Category: Politico 360

  • គណបក្សសញ្ជាតិកម្ពុជា គាំទ្រសេចក្តីសម្រេចរបស់ គ.ជ.ប ស្តីពីការបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

    គណបក្សសញ្ជាតិកម្ពុជា គាំទ្រសេចក្តីសម្រេចរបស់ គ.ជ.ប ស្តីពីការបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

    ភ្នំពេញ៖ គណបក្សសញ្ជាតិកម្ពុជា បានប្រកាសគាំទ្រទាំងស្រុងចំពោះសេចក្តីសម្រេចស្តីពី ការបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះបើយោងតាមញ្ញត្តិរបស់គណបក្សសញ្ជាតិកម្ពុជា ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣៕

  • អ្នកវិភាគចៅចាក់ស្មុក៖ តើជាកំហុសនរណា?

    អ្នកវិភាគចៅចាក់ស្មុក៖ តើជាកំហុសនរណា?

    ភ្នំពេញ៖ ក្រោយពីគណបក្សភ្លើងទៀនមិនអាចបំពេញការខ្វះខាតសំណុំឯកសាររបស់ខ្លួនតាមការតម្រូវដោយច្បាប់កំណត់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន។ គ.ជ.ប បានអះអាងមូលហេតុថា គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ តើជាកំហុសនរណា? ១-គណបក្សភ្លើងទៀនមានការមើលស្រាលចំពោះដំណើរការនីតិវិធី និងប្រមាថលើច្បាប់ជាធរមាន អាងលើពួកបរទេសអន្តរាគមន៍ គៀបសង្កត់ និងប្រើការគំរាមកំហែង ចំពោះស្ថាប័នអនុវត្តច្បាប់ គ.ជ.ប ដើម្បីសម្រេចការចុះបញ្ជីគណបក្សចូលរួមការបោះឆ្នោត។ សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែឧសភា គឺជាភស្តុតាងស្រាប់ ដែលបញ្ជាក់ថាថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀនមិនបានយកច្បាប់មកប្រើ ប៉ុន្តែបានយកហិង្សាមកប្រើដែលផ្ទុយពីគោលការណ៍ច្បាប់។ ២-គណបក្សភ្លើងទៀនជាគណបក្សនយោបាយមួយ ហេតុអ្វីបានជាគ្រាន់តែឯកសារដ៏សំខាន់របស់ខ្លួនមួយសន្លឹកមិនអាចថែរក្សាបាន និងធ្វើឱ្យបាត់។ បើគ្រាន់តែគ្រប់គ្រងឯកសារមួយសន្លឹកមិនបានផង តើមានសមត្ថភាពអ្វីមកដឹកនាំនិងគ្រប់គ្រងកិច្ចការប្រទេសជាតិបាន? ក្រសួងមហាផ្ទៃបានបញ្ជាក់ថាគណបក្សភ្លើងទៀន បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ប៉ុន្តែមិនមែនជាប្រកាសបញ្ជាក់នីត្យានុកូលកម្មបក្សនេះឡើយ។ គ.ជ.ប អនុវត្តតាមច្បាប់កំណត់តែប៉ុណ្ណោះ តែគណបក្សភ្លើងទៀនទេដែលមិន បានអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវ។…

  • គណបក្សខ្មែររួបរួមជាតិ គាំទ្រសេចក្តីសម្រេចរបស់ គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ របស់គណបក្សភ្លើងទៀន

    គណបក្សខ្មែររួបរួមជាតិ គាំទ្រសេចក្តីសម្រេចរបស់ គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ របស់គណបក្សភ្លើងទៀន

    ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានចេញសេចក្តីថ្លែងការណ៍ជុំវិញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការបដិសេធការចុះបញ្ជីគណបក្សនយោ បាយឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដូចតទៅ៖១-គាំទ្រទាំងស្រុងសេចក្តីសម្រេចបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើការចុះឈ្មោះគណបក្សភ្លើងទៀន ឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៧ ពីព្រោះជាការអនុវត្តន៍ស្តង់ដារតែមួយរបស់ គ.ជ.ប ទៅលើបណ្ដាគណបក្សនយោបាយនៅកម្ពុជាទាំងអស់ដោយស្មើភាព គ្មានការរើសអើង។២-អំពាវនាវឱ្យក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ តម្កល់ និងរក្សាទុកជាបានការសេចក្ដីសម្រេចរបស់ គជប ស្ដីពីការបដិសេធការចុះបញ្ជីគណបក្សនយោបាយភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៧។៣-ជាមួយនឹងការសោកស្តាយ ដែលគណបក្សភ្លើងទៀន មិនបំពេញបែបបទតាមលក្ខខណ្ឌតម្រូវរបស់ គជប ទោះដោយចេតនា ឬអចេតនាក្តី ដែលនាំឱ្យខកខានមិនអាចចុះបញ្ជីឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ គណបក្សខ្មែររួបរួមជាតិ សូមអំពាវនាវដល់សមាជិក និងអ្នកមានសមាន្យចិត្តគាំទ្រគណបក្សភ្លើងទៀន កុំបន្តធ្វើសកម្មភាពតវ៉ា ឬប្រឆាំង ដោយការតស៊ូមតិតាមសន្តិវិធីក្តី តាមរូបភាពណាក្តី ព្រោះគ្មានទទួលអ្វី ក្រៅពីបង្កការវឹកវរ ប៉ះពាល់សណ្តាប់ធ្នាប់ ប៉ះពាល់សេដ្ឋកិច្ច សង្គម និងនាំឱ្យមានគ្រោះថ្នាក់ និងប្រឈមផ្លូវច្បាប់តែប៉ុណ្ណោះ៕

  • ទស្សនៈពលរដ្ឋ៖ ធ្វើនយោបាយជិត៣ទសវត្សរ៍ មិនអាចរកឯកសារចុះឈ្មោះបក្សនយោបាយរបស់ខ្លួនបាន

    ទស្សនៈពលរដ្ឋ៖ ធ្វើនយោបាយជិត៣ទសវត្សរ៍ មិនអាចរកឯកសារចុះឈ្មោះបក្សនយោបាយរបស់ខ្លួនបាន

    ភ្នំពេញ៖ ពិតជាគួរឱ្យហួសចិត្ត និងសង្វេគជាពន់ពេកណាស់សម្រាប់បក្សភ្លើងទៀន ដែលសូម្បីតែឯកសារសម្រាប់ចុះបញ្ជីគណបក្សរបស់ខ្លួន ដើម្បីចូលរួមបោះឆ្នោតក៏រកមិនបានផង? ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបដិសេធមិនទទួលចុះបញ្ជីឱ្យគណបក្សនេះទេ ដោយសារតែគ្មានឯកសារគ្រប់គ្រាន់ដែលតម្រូវដោយច្បាប់ស្តីពីការបោះឆ្នោតសកល។ វាពិតជារឿងមិនគួរឱ្យជឿទាល់តែសោះថា គណបក្សនយោបាយមួយដែលមានប្រវត្តិជិត៣០ឆ្នាំក្នុងឆាកនយោនបាយ បែរជាទីបំផុតរកឯកសារឱ្យគ្រប់សម្រាប់ចុះឈ្មោះបោះឆ្នោតក៏រកមិនបាន។ នរណាក៏ដឹងដែរថា ដើម្បីចុះបញ្ជីគណបក្សនយោបាយ គណបក្សនីមួយៗត្រូវបំពេញលក្ខខណ្ឌ១០យ៉ាង ដែលមិនអាចខ្វះបាន ពីព្រោះវាជាលក្ខខណ្ឌដែលតម្រូវដោយច្បាប់។ គណបក្សនយោបាយនីមួយៗ ដែលមានបំណងចូលរួមក្នុងការបោះឆ្នោតត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីចុះបញ្ជី។ ជាក់ស្តែង គណបក្សមួយចំនួន ជាពិសេសគណបក្សប្រជាជនកម្ពុជាបានយកឯកសារទៅចុះបញ្ជីតាំងពីថ្ងៃដំបូងដែល គ.ជ.ប ប្រកាសបើកទទួលម៉្លេះ។ ហេតុអ្វីត្រូវស្រូតរូតរះ? ពីព្រោះទី១៖ គេបានត្រៀមលក្ខណៈជាមុនរួចស្រេចអស់ ហើយដោយមិនចាំបាច់អែអង់ឡើយ និងទី២៖គេចង់បង្ការក្រែងមានការខ្វះខាតអ្វីជាយថាហេតុ គេមានពេលវេលាគ្រប់គ្រាន់ដើម្បីកែតម្រូវ។ ចំណែកឯបក្សភ្លើងទៀន បានទៅចុះបញ្ជីនៅថ្ងៃចុងក្រោយ ហើយនៅតែខ្វះឯកសារទៀត។ ក្រោយពីពិនិត្យពាក្យសុំចុះបញ្ជី គ.ជ.ប បានប្រកាសជូនដំណឹងទៅបក្សភ្លើងទៀនឱ្យបំពេញលក្ខខណ្ឌចំនួន៣ ដែលខ្វះខាត៖ ទី១ ត្រូវមានឯកសារដើមនៃការចុះឈ្មោះបក្សនយោបាយនៅក្រសួងមហាផ្ទៃ ទី២ ត្រូវមានបង្កាន់ដៃបង់ប្រាក់តម្កល់នៅរតនាគារជាតិចំនួន១៥លានរៀល និងទី៣ ត្រូវដកឈ្មោះលោក រ៉ុង ឈុន ចេញពីបញ្ជីបេក្ខជនតំណាងរាស្ត្រ ពីព្រោះបុគ្គលរូបនេះមិនទាន់ទទួលបានសម្បទារឡើងវិញសម្រាប់ឈរឈ្មោះបោះឆ្នោតឡើយ បន្ទាប់ពីតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីពេលកន្លងទៅ។ ឯកសារចុងក្រោយដែលគណបក្សភ្លើងទៀនមិនបានបំពេញគឺ ប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ្រាន់តែលក្ខខណ្ឌប៉ុណ្ណឹងសោះ ហេតុអ្វីបក្សភ្លើងទៀនមិនអាចបំពេញបាន? «នេះគឺជាលទ្ធផលនៃកម្សោយផ្លូវច្បាប់ និងធនធានមនុស្ស និងជាពិសេស ភាពខ្ជីខ្ជាររបស់គណបក្សភ្លើងទៀនទើបបណ្តាលឱ្យជួបបញ្ហាបែបនេះ»។…

  • គណបក្សធម្មាធិបតេយ្យគាំទ្រការសម្រេចរបស់ គ.ជ.ប យ៉ាងពេញទំហឹង

    គណបក្សធម្មាធិបតេយ្យគាំទ្រការសម្រេចរបស់ គ.ជ.ប យ៉ាងពេញទំហឹង

    ភ្នំពេញ៖ យោងតាមសេចក្ដីសម្រេច លេខ២៣៣ គជ.បស.ស.រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការបដិសេធការចុះបញ្ជីគណក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សធម្មាធិបតេយ្យ សូមគាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) យ៉ាងពេញទំហឹង ដែលបានអនុវត្តត្រឹមត្រូវឥតលម្អៀងស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ លើគណបក្សនយោបាយ ដែលបានចូលរួមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕

  • គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រការបដិសេធចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

    គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រការបដិសេធចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

    ភ្នំពេញ៖ នៅក្នុងញ្ញត្តិគាំទ្ររបស់គណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងនាមខ្ញុំថ្នាក់ដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ ព្រមទាំងសមាជិក សមាជិកា សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោយមិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នកំពូលមានចែងក្នុង រដ្ឋធម្មនុញ្ញ ស្ថាប័នបច្ចេកទេស និងអនុវត្តច្បាប់ និងមិនមែនជាស្ថាប័ននយោបាយទេ។ គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលប្រកបទៅដោយតម្លាភាព និងភាពសុក្រិតយុត្តិធម៌ សម្រាប់គណបក្សទាំងអស់ដែលបានចូលរួមចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ តាងនាមថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃគណបក្សកម្លាំងប្រជាធិតេយ្យ សូមប្ដេជ្ញាការពារឱ្យបានរឹងមាំជាអមតៈ នូវសន្តិភាព ស្ថិរភាពសង្គម លទ្ធិប្រជាធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងគោរពទៅតាមលក្ខខណ្ឌគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជានិច្ច៕

  • សមាគមរាជសីហ៍ ចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះការសម្រេចរបស់ គ.ជ.ប ដែលបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

    សមាគមរាជសីហ៍ ចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះការសម្រេចរបស់ គ.ជ.ប ដែលបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

    ភ្នំពេញ៖ សមាគមរាជសីហ៍ បានចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។ នេះបើយោងតាមចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣៕

  • គណបក្សយុវជនកម្ពុជា ប្រកាសគាំទ្រចំពោះសេចក្តីសម្រេចរបស់គ.ជ.ប ក្នុងការបដិសេធពាក្យសុំចុះឈ្មោះរបស់គណបក្សភ្លើងទៀន

    គណបក្សយុវជនកម្ពុជា ប្រកាសគាំទ្រចំពោះសេចក្តីសម្រេចរបស់គ.ជ.ប ក្នុងការបដិសេធពាក្យសុំចុះឈ្មោះរបស់គណបក្សភ្លើងទៀន

    ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា បានចេញសេចក្តីប្រកាសគាំទ្រចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការបដិសេធពាក្យសុំចុះឈ្មោះរបស់គណបក្សភ្លើងទៀន ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ស្មើភាព។ នេះបើយោងតាមសេចក្តីប្រកាសគាំទ្ររបស់គណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣៕

  • បណ្តុំអង្គការសមាគមសង្គមស៊ីវិលនិងគណបក្សយុវជនកម្ពុជាគាំទ្រសេចក្តីសម្រេចបដិសេធរបស់គ.ជ.បចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

    បណ្តុំអង្គការសមាគមសង្គមស៊ីវិលនិងគណបក្សយុវជនកម្ពុជាគាំទ្រសេចក្តីសម្រេចបដិសេធរបស់គ.ជ.បចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

    ភ្នំពេញ៖បណ្តុំអង្គការសមាគមសង្គមស៊ីវិលនិង គណបក្សយុវជនកម្ពុជា ព្រមសង្គមស៊ីវិលនិងគណបក្សនានាជាបន្តបន្ទាប់បាន បានគាំទ្រលើសេចក្តីសម្រេចរបស់គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក្នុងការបដិសេធទាំងស្រុងចំពោះការចុះបញ្ជីឈរ​ឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដោយមូលហេតុ ការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀនមិន​បំពេញ​គ្រប់​លក្ខខណ្ឌនៃច្បាប់បោះឆ្នោត។ នេះបើយោងតាមញត្តិនិងសេចក្តីប្រកាសនាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ ញត្តិគាំទ្របានបញ្ជាក់ថា សេចក្តីសម្រេចរបស់ គ.ជ.ប បានរៀបរាប់ថា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គ.ជ.បបានទទួលពាក្យ​សុំចុះបញ្ជីគណបក្សនយោបាយសរុបចំនួន២០។ យោងតាមច្បាប់ គ.ជ.ប មានពេល៧ថ្ងៃ ដើម្បីពិនិត្យឯកសារចំនួន១០មុខ ស្រប​តាមមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយគ្រប់គណបក្សនយោបាយមានពេល៥ថ្ងៃ ដើម្បីបំពេញឯកសារ​ដែលខ្វះ និងកែតម្រូវបន្ទាប់ពីទទួលបានការស្នើសុំរបស់ គ.ជ.ប។ ជាមួយគ្នានេះ  ក្នុងនាមបណ្ដុំអង្គការសង្គមស៊ីវិលនិងគណបក្សយុវជនកម្ពុជាបានអំពាវនាវដល់គណបក្សប្រឆាំង ពិសេសគណបក្ស​ភ្លើងទៀន សូមចូលគោរពនីតិវិធីច្បាប់ជាតិ កុំបង្កហេតុនានាដែលមិនបានហុចផលជូនសង្គមជាតិ៕ ដោយ៖ពលជ័យ

  • បណ្ឌិត ហ៊ុន ម៉ាណែត៖ ជោគជ័យនៃការលើកកម្ពស់កិត្យានុភាពជាតិខ្មែរ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ

    បណ្ឌិត ហ៊ុន ម៉ាណែត៖ ជោគជ័យនៃការលើកកម្ពស់កិត្យានុភាពជាតិខ្មែរ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ជោគជ័យនៃការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិខ្មែរ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ រហូតមកដល់ពេលនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មតាមជំនាញ ចំណេះដឹង តួនាទី និងភារកិច្ចរៀងខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមោទនភាពជាតិ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍ (ហៅវត្តសំបុក) ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ផ្នែកចម្បងមួយនៃជោគជ័យក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាង៥០០ឆ្នាំ ដែលបានញាំញីកម្ពុជា គឺអាស្រ័យលើកត្តាអ្នកដឹកនាំ និងកត្តានៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ហើយពិតណាស់គ្រប់សមិទ្ធផលធំៗរបស់សង្គមជាតិ ដែលសម្រេចបានកន្លងមកនេះ ក៏ពឹងផ្អែកទាំងស្រុកលើកត្តាកំណត់ទាំងពីរនេះផងដែរ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសនីមួយៗ មានប្រវត្តិសាស្ត្រខុសៗគ្នា ហើយវាជាមោទនភាពជាតិ ក្នុងការដែលយើងអាចចែករំលែកឱ្យពិភពលោកបានដឹង និងបានស្គាល់អំពីអត្តសញ្ញាណរបស់ជាតិយើង។ ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់នូវអតីតកាលដ៏សែនជូរចត់ ដូច្នេះក្នុងបរិយាកាសសុខសាន្ត និងសម្បូរសប្បាយដូចបច្ចុប្បន្ន ប្រជាជាតិខ្មែរពិតជាបានរួបរួមសាមគ្គីគ្នាបង្ហាញនូវសមត្ថភាព និងទេពកោសល្យ…