-
គណបក្សភ្លើងទៀន សម្រេចដាក់ពាក្យប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ៖ គណបក្សភ្លើងទៀន បានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់របស់លោក គីម សួរភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ថ្លែងប្រាប់ AMS នៅមុននេះបន្តិច។ សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន។ បន្ទាប់ពីសាម៉ីគណបក្សទទួលបានសេចក្តីសម្រេចរបស់ គ.ជ.ប គឺគណបក្សនេះមានពេល៥ថ្ងៃ ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្នុងរយៈពេល១០ថ្ងៃ ក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីទទួលបានបណ្តឹង ត្រូវឆ្លើយតបទៅសាមីគណបក្សនោះវិញ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ មណ្ឌលរាជធានី- ខេត្ត។ ការបដិសេធនេះ ត្រូវបាន គ.ជ.ប អះអាងថា ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី- ខេត្ត-…
-
លោក កែត ឃី ប្រកាសលាឈប់ពីគណបក្សភ្លើងទៀន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក កែត ឃី សមាជិកមាជិកអចិន្ត្រៃយ៍ និងជាប្រធានក្រុមប្រឹក្សាវាយតម្លៃ និងវិន័យ នៃគណបក្សភ្លើងទៀន និងជាអនុប្រធានក្រុមការងារខេត្តកំពង់ស្ពឺ នៃគណបក្សភ្លើងទៀន បានដាក់ប្រកាសលាឈប់ពីគណបក្សភ្លើងទៀន និងបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតប្រកាសលាឈប់របស់លោក កែត ឃី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ។ យោងតាមលិខិតរបស់លោក កែត ឃី បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា «ខ្ញុំបាទ បានសម្រេចចិត្តលាលែងចេញពីសមាជិកភាព នៃគណបក្សភ្លើងទៀន និងលាឈប់ពីគ្រប់មុខតំណែងទាំងអស់នៅក្នុងគណបក្សនេះ ដោយសារតែ ការដឹកនាំផ្ទៃក្នុងគណបក្សនេះមានភាពរញ៉េរញ៉ែ គ្មានសណ្តាប់ធ្នាប់ អសមត្ថភាព មិនចុះសម្រុងគ្នា»។ ជាមួយគ្នានេះកន្លងមក ខ្ញុំបាទតែងតែបានតាមដានយ៉ាងយកចិត្តទុកដាក់នូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការដឹកនាំការបង្រួបង្រួមផ្សះផ្សាជាតិនាំមកនូវសុខសន្តិភាព ឯករាជ្យភាពជាតិពេញបរិបូរណ៍។ មិនតែប៉ុណ្ណោះ សម្ដេចតេជោ បានផ្សារភ្ជាប់ជាមួយគណបក្សប្រជាជន ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន ជាពិសេសជោគជ័យនៅក្នុងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ ជូនប្រជាជនកម្ពុជា…។ កត្តាទាំងអស់នេះហើយដែល បានជំរុញឱ្យខ្ញុំបាទមានជំនឿលើការដឹកនាំរបស់សម្តេចតេជោ នៅថ្ងៃនេះ ក៏ដូចជាទៅថ្ងៃអនាគត។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំបាទសូមសម្តេចអគ្គមហាសេនាសេនាបតីតេជោ…
-
គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយចំនួន១៨ និងសម្រេចបដិសេធបញ្ជីគណបក្សនយោបាយចំនួន២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន១៨ និងសម្រេចបដិសេធបញ្ជីគណបក្សនយោបាយ ចំនួន២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការរលើបញ្ជីគណបក្សនយោបាយ ចំនួន១៨ មានដូចជា៖១.គណបក្សប្រជាជនកម្ពុជា២.គណបក្សយុវជនកម្ពុជា៣.គណបក្សខ្មែររួបរួមជាតិ៤.គណបក្សធម្មាធិបតេយ្យ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ៦.គណបក្សសញ្ជាតិកម្ពុជា៧.គណបក្សខ្មែរតែមួយ៨.គណបក្សខ្មែរអភិរក្ស៩.គណបក្សហ៊្វុនស៊ិនប៉ិច១០.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ១១.គណបក្សបំណងពលរដ្ឋ១២.គណបក្សឯកភាពជាតិខ្មែរ១៣.គណបក្សស្ត្រីដើម្បីស្ត្រី១៤.គណបក្សខ្មែរឈប់ក្រ១៥.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១៦.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា១៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន១៨.គណបក្សកសិករ គ.ជ.ប បានបន្តថា សគណបក្សនយោបាយ ចំនួន២ ដែលគ.ជ.ប សម្រេចបដិសេធមានដូចជា៖ ១.គណបក្សភ្លើងទៀន និង២.គណបក្សមហាសាមគ្គីជាតិខ្មែរ។ ប្រភពដដែលបានបញ្ជាក់ថា ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ គ.ជ.ប បានពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយទាំងអស់យ៉ាងហ្មត់ចត់ និងធ្វើការសម្រេច ដោយផ្អែកតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានតម្លាភាព ត្រឹមត្រូវ យុត្តិធម៌…
-
ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ៖ “មានផ្លូវ មានស្ពាន មានសង្ឃឹម”គឺជាទិសស្លោករបស់រាជរដ្ឋាភិបាលដែលបាន ដាក់ចេញជាគោលនយោបាយអាទិភាពមួយក្នុងចំណោមអាទិភាពទាំងបួន

ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា “មានផ្លូវ មានស្ពាន មានសង្ឃឹម”គឺជាទិស ស្លោកមួយរបស់រាជរដ្ឋាភិបាលដែលបាន ដាក់ចេញជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំងបួន៖ ទឹក ផ្លូវ ភ្លើង និងមនុស្ស។ ជាក់ស្តែងផ្លូវត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ច យ៉ាងសំខាន់បំផុតហើយជាកាតាលីករ នៃជីវភាព និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ តួយ៉ាងការកសាងស្ពាននេះ គឺស្មើនឹងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចជាតិ តភ្ជាប់តំបន់មួយទៅតំបន់មួយដើម្បីបម្រើដល់ចរន្តនៃចលនាអភិវឌ្ឍជាតិនិងប្រជាជន។ការបញ្ជាក់នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងចំនួនប្រាំបួនកន្លែងនៃឃុំចំនួនប្រាំ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកាលពីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាសក្ខីកម្ម រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជា ប្រមុខដឹកនាំគឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្តឱ្យរួមគ្នាតែមួយហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយពិសេសជាយន្តការនៃភ្ជាប់សកម្មភាពពាណិជ្ជកម្ម,ទេសចរណ៍និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាពនិងចំណាយតិច បម្រើឱ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាផង, ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិនិងការរួមចំណែក ដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាពនិងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូបសំដៅឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាជនទាំងអស់ និយាយជារួមនិងអ្នកស្រុក ស្រីសន្ធរខេត្តកំពង់ចាមនិយាយដោយឡែកដែលបានជឿជាក់ជឿទុកចិត្តហើយចូលរួមទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដើម្បីសង្គ្រោះនិងការពារជីវិតពីជំងឺដ៏កាចសាហាវរាតត្បាតជាសាកលនិងសម្លាប់ជីវិតប្រជាជនរាប់លាននាក់នៅទូទាំងពិភពលោកនិងជាងបីពាន់នាក់ផងដែរនៅកម្ពុជា។ការចេញទៅចាក់វ៉ាក់សាំងនេះគឺជាបង្ហាញយ៉ាងច្បាស់ពីការជឿជាក់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយហ៊ានផ្ញើជីវិតហើយមាន ភាពប្រាកដច្បាស់ក្នុងចិត្តថា សម្តេចតេជោ គឺជាអ្នកសង្គ្រោះជីវិតប្រជាជន និងការពារជីវិតប្រជាជនគ្រប់ពេលវេលា។ ទិន្នន័យនៃការចាក់វ៉ាក់សាំង គឺជាទិន្នន័យបង្ហាញអំពីការជឿទុកចិត្ត…
-
គ.ជ.បបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧របស់គណបក្សមហាសាមគ្គីជាតិខ្មែរ

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។នេះបើយោងតាមសេចក្តីសម្រេចរបស់គ.ជ.ប ចុះថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣។មូលហេតុនៃការបដិសេធដោយសារគណបក្សមហាសាមគ្គីជាតិខ្មែរមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃនីត្យានុកូកម្មដោយរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ នឹងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ការសម្រេចនេះបន្ទាប់ពីកាលពីព្រឹកថ្ងៃទី១៩ខែឧសភាឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បានដឹកនាំកិច្ចប្រជុំគ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើ៖
-
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ និងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ពិភាក្សាលើរបៀបវារៈសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ និងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម។ គោលបំណងនៃសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញគឺដើម្បីកំណត់អំពីគោលការណ៍ និងវិធាន ស្ដីពីដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល។ ជំរុញនិងសម្រួលពាណិជ្ជកម្ម ដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្មនិងការអនុវត្តក្រៅប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្ម និងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។ ខ្លឹមសារសង្ខេប នៃសេចក្ដីព្រាងច្បាប់នេះ មានចំនួន៩ជំពូក ដែលរួមមាន ៣៥មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញនេះ មានអត្ថប្រយោជន៍ ដូចខាងក្រោម៖-កំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលបច្ចុប្បន្ន កម្ពុជា ពុំទាន់មានច្បាប់ចែងដោយឡែក អំពីវិធានដើមកំណើតទំនិញ ក្រោមប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅឡើយទេ ក្រៅពីការអនុវត្ត ផ្នែកនេះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក។–ផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ ដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុកចេញវិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាសេនាធិការ…
-
លោក ស៊ុយ ឆៃលាង បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅមណ្ឌលខេត្តកណ្តាល គណបក្សភ្លើងទៀន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក ស៊ុយ ឆៃលាង អតីតសមាជិកក្រុមការងារ អតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ និងជាសមាជិកក្រុមការងារខេត្តកណ្តាល ទទួលបន្ទុកចុះជួយស្រុកពញាឮ និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តកណ្តាល គណបក្សភ្លើងទៀន បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតរបស់លោក ស៊ុយ ឆៃលាង គោរពជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ លោក ស៊ុយ ឆៃលាង បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា “ដោយខ្ញុំបាទ បានមើលឃើញក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលខ្ញុំបាទជាអ្នកជំនាន់ក្រោយមិនអាចបំភ្លេចចំពោះស្នាដៃដ៍មហិមានេះបានឡើយ។ ពិសេសមានគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំមានការរៀបចំប្រទេសកាន់តែវឌ្ឈនៈភាពឥតឈប់ឈរ។ សម្ដេចតេជោ បានដឹកនាំប្រទេសចេញពីរបបបនប្រល័យពូជសាសន៍ប៉ុល ពត រហូតប្រទេសទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ជាងនេះទៅទៀត សម្តេចតេជោ ជាបិតាស្ថាបនិកសន្តិភាព ជាវីរបុរស សម្រាប់រូបខ្ញុំចងចាំមិនអាចបំភ្លេចបានឡើយ នៅពេលនេះ ខ្ញុំបាទសូមអបអរសាទរព្រឹត្តិកាណ៍ជាប្រវត្តិសាស្ត្រ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានធ្វើឱ្យកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល។ ខ្ញុំបាទសូមគាំទ្រនៃគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងសម្រាប់ឯកឧត្តមបណ្ឌិត ហ៊ុន…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានថែរក្សា ការពារ និងគោរពប្រតិបត្តិតាមជានិច្ចនូវបាវចនារបស់ប្រទេស គឺ ជាតិ សាសនា ព្រះមហាក្សត្រ៖ ទី១)ការពារជាតិ និងប្រជាជន គឺបានការពារបូរណភាពទឹកដី ព្រមជាមួយនឹងការថែរក្សាមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏ដូចជាការការពារអាយុជីវិតប្រជាជនឱ្យរួចផុតពីរបបប៉ុល ពត និងបង្រួបបង្រួមជាតិខ្មែរឱ្យជួបជុំក្រោមដំបូងរដ្ឋធម្មនុញ្ញតែមួយ ហើយពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ទី២)ការពារសាសនា គឺបានចាប់ដំណើរការឡើងវិញនូវត្តអារាម និងបើសិទ្ធសេរីភាពផ្នែកជំនឿជូនប្រជាពលរដ្ឋ បន្ទាប់ពីរំដោះប្រទេសក្នុងឆ្នាំ១៩៧៩ រហូតសព្វថ្ងៃមានវត្តប្រមាណជាង៥ពាន់វត្ត និងព្រះសង្ឃជាង៧ម៉ឺនអង្គ និងទី៣)ការពាររបបរាជានិយម និងព្រះមហាក្សត្រ ដោយបានជ្រោង និងបង្កើតឡើងវិញនូវរបបរាជានិយមបន្ទាប់ពីត្រូវបានរបបលន់ នល់ និងរបបប៉ុល ពត បានលុបបំបាត់ចោល។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានប្រកាន់ខ្ជាប់នូវការដឹកនាំប្រកបដោយធម៌ ដែលជាគោលការណ៍…
-
បណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យជាប្រវត្តិសាស្ត្រ នៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺបានបង្ហាញទៅពិភពលោកថា “កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ភាពជោគជ័យជាប្រវត្តិសាស្ត្រ នៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាលើកទី១ សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ គឺបានបង្ហាញទៅពិភពលោកថា៖ “កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”។ យើងមានចិត្តធំ ព្រោះយើងបានបន្តអនុវត្តវប្បធម៌ដ៏ផូរផង់របស់ដូនតារាប់ជំនាន់ ហើយក៏បានបន្តមកដល់បច្ចុប្បន្ន ដោយកំណត់ទឹកចិត្តជាធំ មានចិត្ត មានឆន្ទៈមោះមុត ហើយអាចជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីសម្រេចជោគជ័យ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សម្តេចតេជោ និងកម្មាភិបាល ៥រូប បានយកជីវិតជាដើមទុន ដោយបានចាកចេញពីទឹកដីកំណើតចេញស្វែងរកជំនួយដើម្បីរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាជនកម្ពុជា ដែលនេះ គឺច្បាស់បានបង្ហាញអំពីទឹកចិត្ត ឆន្ទៈ និងមនសិកាស្នេហាជាតិជាធំ ហើយបានប្រែក្លាយជាកត្តាជំរុញយ៉ាងសំខាន់បំផុតក្នុងការលះបង់ តស៊ូ និងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីផ្តល់ជីវិតទីពីរជូនប្រជាជនខ្មែរជាង ៥លាននាក់ ហើយបន្តពង្រីកបានជាង១៧លាននាក់ទៀតនៅក្រោយ៤៤ឆ្នាំបន្ទាប់ពីរំដោះប្រទេសបានដោយជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពចំពោះការអភិវឌ្ឍរីកចម្រើនជារួមរបស់ខេត្តព្រៃវែងទាំងផ្នែកពុទ្ធចក្រ…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ ការធ្វើទំនើបកម្មកងទ័ព ដើម្បីពង្រឹងសមត្ថភាពកងទ័ពនិងឃឿនការពារជាតិកម្ពុជា ធានាការពារសន្តិសុខទាំងក្នុងប្រទេស និងតំបន់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា កន្លងមកមូលដ្ឋានសមុទ្ររាម បានរងការវាយប្រហារ និងចោទប្រកាន់ពីខាងក្រៅ ពាក់ព័ន្ធការធ្វើទំនើបកម្មរបស់ខ្លួន។ សម្តេចតេជោ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ប្រាក់ សុខុន បានបកស្រាយនិងពន្យល់ជាច្រើនដង អំពីហេតុផល និងគោលបំណងរបស់កម្ពុជាលើបញ្ហានេះ។ គោលបំណងរបស់យើង គឺការធ្វើទំនើបកម្មកងទ័ព មិនថាជើងទឹក ជើងអាកាស ឬ ជើងគោក ដើម្បីពង្រឹងសមត្ថភាពកងទ័ព និងឃឿនការពារជាតិកម្ពុជា ធានាការពារសន្តិសុខ ទាំងក្នុងប្រទេស និងតំបន់។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីអញ្ជើញចុះសួរសុខទុក្ខ និងពាំនាំអាវភ្លៀង និងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងទ័ពជើងទឹក និងកងកម្លាំងឈរជើងនៅរាម។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា យើងគ្មានគោលបំណងអ្វីផ្សេង ដូចការចោទប្រកាន់ពីខាងក្រៅទេ។ ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល…