Category: Politico 360

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ យុវជនជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់កម្ពុជានាថ្ងៃអនាគត ក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល

    ឯកឧត្តម ហ៊ុន ម៉ានី ៖ យុវជនជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់កម្ពុជានាថ្ងៃអនាគត ក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថា “យុវជនជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់កម្ពុជានាថ្ងៃអនាគតក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយសារពួកគេជាកម្លាំងពលកម្មសកម្មដ៏មានសក្តានុពល និងជាក្រុមមនុស្សដែលងាយក្នុងការសម្របខ្លួនទៅនឹងបរិបទថ្មីៗ និងជាអ្នកដែលនិយមក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា”។ ការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពី «យុវជន ៤.០» ដែលរៀបចំដោយមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ដើម្បីធានាបាននូវកម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់ ការស្វែងយល់ពីទំនាក់ទំនងរវាងយុវជន និងការអប់រំឌីជីថល, ការបណ្តុះបណ្តាល និងការចាប់យកជំនាញឌីជីថល ក៏ដូចជាអាជីពឌីជីថល ពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ ព្រោះថាការកសាងមូលធនមនុស្សចាំបាច់ណាស់ត្រូវចាប់ផ្តើមពីការអប់រំដែលមានគុណភាព និងចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាជំនួយក្នុងការបណ្តុះបណ្តាល និងការសិក្សាពេញមួយជីវិត ដែលទាំងនេះជាកត្តាកំណត់នូវភាពជោគជ័យ នៃការចាប់យកនូវកាលានុវត្តភាពពីការរីកចម្រើននៃបច្ចេកវិទ្យា។ ឯកឧត្តមក៏បានវាយតម្លៃថា វេទិកាកម្ពុជា ៤.០ លើកទី១ នេះ បានបង្ហាញឲ្យឃើញពីតួនាទី និងសារៈសំខាន់ នៃការចូលរួមរបស់យុវជននៅក្នុងដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជា ដោយសារយុវជន…

  • អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ៖ ពាក្យថា «សន្តិភាព» បានក្លាយជាពាក្យពេញនិយមនៅលើសកលលោក

    អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ៖ ពាក្យថា «សន្តិភាព» បានក្លាយជាពាក្យពេញនិយមនៅលើសកលលោក

    ភ្នំពេញ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ពាក្យថា «សន្តិភាព» បានក្លាយជាពាក្យពេញនិយមនៅលើសកលលោក ព្រោះបើគ្មានសន្តិភាព កុំនិយាយឡើយពីការអភិវឌ្ឍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ បច្ចុប្បន្នប្រទេសមួយចំនួនកំពុងជួបប្រទះសង្រ្គាមនៅឡើយ ហើយផលលំបាកជាច្រើនបានកើតចេញពីសង្រ្គាមនេះ។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសតែងតាំងមុខតំណែង ឧត្តមសេនីយ៍ឯក ហួត ឈាង ជាមេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបន្តថា សម្រាប់កម្ពុជាដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមរាប់ទសវត្សរ៍ បានបញ្ចប់សង្គ្រាម និងអភិវឌ្ឍប្រទេសពីបាទដៃទទេ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន និងបានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យកម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស។ ដោយសារសន្តិភាពបានមកដោយការលំបាក សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវពាក្យ «អរគុណសន្តិភាព» ដើម្បីរំលេចពីសារៈសំខាន់សម្រាប់មនុស្សជាតិគ្រប់រូប។ ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារសន្តិភាព ការពារសមិទ្ធផលដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមបំផុតជាប្រវត្តិសាស្ត្រ បន្សល់ទុកពីសម្ដេចតេជោ ហ៊ុន សែន…

  • រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកអគ្គរដ្ឋទូតអូស្រ្តាលី សាទរចំពោះការរីកចម្រើន និងភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-អូស្ត្រាលី

    រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកអគ្គរដ្ឋទូតអូស្រ្តាលី សាទរចំពោះការរីកចម្រើន និងភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-អូស្ត្រាលី

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា បានសាទរចំពោះការរីកចម្រើន និងភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី ខណៈដែលប្រទេសទាំងពីរបានបន្ត និងរក្សាទំនាក់ទំនងលើវិស័យចម្បងៗ នានា នៅគ្រប់កម្រិត។ ការសាទរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាមួយឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ នៅក្នុងជំនួប រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកអគ្គរដ្ឋទូតអូស្រ្តាលី បានសាទរចំពោះការរីកចម្រើន និងភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី ខណៈដែលប្រទេសទាំងពីរបានបន្ត និងរក្សាទំនាក់ទំនងលើវិស័យចម្បងៗ នានា នៅគ្រប់កម្រិត។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះបេសកកម្មរបស់ក្រសួងជាពិសេសលើការងារកំណែទម្រង់មុខងារសាធារណៈ។ ក្នុងជំនួបនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីសាវតារនៃកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ដែលត្រូវបានចាប់ផ្តើមអនុវត្តជាផ្លូវការតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ តាមរយៈការបង្កើតឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ។ បន្ទាប់មក កំណែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានបញ្ចូលជាស្នូលក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ក្នុងឆ្នាំ២០០៤ ហើយបានបន្តក្លាយជាស្នូល និងគោលដៅយុទ្ធសាស្ត្រអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាយប់ថ្ងៃទី២០ កញ្ញា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាយប់ថ្ងៃទី២០ កញ្ញា

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០យប់ នឹងមានរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។រដ្ឋបាលរាជធានីភ្នំពេញបានបន្តថា ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ទទួលបានជោគជ័យ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ ចាប់ពីម៉ោង ១៨:០០ យប់ រហូតដល់ចប់ពិធី នៅតាមទីតាំងមួយចំនួនដូចខាងក្រោម៖១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ២-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ៣-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងចូល រួមទស្សនាការផ្សាយបន្តផ្ទាល់នេះឱ្យបានច្រើនកុះករ និងអធិកអធម។ សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣។ គួរបញ្ជាក់ថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និង ប្រជាជនកម្ពុជាទាំងមូល…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃនាថ្ងៃទី ៦ ខែវិច្ឆិកាខាងមុខ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃនាថ្ងៃទី ៦ ខែវិច្ឆិកាខាងមុខ

    ភ្នំពេញ៖ប្រសិនជាពុំមានការប្រែប្រួលទេ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់​សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការថ្មីនៃ​ក្រសួងមហាផ្ទៃនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ អគារទីស្តីការ​ថ្មីនេះសាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តម្លៃប្រមាណ ៦០លានដុល្លារអាមេរិក។ អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃមួយនេះបានផ្តើមចេញពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការឯកភាពគាំទ្រពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជាបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ ៥.៧ហិកតា។ សំណង់អគារមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានប្រាំបួនជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត (អាច​ចតរថយន្តក្នុងអគារបានសរុប ចំនួន៣៣០គ្រឿង)។ សម្រាប់ក្រឡាផ្ទៃសាងសង់សរុបនៃអគារ មានទំហំ ១០៥.៥៤៥ ម៉ែត្រការ៉េ គិតពីនីវ៉ូ​មហាវិថីព្រះនរោត្តម, អគារមានកំពស់ ៤៣.៥ ម៉ែត្រគិតត្រឹមក្រោមដំបូលអគារ, មានកម្ពស់ ៦៣ ម៉ែត្រគិតត្រឹមដំបូលក្បឿង, មានកម្ពស់ ៩២ ម៉ែត្រគិតត្រឹមចុងបុស្បបុកតូច និង ១១៨ ម៉ែត្រ…

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកគី ដើម្បីជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកគី ដើម្បីជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាណាចក្រកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសតួកគី ក៏ដូចជាមួយប្រទេសជាមិត្តដទៃទៀត ដើម្បីសម្រេចបាននូវផែនការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា ចូលជូបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះនៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) ដែលទទួលបាននូវសេចក្តីទុកចិត្តពីរដ្ឋាភិបាលតួកគីតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ រដ្ឋសភាកម្ពុជាពេញចិត្តចំពោះទំនាក់ទំនង និងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ហើយមានសុទិដ្ឋនិយមថាក្នុងអាណត្តិការទូតរបស់លោកជំទាវ កម្ពុជា-តួកគី នឹងបន្តពង្រឹងពង្រីក ទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ព្រមទាំងលើកកម្ពស់បន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេស និងផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា នាពេលនេះ មានសារៈសំខាន់ណាស់ពីព្រោះចំពេលដែលប្រទេសកម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្រាប់កម្ពុជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ពិតជាមានសារៈសំខាន់

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្រាប់កម្ពុជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ពិតជាមានសារៈសំខាន់

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្រាប់កម្ពុជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ពិតជាមានសារៈសំខាន់ និងជាការចូលរួមចំណែករបស់កម្ពុជាក្នុងការងារជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយហេតុថា ការចាប់ផ្តើមចរចា និងចូលជាធរមានរបស់ អាសិប បានកើតឡើងក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ពោលគឺ ក្នុងឆ្នាំ២០១២ និង២០២២។ ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ ក្រោមប្រធានបទ «ការធ្វើសមាហរណកម្មក្នុងទីផ្សារបើកទូលាយរបស់កិច្ចព្រមព្រៀងអាសិប និងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់ក្របខ័ណ្ឌតំបន់ អាសិបនៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោក ដែលមានលក្ខណៈទំនើបរស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។ ជាមួយនឹងភាពមិនប្រាកដប្រជាសកលកាន់តែខ្លាំងក្លាឡើងនាពេលបច្ចុប្បន្ន តួនាទីរបស់អាសិបរឹតតែមានសារៈសំខាន់ ក្នុងការពង្រឹងទំនុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និងការជំរុញសមាហរណកម្ម សេដ្ឋកិច្ចតំបន់ និងពិភពលោក…

  • ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នឹងមកទស្សនកិច្ចនៅកម្ពុជានាចុងខែកញ្ញាខាងមុខនេះ

    ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នឹងមកទស្សនកិច្ចនៅកម្ពុជានាចុងខែកញ្ញាខាងមុខនេះ

    ភ្នំពេញ៖ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការឱ្យដឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ តបតាមការញ្ជើញរបស់ ឯកឧត្តម សារ៉ាន់ ចារើនសុវណ្ណ លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការបរទេសថៃ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារ នៅទីក្រុងបាងកក ពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងឱកាសទស្សនកិច្ចការងារនេះ លោកជំទាវបណ្ឌិតរដ្ឋលេខាធិការ និងឯកឧត្តមលេខាធិការអចិន្ត្រៃយ៍ បានពិភាក្សាយ៉ាងផុសផុលអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ លើគ្រប់វិស័យ ដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ការងារ ការដោះមីន និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានផ្តោតការពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅចុងខែកញ្ញា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់ ដែលយើងអាចបង្ហាញឧទាហរណ៍ដល់ពិភពលោកពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោភាគីនិយម ឬ គំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ។ ក្នុងទិសដៅខាងមុខ អាស៊ាន និងចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្តបើកច្រកទីផ្សារ, ការពង្រឹងការតភ្ជាប់, ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់, ការពង្រឹងកិច្ច សម្រួលពាណិជ្ជកម្ម និង រួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមក។ បន្ថែមពីនេះ យើងក៏ត្រូវ ពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាពនៃលក្ខខណ្ឌទីផ្សារ និងតម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផលប្រយោជន៍បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុភាគី។ ការបញ្ជាក់នេះ ក្នុងពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុមនិងវាសនាតមួយ» នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា “ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមជាលើកទី១ នៅក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន នាថ្ងៃនេះ។…

  • សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស​លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ

    សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស​លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ

    ភ្នំពេញ៖​សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើដល់មន្រ្តីជាន់ខ្ពស់នៃ​តំបន់ស្វយ័ត​ជនជាតិ ជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពង្រឹង និងពង្រីកបន្ថែម លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្ដល់ការគាំទ្រដល់ផលិតផលកសិកម្មកម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការពង្រីកការ បណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់រវាងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និង ប្រទេស កម្ពុជា។ ការស្នើនេះបានលើកឡើង​នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំង​ក្វាងស៊ី​ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣​ នៅទីក្រុងណានីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួបឯកឧត្តមលេខាធិការបក្ស បានសម្តែងនូវអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈ​ប្រតិភូចូលជួបសម្តែងការគួរសម និងបានអបអរសាទរចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពិតជា​មាន​មោទនភាព និងកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចធិបតី…