Category: Politico 360

  • កម្ពុជា-អាស៊ែបៃហ្សង់ សន្យាបន្តសហការគ្នាលើការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍

    កម្ពុជា-អាស៊ែបៃហ្សង់ សន្យាបន្តសហការគ្នាលើការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា ដែលត្រូវបានរដ្ឋាភិបាលអាស៊ែបៃហ្សង់ ផ្តល់សេចក្តីទុកចិត្ត តែងតំាងជាឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការពេញលេញជាមួយឯកឧត្តម ដើម្បីជួយឱ្យបេសកកម្មរបស់ឯកឧត្តមទទួលបានជោគជ័យ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី សង្ឃឹមថា ក្រោមអាណត្តិការទូតរបស់ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សង់ នឹងបន្តរីកលូតលាស់បន្ថែមទៀត។ សម្តេចរដ្ឋសភាធិបតី បានស្នើរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា អាស៊ែបៃហ្សង់ បន្តជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ទំាងខាងនីតិប្បញ្ញត្តិ…

  • ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្តេជ្ញាពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជនឱ្យកាន់តែល្អប្រសើរជាមួយកម្ពុជា

    ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្តេជ្ញាពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជនឱ្យកាន់តែល្អប្រសើរជាមួយកម្ពុជា

    ភ្នំពេញ៖ ឯកឧត្ដម ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានប្តេជ្ញាថានឹងខិតខំថែរក្សានូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ ដែលមានតាំងពីយូរលង់ណាស់មកហើយ និងជាប្រតិ្តសាស្ត្ររវាងប្រទេសកម្ពុជានិងសាធារណរដ្ឋអាស៊ែបៃហ្សង់ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងពង្រីកលើវិស័យពាណិជ្ជកម្ម នយោបាយរវាងប្រទេសទាំពីរឱ្យកាន់តែមានកម្រិតខ្ពស់ថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបជូនសារតាំង និងសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា ដែលត្រូវបានឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយឯកឧត្ដម ស៊ី ជីនពីង និងប្រធានសភាប្រជាជនចិន

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយឯកឧត្ដម ស៊ី ជីនពីង និងប្រធានសភាប្រជាជនចិន

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ បន្ទាប់ពីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ស៊ី ជីនពីង រួចមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជួបជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាប្រជាជនចិន។ កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិដែលផ្តល់ផលប្រយោជន៍រួម។ គួររម្លឹកឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការ អញ្ជើញរបស់ ឯកឧត្តម…

  • ជប៉ុននៅតែបន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ពិសេសលើជំនាញបច្ចេកទេសវិជ្ជាជីវៈ

    ជប៉ុននៅតែបន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ពិសេសលើជំនាញបច្ចេកទេសវិជ្ជាជីវៈ

    ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ស្របទៅតាមទស្សនវិស័យគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលជាចំណុចគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការគាំទ្រនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ូអិណូ អាត់ត្សឹស៉ី (UENO Atsushi ) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពិសេសជប៉ុនគឺជាប្រទេសទី១ ដែលបានផ្តល់អាហារូបករណ៍ដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ ដែលរហូតមកដល់ពេលនេះ អតីតសិស្ស និស្សិតអាហារូបករណ៍ជប៉ុនមួយចំនួនបាននិងកំពុងបម្រើការនៅក្នុងគណៈរដ្ឋមន្ត្រីថ្មី និងកំពុងកាន់តួនាទីសំខាន់នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ដែលបានដំឡើងដល់កម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនក៏បានសន្យាបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ជាក់ស្តែងតាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជាឱ្យទៅសិក្សានៅប្រទេសជប៉ុន ការបណ្ដុះបណ្ដាលជំនាញនៅក្នុងប្រទេស ដែលបាននិងកំពុងក្លាយជាស្ពានចម្លងដ៏សំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ។ ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដើម្បីពង្រឹងចំណេះ ជំនាញដល់សិស្សនិស្សិតខ្មែរ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាសម័យថ្មី។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុននៅកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់សិស្ស និស្សិតកម្ពុជាដែលកំពុងសិក្សាបច្ចេកទេស និងធ្វើការនៅក្រុមហ៊ុនជប៉ុន ដើម្បីពង្រឹងសមត្ថភាព…

  • អ្នកនាំពាក្យក្រសួងការបរទេស៖ ការអះអាងរបស់ HRW ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ គឺជាការអះអាងគ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ

    អ្នកនាំពាក្យក្រសួងការបរទេស៖ ការអះអាងរបស់ HRW ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ គឺជាការអះអាងគ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការអះអាងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ គឺជាការអះអាងគ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ។ ការសង្កត់ធ្ងន់របស់អង្គការ HRW លើសិទ្ធិពលរដ្ឋ និងនយោបាយ ដោយបំពានដល់សិទ្ធិជាមូលដ្ឋានផ្សេងទៀត រួមទាំងសិទ្ធិរស់រានមានជីវិត សុខុមាលភាព អាហារូបត្ថម្ភ ការអប់រំ និងការអភិវឌ្ឍ គឺជាការប្រព្រឹត្តដែលផ្ទុយពីស្តង់ដាររបស់អង្គការសហប្រជាជាតិ (អ.ស.ប)។ នៅចំពោះមុខនៃការអត្ថាធិប្បាយមិនត្រឹមត្រូវ លម្អៀង និងបង្កឱ្យមានការភាន់ច្រលំ ដែលបានផ្សព្វផ្សាយថ្មីៗនេះដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានភាពចាំបាច់ក្នុងការ បង្ហាញអំពីព័ត៌មានពិតមួយចំនួន ដូចតទៅ៖១.ការអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ គឺជាការអះអាងគ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ។ ការសង្កត់ធ្ងន់របស់អង្គការ HRW លើសិទ្ធិពលរដ្ឋ និងនយោបាយ ដោយបំពានដល់សិទ្ធិជាមូលដ្ឋានផ្សេងទៀត រួមទាំងសិទ្ធិរស់រានមានជីវិត សុខុមាលភាព អាហារូបត្ថម្ភ ការអប់រំ និងការអភិវឌ្ឍ គឺជាការប្រព្រឹត្តដែលផ្ទុយពីស្តង់ដារបស់អង្គការសហប្រជាជាតិ (អ.ស.ប)។ គោលការណ៍របស់ អសប ដែលត្រូវអនុវត្តចំពោះសិទ្ធិមនុស្សទាំងអស់ ដោយស្មើៗគ្នា…

  • សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត

    សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយធ្លាប់អនុវត្តផ្ទាល់លើមុខតំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ ខ្ញុំអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត។ កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ។ សម្តេចតេជោបានសរសេរនៅលើបណ្តាញតេឡេក្រាមនៅយប់ថ្ងៃទី១៤ ខែកញ្ញានេះថា “ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។ ខ្ញំកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ ខ្ញុំអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត។ មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះខ្ញុំគិតថាត្រូវប្រើពេលប្រមាណ៣ខែទើប នាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង។ ផ្ទុយពីការគិតរបស់ខ្ញុំនាយករដ្ឋមន្ត្រីរូបនេះចេញដំណើរ ដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះនិងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ។ កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ”៕

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ នៅកម្ពុជាមិនមានវិបត្តិសិទ្ធិមនុស្សនិងមិនមានវិបត្តិសិទ្ធិពលរដ្ឋ ដូចការលើកឡើងរបស់អង្គការសិទ្ធិមនុស្ស អន្តរជាតិមួយចំនួននោះទេ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ នៅកម្ពុជាមិនមានវិបត្តិសិទ្ធិមនុស្សនិងមិនមានវិបត្តិសិទ្ធិពលរដ្ឋ ដូចការលើកឡើងរបស់អង្គការសិទ្ធិមនុស្ស អន្តរជាតិមួយចំនួននោះទេ

    ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាមិនមានវិបត្តិសិទ្ធិមនុស្ស និងមិនមានវិបត្តិសិទ្ធិពលរដ្ឋ ដូចជាការលើកឡើងរបស់ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួនដែលបានស្នើទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការ សហប្រជាជាតិ​អនុម័តដំណោះស្រាយសំខាន់ៗ ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយវិបត្តិសិទ្ធិមនុស្សនោះទេ។ ឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែង​ប្រាប់ AMS នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣​នេះថា នៅក្នុងប្រទេសកម្ពុជាអត់មានវិបត្តិសិទ្ធិមនុស្ស អត់មានវិបត្តិសិទ្ធិពលរដ្ឋទេ។ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពពេញទីដែលធានាដោយរដ្ឋធម្មនុញ្ញមាត្រា ទី៤១ , មាត្រា៤១ចែងច្បាស់ថា ប្រជាពលរដ្ឋខ្មែរមាន​សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ មានសិទ្ធិសេរីភាពសារព័ត៌មាន មានសិទ្ធិសេរីភាពនៅក្នុងការបោះពុម្ពផ្សាយ និងសិទ្ធិសេរីភាពក្នុង ការជួបជុំ។ ប៉ុន្តែមាត្រាដដែលបានបញ្ជាក់ច្បាស់ថា ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភដែលធ្វើឱ្យ​ប៉ះពាល់កិត្តិយស​របស់អ្នកដទៃ ប៉ះពាល់ទៅដល់ទំនៀមទម្លាប់ល្អប្រពៃណីវប្បធម៌ជាតិ ហើយនឹងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់​សាធារណៈ​។ នេះគឺជាខ្លឹមសាររដ្ឋធម្មនុញ្ញមាត្រា ៤១ ។ ដូច្នេះបើសិនជាគ្រប់គ្នាអនុវត្តឱ្យបានការបញ្ចេញមតិ និងការប្រើប្រាស់សិទ្ធិដោយគោរពច្បាប់ គោរពអ្នកដទៃ មិនធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។ គឺអត់មានអ្នកណាធ្វើទុក្ខបុកម្នេញអីទាំងអស់។ អ្នកនាំពាក្យដដែលបានបញ្ជាក់ថា “សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជាយើងរឿងធំមិនមែនខ្វះសិទ្ធិទេ ។រឿងធំ គឺមានសិទ្ធិពេញដៃ។ ប៉ុន្តែ​យើង​ប្រើប្រាស់សិទ្ធិខុស។យើងចេះតែប្រើប្រាស់សិទ្ធិរបស់ខ្លួនបំពានទៅលើអ្នកដទៃ។បំពានច្បាប់ ។ ត្រង់នឹងដែលជាចំណោទបញ្ហា។ ដូច្នេះ​ភាគីពាក់ព័ន្ធទាំងអស់រួមទាំងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិនឹងផងជួយបង្រៀនប្រជាពលរដ្ឋ ឬក៏ដូចជាសកម្មនយោបាយ​ទាំងឡាយ​ឱ្យយល់ច្បាស់ការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនតាមមាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ។គឺប្រទេសជាតិយើងមានសុខសន្តិភាព មានសិទ្ធិសេរីភាព យ៉ាងពេញបរិបូរណ៍ដោយអត់មានអ្នកណារំខានទេ”៕ដោយ៖ពលជ័យ

  • ប្រធានសមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគ និង SMEs ជប៉ុនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា

    ប្រធានសមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគ និង SMEs ជប៉ុនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា

    ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត។ ការសន្យានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក តាកាហាស៉ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនាំមកសន្តិភាពនៅកម្ពុជា ហើយរាជរដ្ឋាភិបាលប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិតដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មួយវិញទៀត រំហូរពាណិជ្ជករជប៉ុនបានចូលមកវិនិយោគកាន់តែច្រើនលើគ្រប់វិស័យ ហើយក៏បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ដែលនេះជាការបង្ហាញពីសក្តានុពល និងភាពទាក់ទាញរបស់កម្ពុជា។ ឯកឧត្តមយល់ឃើញថា វត្តមានរបស់អ្នកវិនិយោគជប៉ុនយ៉ាងច្រើនបែបនេះ ជាការជំរុញទាក់ទាញអ្នកវិនិយោគប្រទេសដទៃមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ខាងភាគីជប៉ុនសហការលើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាការងារ និងឱកាសការងារ ដែលស្របទៅនឹងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ពិសេសគឺការផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់មកពីក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈការបន្តគាំទ្រស្ថាប័ន TVET ដែលកំពុងសហការស្រាប់ជាមួយភាគីជប៉ុន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ភាគីជប៉ុនសូមជួយទាក់ទាញសហគ្រាសធុនតូច និងមធ្យម…

  • រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

    រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

    ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។ របៀបវារៈសម័យប្រជុំរដ្ឋសភាមានចំនួនពីរគឺ ការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងការពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច តាក់តែងឡើងក្នុងគោលបំណងប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» មកជា «ក្រសួងអធិការកិច្ច» ឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នាដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ចនិងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជិថល ជាដើម។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច មាន១០មាត្រា។ បន្ទាប់ពីបានពិភាក្សា អនុម័តមួយមាត្រាម្តងៗ អង្គប្រជុំរដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់នេះ ទំាងមូលជាឯកច្ឆន្ទ។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរាជរដ្ឋាភិបាលបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយ ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រងនិងសមត្ថកិច្ចពេញលេញ…

  • ដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនគឺជាជម្រើសសមស្របតាមភូមិសាស្ត្រនិងផលប្រយោជន៍ជាតិ!

    ដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនគឺជាជម្រើសសមស្របតាមភូមិសាស្ត្រនិងផលប្រយោជន៍ជាតិ!

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន គឺជាជម្រើសសមស្របតាមភូមិសាស្ត្រនិងផលប្រយោជន៍ជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងនូវចំណុចចំនួន៥ នៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដូចខាងក្រោម៖ទី១៖ព្រះរាជាណាចក្រកម្ពុជាប្រកាន់យកគោលនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។ កម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក។ នេះគឺជាខ្លឹមសារមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញដែលបញ្ជាក់ច្បាស់អំពីបន្ទាត់នយោបាយការបរទេសឥតប្រែប្រួលរបស់កម្ពុជា។ គឺជានយោបាយការបរទេសបែបចម្រុះពណ៌ដ៏សមស្របបំផុតសម្រាប់ស្ថានភាពជាក់ស្តែងរបស់កម្ពុជាក៏ដូចជាសមស្របទៅនឹងបរិបទពិភពលោក។ ទី២៖ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសចិនពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣ គឺជាជម្រើសសមស្របបំផុតបើគិតអំពីភូមិសាស្ត្រ និងផលប្រយោជន៍សេដ្ឋកិច្ច ពីព្រោះចិនគឺជាប្រទេសជិតខាងក្នុងតំបន់ ជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោក និងជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា។ ទី៣៖ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិនសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ និងស្អិតល្មួតរវាងប្រទេស និងប្រជាជនទាំងពីរ។ ស្នូលនៃទំនាក់ទំនងដ៏ល្អនេះគឺឈរលើស្មារតីមិត្តភាពស្មើមុខមាត់គ្នា ផ្តល់តម្លៃឲ្យគ្នា គោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។ ទី៤៖ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនមិនមែនមានន័យថា កម្ពុជាបោះបង់ប្រទេសដទៃនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជារីករាយស្វាគមន៍ និងរាប់អានមិត្តបរទេសគ្រប់ទិសទីដោយមិនប្រកាន់ថា ប្រទេសតូចឬធំ មានឬក្រឡើយ។ ពោលគឺកម្ពុជាផ្តល់តម្លៃជាមិត្តភាពស្មើៗគ្នាជាមួយបណ្តាបរទេសទាំងអស់ក្នុងពិភពលោក និងក៏ប្រាថ្នាចង់បានមកវិញនូវការផ្តល់តម្លៃបែបនេះដូចគ្នាដែរពីសំណាក់មិត្តបរទេសក្នុងនាមជារដ្ឋអធិបតេយ្យមួយ។ ទី៥៖បច្ចុប្បន្នប្រទេសនានាក្នុងពិភពលោកសុទ្ធតែមានទំនាក់ទំនងជាមួយចិន និងប្រាថ្នាចង់ឲ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរឡើងដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ ដូច្នេះ…