-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសអតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងចំនួន៩នាក់

ភ្នំពេញ៖ ទណ្ឌិតចំនួន៩នាក់ ដែលជាអតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំង ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យលើកលែងទោសក្រោយពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជកក្រឹត្យចុះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសបានឱ្យដឹងថា ទណ្ឌិតចំនួន៩រូប ដែលត្រូវបានលើកលែងទោស ដែលមានរាយនាមដូចខាងក្រោម៖១-ឈ្មោះ ប៉េង សុខា ភេទប្រុស កើតឆ្នាំ១៩៦៥ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់ តុលាការកំពូល។២-ឈ្មោះ ណុប វ៉ុន ភេទប្រុស កើតឆ្នាំ១៩៧០ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ I ចុះថ្ងៃទី១៨…
-
រដ្ឋសភាទទួលយកសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន មកពិនិត្យសិក្សា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ ដើម្បីអនុម័តលើសំណើរបស់រាជរដ្ឋាភិបាល ដែលបានស្នើសុំរដ្ឋសភាពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន។ ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សូមជម្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចកម្ពុជា បានអនុម័តទាំងស្រុង លើ«សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ» ដែលមាន១២កន្ថី និង៨៦៥មាត្រា។ សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើងក្នុងគោលបំណង ប្រមូលផ្ដុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាជាក់ស្ដែងនិយមសង្គត្តិភាព វិសាលភាពទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។ សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិនេះ បំពេញបន្ថែម និងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានាដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី…
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម សូ ណារ៉ូ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម សូ ណារ៉ូ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ឧសភា ឆ្នាំ២០២៣។ សូមជម្រាបថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ទទួលស្គាល់អតីតភាពការងារឯកឧត្តម សូ ណារ៉ូ ដោយធ្វើនិយ័តកម្មបញ្ចូលទៅក្នុងឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី៕ដោយ៖ពលជ័យ
-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅក្នុងសករាជសន្តិភាពរបស់សម្ដេចតេជោ គឺជាព្រឹតិ្តការណ៍អស្ចារ្យសម្រាប់កម្ពុជា

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលបានប្រារព្ធធ្វើនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងសករាជសន្តិភាពភាពរបស់សម្ដេចតេជោនាពេលនេះ គឺជាព្រឹតិ្តការណ៍អស្ចារ្យសម្រាប់កម្ពុជារបស់យើង ហើយវាគឺជាមោទនភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋកម្ពុជារបស់យើង ដែលបានរួមរស់នៅក្នុងម្លប់សន្តិភាព នៃការដឹកនាំដ៏ឆ្លាតវៃ និងយកចិត្តទុកដាក់ខ្ពស់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលក្នុងរយៈកាល២៥ឆ្នាំ ក្រោយពេលដែលបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺនៅក្នុងសករាជសម្តេចតេជោនេះហើយ ដែលរាជរដ្ឋាភិបាលមានឱកាសរៀបចំប្រាព្ធនៅការប្រកួតស៊ីហ្គេមលើកទី៣២ ដែលយើងរកចាប់អស់រយៈពេល៦៤ឆ្នាំកន្លងមកនេះ។ ព្រឹត្តិការណ៍នេះ គឺជាព្រឹត្ដិការណ៍ដ៏អស្ចារ្យ ជាពិសេស គឺយើងបានចូលរួមនៅក្នុងពេលបើកនៅឯពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាពហុកីឡាដ្ឋានជាតិមួយដ៏ធំសម្បើមហើយបានបើកកម្មវិធីដ៏អស្ចារ្យបង្ហាញអំពីដំណើរនៃកំណើតនគរកម្ពុជា រួមជាមួយនឹងព្រឹតិ្តការណ៍ផ្សេងផ្សេងទៀតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ នឹងរួមទាំងគោលការណ៍នយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបានកសាងវប្បធម៌ សេដ្ឋកិច្ចសង្គម និងអភិវឌ្ឍលើគ្រប់វិស័យ។ លោក សេរីរដ្ឋា បានបន្តថា ស៊ីហ្គេមលើកទី៣២នេះ ដែលលោកហៅថាអស្ចារ្យ ពីព្រោះយើងឃើញថាទីមួយ កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាព្រឹត្ដិការណ៍កីឡាដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាដែរ។ ពីព្រោះក្រុមប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ដែលមានអត្តពលិករាប់រយនាក់បានបញ្ជូនមកប្រកួតស៊ីហ្គេមនៅកម្ពុជា ជាពិសេសគឺប្រទេសទីម័រ គឺជាប្រទេសសមាជិកអាស៊ានចុងក្រោយ ហើយបានចូលរួមប្រកួតស៊ីហ្គេមលើកដំបូងនៅប្រទេសកម្ពុជា ដែលកម្ពុជារៀបចំព្រឹត្ដិការណ៍ស៊ីហ្គេមដំបូងដូចគ្នា។ ទីពីរ ជាមួយនឹងការចំណាយថវិកាជាង៣០០លានដុល្លារដែលរួមទាំងការចំណាយលើការសាងសង់ពហុកីឡាដ្ឋាន រៀបចំភូមិកីឡា ការរៀបចំទទួលកីឡាឱ្យមករួមរស់ហាត់សមហូបចុកដោយឥតគិតថ្លៃ។ ស៊ីហ្គេមលើកទី៣២នេះ…
-
ភ្ញាក់ខ្លួនចាញ់ឃោសនាទណ្ឌិត សម រង្ស៊ី និងបក្ខពួក៖ លោកស្រី ឃុត ណារឿន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោកស្រី ឃុត ណារឿន មន្ត្រីគណបក្សប្រឆាំងបានសម្រេចចិត្តសូមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមការអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកខ្លួនបានវ៉ៃប្រហាររិះគន់ មួកបង្កាច់ដោយគ្មានការពិត ដោយសារតែចាញ់បោកការឃោសនារបស់ទណ្ឌិតជនក្បត់ជាតិ៣ជំនាន់ និងក្រុមមេដឹកនាំបក្សប្រឆាំងនាពេលកន្លងមមកនេះ។ តាមរយៈវីដេអូឃ្លីប លោកស្រី ឃុត ណារឿន បានថ្លែងថា ដោយសារជឿលើការឃោសនារបស់គណបក្សប្រឆាំងអតីតគណបក្សសង្គ្រោះជាតិ ក៏ដូចជាគណបក្សភ្លើងទៀន ខ្លួនបាននិយាយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបបស់សម្តេចតេជោ ហ៊ុន សែន។ សូមអភ័យទោសសម្តេច និងលើកលែងទោសដល់ខ្លួន។ លោកស្រី ឃុត ណារឿន ក៏បានសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកស្រី ណារឿន បានបញ្ជាក់ថា “កូនល្ងិតល្ងង់នៅក្មេងធ្វើឲ្យកូន ចាញ់បោកលោកសម រង្ស៊ី ពីមុនមក ធ្វើឱ្យកូនដើរតាមផ្លូវសង្គ្រោះជាតិ រហូតដល់កូនទៅញុះញង់ប្រជាពលរដ្ឋឱ្យរកថវិកាចូលរួមជួយបើកទូរទស្សន៍សង្គ្រោះជាតិ ប៉ុន្តែផ្ទុយទៅវិញធ្វើឱ្យកូនខកចិត្តដោយសារតែទូរទស្សន៍សង្គ្រោះជាតិ អត់បានចេញទេ អត់បានចេញជារូបរាងទេ ហើយលុយកាក់ដែលកូនខំប្រមូលពីប្រជាពលរដ្ឋឱ្យសង្គ្រោះជាតិ បើកទូរទស្សន៍មិនដឹងថវិកាទាំងនោះ បាត់ទៅណាមកដល់បច្ចុប្បន្ន ធ្វើឱ្យកូនអស់ជំនឿចិត្តទៅលើគណបក្សប្រឆាំង មិនថាគណបក្សសង្គ្រោះជាតិពីមុន ឬមួយគណបក្សភ្លើងទៀនបច្ចុប្បន្ន។ កូនឃើញការដឹកនាំរបស់សម្តេចពុករហូតមកដល់បច្ចុប្បន្ននេះ ធ្វើឱ្យកូនភ្ញាក់ខ្លួនខ្លាំងមែនទែន ដោយសារទៅណាក៏ឃើញតែការអភិវឌ្ឍន៍”។ លោកស្រី ឃុត…
-
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៦៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការថែរក្សា និងលើកកម្ពស់មជ្ឈភាពអាស៊ាន

ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៦ ទីក្រុងឡាប៊ួនបាចូ ប្រទេសឥណ្ឌូនេស៊ី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការថែរក្សា និងលើកកម្ពស់មជ្ឈភាពអាស៊ាន តាមរយៈការពង្រឹងយន្តការទាំងឡាយដែលដឹកនាំដោយអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់។ ប្រភពក្រសួងការបរទេសបានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី២៦ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៣ នៅថ្ងៃទី០៩ ខែឧសភា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលប្រព្រឹត្តទៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ួនបាចូ ប្រទេសឥណ្ឌូនេស៊ី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកឡើងផងដែរអំពីបញ្ហាសន្តិសុខប្រពៃណីនិងមិនប្រពៃណីសំខាន់ៗបំផុតមួយចំនួន ដូចជា ឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការលាងលុយកខ្វក់ និងគ្រឿងញៀនខុសច្បាប់ ជាដើម។ ឯកឧត្តមក៏បានទទូចឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ផ្តល់ការគាំទ្រចាំបាច់នានាដល់មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន (ARMAC)។ កិច្ចប្រជុំបានកោតសរសើរចំពោះវឌ្ឍនភាព ក្នុងការអនុវត្តបន្ទាត់សកម្មភាពនៃផែនការលម្អិតស្តីពីសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ២០២៥ ដែលសម្រេចបានប្រមាណ ៩៩% ហើយក៏បានលើកទឹកចិត្តដល់អង្គភាពតាមវិស័យនានា ដើម្បីសម្រេចឲ្យបាននូវអាទិភាពផ្សេងៗទៀតដែលនៅសល់។ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានកត់សម្គាល់ឃើញផងដែរថា…
-
ឯកឧត្តមហ៊ុន ម៉ានី ៖ កីឡាការិនី ប៊ូ សំណាង តែម្នាក់នាំឲ្យគេស្គាល់កម្ពុជាទូទាំងពិភពលោក

ភ្នំពេញ៖ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ បានមានប្រសាសន៍ថា កីឡាការិនី ប៊ូ សំណាង មានទឹកចិត្តឆន្ទៈទឹកចិត្តនៃការមិនចុះចាញ់ ទោះបីលទ្ធផលយ៉ាងណាក៍ដោយ គឺវាជាភាពអស្ចារ្យមួយ ជាមេរៀន ហើយជាគំរូសម្រាប់យើងទាំងអស់គ្នា។ ការថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញសូរសុខទុក្ខក្រុមការងារយុវជនស្ម័គ្រចិត្ត និងក្រុមអ្នករៀបចំបច្ចេកទេស នៅឯពហុកីឡ ដ្ឋានមរតកតេជោ នៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២៣។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា លទ្ធផលគឺជាកត្តាសំខាន់ ចង់ឈ្នះ ចង់ចាញ់ ក៏ប៉ុន្តែកត្តាមិនចុះចាញ់សោះ គឺជាកត្តាមួយដែលមិនមែនត្រឹមតែជាមេរៀន ត្រឹមតែកីឡាទេ ជាមេរៀនជីវិត ។និយាយសាមញ្ញទៅ ជាហឺរ៉ូ សម្រាប់យើងទាំងអស់គ្នា។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា គ្រាន់តែកីឡាការិនី ប៊ូ សំណាង តែម្នាក់នាំឲ្យគេស្គាល់កម្ពុជាទូទាំងពិភពលោក។ហើយនេះហើយជាទឹកចិត្តរបស់ខ្មែរយើង គឺជាការតស៊ូដើម្បីឲ្យបានសំរេចទោះបីជាលទ្ធផលយ៉ាងណាក៍ដោយ៕ ដោយៈ ពលជ័យ
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ សម្តេចតេជោបានយកជីវិតរបស់ខ្លួនទៅប្តូរយកសន្តិភាព ដែលយើងកំពុងសោយសុខនឹងផ្លែផ្កាសន្តិភាពរហូតដល់ពេលនេះ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា សម្តេចតេជោ បានយកជីវិតរបស់ខ្លួនទៅប្តូរយកសន្តិភាព ដែលយើងកំពុងសោយសុខនឹងផ្លែផ្កាសន្តិភាពរហូតដល់ពេលនេះ។ ដូចនេះក្នុងនាមជាកងទ័ព កងកម្លាំងប្រដាប់អាវុធ យើងត្រូវបេ្តជ្ញា កសាងសមត្ថភាព បង្កើនឆន្ទៈ លះបង់ឱ្យអស់កម្លាំងកាយចិត្ត ពេលវេលា និងបូជាជីវិត ដើម្បីធានាការពារបូរណភាពទឹកដី សុខសន្តិភាព សន្តិសុខសង្គម និងសុវត្ថិភាពជូនប្រជាជនកម្ពុជា។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ។ ការចែកអាវភ្លៀង ជូនដល់កងកម្លាំង ខណៈរដូវវស្សាបានមកដល់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា កម្មវិធីបែងចែកអាវភ្លៀង និងអាវរងា ជូនកងកម្លាំងប្រដាប់អាវុធ តែងតែធ្វើជាប្រចាំ ហើយនេះបានបង្ហាញពីការយកចិត្តទុកដាក់ គិតគូរជាប្រចាំនូវសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី…
-
លោក រ៉ុង ឈុន ដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល

ភ្នំពេញ៖ នៅទីបំផុតលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានសម្រេចដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជ្រើសតំណាងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ ការដកខ្លួននេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាលឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដូចនេះគណបក្សភ្លើងទៀនត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល។ លោក រ៉ុង ឈុន បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១០ ឧសភា នេះថា ” …ខ្ញុំនឹងដកខ្លួនបើសិនជាយើងធ្វើការតវ៉ាទាមទារវាត្រូវ ប្រើពលវេលា ហើយមើលទៅពេលវេលាវាមិនគ្រប់គ្រាន់សម្រាប់ខ្ញុំធ្វើការតវ៉ាទាមទារជាមួយ គ.ជ.ប ហើយប្រសិនបើធ្វើការតវ៉ាទាមទារជាមួយ គ.ជ.ប ពេលហ្នឹងវានឹងអាចធ្វើឱ្យខូចបញ្ជីឈ្មោះ។ អ៊ីចឹងយើងត្រូវគិតពីប្រយោជន៍បក្ស និងអ្នកគាំទ្រ។ ដូច្នេះបញ្ហាតួនាទីតំណែងឬមួយឈរឈ្មោះចំពោះខ្ញុំវាមិនជាបញ្ហាអ្វីទេ ខ្ញុំនឹងដកខ្លួនថយឲ្យអ្នកបន្តបន្ទាប់ឡើងមកជំនួសទៅ។” រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ផ្អែកតាមមូលដ្ឋានច្បាប់ និងដោយហេតុថាឈ្មោះ រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោសស្ថាពរ ដោយសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ I ចុះថ្ងៃទី២៩ ខែកក្កដា…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ នៅក្រោមម្លប់នៃសន្តិភាពពេញលេញដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, ខេត្តកំពង់ធំ បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ខេត្តកំពង់ធំ បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ដូច្នេះ សូមចូលរួមថែរក្សាឱ្យបាននូវសុខសន្តិភាពដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ហើយកុំឱ្យសង្គ្រាម និងជម្លោះបែកបាក់អាចត្រលប់មកវិញសាជាថ្មីឱ្យសោះនៅលើទឹកដីដ៏ពិសិដ្ឋរបស់យើង។ ការបញ្ជាក់នេះ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តសន្ទុកក្រៅ ស្ថិតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិទ្ធសេរីភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនាផងដែរ ដូចដែលស្តែងឡើងតាមរយៈការអបអរសាទរការសម្ពោធឆ្លងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្រនាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះការទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមដ៏ចំណាស់ដែលមានអាយុកាលប្រមាណជាង២សតវត្សរ៍នេះ ដែលកើតឡើងនៅក្រោមវប្បធម៌នៃការចែករំលែកពីសំណាក់ពុទ្ធបរិស័ទ្ទជិតឆ្ងាយ រួមជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព ដែលបង្កលក្ខណៈដល់ការរួបរួមក្នុងធ្លុងសាមគ្គីជាតិខ្មែរដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណី…