Category: Politico 360

  • រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងជាតិ ក្នុងឆាកតំបន់ និងលើឆាកអន្តរជាតិ

    រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងជាតិ ក្នុងឆាកតំបន់ និងលើឆាកអន្តរជាតិ

    នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជាដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី។ នេះគឺជាលើកទី១ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូទស្សនកិច្ចក្រៅប្រទេស។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅថ្ងៃទី៤ ខែកញ្ញានេះថា «ការចេញដំណើររបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គឺជាការចាប់ផ្តើមបើកទំព័របេសកកម្មក្រៅប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលជាមេដឹកនាំក្មេងជាងគេក្នុងចំណោមមេដឹកនាំដែលចូលរួមប្រជុំនៅហ្សាកាតាក៏គ្រោងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំប្រទេសធំៗជាច្រើនទៀតមានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។ នៅមុនពេលចេញដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងាររួចហើយជាមួយតំណាងប្រទេសមហាអំណាចធំៗដូចជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា,គណៈប្រតិភូសភានិងតំណារដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនជាដើម»។ យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ, រហូតមកទល់ពេលនេះ មានមេដឹកនាំ ដែលជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីជាង៤០ប្រទេស និងមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោកបានផ្ញើសារអបអរសាទរជូនចំពោះសម្តេចធិបតី…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្ញើសារលិខិតអបអរសាទរជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្ញើសារលិខិតអបអរសាទរជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

    ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិតអបអរសាទរជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវកិត្តិសង្គហបណ្ឌិត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា “សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី”៕

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្ញើសារលិខិតអបអរសាទរជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្ញើសារលិខិតអបអរសាទរជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិតអបអរសាទរជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា “សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត”៕

  • បន្ទាប់ពីក្រុមហ៊ុន Facebook ផ្តល់យុត្តិធម៌៖ សម្តេចតេជោ ហ៊ុន សែន សម្រេចប្រើប្រាស់ Facebook វិញ

    បន្ទាប់ពីក្រុមហ៊ុន Facebook ផ្តល់យុត្តិធម៌៖ សម្តេចតេជោ ហ៊ុន សែន សម្រេចប្រើប្រាស់ Facebook វិញ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចមកប្រើប្រាស់Facebook វិញហើយ បន្ទាប់ពីក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូច និងផ្តល់យុត្តិធម៌សម្រាប់រូបសម្តេច។ សម្តេចសង្ឃឹមថា ក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសឹលធម៌មិនងងឹតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។ នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា “បងប្អូនជនរួមជាតិជាទីស្រឡាញ់!ខ្ញុំសម្រេចមកប្រើប្រាស់Facebook វិញគួបផ្សំជាមួយtwitter,YouTube,TikTok,Telegram, instagram,បន្ទាប់ពីក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៍សម្រាប់រូបខ្ញុំ។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុន Facebook នឹងប្រកាន់ខ្ជាប់នូវក្រមសឹលធម៍ មិនងងឹតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។ សង្ឃឹមថាក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយ ដែលមានទឹកប្រាក់លើស២០លានដុល្លារក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)។ ក្រសួងប្រៃសណីយ៍និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាង ក្រុមហ៊ុនFacebook ឲ្យចូលមកធ្វើការនៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ”។ សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ការសម្រេចប្រើ ឬមិនប្រើ Facebook គឺជាសិទ្ធផ្តាច់មុខរបស់ខ្ញុំ (only one Hun Sen។ ចាប់ពីពេលនេះទៅ បងប្អូនអាចរកខ្ញុំឃើញនៅគ្រប់បណ្តាញសង្គមតែភាគច្រើនខ្ញុំនៅជាមួយ TikTok និងTelegram”។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ពិភាក្សាការពង្រឹងទំនាក់ទំនងកម្ពុជា-អាមេរិក

    រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ពិភាក្សាការពង្រឹងទំនាក់ទំនងកម្ពុជា-អាមេរិក

    រាជធានីភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣– ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតំលៃខ្ពស់ប្រកបដោយក្តីពេញចិត្តជ្រាលជ្រៅ ចំពោះការផ្លាស់ប្តូរទស្សនៈ និងកិច្ចពិភាក្សា “ប្រកបដោយផ្លែផ្កា” រយៈពេលពីរម៉ោង នៅក្នុងជំនួបកាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ រវាង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូមន្ត្រីសភាសហរដ្ឋអាមេរិក ដឹកនាំដោយ លោក Alex Carnes ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់អនុគណៈកម្មាធិការស្ដីពី ប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានារបស់គណៈកម្មាធិការគ្រប់គ្រង និងបែងចែកថវិការជាតិរបស់ព្រឹទ្ធសភាអាមេរិក ដោយបានគូសបញ្ជាក់ថា ជំនួបនេះនឹងនាំទៅដល់ការបង្កើនការយល់ដឹងរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងសាជាថ្មី នៅក្នុងជំនួបសម្តែងការគួរសមនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានពិភាក្សាលើទិដ្ឋភាពមួយចំនួននៃការ លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា…

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរដ្ឋធានី ហ្សាការតា ពីថ្ងៃទី៤-៧ ខែកញ្ញា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរដ្ឋធានី ហ្សាការតា ពីថ្ងៃទី៤-៧ ខែកញ្ញា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជា ណា ចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូល​រួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាការតា ពីថ្ងៃទី០៤ ដល់ទី០៧ ខែកញ្ញា ឆ្នាំ ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធាន​ប្តូរវេនអាស៊ានឆ្នាំនេះ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ។ អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមានៈ ឯកឧត្ដម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូបរបស់កម្ពុជា ដែលនេះជាការគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍​តំបន់នេះ។ ក្រសួងការបរទេសបានបន្តថា ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញចក្ខុ-វិស័យ​សហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាព​ស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយក ចិត្តទុកដាក់លើការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ…

  • ឯកឧត្តម ប៉ែន បូណា៖ គោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ

    ឯកឧត្តម ប៉ែន បូណា៖ គោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ២០២៣នេះតទៅនូវគោលនយោបាយអាទិភាព ៦ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំរបស់រដ្ឋ៖ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រនិងងាយរងគ្រោះនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។ទី៣៖ ពលរដ្ឋក្រីក្រនិងងាយរងគ្រោះនឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឲ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិឫហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនិងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនិងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិឫហានិភ័យផ្សេងៗ។ទី៥៖ ប្រជាកសិករនិងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេសគឺទទួលបាននូវការការពារតម្លៃកសិផលឲ្យបានសមរម្យ ដោយមិនឲ្យកសិករខាតបង់ឡើយ។ទី៦៖ រាជរដ្ឋាភិបាលនិងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំសង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។ សរុបមកវិញ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាគោលនយោបាយគាំពារប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ។ គោលនយោបាយនេះ គឺជាក្តីសង្ឃឹមយ៉ាងកក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ បន្តពីរាជរដ្ឋាភិបាលសម្តេចតេជោ៕ដោយ៖ ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល

  • នៅថ្ងៃទី៤ កញ្ញា៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេក្នុងជំនួបកំពូលអាស៊ាន

    នៅថ្ងៃទី៤ កញ្ញា៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេក្នុងជំនួបកំពូលអាស៊ាន

    ភ្នំពេញ៖ ថ្ងៃទី៤ ខែកញ្ញា សប្តាហ៍ក្រោយ នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, ជំនួបកំពូលអាស៊ានបូក និងជំនួបកំពូលអាស៊ីបូព៌ា។ សម្រាប់កម្ពុជាដែលជាសមាជិករបស់អាស៊ានតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ជំនួបកំពូលទាំងអស់នេះ ជាបន្តុំព្រឹត្តិការណ៍តំបន់សំខាន់ជាងគេបង្អស់ប្រចាំឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានបន្តថា សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជាវិញទាំងនេះ គឺជាឱកាសមួយពោរពេញទៅដោយនិមិត្តរូបនយោបាយ។ ម្យ៉ាងពីព្រោះជាលើកទីមួយបង្អស់ ហើយដែលឯកឧត្តមបណ្ឌិត, ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជាតាំងពីថ្ងៃទី២២ សីហា មកម្ល៉េះ, នឹង បង្ហាញមុខជាផ្លូវការលើឆាកអន្តរជាតិ។ ម្យ៉ាងទៀត ពីព្រោះនៅថ្ងៃទី៥ ខែកញ្ញាខាងមុខនេះ នៅទីក្រុង ចាកាតា ឯកឧត្តមបណ្ឌិត នឹងមានឈ្មោះជាមេដឹកនាំកំពូលក្មេងជាងគេបង្អស់ក្នុងចំណោមមេដឹកនាំកំពូល បច្ចុប្បន្នទាំង១០រូប របស់អាស៊ាន។ ម្យ៉ាងចុងក្រោយ ពីព្រោះពី ថ្ងៃទី៥ ដល់ថ្ងៃទី៧ កញ្ញា ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ នៅទីក្រុងចាកាតា ដដែល, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងឃើញ, នឹងចាប់ដៃ,…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ កម្ពុជា-វៀតណាមនឹងបន្តរីកចម្រើនលើគ្រប់វិស័យនៅគ្រប់កម្រិត ដោយសារសាមគ្គីភាព ការជឿទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក

    រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ កម្ពុជា-វៀតណាមនឹងបន្តរីកចម្រើនលើគ្រប់វិស័យនៅគ្រប់កម្រិត ដោយសារសាមគ្គីភាព ការជឿទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា-វៀតណាម នឹងបន្តរីកចម្រើនលើគ្រប់វិស័យនៅគ្រប់កម្រិត ដោយសារសាមគ្គីភាព ការជឿទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក។ ជាងនេះទៅទៀត ចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាម ត្រូវបានថែរក្សា និងពូនជ្រំដោយថ្នាក់ដឹកនាំកម្ពុជាជាច្រើនជំនាន់មកហើយ រាប់ពីជំនាន់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកទី៧៨ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងរយៈពេលច្រើនទសវត្សរ៍នេះ ទំនាក់ទំនងនេះកាន់តែស៊ីជម្រៅ និងត្រូវបានពង្រីកឥតឈប់ឈរលើគ្រប់វិស័យ រួមទាំងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ចំណងផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ យើងខ្ញុំពិតជាជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

    ឯកឧត្តម ហ៊ុន ម៉ានី៖ យើងខ្ញុំពិតជាជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា ព្រឹកនេះខ្ញុំបានស្តាប់យ៉ាងយកចិត្តទុកដាក់ និងបានកត់សម្គាល់នូវចំណុចជាច្រើនចេញពីប្រសាសន៍ និងអនុសាសន៍របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកម្មករ និយោជិត មកពីរោងចក្រ/សហគ្រាស។ ចំណុចដែលគួរតែរំលេចចេញពីប្រសាសន៍ដ៏មានថាមពលរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតជុំវិញការតែងតាំងមន្ត្រី គឺពាក្យថា «គុណធម៌ និងអភិក្រមការងារ»។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ជាការពិត គោលនយោបាយនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការអនុវត្តយុទ្ធសាស្ត្រដែលមានទស្សនវិស័យវែងឆ្ងាយ ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ ជាមួយសមធម៌ និងយុត្តិធម៌សង្គម ក្នុងសមត្ថភាពប្រកួតប្រជែង។ ដូច្នេះ មិនថាតែការតែងតាំងមន្ត្រី ឬការអនុវត្តការងារក្នុងក្របខណ្ឌការងារអ្វីនោះទេ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់យកនូវគុណធម៌ (នៃការរៀបចំតែងតាំង) ឬអាចនិយាយថាជាការគោរពអភិក្រមការងារដើម្បីរក្សាតុល្យភាពនៃប្រតិបត្តិការការងារ និងធានានិរន្តរភាពរដ្ឋឆ្ពោះទៅមុខទាំងសង្គម សេដ្ឋកិច្ច និងនយោបាយ។ បន្ថែមពីលើនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានរំលេចផងដែរលើឃ្លាថា “ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ… ឈាមចាស់ ឈាមថ្មី ជាឈាម(ខ្មែរ)តែមួយ។” ប្រយោគដ៏មានអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅទាំងនេះបានបង្ហាញពីវប្បធម៌ ឬអាចនិយាយថា ជាDNA នៃការឯកភាព សាមគ្គីភាពផ្ទៃក្នុងរបស់យើង ដែលតែងតែធ្វើឲ្យយើងមានភាពធន់ និងកាន់តែរឹងមាំជានិច្ច។ ឯកឧត្តម…