Category: Politico 360

  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ព្រះរាជក្រឹត្យនេះ មានគោលដៅបង្កើត និងកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងព្រះរាជក្រឹត្យបានបន្តថា ត្រូវបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមានសមាសភាពពីគណបក្សនយោបាយទាំងឡាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងគណបក្សនយោបាយផ្សេងទៀតដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ ការចូលរួមរបស់គណបក្សនយោបាយអនុលោមតាមកថាខណ្ឌទី១ខាងលើ គឺឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់សាប់គណបក្សនយោបាយនីមួយៗ និងដោយអនុលោមតាមលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងព្រះរាជក្រឹត្យនេះ។ គណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃ រដ្ឋសភា ទទួលបានបុព្វសិទ្ធិជាគណបក្សស្ថាបនិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងលក្ខខណ្ឌដែលគណបក្សនយោបាយនោះបានដាក់ពាក្យស្នើសុំជាផ្លូវការក្នុងរយៈពេល២សប្តាហ៍ បន្ទាប់ពីការចូលជាធរមាននៃព្រះរាជក្រឹត្យនេះ និងទទួលបានការសម្រេចយល់ព្រមពីនាយករដ្ឋមន្ត្រី សម្រាប់ការតែងតាំងជាសមាសភាពដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយអនុលោមតាមព្រះរាជក្រឹត្យនេះ។ ក្រៅពីគណបក្សស្ថាបនិកដូចមានចែងក្នុងកថាខណ្ឌទី៣ខាងលើ គណបក្សនយោបាយផ្សេងទៀត ទាំងគណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ទាំងគណបក្សនយោបាយដែលមិនបានចូលរួមក្នុងការបោះឆ្នោតនេះ ប៉ុន្ដែបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ អាចស្នើសុំចូលរួមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បាន ដោយត្រូវដាក់ពាក្យស្នើសុំជាផ្លូវការ និងត្រូវមានការសម្រេចយល់ព្រមពីនាយករដ្ឋមន្ត្រី។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់…

  • អង្គការសហប្រជាជាតិកោតសរសើរកម្ពុជាដែលបានចូលជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»

    អង្គការសហប្រជាជាតិកោតសរសើរកម្ពុជាដែលបានចូលជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»

    ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UN) បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាដែលបានចូលជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»។ ការកោតសរសើរនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ (Oktavianto PASARIBU) នាយករងនៃក្រុមជំនួយបច្ចេកទេសការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងគណៈប្រតិភូក្រុមការងារគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) របស់អង្គការសហប្រជាជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគំនិតផ្តួចផ្តើម «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»។ គួរជម្រាបថា កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ គឺជាគំនិតផ្តួចផ្តើមមួយ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០២១ ដើម្បីជួយរដ្ឋសមាជិកដោះស្រាយវិបត្តិ ពន្លឿនការស្តារសេដ្ឋកិច្ច ទន្ទឹមនឹងការបណ្តាក់ទុនក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតង និងរៀបចំសម្រាប់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត រួមមានការដាក់ឱ្យទៅក្នុងប្រព័ន្ធ (Formalisation) ការងារយុវជន សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម។ នាកិច្ចពិភាក្សានោះ គណៈប្រតិភូរបស់អង្គការសហប្រជាជាតិ បានថ្លែងកោតសរសើរដែលកម្ពុជាបានចូលជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»នេះ។ លោក…

  • កម្ពុជា និងជប៉ុន រៀបចំកិច្ចសន្ទនាស្ដីពីសិទ្ធិមនុស្ស

    កម្ពុជា និងជប៉ុន រៀបចំកិច្ចសន្ទនាស្ដីពីសិទ្ធិមនុស្ស

    ភ្នំពេញ៖ ឯកឧត្តម អាន សុខខឿន អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Naofumi Hashimoto ឯកអគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស និងស្ថិរភាពនិងសន្តិភាពអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន បានចូលរួមធ្វើជាសហប្រធាននៃកិច្ចសន្ទនារវាងកម្ពុជា និងជប៉ុនស្ដីពី សិទ្ធិមនុស្ស លើកទី១២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ក្នុងអំឡុងពេលនៃកិច្ចសន្ទនា ភាគីទាំងពីរបានចូលរួមពិភាក្សាស៊ីជម្រៅលើប្រធានបទសិទ្ធិមនុស្សជាច្រើន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការបោះឆ្នោត សេរីភាពជាមូលដ្ឋាន កំណែទម្រង់ប្រព័ន្ធតុលាការ កម្មវិធីជំនួយផ្នែកច្បាប់ និងការការពារសិទ្ធិនៃក្រុមងាយរងគ្រោះ។ លើសពីនេះ ភាគីទាំងពីរបានរិះរកមធ្យោបាយនានាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចខិតខំប្រឹង ប្រែងក្នុងវិស័យរក្សាសន្តិភាព គំនិតផ្តួចផ្តើមជំនួយមនុស្សធម៌ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌ អន្តរជាតិ រួមទាំងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។ ឯកឧត្ដម អាន សុខខឿន បានយកឱកាសនោះគូសបញ្ជាក់អំពីដំណើរនយោបាយរបស់កម្ពុជា ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ដែលផ្ដល់ជាគំរូជោគជ័យដ៏ពិសេសមួយនៃប្រទេសធ្លាប់រង គ្រោះដោយសារសង្គ្រាម ក្លាយជាប្រទេសដែលសម្រេចបាននូវសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច ដ៏រឹងមាំ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផ្លាស់ទីក្នុងសង្គមដោយសេរី។ ឯកឧត្តម បានគូសបញ្ជាក់អំពីវឌ្ឍនភាពដ៏សំខាន់ដែលសម្រេចបាននៅក្នុងវិស័យសិទ្ធិមនុស្ស កំណែទម្រង់ច្បាប់…

  • រដ្ឋមន្ត្រីកាបរទេសផ្តាំផ្ញើដល់ឯកអគ្គរាជទូតតែងតាំងថ្មី ចំនួន៧រូប ត្រូវខិតខំបំពេញការងារឱ្យសកម្មប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងលើកកម្ពស់កិត្យានុភាពប្រទេសកម្ពុជា

    រដ្ឋមន្ត្រីកាបរទេសផ្តាំផ្ញើដល់ឯកអគ្គរាជទូតតែងតាំងថ្មី ចំនួន៧រូប ត្រូវខិតខំបំពេញការងារឱ្យសកម្មប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងលើកកម្ពស់កិត្យានុភាពប្រទេសកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តាំផ្ញើដល់ឯកឧត្ដមឯកអគ្គរាជទូតតែងតាំងថ្មីចំនួន៧រូប ត្រូវខិតខំបំពេញការងារឱ្យសកម្មប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងលើកកម្ពស់កិត្យានុភាពនៃប្រទេសយើង។ ការផ្តាំផ្ញើនេះ ក្នុងឱកាស អនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាតែងតាំងថ្មី ចំនួន៧រូប ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអបអរសាទរដល់ឯកឧត្ដមឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងថ្មីទាំង៧រូប ដែលនឹងទៅបំពេញបេសកកម្មការទូតតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង, សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, ចក្រភពអង់គ្លេស, សាធារណរដ្ឋស៊ែប៊ី, សាធារណរដ្ឋតួកគី, សាធារណរដ្ឋឥណ្ឌូនេស៊ី, និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីទទួលបាននូវការយល់ព្រម (Agrément) ពីប្រមុខរដ្ឋ រដ្ឋាភិបាលនៃរដ្ឋម្ចាស់ផ្ទះ។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ឯកឧត្ដមឯកអគ្គរាជទូតទាំងអស់ ត្រូវខិតខំជំរុញកិច្ចការការទូតសេដ្ឋកិច្ច ការទូតម្ហូបអាហារ ការទូតកីឡា និងការទូតសិល្បៈ ដែលជាវិស័យអាទិភាពចម្បងនៃការងារការបរទេសក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ហើយក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយអំពីសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌កម្ពុជាដ៏រុងរឿងដល់ពិភពលោក ព្រមទាំងពង្រឹងទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសនានាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ឯកឧត្តមនឹងខិតខំធ្វើយ៉ាងណានឹងជួយស្វះស្វែងផ្តល់លទ្ធភាពដល់បណ្តាស្ថានឯកអគ្គរាជទូត និងស្ថានតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅក្រៅប្រទេស ដើម្បីសម្រេចបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងារ។ ជាកិច្ចឆ្លើយតប ឯកឧត្តម…

  • ក្រុមហ៊ុន Meta សម្រេចមិនដាក់ពិន័យ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ

    ក្រុមហ៊ុន Meta សម្រេចមិនដាក់ពិន័យ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ

    ភ្នំពេញ៖ នៅទីបំផុតក្រុមហ៊ុន Meta Platforms Inc បានសម្រេចមិនដាក់ពិន័យ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ ពោល គឺបានបដិសេធនូវការផ្តល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc ចំនួន២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) បានអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platfoms Inc ។ ប៉ុន្តែមិនស្វាគមន៍ចំពោះបុគ្គលទាំង ២២រូប ដែលបានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) បានឲ្យដឹងថា ក្រុមហ៊ុន Meta Platforms Inc បានបដិសេធនូវការផ្តល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc ចំនួន២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។១.ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ)…

  • អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ចំពោះអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជុំវិញ “ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី «60CC» ឡើងទៅ

    អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ចំពោះអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជុំវិញ “ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី «60CC» ឡើងទៅ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើការបញ្ជាក់ចំពោះអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញ “ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ដែលមានកម្លាំងចាប់ពី «60CC» ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និងអនាគត» នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ជូន ឯកឧត្តម អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្រោយពីការដកស្រង់ពុំបានពេញលេញស៊ីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឱ្យមតិសាធារណៈមានការយល់ច្រឡំ និងសម្ដែងទស្សនៈផ្សេងៗ។ អាស្រ័យហេតុនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូននូវស្មារតី និងហេតុផលនៃអនុសាសន៍ ដូចតទៅ៖១.សិក្សាសម្រាប់អនាគត៖ ជាស្មារតីអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ទី១.លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផល ដែលទទួលបានពីការអនុវត្តនោះ។ ទី២.ការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគត ពោលគឺប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត(ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃ នឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេច និងធ្វើប័ណ្ណបើកបរ។ ទី៣ ជារួម ពុំមែនជាលក្ខខណ្ឌដាច់ខាត ឱ្យតែម៉ូតូមានកម្លាំងចាប់ពី«60CC»ឡើង…

  • គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣

    គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣

    ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ ដោយក្នុងនោះក៏មានការកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ របៀបវារៈទាំង៤ ដែលអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានលើកយកមកធ្វើការពិភាក្សា និងអនុម័ត ទទួលបាននូវលទ្ធផលដូចខាងក្រោម៖១-អង្គប្រជុំបានអនុម័តឯកភាពលើសំណើសុំផ្លាស់ប្តូរតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជាចំនួន២៩រូប តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា។ ការប្រកាសសុពលភាពនៃអាណត្តិបេក្ខជនទំាង២៩រូប នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះ។២-អង្គប្រជុំបានអនុម័តលើរបាយការណ៍ ស្តីពីលទ្ធផលនៃការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចំនួន១រូប សម្រាប់ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧។៣-អង្គប្រជុំបានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ចំនួន៣រូប ដែលមានរាយនាមដូចតទៅ៖-ឯកឧត្តម ឃុត ចាន់ដារ៉ា អាយុ៤២ឆ្នាំ-ឯកឧត្តម ម៉ាត់ សេត អាយុ៤២ឆ្នាំ-ឯកឧត្តម សេង ញ៉ក់ អាយុ៤៣ឆ្នាំ៤-អង្គប្រជុំបានអនុម័តយល់ព្រមលើកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១…

  • រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ស្ថិតនៅក្នុងដំណាក់ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា

    រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ស្ថិតនៅក្នុងដំណាក់ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ស្ថិតនៅក្នុងដំណាក់ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្រោយពីបានសម្រេចបានមហាជោគជ័យដ៏ឧត្តុងឧត្តម ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្នុងការខិតខំស្រោចស្រង់ប្រទេសឱ្យងើបឡើងវិញចេញពីភ្លើងសង្គ្រាមរ៉ាំរ៉ៃ រហូតទទួលបានសុខសន្តិភាពពេញលេញ,មានការអភិវឌ្ឍ,មានភាពរីកចម្រើនគួរឱ្យស្ងើចសរសើរ ទាំងកម្រិតជីវភាពប្រជាជន ក៏ដូចជាមុខមាត់កម្ពុជា នៅក្នុងឆាកអន្តរជាតិ និងលើសាកលលោក ក្នុងនាមជាប្រជាជាតិឯករាជ្យមួយ មានឯកភាពជាតិ ជ្រកក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយអង្គ និងរាជរដ្ឋាភិបាលតែមួយ ដែលប្រទេសយើងបានបាត់បង់អស់រយៈពេលប្រមាណ៥០០ឆ្នាំមកហើយ។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំផ្ទៃក្នុងលើកដំបូងរបស់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានជម្រាប ជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី អំពីបរិការណ៍ទូទៅ, អាទិភាពសំខាន់ៗនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, របៀបរបបការងារក្នុងការបំពេញតួនាទីភារកិច្ច ក៏ដូចការកំណត់បេសកកម្មមុខងារជាអាទិភាពរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការមួយរបស់គណៈរដ្ឋមន្រ្តី និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលឱ្យបានល្អ, បានលឿន និងប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា បរិការនៃការដឹកនាំប្រទេស សម្រាប់រយៈ២៥ឆ្នាំទៅមុខ…

  • រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថានទីម័រខាងកើត៖ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត, ប្រទេសកម្ពុជានឹងកាន់តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត

    រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថានទីម័រខាងកើត៖ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត, ប្រទេសកម្ពុជានឹងកាន់តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត

    ភ្នំពេញ៖ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត, ប្រទេសកម្ពុជានឹងកាន់តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត។ ការលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ នៅក្នុងជំនួបនេះ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាក្តីមោទនភាព ចំពោះការណ៍ដែលឯកឧត្តមស្ថិតក្នុងចំណោមឥស្សរជនអន្តរជាតិដំបូង ដែលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ដែលតែងបានជួយ និងផ្តល់ការគាំទ្រដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលកន្លងមក, ជាពិសេសការជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសអង្កេតការនៅក្នុងអាស៊ានទី១១ និងការបញ្ចុះបញ្ចូលសមាជិកអាស៊ានផ្សេងទៀតឱ្យគាំទ្រប្រទេសទីម័រខាងកើត សម្រាប់ការចូលរួមជាសមាជិកអាស៊ាន ផងដែរ។ ជាកិច្ចឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានគូសរំលេចអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំង២…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំគោលការណ៍៧ចំណុច ទៅកាន់កងកម្លាំងនគរបាលជាតិ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំគោលការណ៍៧ចំណុច ទៅកាន់កងកម្លាំងនគរបាលជាតិ

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំគោលការណ៍ដឹកនាំសំខាន់ៗចំនួន៧ចំណុច ដល់កងកម្លាំងនគរបាលជាតិ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ច រួមចំណែកសម្រេចឲ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧។ ការណែនាំគោលការណ៍នេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។ គោលការណ៍ដឹកនាំទាំង៧ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់កងកម្លាំងនគរបាលជាតិ នាឱកាសនោះរួមមាន៖ទី១.ត្រូវបន្តខិតខំរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនឲ្យមានការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ព្រមទាំងទប់ស្កាត់ និងប្រឆាំងដាច់ខាតរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញង់ណាមួយ ដើម្បីបង្កអស្ថិរភាពនយោបាយ ឬភាពវឹកវរចលាចលក្នុងសង្គម។ទី២.បង្កើនការថែរក្សា ពង្រឹងសន្តិសុខជាតិ ដោយត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងកម្លាំងអនុវត្តច្បាប់ នៃប្រទេសដែលមានព្រំដែនជាប់កម្ពុជា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន សហការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អង្គការចាត់តាំង នៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើគ្រប់ទម្រង់ បទល្មើសសម្អាតប្រាក់ បទល្មើសហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការសាយភាយអាវុធមហាប្រល័យ បទល្មើសគ្រឿងញៀនខុសច្បាប់…