Category: Politico 360

  • គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកពិនិត្យសិក្សា

    គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកពិនិត្យសិក្សា

    ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញដឹកនាំសម័យប្រជុំពេញអង្គរដ្ឋសភារួចមក នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ដដែលនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ ជាលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័ត ទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យសិក្សា។ នៅពេលបានពិនិត្យសិក្សាចប់សព្វគ្រប់ គណៈកម្មការជំនាញរដ្ឋសភា ត្រូវធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីចាត់ចែងបន្តនីតិវិធីទៀត៕ដោយ៖ពលជ័យរូបភាព៖រដ្ឋសភា

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងឡាវ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងឡាវ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើចូលរួមអាហារពេលព្រឹកការងារត្រីភាគីជាមួយឯកឧត្តម ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone ) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។ ការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងបីតែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗ នៅក្នុងតំបន់។ នៅក្នុងជំនួបអាហារពេលព្រឹកការងារនេះ ថ្នាក់ដឹកនាំទាំងបីក៏បានជជែកពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ពីបញ្ហាក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិភាក្សា និងបានឯកភាពជាគោការណ៍ ដូចខាងក្រោម៖ទី១.បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគី នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី។ទី២.បន្តដោះស្រាយជាមួយគ្នា និងជំរុញសម្រេចឱ្យបាននូវលទ្ធផល ចំពោះបញ្ហាដែលនៅសេសសល់ទាំងឡាយ។ទី៣.បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុងនាពេលឆាប់ៗខាងមុខ។ទី៤.បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, សន្តិសុខ, ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន, វប្បធម៌ និង…

  • រដ្ឋសភាបន្តសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទំាង១០នៃរដ្ឋសភានីតិកាលទី៧

    រដ្ឋសភាបន្តសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទំាង១០នៃរដ្ឋសភានីតិកាលទី៧

    ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា នីតិកាលទី៧។ បន្ទាប់ពីសម័យប្រជុំរដ្ឋសភាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនីមួយៗចប់សព្វគ្រប់ហើយ គណៈកម្មការរដ្ឋសភាទាំង១០ បានរៀបចំបោះឆ្នោតផ្ទៃក្នុងតាមគណៈកម្មការនីមួយៗបន្តទៀត ក្នុងការជ្រើសតាំងលេខាធិការនៃគណៈកម្មការ។ សូមជម្រាបថា គណៈកម្មការជំនាញរដ្ឋសភា នីមួយៗដឹកនាំដោយប្រធានមួយរូប អនុប្រធានមួយរូប មានលេខាធិការគណៈកម្មការមួយរូប និងមានសមាជិកចំនួន៦រូប។គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា មាន ៖-គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា-គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម-គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក-គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ-គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន-គណៈកម្មការនីតិកម្ម និងយុត្តិធម៌-គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍-គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ…

  • ជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីឥណ្ឌូនេស៊ី៖ ឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

    ជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីឥណ្ឌូនេស៊ី៖ ឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧:៣០នាទី, នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។ នៅក្នុងជំនួបនេះ ឯកឧត្តម ចូកូ វីដូដូ បានសម្តែងនូវការអបអរសាទរចំពោះសម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងបានផ្តាំផ្ញើការសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកដ៏ជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងនាមជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់ ឯកឧត្តម និងរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី។ ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរ និងការផ្តាំផ្ញើសួរសុខទុក្ខនេះ ហើយសម្តេចមហាបវរធិបតី ក៏បានកោតសរសើរផងដែរចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ប្រទេស និងប្រជាជនឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ បន្ទាប់ពីការអបអរសាទរ និងកិច្ចស្វាគមន៍ទៅវិញទៅមក ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង…

  • សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជំនួបសម្តែងការគួរសមឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជំនួបសម្តែងការគួរសមឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជំនួបសម្តែងការគួរសមឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ ជាកិច្ចចាប់ផ្ដើម សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយ និងបានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូនៃអគ្គលេខាធិការអាស៊ាន ដែលបានចូលជួបសម្ដែងការគួរសម និងបានបញ្ជាក់ថានេះ ជាលើកដំបូងដែលសម្ដេចធិបតី បានដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅក្រៅប្រទេស ហើយជំនួបជាមួយ ឯកឧត្តម កៅ គឹមហួន ជាជំនួបលើកដំបូង នៅក្រៅប្រទេសរបស់សម្ដេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចឆ្លើយតប ឯកឧត្តម កៅ គឹមហួន បានសម្ដែងនូវការអរគុណចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យគណប្រតិភូចូលជួបសម្តែងការគួរសម ហើយឯកឧត្តមក៏សូមអបអរសាទរចំពោះសម្ដេច ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី ហើយថ្មីៗនេះ សម្ដេចក៏ទទួលបានគោរមងារជាសម្ដេចមហាបវរធិបតី ដែលនេះជាគោរមងារដ៏ឧត្តុង្គឧត្តម។ ក្នុងឱកាសនោះដែរ ឯកឧត្តម កៅ គឹមហួន ក៏បានជម្រាបពីកិច្ចការរបស់អាស៊ាន ក្នុងនោះមានបញ្ហាជាច្រើនមានដូចខាងក្រោម៖ ចក្ខុវិស័យរបស់អាស៊ានសម្រាប់២០៤៥ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហគមន៍សន្ដិសុខនយោបាយអាស៊ាន ដែលជាចក្ខុវិស័យរយៈពេលវែង រហូតដល់២៥ឆ្នាំ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។ ក៏ប៉ុន្តែ អ្វីដែលជាកិច្ចការអាស៊ានដែលឯកឧត្តមមកបំពេញពេលនេះ គឺចាប់អារម្មណ៍ជាងគេនៅក្នុងសសរស្ដម្ភទាំងបីរបស់អាស៊ាន…

  • ខ្លឹមសារសង្ខេបនៃសុន្ទរកថាពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំ​កំពូល​ធុរកិច្ច និង វិនិយោគអាស៊ានឆ្នាំ២០២៣

    ខ្លឹមសារសង្ខេបនៃសុន្ទរកថាពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំ​កំពូល​ធុរកិច្ច និង វិនិយោគអាស៊ានឆ្នាំ២០២៣

    ភ្នំពេញ៖នៅថ្ងៃចន្ទ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦:៣០ នាទី, នៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួម​ថ្លែងសុន្ទរកថា​ពិសេសនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ឆ្នាំ ២០២៣ ។ សុន្ទរកថាពិសេសនេះ មានចំណុចសំខាន់ៗ ដូចខាងក្រោម៖ ទី១. សម្តេចមហាបវរធិបតី បានលើកឡើងអំពីបញ្ហាប្រឈម និង ភាពមិនច្បាស់លាស់នៃបរិការណ៍សកល ដែលកំពុងជះផលវិបាក​មក​លើគ្រប់បណ្តាប្រទេសទាំងអស់ ទោះដោយប្រយោលក៏ដោយ ។ ក្នុងស្មារតីនេះ, កម្ពុជាយល់ថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបាន​ឡើយ ហើយសន្តិភាព និង វិបុលភាពដ៏ពិតប្រាកដអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និង កិច្ចសន្ទនា ក្រោមស្មារតីនៃ នយោបាយឈ្នះ-ឈ្នះ ប៉ុណ្ណោះ ។ ទី២. សម្តេចមហាបវរធិបតី បានលើកឡើងថា ក្នុងនាមជាសេដ្ឋកិច្ចលំដាប់ទី៥ ក្នុង​សកល, អាស៊ានចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការ​ស្អិតរមួត,…

  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម ហោ ណាំហុង និងឯកឧត្តម ឌិត មន្ទី ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម ហោ ណាំហុង និងឯកឧត្តម ឌិត មន្ទី ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី និងឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ គួររម្លឹកឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងឥស្សរជនឆ្នើមទាំង៥រូប ជាក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមមាន៖១)សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី២)សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី៣)សម្តេចក្រឡាហោម ស ខេង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី៤)សម្តេចពិជ័យសេនា ទៀ បាញ់ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ…

  • ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា

    ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គឹម ជីន លូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ គ្រោងនឹងមានកម្មវិធីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ជាអាទិ៍ ៖-ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី-ចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ-ចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី-ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងអញ្ជើញដាក់…

  • គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បន្តពង្រឹងកិច្ចសហបតិបត្តិការឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី

    គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បន្តពង្រឹងកិច្ចសហបតិបត្តិការឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម លី ជានឆា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម លីវ ជានឆាវ បានជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំង បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈទាក់ទងបរទេស។ កិច្ចពិភាក្សាបានផ្ដោតលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមាន សភាពការណ៍ក្រោយការបោះឆ្នោតនៅកម្ពុជា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ។ នៅក្នុងឱកាសនៃការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ភាគី ទាំងពីរបានពិភាក្សាអំពីផែនការសកម្មភាព ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ រួមមាន ទំនាក់ទំនងនយោបាយ ការទូត ការពង្រីកពាណិជ្ជកម្ម ការសម្របសម្រួលការវិនិយោគ…

  • ឯកឧត្តម លីវ ជានឆាវ៖ រដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    ឯកឧត្តម លីវ ជានឆាវ៖ រដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ឯកឧត្តម លីវ ជានឆាវ (LIU Jianchao) បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនជាមួយកម្ពុជា ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការគ្រប់រូបភាព ឱ្យទទួលបានផ្លែផ្កា និងជោគជ័យ។ ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ឯកឧត្តម លីវ ជានឆាវ ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដ៏គ្រប់ជ្រុងជ្រោយ ប្រកបដោយ យុទ្ធសាស្ត្រ និងចក្ខុវិស័យច្បាស់លាស់ ក្នុងរយៈពេលមិនដល់១ខែ នៃការចូលកាន់តំណែងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម លីវ ជានឆាវ ក៏បានលើកឡើងផងដែរ អំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេសពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង និងសូមអបអរចំពោះជោគជ័យភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា…