Category: Politico 360

  • គណបក្សប្រជាជនកម្ពុជា ចាប់បានលេខរៀងទី១ នៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

    គណបក្សប្រជាជនកម្ពុជា ចាប់បានលេខរៀងទី១ នៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ជាលទ្ធផលនៃការចាប់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺគណបក្សប្រជាជនកម្ពុជា ចាប់បានលំដាប់លេខរៀងទី១,គណបក្សឆន្ទៈខ្មែរ លេខរៀងទី២, គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី៣ និងគណបក្សកម្លាំងជាតិ លេខរៀងទី៤៕

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី និងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី និងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរសារស្វាគមន៍ការត្រឡប់មកវិញរបស់នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី និងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ដោយបាននាំអ្នកទេសចរជាង២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សារស្វាគមន៍នេះតាមរៈឆាណែលតេឡេក្រាមខណៈនាវា Westerdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត រម្លឹកឱ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង២២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាសត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ ការត្រឡប់មកវិញនេះ គឺជាការរំលឹកដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិត ជាជាងភាពភ័យខ្លាច គឺបានសបញ្ជាក់ច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ…

  • លោកបណ្ឌិត គិន ភា៖ ការវិលត្រឡប់របស់នាវា Westerdam មកកាន់កម្ពុជា គឺជាកាយវិការបង្ហាញអំពីការដឹងគុណ និងកត្តញ្ញូតាធម៌របស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន

    លោកបណ្ឌិត គិន ភា៖ ការវិលត្រឡប់របស់នាវា Westerdam មកកាន់កម្ពុជា គឺជាកាយវិការបង្ហាញអំពីការដឹងគុណ និងកត្តញ្ញូតាធម៌របស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ ការវិលត្រឡប់របស់នាវា Westerdam មកកាន់ក្រុងព្រះសីហនុសាជាថ្មីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ គឺជាកាយវិការបង្ហាញអំពីការដឹងគុណ និងកត្តញ្ញូតាធម៌របស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន ដែលលោកបានអនុញ្ញាតឱ្យនាវា Westerdam ដែលកំពុងរសាត់នៅលើមហាសាគរគ្មានទីសំចតចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈដែលប្រទេសមួយចំនួនបានបដិសេធមិនឱ្យនាវាខ្នាតយក្សមួយនេះចូលសំចតលើដែនដីរបស់ខ្លួនដោយសារតែភ័យខ្លាចមានការរីករាលដាលជំងឺកូវីដ-១៩។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ការវិលត្រឡប់របស់នាវា Westerdam មកកាន់ក្រុងព្រះសីហនុជាថ្មីម្តងទៀត គឺជាកាយវិការបង្ហាញអំពីការដឹងគុណ និងកត្តញ្ញូតាធម៌របស់ពួកគេចំពោះសម្តេចតេជោហ៊ុន សែន ដែលលោកបានអនុញ្ញាតឲ្យនាវា Westerdam ដែលកំពុងរសាត់នៅលើមហាសាគរគ្មានទីសុំចតចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ នៅពេលនោះនាវាជួបប្រទះនៅការខ្វះខាតសព្វបែបយ៉ាងទាំងស្បៀងអាហារ។ ភ្ញៀវទេសចរជាង៤០ប្រទេសជាតិសាសន៍នៅលើនាវាដោយម្នាក់ៗបានសម្តែងនូវការព្រួយបារម្ភអំពីសុវត្ថិភាព អំពីស្ថានភាពនៃជីវិតរបស់ពួកគេ។ ដូច្នេះនៅពេលដែលមានការអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យនាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជីវិតរបស់ពួកគេហាក់ដូចជាបានរស់ឡើងវិញ និងបានដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួយពួកគេ។ លោកបណ្ឌិត គិន ភា បានបន្តថា ការវិលត្រឡប់មករបស់ពួកគេជាថ្មីម្តងទៀត គឺបង្ហាញអំពីការដឹងគុណរបស់ពួកគេចំពោះសម្តេចតេជោ…

  • កម្ពុជា និងមីយ៉ាន់ម៉ា ពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដែលបានកសាងឡើងលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាព សាមគ្គីភាព

    កម្ពុជា និងមីយ៉ាន់ម៉ា ពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដែលបានកសាងឡើងលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាព សាមគ្គីភាព

    ភ្នំពេញ៖ កម្ពុជា និងមីយ៉ាន់ម៉ា បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលបានកសាងឡើងលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលាក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣។ ឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការគាំទ្ររបស់កម្ពុជាចំពោះមីយ៉ាន់ម៉ានៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស

    ភ្នំពេញ៖ អ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីសំណេះសំណាលជាមួយសមាគមសម្ពន្ធ័អ្នកសារព័ត៌មានសកលសន្តិភាព ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកសមាគមសារព័ត៌មានជាដៃគូសំខាន់មួយសម្រាប់ការអភិវឌ្ឍវិស័យសារព័ត៌មានកម្ពុជាឱ្យកាន់តែប្រសើរឡើង និងជំរុញឱ្យមានភាពរឹងមាំទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរក្សាបាននូវសណ្តាប់ធ្នាប់សង្គម និងការការពារនូវសុខសន្តិភាពនៅកម្ពុជា។ បើតាមលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន កិច្ចប្រជុំនាពេលនេះជាឱកាសដ៏ល្អមួយសម្រាប់ការស្វែងយល់ពីគ្នាទៅវិញទៅមក ហើយអង្គប្រជុំបានស្តាប់នូវប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមរដ្ឋមន្រ្តី សម្រាប់ជាការតម្រង់ទិសដល់ការប្រកបអាជីពជាអ្នកសារព័ត៌មាន ក៏ដូចជាក្នុងការផ្សព្វផ្សាយដល់សមាគមសារព័ត៌មាន ឱ្យបានអំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ព្រមទាំងផែនការអាទិភាពចម្បងៗដែលក្រសួងព័ត៌មានបាននិងកំពុងអនុវត្តសម្រាប់អាណត្តិទី៧នេះ ជាពិសេស គឺចក្ខុវិស័យរបស់ក្រសួងព័ត៌មានដើម្បីប្រែក្លាយខ្លួនឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល និងជាសំឡេងរបស់កម្ពុជាក្នុងការនាំនូវព័ត៌មានស្តីពីការពិតពីកម្ពុជាទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងលើពិភពលោក។ ខណៈពិភពលោកកំពុងមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយទំនើប រាប់បញ្ចូលទាំងការផ្សព្វផ្សាយលើប្រព័ន្ធអ៉ីនធើណិត និងលើបណ្តាញសង្គមគ្រប់ប្រភេទ បានរីកដុះដាលឡើងយ៉ាងគំហុក ដែលបានជះឥទ្ធិពលនិងផលវិបាកមកលើប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី (print press) វិទ្យុ និងទូរទស្សន៍ ជាក់ស្តែងការថមថយនូវចំនួនអ្នកអាន ទស្សនា និងអ្នកស្តាប់ ក៏បានប៉ះពាល់មួយផ្នែកដល់ចំណូលដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីបានមកពីការផ្សាយផ្សាយពាណិជ្ជកម្មផលិតផលឬសេវាកម្មនានា។ លោក ទេព អស្នារិទ្ធ បានពោលថា នេះជាការប្រែប្រួលស្ថានភាពក្នុងវិស័យសារព័ត៌មានក្នុងរបត់នៃការវិវត្តយុគ្គសម័យឌីជីថល…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីខិតខំលើកកម្ពស់គុណភាព សុខភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីខិតខំលើកកម្ពស់គុណភាព សុខភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការបង្ការ និងការការពារប្រជាពលរដ្ឋតាមរយៈការបង្កើនអាហារូបត្ថម្ភ ធានានូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែកើន អាចធានាបានជាគោលដៅសំខាន់។ បើសិនជាការពារមិនបាន ត្រូវព្យាបាល ត្រូវបង្កើនសុខាភិបាលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានរីកចម្រើនសុខភាពបានល្អ។ នេះជាគោលដៅធំដែលយើងបានធ្វើក្នុងរយៈពេល៤០ឆ្នាំ។ ការបញ្ជាក់របស់សម្តេចធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលថ្មី នៃស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ត្រូវប្តេជ្ញាចិត្តដើម្បីខិតខំលើកកម្ពស់ គឺគុណភាព សុខភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ នេះគឺជាអ្វីដែលជាការប្តេជ្ញាចិត្ត។ ការកសាង និងពង្រឹងនូវប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅថ្ងៃនេះ ក៏ជាផ្នែកមួយនៃការកសាង។ សម្តេចធិបតីបានបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ គឺដើម្បីសម្អាតទឹកកខ្វក់បង្ហូរចេញពីតំបន់ជម្រាលជើកឯក ដែលស្ថិតក្នុងកណ្តាលរាជធានីភ្នំពេញ ហើយត្រូវបង្ហូរចូលក្នុងបឹងជើងឯក ស្ថិតនៅប៉ែកខាងត្បូងរាជធានី មុននឹងបង្ហូរចូលទន្លេបាសាក់ ជាមួយនឹងលទ្ធភាពសម្អាតទឹកកខ្វក់ចំនួន ៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីប្រមាណ៣ហិកតា។ គោលបំណងសំខាន់ នៃគម្រោងនេះ គឺដើម្បីផ្តល់នូវការចម្រោះទឹកកខ្វក់ក្នុងរាជធានីភ្នំពេញឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការបំពុលទឹកក្នុងបឹងជើងឯក ជាពិសេសរួមចំណែកក្នុងការការពារ និងលើកកម្ពស់គុណភាពទឹក អនាម័យ និងបរិស្ថានរស់នៅជូនដល់ប្រជាជន ដែលជាចំណែកយ៉ាងសំខាន់សម្រាប់សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។ គម្រោងនេះ ត្រូវបានសិក្សា និងបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ…

  • ក្រុមសង្គមស៊ីវិលជាច្រើននៅកម្ពុជា ស្នើនាយករដ្ឋមន្ត្រីថៃពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ គាំទ្រចលនាប្រឆាំងនិងយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

    ក្រុមសង្គមស៊ីវិលជាច្រើននៅកម្ពុជា ស្នើនាយករដ្ឋមន្ត្រីថៃពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ គាំទ្រចលនាប្រឆាំងនិងយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

    ភ្នំពេញ៖ ក្រុមសង្គមស៊ីវិល សហព័ន្ធសហជីពយុវជនបញ្ញវន្ត សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីអភិវឌ្ឍន៍ សមាគមអ្នកដឹកជញ្ជូនកម្ពុជា សមាគមទេសចរណ៍ខេត្តបាត់ដំបង និងអង្គការសមាគមជាច្រើននៅកម្ពុជាបានធ្វើលិខិតដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ស្នើឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ គាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាលនិងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងលិខិតរបស់ក្រុមអង្គការសង្គមស៊ីវិលបានជម្រាបជូន ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃថា នៅពេលថ្មីៗនេះ បន្ទាប់ពីបានឃើញបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយបន្តចែកចាយជាច្រើន ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងទាំងនៅព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញសកម្មភាព គណបក្សកាវក្លៃ ដែលបានផ្ដល់ទីកន្លែង និងជួយបណ្តុះបណ្តាលក្រុមអ្នកនយោបាយឱ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយបានចាត់ទុកសកម្មភាពរបស់គណបក្សកាវក្លៃ ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។ ក្រុមអង្គការសង្គមស៊ីវិលយល់ឃើញថា ស្របតាមច្បាប់ស្ដីពីកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ ជាងនេះទៅទៀត ច្បាប់នៅក្នុងអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ផងដែរថា ប្រទេសមួយមិនអាចធ្វើនយោបាយរំលោភ ឬបំផ្លាញប្រទេសមួយដែលប្រជាពលរដ្ឋកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតយ៉ាងសុខដុមរមនា និងប្រកបដោយសុខសន្តិភាព និងប្រជាធិបតេយ្យនោះឡើយ ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយសិទ្ធិសេរីភាពយ៉ាងពេញលេញ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ចំពោះសកម្មភាពនយោបាយរបស់គណបក្សកាវក្លៃ ដែលបានធ្វើសកម្មភាពផ្ដល់ទីកន្លែង…

  • គណបក្សនយោបាយជាច្រើននៅកម្ពុជា ស្នើនាយករដ្ឋមន្ត្រីថៃពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃគាំទ្រចលនាប្រឆាំង និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

    គណបក្សនយោបាយជាច្រើននៅកម្ពុជា ស្នើនាយករដ្ឋមន្ត្រីថៃពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃគាំទ្រចលនាប្រឆាំង និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

    ភ្នំពេញ៖ គណបក្សនយោបាយជាច្រើននៅក្នុងប្រទេសកម្ពុជា បានធ្វើលិខិតដាក់ដោយឡែកពីគ្នាជូនឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងឯកឧត្តមឯកអគ្គរាជទូតព្រះរាជាណាចក្រថៃឡង់ដ៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ស្នើសុំឱ្យមានការត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំ ផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។ គណបក្សនយោបាយដែលដាក់លិខិតជូននាយករដ្ឋមន្ត្រីថៃ មានដូចជា គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សចលនាប្រជាធិបតេយ្យ គណបក្សខ្មែរអភិរក្ស គណបក្សរស្មីខេមរា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សខ្មែរក្រោក គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច …។ល។ នៅក្នុងលិខិតរបស់គណបក្សនយោបាយទាំងនោះបានជម្រាបជូន ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃថា នៅពេលថ្មីៗនេះ បន្ទាប់ពីបានឃើញបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយបន្តចែកចាយជាច្រើន ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងទាំងនៅព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញសកម្មភាព គណបក្សកាវក្លៃ ដែលបានផ្ដល់ទីកន្លែង និងជួយបណ្តុះបណ្តាលក្រុមអ្នកនយោបាយឱ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយគណបក្សមហាសាមគ្គីជាតិខ្មែរ បានចាត់ទុកសកម្មភាពរបស់គណបក្សកាវក្លៃ ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។ គណបក្សនយោបាយទាំងនោះយល់ឃើញថា ស្របតាមច្បាប់ស្ដីពីកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុង…

  • គ.ជ.ប ផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣

    គ.ជ.ប ផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឯកភាពលើសេចក្តីសម្រេចស្តីពីការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ និងឯកសារណែនាំពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងទិន្នន័យអ្នកបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ ឯកសារណែនាំពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងទិន្នន័យអ្នកបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងសេចក្តីណែនាំស្តីពីការងារបណ្តុះបណ្តាល និងអប់រំ អ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោ តជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ បន្ទាប់ពីបានពិនិត្យលើឯកសារ និងស្តាប់របាយការណ៍របស់អង្គភាពជំនាញរួចមក អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួលចំណុចមួយចំនួនលើឯកសារទាំងនោះ និងសម្រេចដូចខាងក្រោម៖១.ឯកភាពលើសេចក្តីសម្រេចស្តីពីការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣។ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ ឈ្មោះអ្នកបោះឆ្នោត មានចំនួន ៩.៨៧១.៤៩៥ នាក់ (ក្នុងនោះស្រ្តី ចំនួន ៥.២៤០.៩៧៩ នាក់) ស្មើនឹង ៨៩,៩២% នៃចំនួនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ និស្សិតកម្ពុជាសម័យសន្តិភាពចេញទៅសិក្សានៅបរទេស ដោយមោទកភាពខុសពីសម័យសង្រ្គាមគ្មានឱកាសរៀនសូត្រនោះឡើយ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ និស្សិតកម្ពុជាសម័យសន្តិភាពចេញទៅសិក្សានៅបរទេស ដោយមោទកភាពខុសពីសម័យសង្រ្គាមគ្មានឱកាសរៀនសូត្រនោះឡើយ

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលីក្រោយឧត្តមសិក្សា(Australia Awards Scholarship) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី។ ការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ នៅលើពិភពលោកនេះ មិនត្រឹមតែជាមោទកភាពសម្រាប់ខ្លួននិស្សិតនិងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទកភាពសម្រាប់សង្គមជាតិទំាងមូល។ សម្តេចរដ្ឋសភាធិបតី បានចាត់ទុកថានិស្សិតដែលទទួលបានអាហារូបករណ៍នាពេលនេះ ជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពក្នុងការកសាងមូលធនមនុស្សជាស្នូលដ៏សំខាន់។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានផ្តាំផ្ញើនិងលើកទឹកចិត្តក្មួយៗនិស្សិតទំាងអស់ខិតខំសិក្សារៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ មានវិន័យល្អក្នុងការរស់នៅនិងសិក្សា។ បន្ថែមពីនេះត្រូវចេះគោរពស្រឡាញ់គ្នា ចេះយកអាសារជួយទុក្ខធុរៈគ្នា ចេះលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមក ដូចពាក្យចាស់ថា “នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយតែមួយ”។ ជាងនេះទៀត សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាក្មួយៗនិស្សិតទំាងអស់ ជាតំណាងឱ្យជាតិខ្មែរទំាងមូលដើរតួនាទីជាអ្នកការទូតចូលរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន បង្កើនមិត្តភាពជាមួយប្រទេសដទៃ ក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមយើងជាតំណាងឱ្យខ្មែរ ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ ជាពិសេសភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនបណ្តាប្រទេសនានា មិនថាតែប្រជាជនអូស្រ្តាលីនោះទេ គឺធ្វើយ៉ាងណាដើម្បីឱ្យគេស្គាល់កម្ពុជាកាន់តែច្បាស់ យល់ដឹងពីសភាពការណ៍ពិតនៅក្នុងប្រទេស ដែលកំពុងមានសុខសន្តិភាព ស្ថិរភាពសង្គម ហើយកម្ពុជាបានកំពុងបើកប្រទេសស្វាគមន៍អ្នកទេសចរ និងអ្នកវិនិយោគមកពីគ្រប់ទិសទីនៃពិភពលោក។…