-
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមចូលរួមអបអរសាទរសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញបេសកកម្មក្រៅប្រទេសជាលើកដំបូងរបស់សម្តេចមហាបវរធិបតី ចំពោះការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ សម្រេចបានជោគជ័យយ៉ាងធំធេងជាទីមោទនៈ សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានកត់សម្គាល់ឃើញថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ពីព្រោះសម្តេចជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ ប៉ុន្តែបានបង្ហាញនូវទេពកោសល្យការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ ជាពិសេសក្នុងកិច្ចសន្ទនាជាអន្តរជាតិកម្រិតខ្ពស់ជាមួយមេដឹកនាំក្នុងតំបន់ និងមហាអំណាចលើពិភពលោក ដូចដែលកម្ពុជាធ្លាប់បានធ្វើក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមសម្តែងនូវក្ដីគោរពអបអរសាទរ ចំពោះភាពអង់អាចរបស់សម្ដេចមហាបវរធិបតី និងគោរពកោតសរសើរ និងមានមោទនភាពជាទីបំផុតចំពោះសមត្ថភាពចំណេះដឹងផ្នែកភាសារបស់សម្ដេចធិបតី ជាពិសេសសម្តេចជាមេដឹកនាំបន្តវេន និងវ័យក្មេងរបស់កម្ពុជា ក៏បានបង្ហាញឱ្យឃើញពីសមត្ថភាពការទូតដ៏ចំណានក្នុងកិច្ចចរចាជាអន្តរជាតិកម្រិតខ្ពស់ ដើម្បីចូលរួមក្នុងកិច្ចការសន្តិភាពសម្រាប់តំបន់ និងពិភពលោក ក៏ដូចជាការទាញយកផលប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន៕ដោយ៖ពលជ័យ
-
មេដឹកនាំគណបក្សធម្មាធិបតេយ្យ៖ វត្តមានរបស់សម្តេចធិបតី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានធ្វើឱ្យនយោបាយការទូតរបស់កម្ពុជាមានភាពជោគជ័យ

ភ្នំពេញ៖ គណបក្សធម្មាធិបតេយ្យ បានលើកឡើងថា បើមើលទៅលើទិដ្ឋភាពការទូតឃើញថា វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី គឺបានធ្វើឱ្យនយោបាយការទូតរបស់ប្រទេសកម្ពុជាមានភាពជោគជ័យ និងធ្វើឱ្យទំនាក់ទំនងការទូតដោយមិនរើសអើងរបស់ប្រទេសកម្ពុជាជាមួយនឹងបណ្តាប្រទេសជាមិត្តទាំងអស់កាន់តែមានភាពរឹងមាំឡើង។ នេះបើយោងតាមលិខិតអបអរសាទររបស់លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។ គណបក្សធម្មាធិបតេយ្យ បានសម្តែងនូវសេចក្ដីគោរពប្រកបដោយសេចក្តីសោមនស្សរីករាយជាអនេក ចំពោះភាពអង់អាចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដោយទទួលបានភាពជោគជ័យដ៏ឧត្តុង្គឧត្តមសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ដោយមិនបានគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ គណបក្សធម្មាធិបតេយ្យ មើលឃើញថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិតជាតំណាងថ្មីមួយដ៏ស័ក្តិសមបំផុតនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបេសកកម្មអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបេសកកម្មនេះ មានអត្ថន័យជាប្រវត្តិសាស្ត្រដ៏សំខាន់បំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល…
-
គ.ជ.ប បង្ហាញផលបណ្ដោះអាសន្ន នៃការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ បានជាង៣លាន៦សែនសន្លឹក

ភ្នំពេញ៖ តារាងបូកសរុបលទ្ធផលបណ្ដោះអាសន្ន នៃការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ពីថ្ងៃទី១-៧ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន ៣,៦៣៥,៩៩៩ សន្លឹក។ នេះបើយោងតាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គួរបញ្ជាក់ឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិ ទូទាំងប្រទេស បានចាប់ផ្ដើមផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ការផ្ដល់លិខិតអញ្ជើញនៅតាមភូមិក្នុងឃុំ សង្កាត់ គឺមានរយៈពេល៣០ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ គ.ជ.ប បានបញ្ជាក់ថា គោលបំណងនៃការផ្ដល់លិខិតអញ្ជើញនេះ គឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដូចខាងក្រោម៖-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាម អ.ខ ដែលមានសុពលភាព ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ហើយដែលបានប្រើប្រាស់ អ.ខ ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក…
-
កិត្យានុភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និងឆាប់រហ័សលើឆាកតំបន់និងអន្តរជាតិ

ភ្នំពេញ៖ វត្តមាន និងសកម្មភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចន្លោះពីថ្ងៃទី ៤ ដល់ទី ៧ ខែកញ្ញា ឆ្នាំ២០២៣ គឺជាវិញ្ញាសាសាកល្បងដ៏ធំដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពដឹកនាំ និងចាត់ចែងរបស់នាយករដ្ឋមន្ត្រីវ័យក្មេង នៃកម្ពុជា ក្នុងវិស័យនយោបាយការទូតកម្រិតតំបន់ និងអន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលថ្មីទើបតែចាប់កំណើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។ សំណួរសំខាន់បំផុតនៅមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា នោះគឺ តើនាយករដ្ឋមន្ត្រីថ្មីវ័យក្មេងរបស់កម្ពុជា មានសមត្ថភាពអាចប្រឈមក្នុងព្រឹត្តិការណ៍ដ៏ធំកម្រិតតំបន់និងកម្រិតអន្តរជាតិនេះបានដែរឬទេ? ទីបំផុត វិញ្ញាសាដ៏ធំមួយនេះត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេនឆ្លងកាត់ដោយជោគជ័យហួសពីការរំពឹងទុក ។បេសកកម្មដ៏ធំនិងដំបូងបំផុតលើឆាកតំបន់ និងអន្តរជាតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកស្ទួយកិត្យានុភាពរបស់រាជរដ្ឋាភិបាលស្របច្បាប់ និងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរឱ្យល្បីរន្ទឺលើឆាកតំបន់និងអន្តរជាតិ។ ទី១-អំពីភាពស្របច្បាប់៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា កើតឡើងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានគណបក្សចំនួន ១៨ ចូលរួម។ មានពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតជាង ៨៤ភាគរយបានទៅបោះឆ្នោតកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ហើយក្នុងនោះជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រោយការប្រកាសលទ្ធផល សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីតាមសំណើរបស់ប្រធានគណបក្សឈ្នះឆ្នោតស្របតាមមាត្រា១១៩(ថ្មី)២…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានសមត្ថភាពក្នុងការដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាសមត្ថភាពពោរពេញទៅដោយសក្តានុពល ក្នុងការដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងទៅមុខជាលំដាប់។ ការបញ្ជាក់នេះក្នុងកម្មវិធីការចែករំលែកក្តីស្រឡាញ់ និងស្នាញញឹម ដែលរៀបចំដោយបណ្តុំអង្គការសង្គមស៊ីវិល ដោយមានការចូលរួមពីយុវជនសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ១២០នាក់ចូលរួម នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ក្នុងឱកាសនេះដែរប្រធានសមាគមយុវជនខ្មែរមហានគរ ក៏បាន អំពាវនាវដល់ក្រុមនិន្នាការប្រឆាំងគួរបញ្ឈប់វប្បធម៌លាបពណ៌ ប្រឌិតរឿងមិនពិត ញុះញង់ឱ្យសារធារណជនជាតិ និងអន្តរជាតិ វាយតម្លៃជាតិសាសន៍ឯងក្នុងតម្លៃមិនល្អ៕ដោយ៖ពលជ័យ
-
សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្តេជ្ញាចិត្តដើម្បីបន្តនូវការអនុវត្តគោលយោបាយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ជួយប្រជាពលរដ្ឋនៅគ្រប់វិស័យទាំងអស់

ភ្នំពេញ៖ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមបណ្តារោង ចក្រសហគ្រាស ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តដើម្បីបន្តនៅការអនុវត្តគោលយោបាយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ជួយប្រជាពលរដ្ឋនៅគ្រប់វិស័យទាំងអស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ចំពោះខ្លួនសម្តេចដែលជាអ្នកត្រូវបន្តវេនដឹកនាំរាជរដ្ឋាភិបាល អនុវត្តគោល នយោបាយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាចិត្តដើម្បីបន្តនៅការអនុវត្តគោលយោបាយយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋនៅគ្រប់វិស័យទាំងអស់។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏អំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ដែលបានផ្តល់ការគាំទ្រ និងភាពកក់ ក្តៅ និងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា នៅក្នុងការ បោះឆ្នោតកន្លងមកនេះ ដែលបានទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងផ្តល់ការជឿទុកចិត្តទៅលើគណបក្សប្រជាជនកម្ពុជា ។ នៅខេត្តកំពង់ស្ពឺ មាន ៩០,២៨% ដែលបានទៅបោះឆ្នោត គឺអាត្រាខ្ពស់ណាស់បើប្រៀបធៀបទូទាំងប្រទេស ហើយក្នុងនោះ ៨៤,៤៩% បានបោះឆ្នោតផ្តល់ការទុកចិត្តដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគោលនយោបាយបម្រើប្រជាពលរដ្ឋតទៅទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ការបោះឆ្នោតនេះបញ្ជាក់យ៉ាងច្បាស់អំពីការពេញចិត្ត និងការជឿជាក់របស់បងប្អូនចំពោះសម្តេចតេជោ ហ៊ុន សែន ចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបានទទួលការគាំទ្រ និងការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាប្រទេស ទាំងអស់នៅលើពិភពលោកមិនដូចអ្នកវិភាគលើកឡើងនោះទេ

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៣គឺមិនមែនសមទ្ធិផលសម្រាប់រូបសម្តេចទេ គឺជាសមទ្ធិសម្រាប់កម្ពុជាពីព្រោះសម្តេចអញ្ជើញទៅគឺក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងមានជាប្រមុខនឹងជាតំណាងជាន់ខ្ពស់របស់ប្រជាជនកម្ពុជា។ សមិទ្ធដែលបាននេះគឺសម្រាប់ប្រជាជនកម្ពុជាទាំងអស់និងសម្រាប់ប្រទេសជាតិតែប៉ុណ្ណោះ ហើយយើងបានទទួលការគាំទ្រនិងការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាប្រទេសទាំងអស់នៅលើពិភពលោកដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ទាំងមហាអំណាចអាមេរិក ជប៉ុន ចិន អូស្ត្រាលី គឺសម្តេចបានជួបទាំងអស់ ដោយកន្លែងខ្លះបានជួបទ្វេភាគី និងកន្លែងខ្លះអត់មានពេលបានជួបនិយាយគ្នា ។សម្តេចធិបតីបានបញ្ជាក់ថា “យើងទៅនេះ គឺមិនមែនដើម្បីសម្តែងសម្ញែងនោះទេ ប៉ុន្តែទៅធ្វើការងារសំខាន់ដើម្បីប្រទេសជាតិ ហើយការងារធំបីដែលខ្ញុំធ្វើនៅក្នុងពេលតែមួយ។ ហើយថ្នាក់ដឹកនាំផ្សេងទៀតដូចគ្នា ទី១. គឺការងារការទូត ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយជាពិសេសក្នុងនាមនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ ដំណើរទស្សនកិច្ចលើកទី១ របស់ខ្ញុំនេះ គឺចំពេលដែលមានកិច្ចប្រជុំសំខាន់របស់អាស៊ាន គឺប្រជុំកំពូលអាស៊ាន ដែលមានថ្នាក់ដឹកនាំអាស៊ានទាំងអស់ចូលរួម និងជួលជាមួយប្រទេសមហាអំណាចនីមួយៗ”។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា មានអ្នកធ្វើអត្ថាធិប្បាយខ្លះថា សម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ខុសច្បាប់ គឺអត់ទទួល តែកម្ពុជាមានគេទទួលស្គាល់ ហើយគេហៅពេញមាត់…
-
ជោគជ័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំហានដំបូងលើឆាកអន្តរជាតិនៅហ្សាការតាប្រទេសឥណ្ឌូណេស៊ី

ភ្នំពេញ៖ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធត្រូវបិទបញ្ចប់កាលពីយប់ថ្ងៃទី ៧ ខែកញ្ញាម្សិលម្ង៉ៃនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ក្នុងរយៈពេល៤ ថ្ងៃពេញ(ពី ៤ ដល់ ៧ កញ្ញា),សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ចូលរួមយ៉ាងស្វិតស្វាញក្នុងជំនួបកំពូល(ក្របខណ្ឌអាស៊ាន), ជំនួបកំពូលទ្វេភាគី(ដោយឡែកពីក្របខ័ណ្ឌអាស៊ាន),ព្រមទាំងកិច្ច ប្រជុំផ្សេងៗដទៃទៀតសរុបទាំងអស់ជាង៣០។ជារួមសម្តេចធិបតី ហ៊ុន ម៉ាណែត មានឱកាសចាប់ដៃ, ជួបជាផ្លូវការ ឬ ក្រៅផ្លូវការ, ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលព្រមទាំងមេដឹកនាំកំពូលៗ នៃបណ្តាស្ថាប័ន តំបន់ និងអន្តរជាតិផ្សេងៗសរុបទាំងអស់មិនតិចជាង ២០ នាក់នោះទេ ដែលមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោក, ពីអាស៊ីអាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, អាមេរិក, កាណាដា, អូស្ត្រាលី និងនូវែលសេឡង់…។ទាំងអស់នេះស្តែងឱ្យឃើញប្រកែកមិនបាននូវជោគជ័យផ្នែកការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសបេសកកម្មលើកទីមួយបង្អស់របស់សម្តេចលើឆាកអន្តរជាតិ ក្នុងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជាក្រោយពី សម្តេចទទួលបានតំណែងដ៏ខ្ពង់ខ្ពស់និងដ៏ថ្លៃថ្លាមួយនេះកាលពីថ្ងៃទី ២២ ខែសីហាកន្លងទៅ។ ឯកឧត្តមបន្តថា ជោគជ័យផ្នែកការទូតនេះក្លាយជាជោគជ័យនយោបាយ, ពិសេសចាប់ពីពេលដែលសម្តេចធិបតី…
-
រដ្ឋាភិបាល និងរដ្ឋសភាកូរ៉េនឹងបន្តកិច្ចសហការជាមួយនឹងកម្ពុជា ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់

ភ្នំពេញ៖ ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា រដ្ឋាភិបាល និងរដ្ឋសភានៃសាធារណរដ្ឋកូរ៉េនឹងបន្តកិច្ចសហការជាមួយនឹងសមភាគីកម្ពុជា ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងសង្ឃឹមថាកូរ៉េនិងកម្ពុជានឹងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអាស៊ាននិងតំបន់មេគង្គ សម្រាប់វិបុលភាព និងការអភិវឌ្ឍនាពេលអនាគត។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្ដម គីម ជីន ព្យូ និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានទទួលនូវលទ្ធផលប្រកបដោយផ្លែផ្កា តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំ រដ្ឋសភា ព្រឹទ្ធសភា និងសម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សម្ដេចធិបតី ក៏បានជម្រាបជូនឯកឧត្តម គីម ជីន ព្យូ ផងដែរអំពីជំនួបទ្វេភាគីដ៏ល្អប្រសើររវាង សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី យូក ស៊កយ៉ល នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣…
-
កូរ៉េនឹងបន្តជួយជ្រោមជ្រែងភាគីកម្ពុជា ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០

កូរ៉េនឹងបន្តជួយជ្រោមជ្រែងភាគីកម្ពុជា ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០។ នេះជាការបញ្ជាក់របស់ឯកឧត្តម គឹម ជីន ព្យូ (Kim Jin-Pyo) ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ នៅក្នុងជំនួបពិភាក្សាជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា។ ក្នុងជំនួប បានសំណេះសំណាលអំពីកិច្ចសហប្រតិបត្តិការ និងមិត្តភាព ដែលប្រទេសទាំងពីរបានកសាងកន្លងមក។ នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម គី ជីន ព្យូ ដែលជាមិត្តចាស់ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទីមួយ ក្នុងនាមជាប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ។ ក្នុងនាមជាស្ថាបនិក នៃការតភ្ជាប់ឡើងវិញទំនាក់ទំនង កម្ពុជា-កូរ៉េ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេស ឯកឧត្តម គឹម ជីន ព្យូ ដែលបានរួមចំណែកក្នុងការដាក់ឱ្យដំណើរការនូវគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈ ការផ្តល់ឥណទានកម្ចីសម្បទាន EDCF ចាប់តាំងពីឆ្នាំ២០០១។ សម្តេចតេជោ ហ៊ុន…