Category: Politico 360

  • ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បញ្ជាក់អំពីសារៈសំខាន់នៃការដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១

    ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បញ្ជាក់អំពីសារៈសំខាន់នៃការដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១

    ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ដែលមានការកំណែទម្រង់ និងពង្រឹងរដ្ឋបាលកិច្ចជាស្នូល ដែលជាកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលបានចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ២០២៣នេះ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងសភាពការណ៍ក្នុងតំបន់ និងពិភពលោក ដែលកំពុងប្រែប្រួលមិនអាចប៉ាន់ស្មានបាន និងហានិភ័យខ្ពស់ ជាពិសេសប្រឈមក្នុងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ក៏ដូចជាការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងនៅភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ជាដើម។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមអភិសន្ដិបណ្ឌិត បានបន្ដថា ការដាក់ចេញនូវយុទ្ធសាស្ដ្រថ្មីនេះ គឺជាការបន្ដអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនាអាណត្តិកន្លងទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធិភាព រក្សាបាននូវសុខសន្ដិភាពពេញលេញ ដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា ជាពិសេសយកឈ្នះលើវិបត្តិកូវីដ-១៩ ផងដែរ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានបន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ដ្រី កងកម្លាំងប្រដាប់អាវុធ…

  • ប្រធានរដ្ឋសភា៖ ស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងមានការកើនឡើងនៃភាពស្មុគស្មាញសកល ការប្រែប្រួល និងហានិភ័យ វិស័យការទូតដើរតួនាទីយ៉ាងសំខាន់

    ប្រធានរដ្ឋសភា៖ ស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងមានការកើនឡើងនៃភាពស្មុគស្មាញសកល ការប្រែប្រួល និងហានិភ័យ វិស័យការទូតដើរតួនាទីយ៉ាងសំខាន់

    ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា បានថ្លែងបញ្ជាក់ថា ស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងមានការកើនឡើងនៃភាពស្មុគស្មាញសកល ការប្រែប្រួល និងហានិភ័យ វិស័យការទូតដើរតួនាទីយ៉ាងសំខាន់ ដើម្បីឈរជាមូលដ្ឋានគ្រឹះក្នុងការរក្សាសន្តិភាពពិភពលោក និងការជំរុញនូវភាពរុងរឿង។ ការបញ្ជាក់នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ចំនួន៧រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំនៅប្រទេសជាមិត្តនានា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ លោកជំទាវកិត្តិសង្គបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងអាណត្តិនីតិកាលនេះ ចំណុចសំខាន់ត្រូវផ្តោតទៅលើដំណើរការកំណែទម្រង់សេដ្ឋកិច្ច និងស្ថាប័ន ស្របទៅតាម “យុទ្ធសាស្ត្របញ្ចកោណ”។ ក្នុងន័យនេះលោកជំទាវកិត្តិសង្គហបណ្ឌិត បានធ្វើការកត់សម្គាល់ថា ទំនាក់ទំនងការទូតសេដ្ឋកិច្ចមានសារៈសំខាន់ក្នុងការសម្រេចបានទាំងគោលបំណងផ្នែកសេដ្ឋកិច្ច និងតម្រូវការសន្តិសុខជាតិ។ ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គបណ្ឌិត ក៏បានលើកឡើងនូវចំណុចសំខាន់មួយថែមទៀតនៃការទូតរបស់យើង គឺការលើកកម្ពស់ការផ្លាស់ប្តូរផ្នែកអប់រំ និងវប្បធម៌ជាមួយបណ្តាប្រទេសនានា។ កិច្ចខិតខំប្រឹងប្រែងការទូតរបស់កម្ពុជា រួមមាន ការទូតរបស់រាជរដ្ឋាភិបាល ការទូតសភា ការទូតបក្ស និងការទូតប្រជាជន។ ការធ្វើការទូតរួមនៅគ្រប់ផ្នែកទាំងអស់ គឺជាការចាំបាច់ក្នុងការសម្រេចបាននូវផលប្រយោជន៍ជាតិជាធំ។ ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្តីមោទនភាពដ៏ក្រៃលែង និងដោយមានសេចក្តីជឿជាក់ថា ឯកអគ្គរាជទូតរបស់កម្ពុជា នឹងធ្វើជាតំណាងយ៉ាងក្លៀវក្លា…

  • ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ស្នើភាគីកូរ៉េជំរុញការវិនិយោគមកកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្មដែលសម្រាប់បម្រើឱ្យការនាំចេញ

    ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ស្នើភាគីកូរ៉េជំរុញការវិនិយោគមកកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្មដែលសម្រាប់បម្រើឱ្យការនាំចេញ

    ភ្នំពេញ៖ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើភាគីកូរ៉េជំរុញការវិនិយោគមកកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលសម្រាប់បម្រើឱ្យការនាំចេញ។ ការស្នើនេះ ក្នុងជំនួបជាមួយ ឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម, ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ឯកឧត្តម ឆុង វ៉ាងគឺន រដ្ឋមន្ត្រីកសិកម្ម, ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ លើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ ទស្សនកិច្ចនេះបង្ហាញអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ នៅក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត។ នៅក្នុងជំនួបនេះ ឯកឧត្តម ឆុង វ៉ាងគឺន បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត និងបានសម្តែងនូវការអបអរសាទរដល់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងក្នុងន័យកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានផ្សារភ្ជាប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០។ ឯកឧត្តមក៏បានកត់សម្គាល់ផងដែរអំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបំពាក់ឋានន្តរស័ក្តិ និងប្រកាសតំណែងអគ្គស្នងការនគរបាលជាតិជូននាយឧត្តមសេនីយ៍ ស ថេត

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបំពាក់ឋានន្តរស័ក្តិ និងប្រកាសតំណែងអគ្គស្នងការនគរបាលជាតិជូននាយឧត្តមសេនីយ៍ ស ថេត

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីបំពាក់ឋានន្តរស័ក្តិ និងប្រកាសតំណែងអគ្គស្នងការនគរបាលជាតិ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងមហាផ្ទៃ។ សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ។ ប្រវត្តិរូបសង្ខេបឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ១-ប្រវត្តិ និងការសិក្សាឯកឧត្តម ស ថេត កើតនៅឆ្នាំ ១៩៧២ ក្នុងគ្រួសារកសិករ នៅភូមិអណ្តូងស្អាត ឃុំក្របៅ ស្រុក កំចាយមារ…

  • ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបញ្ចប់អាណត្តិ បង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

    ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបញ្ចប់អាណត្តិ បង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

    ភ្នំពេញ៖ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិ បានបង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត។ ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣, នៅវិមានសន្តិភាព។ នៅក្នុងជំនួបនេះ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ លោកជំទាវក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា តាមរយៈការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩, ការដាក់ចេញនូវកម្មវិធីជំនួយសង្គមដ៏មានប្រសិទ្ធភាព,និងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយមោទនភាព។ លោកជំទាវក៏បានបង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧…

  • ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ជានរណា?

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ជានរណា?

    ភ្នំពេញ៖ ​គណៈរដ្ឋមន្រ្តីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា បានស្បថចូលកាន់តំណែងជាផ្លូវការហើយកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោមព្រះរាជអធិបតីភាព​ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ។ ឯកឧត្តម ហួត ហាក់ ជាសមាសភាពរដ្ឋមន្រ្តីថ្មីមួយរូប ក្នុងចំណោមសមាភាពរដ្ឋមន្រ្តីថ្មីៗជាច្រើនរូបទៀត នៃគណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋា​ភិបាល​អាណត្តិថ្មី ដែលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។ យោងតាមឯកសារសង្ខេបបង្ហាញថា គិតនៅត្រឹមឆ្នាំ២០២៣ លោក ហួត ហាក់ មានវ័យ៥០ឆ្នាំ។ ឯកឧត្តមបានកើតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានលោកឪពុកឈ្មោះ ហួត ឈុន អ្នកម្តាយឈ្មោះ យឹម ហុង និងមានភរិយាឈ្មោះ សុង ធីតា ព្រមទាំងមានកូនប្រុសស្រី ចំនួនបីនាក់។ ប្រវត្តិសិក្សា៖លើការសិក្សាអប់រំ ឯកឧត្តម ទទួលបានការអប់រំបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នីតិសាស្រ្តនៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាសស្រ្តសេដ្ឋកិច្ច និងសញ្ញាបត្រជាមន្ត្រីជាន់ខ្ពស់ផ្នែកការទូត នៅសាលាភូមិន្ទរដ្ឋបាល (ERA) នៅឆ្នាំ២០០១។ ឯកឧត្តម ក៏បានបន្តបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយ នៅឆ្នាំ២០០៥ និងថ្នាក់​បណ្ឌិតគ្រប់គ្រងធុរកិច្ច ពីសកលវិទ្យាល័យ Preston…

  • រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការបង្កើតអគ្គនាយកដា្ឋនធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ

    រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការបង្កើតអគ្គនាយកដា្ឋនធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ

    ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតអគ្គនាយកដា្ឋនធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងអនុក្រឹត្យបានបញ្ជាក់ថា អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់កំណត់ ព្រមទាំងអភិវឌ្ឍធនធានមនុស្ស។ អនុក្រឹត្យបានបន្តថា អគ្គនាយកដ្ឋានធនធានមនុស្ស ដឹកនាំដោយអគ្គនាយក ០១រូប​និងមានអគ្គនាយករងមួយចំនួន ជាជំនួយ តាមការចាំបាច់។ ត្រូវបានផ្ទេរនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល មកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស។ អគ្គនាយកដ្ឋានធនធានមនុស្ស មានរចនាសម្ព័ន្ធ ដូចខាងក្រោម៖១-នាយកដ្ឋានរដ្ឋបាលសរុប២-នាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ៣-នាយកដ្ឋានបុគ្គលិកមន្ដ្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ៤-នាយកដ្ឋានគោលនយោបាយ។ តួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និងតួនាទីភារកិច្ចរបស់នាយកដ្ឋានចំណុះ ត្រូវកំណត់ដោយអនុក្រឹត្យមួយដោយឡែក៕

  • ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

    ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចយាងធ្វើដំណើរទៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ។ យាងនិងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចអគ្គមហាពាចក្រី ហេង សំរិន សម្តេចក្រឡាហោម ស ខេង, ឯឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រី មន្ត្រីរាជរដ្ឋាភិបាល ព្រមទាំងព្រះរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូប។ នៅក្នុងព្រះរាជសាររបស់ព្រះករុណា…

  • លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន៖ វិទ្យុអាស៊ីសេរី ផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិនិងអន្តរជាតិ

    លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន៖ វិទ្យុអាស៊ីសេរី ផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិនិងអន្តរជាតិ

    ភ្នំពេញ៖ លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន នៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង និងសម្ដែងការសោកស្តាយ ជាទីបំផុតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិនិងអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសបដិសេធព័ត៌មានរបស់លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ។ ប្រភពដដែលបានគូសបញ្ជាក់ថា តបទៅនឹងការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា «ពលរដ្ឋសោកស្តាយព្រែកមួយដែលខ្មែរក្រហមជីក បាត់បង់ទៅវៀតណាមក្រោយបោះបង្គោលព្រំដែន» លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សូមប្រកាសបដិសេធនិងច្រានចោលទាំងស្រុង និងសម្ដែងការសោកស្តាយ ជាទីបំផុតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិនិងអន្តរជាតិ៕សូមជូនសេចក្តីប្រកាសបដិសេធព័ត៌មានដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • អ្នកនាំពាក្យក្រសួងមហាផ្ទៃបដិសេធចំពោះការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីក្រោមចំណងជើងថា “អ្នកឃ្លាំមើលរិះគន់ការតែងតាំង​កូនចៅ និងសាច់ញាតិលោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ»

    អ្នកនាំពាក្យក្រសួងមហាផ្ទៃបដិសេធចំពោះការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីក្រោមចំណងជើងថា “អ្នកឃ្លាំមើលរិះគន់ការតែងតាំង​កូនចៅ និងសាច់ញាតិលោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ»

    ភ្នំពេញ៖ តបទៅនឹងការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា «អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិ លោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ» អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សូមប្រកាសបដិសេធ និងច្រានចោលជាដាច់ខាត ដោយសូម បកស្រាយជូនមហាជនបានជ្រាបដូចខាងក្រោម៖ ១. ករណីផ្សាយថា សម្ដេចក្រឡាហោម ស ខេង ផ្ទេរអំណាចឱ្យកូនប្រុស គឺឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួងមហាផ្ទៃ មកកាន់តំណែងជំនួសសម្តេច គឺជាការផ្សាយដែលមិន យល់ពីរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍របស់គណបក្ស​នយោបាយនានា ជុំវិញការរៀបចំនិងតែងតាំងសមាសភាពរាជរដ្ឋាភិបាល។ ពោលគឺតំណែងដែលឯកឧត្តមបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃទទួលនាពេលនេះ ទី១- គឺជាការផ្គូរផ្គងរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទី២- ជាការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ទី៣-គឺជាការគោរពតាមព្រះរាជក្រឹត្យតែងតាំងរបស់ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង។ ២. ចំពោះការដែលនិយាយថា សម្តេចក្រឡាហោម…