Category: Politico 360

  • ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងស្តេចយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព នៅថ្ងៃទី២៨ ខែសីហា

    ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងស្តេចយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព នៅថ្ងៃទី២៨ ខែសីហា

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងស្តេចយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព នៅថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២៣។ ក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលឋានៈជាប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ព្រះអង្គ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកសី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី…

  • ឯកអគ្គរាជទូតតែងតាំងថ្មីចំនួន៧រូប អញ្ជើញចូលថ្វាយបង្គំលាព្រះមហាក្សត្រមុននឹងចេញទៅបំពេញបេសកកម្មការទូត

    ឯកអគ្គរាជទូតតែងតាំងថ្មីចំនួន៧រូប អញ្ជើញចូលថ្វាយបង្គំលាព្រះមហាក្សត្រមុននឹងចេញទៅបំពេញបេសកកម្មការទូត

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម ជាឯកអគ្គរាជទូតតែងតាំងថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ចំនួន៧រូប ចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដើម្បីក្រាបថ្វាយបង្គំលាព្រះមហាក្សត្រ មុននឹងចេញទៅបំពេញបេសកកម្មការទូតរបស់ឯកឧត្តម ជាឯកអគ្គរាជទូត ដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។ ឯកអគ្គរាជទូតទាំង៧រូបនោះ មានដូចជា៖១-ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសបារាំង អ៉ីតាលី ព័រទុយហ្គាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស៉្បាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉ារីស២-ឯកឧត្តម ឡាយ សំកុល ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស អៀរឡង់ ព្រះរាជាណាចក្រដាណឺម៉ាក ស៊ុយអែត ន័រវែស និងសាធារណរដ្ឋហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៌៣-ឯកឧត្តម សុក ជា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋតួកគី តាហ្ស៊ីគីស្ថាន អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន សាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន និងរដ្ឋអ៉ីស្រាអែល ដែលមាននិវេសនដ្ឋាននៅក្រុងអង់ការ៉ា៤-ឯកឧត្តម…

  • អង្គការសមាគមនៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ថ្កោលទោសក្រុមប្រឆាំងជ្រុលនិយមកាត់តរូបភាពបំភ្លៃការពិត

    អង្គការសមាគមនៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ថ្កោលទោសក្រុមប្រឆាំងជ្រុលនិយមកាត់តរូបភាពបំភ្លៃការពិត

    អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានធ្វើការថ្កោលទោសចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស និងក្នុងប្រទេស ដែលបានកំពុងធ្វើសកម្មភាពនយោបាយ ក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងជាតិ រវាងខ្មែរ និងខ្មែរ។ អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញថា ប៉ុន្មានថ្ងៃកន្លងមកនេះ ឃើញក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស និងក្នុងប្រទេស បាននិងកំពុងធ្វើសកម្មភាពកាត់តរូបភាពបំភ្លៃការពិត ញុះញង់លាបពណ៌ ប្រឌិតបំពុលសង្គមក្នុងចេតនាបំបែក បំបាក់សាមគ្គីភាពផ្ទៃក្នុងជាតិ បំផ្លាញសន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ដែលមិនអាចអត់ឱនឲ្យបានឡើយ។ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាជួយមានវិធានការច្បាប់ទៅលើក្រុមប្រឆាំងជ្រុលនិយមទាំងនោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

  • គណបក្សខ្មែរតែមួយ គាំទ្រទាំងស្រុងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្តអាណត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

    គណបក្សខ្មែរតែមួយ គាំទ្រទាំងស្រុងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្តអាណត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

    ភ្នំពេញ៖ គណបក្សខ្មែរតែមួយ បានប្រកាសគាំទ្រទាំងស្រុងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តដ៏ត្រឹមត្រូវល្អបំផុតបន្តអាណត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងនីតិកាលអាណត្តិទី៧ ឆ្នាំ២០២៣ ដើម្បីផ្ដល់ឱកាសឱ្យគ្រប់និន្នាការគណបក្សនយោបាយអាចផ្តល់ធាតុចូលនៃពហុគំនិត រិះគន់ស្ថាបនា ដើម្បីបន្តចូលរួមចំណែក ថែរក្សាការពារ សុខសន្តិភាព ស្ថិរភាពសង្គម និងបន្តការអភិវឌ្ឍនាវាកម្ពុជាឱ្យកាន់តែរុងរឿង ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា។ គណបក្សខ្មែរតែមួយ ក៏បានប្រកាសជាផ្លូវការបន្តចូលរួមការងារជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងនីតិកាលអាណត្តិទី៧ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទសាភិបាលបណ្ឌិត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គណបក្សខ្មែរតែមួយ សង្ឃឹមថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងការអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ឆ្នាំ២០២៣-២០២៨ បន្តកំណែទម្រង់សេវាសាធារណៈឱ្យបានល្អប្រសើរថែមទៀត សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ដើម្បីឆ្ពោះទៅរកភាពជោគជ័យគ្រប់ភារកិច្ច ទាំងអស់ និងជាភាតរភាព។ សូមជម្រាបថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ០២៣ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា…

  • មេដឹកនាំសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល បង្ហាញជំនឿចិត្តយ៉ាងមុតមាំនូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងវិធាននានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧

    មេដឹកនាំសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល បង្ហាញជំនឿចិត្តយ៉ាងមុតមាំនូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងវិធាននានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧

    ភ្នំពេញ៖ លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល បង្ហាញជំនឿចិត្តយ៉ាងមុតមាំ នូវគោលនយោបាយថ្មីគឺ (យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១) និងវិធាននានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភាពនេះ គឺជាកម្មវិធីនយោបាយដ៏ល្អរឹងមាំ សម្រាប់ប្រជាជនកម្ពុជាទាំងមូល។ លោក ហេង សំណាង បានបង្ហាញទស្សនៈថា គោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ដោយស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ គឺសបញ្ជាក់ថា កម្ពុជាពិតមានសមត្ថភាព និងធនធានលទ្ធភាពជាច្រើន ក្នុងការអភិវឌ្ឃប្រទេសជាតិ។ ពិសេស យោងតាមឯកសារយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ មានគោលដៅ៥ និងអាទិភាពកន្លឹះ៥៖១.ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ ប្រកបដោយភាពធន់នឹងវិបត្តិនានា។២.បង្កើតការងារឱ្យបានកាន់តែច្រើន តាំងពីបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន។៣.សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង១០ភាគរយ និងបន្តខិតខំទាញទម្លាក់អត្រាភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតអប្បបរមា។៤.បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម។ទី៥.ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយនឹងបាវចនា៥ និងគោលដៅយុទ្ធសាស្ត្រ៥ ដូចបានគូសរំលេចខាងលើ,…

  • គណបក្សធម្មាធិបតេយ្យ គាំទ្រឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រេចបន្តអាណត្តិរបស់ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

    គណបក្សធម្មាធិបតេយ្យ គាំទ្រឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រេចបន្តអាណត្តិរបស់ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

    ភ្នំពេញ៖ គណបក្សធម្មាធិបតេយ្យ បានចេញញ្ញត្តិគាំទ្រឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចបន្តអាណត្តិរបស់ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងនីតិកាលទី៧នេះ ដែលស្ថាប័ននេះ បានបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលបោះឆ្នោតជាតិនីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើយោងតាមញ្ញត្តិគាំទ្ររបស់គណបក្សធម្មាធិបតេយ្យ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ញ្ញត្តិគាំទ្របានបន្តថា គណបក្សធម្មាធិបតេយ្យ សម្រេចចូលរួមការងារជាមួយស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងអាណត្តិទី៧នេះ ជាមួយរាជរដ្ឋាភិបាលថ្មី បន្តទៅទៀត ដើម្បីមានឱកាសផ្តល់យោបល់ជូនប្រមុខរាជរដ្ឋាភិបាលក្រៅក្របខ័ណ្ឌរដ្ឋសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីប្រយោជន៍ដល់ការបម្រើសេវាប្រជារាស្ត្រ និងការអភិវឌ្ឍន៍សង្គមប្រកបដោយសក្តានុពល។ គណបក្សធម្មាធិបតេយ្យ មើលឃើញថា ការសម្រេចដ៏ឈ្លាសវៃរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តែងឲ្យឃើញភាពសុចរិត ក្នុងការដឹកនាំនាវាកម្ពុជា ក្នុងនីតិកាលទី៧នេះ ឆ្ពោះទៅរកភាពជោគជ័យ ស្ថេរភាពនយោបាយ សុខដុមរមនា និងរក្សាបាននូវ សន្តិភាព សម្រាប់ប្រជារាស្ត្រយើងទាំងអស់គ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧…

  • ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី

    ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី

    ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសម្រេចស្តីពីការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី។ នៅក្នុងសេចក្តីសម្រេចបានចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ សេចក្តីសម្រេចបានបញ្ជាក់ថា ការតែងតាំង និងការផ្លាស់ប្តូរសមាសភាពនៃក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ត្រូវធ្វើឡើងតាមការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ។ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី អាចបង្កើតក្រុមការងារចំណុះតាមការចាំបាច់ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន។ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានភារកិច្ចដូចខាងក្រោម៖-សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រី-ទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្តី – ទំនាក់ទំនងជាមួយបណ្តាស្ថាប័ន និងអង្គភាពនានាសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្តី-ស្រាវជ្រាវ និងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី – រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្ដីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពីព័ត៌មានរបស់នាយករដ្ឋមន្ត្រីឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់-បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយករដ្ឋមន្ត្រី៕

  • គណបក្សមហាសាមគ្គីជាតិខ្មែរប្រកាសជាចំហ និងធ្វើការប្ដេជ្ញាចិត្តចូលរួមនៅក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

    គណបក្សមហាសាមគ្គីជាតិខ្មែរប្រកាសជាចំហ និងធ្វើការប្ដេជ្ញាចិត្តចូលរួមនៅក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

    គណបក្សមហាសាមគ្គីជាតិខ្មែរ បានមូលមតិឯកភាពគ្នាជារួមពីគណៈកម្មាធិការអចិន្ត្រៃយ៍កណ្តាលគណបក្ស បានធ្វើការសម្រេចចិត្តប្រកាសជាចំហក្នុងការចូលរួមចំណែកការងារនៅក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលបង្កើតឡើងដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា ចំពោះការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិទសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧ថ្មីនេះ បង្ហាញឲ្យឃើញថា ជាស្មារតីបង្រួបបង្រួមជាតិ សាមគ្គីភាព ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញពីគោលជំហរសាមគ្គីភាព បង្រួបបង្រួមជាតិ ដើម្បីស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍប្រទេស គណបក្សមហាសាមគ្គីជាតិខ្មែរ សូមប្រកាសជាចំហ និងធ្វើការប្ដេជ្ញាចិត្តចូលរួមនៅក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាចំណែកសកម្មភាពធាតុចូលដ៏មានសារៈសំខាន់ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដ៏ខ្ពង់ខ្ពស់បំផុត ពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើឲ្យប្រយោជន៍ជាតិ ប្រយោជន៍ប្រជាពលរដ្ឋ និងវឌ្ឍនៈភាពសង្គម។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៤ ខែសីហាថា រាជរដ្ឋាភិបាល…

  • លោក សួន សេរីរដ្ឋា៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺឆ្លើយតបទៅនឹងអ្វីដែលជាស្ថានភាពរបស់កម្ពុជាបច្ចុប្បន្ន គឺការកសាងសន្តិភាព ការការពារឱ្យមានស្ថេរភាពនយោបាយ

    លោក សួន សេរីរដ្ឋា៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺឆ្លើយតបទៅនឹងអ្វីដែលជាស្ថានភាពរបស់កម្ពុជាបច្ចុប្បន្ន គឺការកសាងសន្តិភាព ការការពារឱ្យមានស្ថេរភាពនយោបាយ

    ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ លោក សួន សេរីរដ្ឋា បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៤ ខែសីហានេះថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺឆ្លើយតបទៅនឹងអ្វីដែលជាស្ថានភាពរបស់កម្ពុជាបច្ចុប្បន្ន ត្រូវការចាំបាច់នោះ គឺការកសាងសន្តិភាព ការការពារឱ្យមានស្ថេរភាពនយោបាយដើម្បីបន្តនៅការអភិវឌ្ឍន៍សង្គមជាតិតទៅទៀត រួមទាំងការថែរក្សាឱ្យបាននូវសមទ្ធិផលសង្គមនានា។ នេះគឺជាចំណុចស្នូល ចំណុចពិសេស ដែលបើយើងមើលឃើញទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលដែលលោកប្រកាសដកខ្លួនថយពីតួនាទីជានាយករដ្ឋមន្ត្រី ហើយផ្ទេរភារកិច្ចជូនទៅឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេន គឺសម្តេចតេជោបានផ្តោតសំខាន់នៅក្នុងការផ្ទេរអំណាច ឬក៏ផ្ទេរតួនាទីនេះ គឺត្រូវតែធ្វើនៅក្នុងកាលៈទេសៈដែលចាំបាច់ កម្ពុជាមានសន្តិភាព ហើយទាមទារឱ្យមានការថែរក្សាឱ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ រួមជាមួយនឹងការបន្តអភិវឌ្ឍន៍។ លោក សេរីរដ្ឋា បានបញ្ជាក់ថា “បើពិនិត្យមើលទៅលើសេចក្តីថ្លែងការណ៍ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានថ្លែងនៅចំពោះមុខរដ្ឋសភាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ នៅពេលដែលចេញនូវយុទ្ធសាស្ត្របញ្ចកោណនេះ ក៏បានលើកឡើងនៅចំណុចទីមួយដែលជាចំណុចស្នូលនៅក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ គឺការការពារសន្តិភាព ស្ថេរភាពនយោបាយ និងបន្តការអភិវឌ្ឍន៍ ព្រមទាំងការថែរក្សាការពារនៅសមទ្ធិផលសង្គមជាតិទាំងឡាយដែលមានស្រាប់”។ ប្រភពដដែលបានបន្តទៀតថា នេះគឺជាចំណុចពិសេសណាស់ បើសិនជាយើងមិនអាចបន្តការពារបាននៅសន្តិភាព ស្ថេរភាព ហើយបើយើងគ្មានឆន្ទៈនឹងទទួលយកនៅកិច្ចការដើម្បីបន្តការអភិវឌ្ឍន៍ពីអ្នកដឹកនាំជំនាន់ចាស់ គឺមានន័យថា អ្វីៗយើងចាប់ផ្តើមថ្មី…

  • ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ បាវចនា គោលដៅយុទ្ធសាស្ត្រ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ មាន៖ បាវចនា៥, គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ៥

    ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ បាវចនា គោលដៅយុទ្ធសាស្ត្រ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ មាន៖ បាវចនា៥, គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ៥

    ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា បាវចនា គោលដៅយុទ្ធសាស្ត្រ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មាន៖ បាវចនា ៥ ,គោលដៅ យុទ្ធសាស្ត្រ ៥ និង អាទិភាពគន្លឹះ ៥ ។ ការបញ្ជាក់នេះក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូងនីតិកាលទី ៧ នៃរដ្ឋសភានៅវិមានសន្តិភាព កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បាវចនា ៥ រួមមាន ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព ។ គោលដៅយុទ្ធសាស្ត្រ ៥ រួមមាន ៖ (១). ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧ភាគរយ ប្រកបដោយភាពធន់នឹងវិបត្តិនានា; (២). បង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និង គុណភាព,ជូនដល់ប្រជាជន…