិច្ច” ក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជា ដើម្បីពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ការណែនាំនេះ ក្នុងឱកាសអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និងរដ្ឋាភិបាលនូវែលសេឡង់ ចំនួន៦២រូប នៃចំនួនសរុប ៨០រូប សម្រាប់ឆ្នាំសិក្សា២០២៤ ចូលជួបសុំអនុសាសន៍ណែនាំ នៅទីស្ដីការក្រសួង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងពីរក្រុម ដែលបានទទួលអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ និងបានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ មិនត្រឹមតែខិតខំប្រឹងប្រែងរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងពាំនាំយកចំណេះដឹងស៊ីជម្រៅ និងជំនាញត្រឡប់មកវិញ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យនិស្សិតជ័យលាភីទាំងអស់ “ខិតខំស្គាល់ពីខ្លួនឯងឱ្យច្បាស់” មានន័យថា ត្រូវស្គាល់ពីប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌របស់កម្ពុជា ដើម្បីណែនាំ និងពន្យល់ទៅនិសិ្សតបរទេស ក៏ដូចជានិស្សិតម្ចាស់ផ្ទះ នៅប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ផងដែរ។ តំណាងនិស្សិតជ័យលាភីអាហារូបករណ៍ទាំងពីរក្រុម បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ដំបូន្មានដ៏ថ្លៃថ្លា និងបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹងទូលំទូលាយក្នុងជំនាញរបស់ខ្លួន…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ដេញនាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចេញពីក្របខ័ណ្ឌ

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ អត្តលេខ៧៨២១៧ ដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។ នេះបើតាមសេចក្ដីសម្រេចដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ មានតួនាទីជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ បើតាមលោក បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា មន្ត្រីរូបនេះ ត្រូវបានរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។នេះមិនមែនជាលើកទីមួយទេដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីថ្មី សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិលើមន្ត្រីដែលរកឃើញថាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ និងច្បាប់ជាតិ។ ក្នុងនីតិកាលកន្លងទៅ អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអនុវត្តវិធានការនេះយ៉ាងសកម្ម និងតឹងរឹងផងដែរ។ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នេះ លោកបណ្ឌិត ទូច…