-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ដំណើរទស្សនកិច្ចរបស់ម្តេចធិបតី ហ៊ុន ម៉ាណែត នៅចិន គឺជាការរឹតចំណងមិត្តិភាពទ្វេភាគី មិត្តភាពដែកថែបរវាងកម្ពុជា-ចិន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍នយោបាយបានថ្លែងថា ការអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ ពីសំណាក់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន គឺមិនត្រឹមតែលើកម្ពស់មុខមាត់រាជរដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិទេ ប៉ុន្តែអាចនិយាយបានថា គឺជាការរឹតចំណងមិត្តិភាពទ្វេភាគី មិត្តភាពដែកថែបរវាងកម្ពុជា ហើយនឹងអាចមានកិច្ចពិភាក្សា ឬកិច្ចព្រមព្រៀងផ្សេងៗទៀតដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជា ដែលមហាមិត្តចិនតែងតែផ្តល់ជាកាដូសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីនេះ។ ប្រធានក្រុមប្រឹក្សាវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍អន្តរជាតិថ្មីមួយទៀត បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី អាណត្តិទី៧នេះ មានន័យថា ដំណើរទស្សនកិច្ចទៅប្រទេសចិនតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន គឺជាជំហានទី២ បន្ទាប់ពីសម្តេចធិបតី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើបណ្តាញសង្គមតេឡេក្រាមថា ៖ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោមប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រកបអាជីវកម្ម, មុខរបរ និងការងារតូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្រោយពីបានពិភាក្សាជាមួយឯឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំបានចេញសេចក្តីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដូចមានចែងនៅក្នុងសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ខាងក្រោមនេះ។ ទន្ទឹមនេះដែរ សម្តេចធិបតី ក៏សូមឆ្លៀតយកឱកាសនេះបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាមួយនឹងសំណេរខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហោះភ្ជាប់ជាមួយសេចក្តីសម្រេចស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ផងដែរ។ សេចក្តីសម្រេចនេះចុះថ្ងៃទី១៣…
-
បារាំងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ លើវិស័យ TVET និងប.ស.ស. ដែលស្របនឹងអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋបារាំង និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិស័យរបបសន្តិសុខសង្គម (ប.ស.ស. ដែលផ្នែកទាំង២នេះ គឺស្របទៅនឹងអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យឯកឧត្តម ហ្សាក ប៉ឺលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី សង់ឌ្រីន ប៊ូស្សេ (Sandrine BOUCHER) នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងការងារ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ហេង សួរ ដែលទទួលបានតំណែងជារដ្ឋមន្ត្រីថ្មីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស គិតចាប់ពីពេលដែលឯកឧត្តមបានមកដល់ប្រទេសកម្ពុជាដំបូងតាំងពីឆ្នាំ១៩៩៥។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារ AFD នៅតែប្ដេជ្ញាបន្តគាំទ្រលើការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការជាមួយក្រសួង…
-
ឯកឧត្តម សុក ស៊ីផាន់ណា៖ សម្រាប់កម្ពុជាកិច្ចព្រមព្រៀង RCEP មានសក្តានុពលក្លាយទៅជាប្រភពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត

ភ្នំពេញ៖ ឯកឧត្តមសាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានធ្វើការអត្ថាធិប្បាយថា៖ «កិច្ចព្រមព្រៀងអសិប RCEP នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយបន្ទាប់ពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោក (World Trade Agreement: WTA)» និងមានវិសាលភាពពាណិជ្ជកម្មធំបំផុតក្នុងតំបន់អាស៊ាន។ សម្រាប់កម្ពុជាកិច្ចព្រមព្រៀងនេះ មានសក្តានុពលក្លាយទៅជាប្រភពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត»។ ការធ្វើអត្ថាធិប្បាយនេះ ក្នុងឱកាសធ្វើបាឋកថាក្រោមប្រធានបទស្ដីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រ សេដ្ឋកិច្ច» នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តមសាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បន្តថា កិច្ចព្រមព្រៀងនេះ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ប្រកបដោយ និងបរិយាប័ន្ននៅកម្ពុជា និងក្នុងតំបន់។ លើសពីនេះ «អសិប-RCEP» ក៏ជាកាតាលីករមួយផងដែរ ក្នុងការចូលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ច លើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជននៅកម្ពុជា និងក្នុងតំបន់។ ឯកឧត្តមសាស្ដ្រាចារ្យបណ្ឌិតសភាចារ្យមានចំណាប់អារម្មណ៍ថា “អសិប-RCEP» គឺជាប្រធានបទស៊ីជម្រៅខ្លាំង និងមានវិសាលភាពធំ ដែលទាមទារការស្រាវជ្រាវរយៈពេលវែង ដើម្បីអាចធ្វើការពន្យល់ឱ្យបានក្បោះក្បាយហើយ ងាយយល់។ ឯកឧត្តមបានសម្តែងនូវភាពរីករាយនឹងការសម្រាយពន្យល់ជូនអ្នកចូលរួម ជាពិសេសអ្នកសារព័ត៌មាននាព្រឹកនេះ ព្រោះអ្នកសារព័ត៌មានចាំបាច់ត្រូវមានចំណេះដឹងពីប្រធានបទនេះ ដើម្បីមានលទ្ធភាពរៀបរៀងខ្លឹមសារព័ត៌មានត្រឹមត្រូវហើយងាយយល់ជូនសាធារណជន…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកអគ្គរាជទូតជប៉ុន ប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញទំហំពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស និងទំនាក់ទំនងប្រជាជននិងប្រជាជន។ ការប្តេជ្ញាចិត្តនេះ ត្រូវបានលើកឡើងនៅក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣នេះ។ នៅក្នុងជំនួបសម្តែងការគួរសមនាពេលនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យដែលឯកអគ្គរាជទូតជប៉ុនមុនៗ ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូតបច្ចុប្បន្ន សម្រេចបានក្នុងការគាំទ្រ និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើគ្រប់វិស័យ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ ហើយឆ្នាំនេះ គឺជាខួបលើកទី៧០ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ សម្តេចតេជោ ហ៊ុន…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ នៅលើឆាកអន្តរជាតិ និងស្របពេលជាមួយនឹងគម្រោងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះដែរ។ ការបញ្ជាក់នេះ ក្នុងកម្មវិធីបាឋកថាស្ដីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ពាក់ព័ន្ធជាមួយនឹងទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច» ឧទ្ទេសនាមដោយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មានបានរៀបចំកម្មវិធីបាឋកថាស្ដីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ពាក់ព័ន្ធជាមួយនឹងទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច» ឧទ្ទេសនាមដោយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដើម្បីរួមចំណែកបង្កើនចំណេះដឹងបន្ថែមដល់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈនៅក្នុងវិស័យព័ត៌មានស្របនឹងកាលៈទេសៈដែលកម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ នៅលើឆាកអន្តរជាតិ និងស្របពេលជាមួយនឹងគម្រោងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសចិន នៅថ្ងៃទី១៤…
-
សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសអ៊ុយក្រែន ចូលជួបជូនសារតាំង និងសម្តែងការគួរសម

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Gaman Oleksandr ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសអ៊ុយក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម Gaman Oleksandr ដែលត្រូវបានឯកឧត្តមប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្ដម Gaman Oleksandr បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជួបជូនសារតាំង និងសម្តែងការគួរសមពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកប ដោយក្តីនឹករលឹកពីឯកឧត្តមប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន ថ្វាយព្រះករុណា…
-
ឯកអគ្គរាជទូតជប៉ុនកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំការបន្តវេនដោយរលូននៅកម្ពុជា និងការចូលរួមក្នុងបេសសកម្មសន្តិភាពនៅក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការរៀបចំការបន្តវេនដោយរលូននៅកម្ពុជា និងការចូលរួមក្នុងបេសសកម្មសន្តិភាពនៅក្នុងតំបន់ និងពិភពលោក តាមទស្សនៈ «មិនយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាម» និង«យកកិច្ចសន្ទនាជាមូលដ្ឋានគ្រឹះ នៃសន្តិភាព»។ ការកោតសរសើរនេះ នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា។ សម្តេចតេជោបានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អ៊ូអ៊ិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នៅក្នុងជំនួបនេះ សម្តេចតេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពនៅកម្ពុជា ក៏ដូចជាការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ហើយសមិទ្ធផលនេះបានក្លាយទៅជាផលប្រយោជន៍របស់ប្រជាជននិងប្រទេសកម្ពុជា។ សម្ដេចតេជោ បានកោតសរសើរចំពោះមិត្តភាព ដែលបានកើតមានគ្រប់ជំនាន់នៃនាយករដ្ឋមន្ត្រីជប៉ុន ជាពិសេសចាប់តាំងពីជំនាន់ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី តាកស៊ីតា ណូបូរូ (Takeshita Noboru) រហូតដល់ ឯកឧត្ដមអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) និងឯកឧត្តមនាយករដ្ឋមន្ត្រី…
-
ក្រសួងមហាផ្ទៃសម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ”

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ដែលមានលោក ឯម សុខសុវណ្ណ តំណាងស្ថាបនិក។ យោងតាមលិខិតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានជម្រាបជូនលោក ឯម សុខសុវណ្ណ តំណាងស្ថាបនិក “គណបក្សអាយ៉ងខ្មែរ” ថា ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ដែលសរសេរជាអក្សរកាត់ “អ.យ.ខ”។ ទន្ទឹមនេះដែរ តំណាងស្ថាបនិកគណបក្សក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្សនយោបាយនេះឡើយ។ សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោក ឯម សុខសុវណ្ណ តំណាងស្ថាបនិក បានដាក់ពាក្យសុំបង្កើតគណបក្ស “គណបក្សអាយ៉ងខ្មែរ” ទៅក្រសួងមហាផ្ទៃ៕ដោយ៖ពលជ័យ
-
អាជ្ញាធរជាតិអប្សរាឆ្លើយតបទៅនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរី

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវខ្លឹមសារស្តីពី “អង្គការលើកលែងទោសអន្តរជាតិ ស្នើគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យមើលការបណេ្តញចេញដោយបង្ខំនៅតំបន់អង្គរ។ ដើម្បីឱ្យសាធារណជនជ្រាបច្បាស់នូវព័ត៌មានពិតជាក់ស្ដែង ចៀសវាងការយល់ច្រឡំតាមការផ្សព្វផ្សាយដែលមានខាងលើ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនដូចខាងក្រោម៖១-ក្នុងពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានទទួលនូវសំណើសុំកិច្ចសម្ភាសន៍តាម Zoom ពីអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ស្តីពីការបម្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ធម្មជាតិរុនតាឯក។ ទទួលបានសំណើនេះ អាជ្ញាធរជាតិអប្សរា ក៏បានស្នើសូមឱ្យអង្គការលើកលែងទោសអន្តរជាតិ (Amnosty Intimational) ឬអ្នកតំណាងអញ្ជើញមកជួប ពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរានៅទីតាំងផ្ទាល់នៅតំបន់អង្គរ និងតំបន់ធម្មជាតិរុនតាឯកតែម្តង ប្រសើរជាងការទទួលបានព័ត៌មានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីស្ថានភាពជាក់ស្ដែង។ ជាការគួរឱ្យសោកស្ដាយដោយសំណើរបស់អាជ្ញាធរជាតិអប្សរា ពុំទទួលបានការយល់ព្រមពីអង្គការលើកលែងទោសអន្តរជាតិ(Amnesty International) នោះឡើយ។២-ប្រធានបទនៃការបម្លាស់ទីប្រជាពលរដ្ឋនេះត្រូវបានសិក្សា ពិភាក្សាក្នុងកិច្ចប្រជុំ ICC-Angkor នាខែធ្នូ ឆ្នាំ២០២២ និងខែមិថុនា ឆ្នាំ២០២៣ ព្រមទាំងផ្ញើរបាយការណ៍ទៅមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោកជារៀងរាល់ពេល។ អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូនថា សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហា សំណង់ខុសច្បាប់ និងបញ្ហាដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុវត្តដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលក្នុងនោះតម្រូវឱ្យអាជ្ញាធរជាតិអប្សរា ជាសេនាធិការ មានកាតព្វកិច្ចគ្រប់គ្រង និងទប់ស្កាត់ការចូលកាន់កាប់ដោយខុសច្បាប់…