Category: Politico 360

  • សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់ចំពោះមេដឹកនាំគណបក្សភ្លើងទៀនបើសិនជាហ៊ានបំផ្លាញនូវសណ្តាប់ធ្នាប់សាធារណៈ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់ចំពោះមេដឹកនាំគណបក្សភ្លើងទៀនបើសិនជាហ៊ានបំផ្លាញនូវសណ្តាប់ធ្នាប់សាធារណៈ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា

    តាមរយៈសារសំឡេងបន្ទាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានចាត់វិធានការច្បាប់ចំពោះមេដឹកនាំភ្លើងទៀន

  • សារសំឡេងបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនដែលគាំទ្រគណបក្សភ្លើងទៀន សូមរក្សាភាពស្ងៀមស្ងាត់និងព្រមានចាត់វិធានការតាមផ្លូវច្បាប់

    សារសំឡេងបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនដែលគាំទ្រគណបក្សភ្លើងទៀន សូមរក្សាភាពស្ងៀមស្ងាត់និងព្រមានចាត់វិធានការតាមផ្លូវច្បាប់

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារនយោបាយជាសំឡេងបន្ទាន់មួយដោយអំពាវនាវឱ្យបងប្អូន ដែលគាំទ្រគណបក្សភ្លើងទៀនសូមរក្សាភាពស្ងៀមស្ងាត់កុំធ្វើតាមការអំពាវនាវមេដឹកនាំរបស់ខ្លួននិងបានចេញបញ្ជាឱ្យចាត់វិធានការជាបន្ទាន់ចំពោះសកម្មភាពដែលបង្កការប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈរបស់ជាតិ៕សូមជូនសារជាសំឡេងសម្តេចតេជោនាយករដ្ឋមន្ត្រីទាំងស្រុងដូចខាងក្រោម៖

  • លោក ព្រាប កុល ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី

    លោក ព្រាប កុល ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី

    ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ព្រាប កុល ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។នេះបើយោងតាម ព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ គួរជម្រាបថា ឯកឧត្តម ព្រាប កុល ត្រូវបានគេស្គាល់ថា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Zillion Holding ហើយធ្លាប់ជានាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា ៕ដោយ៖ពលជ័យ

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អាហារូបករណ៍ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត គឺជាការរំដោះឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អាហារូបករណ៍ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត គឺជាការរំដោះឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយនឹងការអបអរសាទរចំពោះការប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីបន្ថែមទៀតចំនួន៨២៥នាក់ នាឱកាសនោះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្តមសិក្សានៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមមាន សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME),សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS),សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB),សាកលវិទ្យាល័យអន្តរជាតិឌូវី (DI),ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ (SBUBB), វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB), សាកលវិទ្យាល័យជាតិមានជ័យ (NMU) ដែលតែងបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ, និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិតខ្វះលទ្ធភាព។ កាយវិការ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់តបទៅនឹងបំណងប្រាថ្នា និងការខិតខំប្រឹងប្រែងរបស់សម្តេចទាំងទ្វេ ក្នុងការរំដោះសិស្ស-និស្សិតខ្វះលទ្ធភាព…

  • ឯកឧត្តម ហ៊ុន ម៉ានិត៖ ការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត គឺជាការសម្រេចដ៏ត្រឹមត្រូវ

    ឯកឧត្តម ហ៊ុន ម៉ានិត៖ ការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត គឺជាការសម្រេចដ៏ត្រឹមត្រូវ

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺបានដាក់គោលដៅថែរក្សាការពារសុខសន្តិភាពជាចម្បង និងអាទិភាព។ ការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត គឺជាការសម្រេចដ៏ត្រឹមត្រូវ ហើយបងណែតជាថ្នាក់ដឹកនាំម្នាក់ដែលពោរពេញដោយសមត្ថភាព ទស្សនវិស័យ និងចក្ខុវិស័យច្បាស់លាស់ ប្រកបដោយសីលធម៌ សច្ចធម៌ គុណធម៌ និងព្រហ្មវិហារធម៌ ដើម្បីបន្តការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍជឿនលឿន មានសុខសុវត្ថិភាព ស្ថិរភាព និងសន្តិភាពជានិរន្តន៍។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ពោធមហាកុដិ ក្លោងទ្វារ និងសមិទ្ធផលនានា និងចូលរួមពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះលេខាធិការអនុគណស្រុកចំការលើ ក្នុងវត្តមុនីសោភ័ណរង្សី (ហៅវត្តតាំងក្រង់) ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម ហ៊ុន ម៉ានិត បានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ពុទ្ធបរិស័ទ និងព្រះសង្ឃ…

  • ឯកឧត្ដម ទេព នីថា៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបែងចែកជា៤ដំណាក់កាលសំខាន់ៗ

    ឯកឧត្ដម ទេព នីថា៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបែងចែកជា៤ដំណាក់កាលសំខាន់ៗ

    ភ្នំពេញ៖ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងបញ្ជាក់ថា ផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបែងចែកជា៤ ដំណាក់កាលសំខាន់ៗ រួមមាន៖ទី១-ដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ដំណើរការនេះត្រូវបានអនុវត្តតាំងពីខែតុលា ឆ្នាំ២០២២ និងបានបិទបញ្ចប់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ និងសុវត្ថិភាពល្អ។ទី២-ដំណាក់កាលនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដំណើរការទទួលពាក្យសុំចុះបញ្ជីមានរយៈពេល ១៥ថ្ងៃ ចាប់ផ្តើមនៅថ្ងៃ ទី២៤ ខែមេសា និងបានបញ្ចប់កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដែលមានគណបក្សនយោបាយដាក់ពាក្យសុំចុះបញ្ជីសរុបចំនួន២០ គណបក្ស។ ក្នុងនោះ គ.ជ.ប បានសម្រេចយល់ព្រមជាផ្លូវការចំនួន១៣គណបក្ស ដែលមានបេក្ខជនពេញសិទ្ធិសរុប ១.២២២ រូប (ស្រី្ត៣៥៦រូប) និងបេក្ខជនបម្រុងសរុប ១.៣៧២រូប (ស្រី្ត៤៨១រូប)។…

  • កម្ពុជាជាប់ក្នុងការបោះឆ្នោតជាសមាជិក នៃស្ថាប័នចំណុះចំនួនពីររបស់អង្គការសហប្រជាជាតិ

    កម្ពុជាជាប់ក្នុងការបោះឆ្នោតជាសមាជិក នៃស្ថាប័នចំណុះចំនួនពីររបស់អង្គការសហប្រជាជាតិ

    ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅក្នុងសម័យប្រជុំរបស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (United Nations Economic and Social Council – ECOSOC) បានរៀបចំការបោះឆ្នោត ដើម្បីបំពេញតំណែងទំនេរក្នុងស្ថាប័នចំណុះចំនួន១៤ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីរ ដូចខាងក្រោម៖1.សមាជិកពេញសិទ្ធិរបស់ក្រុមជំនាញស្តង់ដារគណនេយ្យ និងរាយការណ៍អន្តរជាតិ (International Standards of Accounting and Reporting – ISAR) សម្រាប់អាណត្តិ២០២៤-២០២៦ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ និង2.សមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី របស់កម្មវិធីអង្គការសហប្រជាជាតិប្រយុទ្ធជំងឺអេដស៍ (Programme Coordinating Board (PCB) of the Joint United Nations Programme on…

  • ឯកឧត្តម សាយ សំអាល់ ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧០ យាងចូល ៧១ព្រះវស្សា

    ឯកឧត្តម សាយ សំអាល់ ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧០ យាងចូល ៧១ព្រះវស្សា

    ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំតាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គលវិបុលសុខ មហាប្រសើរគ្រប់បែបយ៉ាងប្រកបដោយ កតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ចំពោះជាតិ សាសនា និងប្រជារាស្ត្ររបស់ព្រះអង្គ៕

  • សម្តេចពិជ័យសេនា៖ សម្តេចតេជោនៅតែដឹងគុណជានិច្ចមិនអាចបំភ្លេចបានចំពោះយុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត

    សម្តេចពិជ័យសេនា៖ សម្តេចតេជោនៅតែដឹងគុណជានិច្ចមិនអាចបំភ្លេចបានចំពោះយុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត

    ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរនៅបណ្តាញសង្គមហ្វេសប៊ុកថា “ទោះបីប្រទេសជាតិមានសុខសន្តិភាព ការរីកចម្រើនលើគ្រប់វិស័យក៏ពិតមែន ប៉ុន្តែសម្តេចតេជោ នាយករដ្ឋមន្រ្តី នៅតែដឹងគុណជានិច្ចមិនអាចបំភ្លេចបានចំពោះយុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត ទើបនៅថ្ងៃនេះ គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានរៀបចំពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅបញ្ជាការដ្ឋានអង្គរក្ស”។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋានអង្គរក្ស៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកសម្តេចពិជ័យសេនា ទៀ បាញ់

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កាលពី៤៥ឆ្នាំមុន សម្តេចតេជោ និងយុទ្ធមិត្តបានចូលរួមបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះប្រទេស និងប្រជាជន ឱ្យចេញផុតពីរបបប៉ុល ពត

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កាលពី៤៥ឆ្នាំមុន សម្តេចតេជោ និងយុទ្ធមិត្តបានចូលរួមបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះប្រទេស និងប្រជាជន ឱ្យចេញផុតពីរបបប៉ុល ពត

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា កាលពី៤៥ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តបានចូលរួមបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះប្រទេស និងប្រជាជន ឱ្យចេញផុតពីរបបប៉ុល ពត ដែលបានគ្រប់គ្រងអំណាច ហើយបានកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃសាហាវឃោរឃៅ។ មកដល់បច្ចុប្បន្ន កម្លាំងសាមគ្គីភាពនេះ ក៏បានឋិតនៅយ៉ាងរឹងមាំ និងបានបន្តស្មារតី វីរភាព និងសកម្មភាពរួបរួមគ្នាបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ដោយបានសម្រេចនូវសមិទ្ធផលយ៉ាងច្រើនអនេកជូនសង្គមជាតិ រាប់ទាំងការការពារនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការផ្តល់នូវឱកាស ក្តីសង្ឃឹម និងលំនឹងស្ថិរភាពសម្រាប់អនាគតទៅមុខ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសិរីមង្គល ហៅវត្តសាមសិប ស្ថិតនៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ស្រុកកំរៀងបានប្រែមុខមាត់ពីតំបន់ជម្លោះប្រដាប់អាវុធ អស្ថិរភាព មកជាតំបន់មានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍរីកចម្រើន ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលសម្រួលដល់ការធ្វើដំណើរក្នុងជីវភាពប្រចំាថ្ងៃ ព្រមទាំងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។ បន្តទៅមុខទៀត រាជរដ្ឋាភិបាលក៏នៅតែយកចិត្តទុកដាក់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ…