Category: Politico 360

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រោមម្លប់នៃសន្តិភាព កម្ពុជាបាននិងកំពុងទទួលនូវមនុញ្ញផលជាច្រើនសម្រាប់ធ្វើការអភិវឌ្ឍជាតិ និងប្រជាជន

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រោមម្លប់នៃសន្តិភាព កម្ពុជាបាននិងកំពុងទទួលនូវមនុញ្ញផលជាច្រើនសម្រាប់ធ្វើការអភិវឌ្ឍជាតិ និងប្រជាជន

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព កម្ពុជាបាននិងកំពុងទទួលនូវមនុញ្ញផលជាច្រើនសម្រាប់ធ្វើការអភិវឌ្ឍជាតិ និងប្រជាជន តាមរយៈគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ជាប្រមុខ។ ជាក់ស្តែងសម្រាប់កម្រិតថ្នាក់ជាតិ វិស័យអាទិភាព ៤ គឺ “មនុស្ស ទឹក ផ្លូវ ភ្លើង” ដែលបានដាក់ចេញ ហើយដែលទទួលបានលទ្ធផលជាក់ស្តែង ដូចជារាប់ចាប់ពីការសង្គ្រោះ និងរំដោះប្រទេសចេញពីរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រហូតមកដល់ការរស់ឡើងវិញនូវដង្ហើមសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ជាមួយនឹងការបន្តរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឆ្លងសាលប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់ (ហៅវត្តធនមន្ត) ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងមូលដ្ឋានខេត្តកណ្តាលផ្ទាល់ ក៏បានបង្កើតនូវគម្រោងធំៗចំនួន៣ ដែលកំពុងលេចរូបរាងជាបណ្តើររួមមាន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ផ្លូវវាងក្រុង និងផ្លូវនាវាចរណ៍ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការបម្រើឱ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាល “ជាតិរីកចម្រើន ទៅបាន…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺជាមោទនភាពដ៏គួរឱ្យស្ញប់ស្ញែងដែលកម្ពុជាអាចសម្រេចបានជោគជ័យក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជាឱ្យល្បឺរន្ទឺពាសពេញតំបន់អាស៊ីអាគ្នេយ៍

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺជាមោទនភាពដ៏គួរឱ្យស្ញប់ស្ញែងដែលកម្ពុជាអាចសម្រេចបានជោគជ័យក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជាឱ្យល្បឺរន្ទឺពាសពេញតំបន់អាស៊ីអាគ្នេយ៍

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលបានដំណើរការប្រកួតនៅលើទឹកនៃព្រះរាជាណាចក្រកម្ពុជា ចំនួន៥រាជធានី-ខេត្ត នឹងត្រូវប្រកាសបិទបញ្ចប់នាថ្ងៃនេះ ជាមួយនឹងភាពជោគជ័យ ភាពស្និទ្ធស្នាល សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អដោយឈរលើស្មារតីកីឡា និងស្របតាមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ គឺជាមោទនភាពដ៏គួរឱ្យស្ញប់ស្ញែងក្នុងនាមជាខ្មែរ ដែលកម្ពុជាអាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជាឱ្យល្បឺរន្ទឺពាសពេញតំបន់អាស៊ីអាគ្នេយ៍ ដែលជាសហគមន៍តែមួយ ហើយក៏បន្តសុះសាយនៅទូទាំងសាកល តាមរយៈយុទ្ធសាស្ត្រប្រកបដោយភាពវ័យឆ្លាតរបស់រាជរដ្ឋាភិបាល ក្នុងការបើកទូលាយឱ្យមានការផ្សព្វផ្សាយបន្តដោយមិនគិតថ្លៃ ជាពិសេសក៏បានផ្តល់ការស្នាក់នៅហូបចុកដល់គណៈប្រតិភូ និងកីឡាករទាំងអស់ដោយមិនគិតថ្លៃផងដែរ។ “យើងជាប្រទេសតូច តែបេះដូងធំ” យើងជាប្រទេសប្រកបដោយភាពកក់ក្តៅ ដែលមានប្រជាជនពោរពេញដោយភាពរួសរាយរាក់ទាក់។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងសាលប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់ (ហៅវត្តធនមន្ត) ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ផ្អែកលើស្នាដៃនៃការរៀបចំប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ គឺពិតជាបានសបញ្ជាក់អំពីបេះដូងពិត និងតថភាពនៃការអភិវឌ្ឍរីកចម្រើនជាក់ស្តែងដែលកំពុងមានយ៉ាងប្រាកដនៅកម្ពុជាក្រោមម្លប់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ល្អ តាមរយៈការបង្ហាញដល់ប្រជាជនគ្រប់ជាតិសាសន៍លើពិភពលោកឱ្យបានដឹង បានស្គាល់ បានស្វែងយល់ បានមកទស្សនាកម្សាន្ត…

  • លោក ហ៊ុន កុសល៖ សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំប្រជាជាតិខ្មែរទៅរកមោទនភាពយ៉ាងក្រៃលែងនៅលើឆាកអន្តរជាតិ

    លោក ហ៊ុន កុសល៖ សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំប្រជាជាតិខ្មែរទៅរកមោទនភាពយ៉ាងក្រៃលែងនៅលើឆាកអន្តរជាតិ

    ភ្នំពេញ៖ លោក ហ៊ុន កុសល មន្ត្រីអតីតគណបក្សប្រឆាំងបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា “ជារឿងដ៏គួរសោកស្តាយបំផុតមួយក្នុងនៅក្នុងជីវិតរបស់ខ្ញុំ គឺធ្លាប់ជំទាស់ទៅនឹងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាកុលបុត្រខ្មែរអង្គរ ជាពន្ធុពង្សអ្នកបង្កើត និងការពារប្រទេសជាតិយើង។ ទោះជាប្រវត្តិសាស្រ្តជាតិខ្មែរបានដាច់គ្នាជាច្រើនសម័យកាលក៏ដោយ ប៉ុន្តែពន្ធុពង្ស ឬឈាមជ័រអ្នកបង្កើតប្រទេសរបស់ខ្មែរបានបន្តភ្ជាប់រហូតមក។ អ្នកច្រណែនប្រាកដជាមិនសប្បាយចិត្តនៅពេលយើងនិយាយថា «កូនប្រុសក្រោមពន្លឺព្រះចន្ទ» គឺសម្តេចតេជោ ហ៊ុន សែន ប៉ុន្តែយើងមិនបានបរិយាយតម្រូវចិត្តនិន្ទាអ្នកច្រណែនឈ្នានីសទេ។ យើងនិយាយអ្វីជាកំណត់ត្រាប្រវត្តិសាស្រ្តដែលប្រជាជនខ្មែរកំពុងលើកតម្កើង និងស្ញប់ស្ញែងតែប៉ុណ្ណោះ។ កិត្តិយស ភាពថ្លៃថ្នូរ ចិត្តប្រកបដោយព្រហ្មវិហារធម៌ មរតកជាតិ សមិទ្ធផលរបស់ជាតិកំពុងលូតលាស់បច្ចុប្បន្ន គឺសក្តិសមបំផុតសម្រាប់សម្តេចតេជោ ហ៊ុន សែន ជាកលបុត្រខ្មែរអង្គរដែលប្រសូត្រឡើងក្រោមពន្លឺព្រះចន្ទយ៉ាងចិញ្ចែញចិញ្ចាចបានផ្តល់នូវភាពសុខដុម និងសោមនស្សចិត្តដល់ជនប្រុសស្រីទាំងឡាយនៅក្នុងនគរ។” លោក ហ៊ុន កុសល បានបន្តថា “ខ្ញុំមានសេចក្តីរំជួលចិត្តយ៉ាងក្រៃលែងចាប់តាំងពីថ្ងៃដែលខ្ញុំបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ និងចាប់តាំងពីថ្ងៃដែលខ្លួនខ្ញុំបានចូលរួមទស្សនាថ្ងៃបើកស៊ីហ្គែម (Sea Game2023) ថ្ងៃទី០៥ ខែឧសភា ហើយនឹងចូលរួមទស្សនាពិធីបិទស៊ីហ្គែមជាផ្លូវការណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។ Sea…

  • អ្នកនាំពាក្យក្រសួងការបរទេស៖ «ស្ថាប័នរៀបចំការបោះឆ្នោត ពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»

    អ្នកនាំពាក្យក្រសួងការបរទេស៖ «ស្ថាប័នរៀបចំការបោះឆ្នោត ពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ច្រានចោលចំពោះការធ្វើអត្ថាធិប្បាយដែលបង្កឱ្យមានការយល់ច្រលំ និងធ្វើឡើងក្រោមហេតុផលនយោបាយរបស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា។ អវត្តមានរបស់គណបក្សនយោបាយមួយពីដំណើរការបោះឆ្នោត ដោយសារការធ្វេសប្រហែសមិនគោរពច្បាប់ ពុំបានប៉ះពាល់ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យរបស់កម្ពុជាឡើយ ព្រោះអ្នកបោះឆ្នោតនៅតែអាចជ្រើសរើសដោយសេរី នូវគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សប្រកួតប្រជែងគ្នាយ៉ាងតិចចំនួន១៨។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ដោយផ្អែកលើការពន្យល់និងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)អ្នកនាំពាក្យក្រសួងសូមធ្វើការបំភ្លឺដូចតទៅ៖ 1.ការមិនអាចចុះបញ្ជីចូលរួមការបោះឆ្នោតបានរបស់គណបក្សនយោបាយមួយ គឺដោយសារតែគណបក្សនោះមិនយកចិត្តទុកដាក់ ចំពោះច្បាប់និងបទបញ្ញត្តិបោះឆ្នោត ក៏ដូចជាសេចក្តីជូនដំណឹងនានារបស់ គ.ជ.ប។ យោងតាមមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្តីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ និងចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាផ្លូវការ គណបក្សនយោបាយត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយគ.ជ.ប ដោយភ្ជាប់មកជាមួយនូវសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ក្នុងចំណោមឯកសារផ្សេងទៀត។ 2.គ្រប់គណបក្សនយោបាយទាំងអស់មានពេលវេលាត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីស្នើសុំសេចក្តីចម្លងលិខិតខាងលើ ព្រោះកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានប្រកាសជាសាធារណៈរយៈពេលមួយឆ្នាំមុន។ ដើម្បីសម្រួលដល់កិច្ចការរដ្ឋបាលនេះ សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនេះ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដោយអាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធ។ ដើម្បីរៀបចំដំណើរការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គ.ជ.ប ពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយ លើសគណបក្សចូលរួមប្រកួតចំនួន១៨ផ្សេងទៀតបានឡើយ។3.ការពិតនៃការបរាជ័យក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គឺដោយសារ…

  • គ.ជ.ប ចេញសេចក្តីណែនាំស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

    គ.ជ.ប ចេញសេចក្តីណែនាំស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

    ភ្នំពេញ៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (ប.ន.ត.រ) ក្នុងគោលបំណងឱ្យដំណើរការនៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅបានត្រឹមត្រូវ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ បញ្ចៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈ គោរពតាមវិធាននៃបទប្បញ្ញត្តិ និងគោលការណ៍ណែនាំដូចមានចែងក្នុង ច.ប.ត.រ ប.ន.ត.រ និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមធ្វើការណែនាំដល់គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច និងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត អំពីការហែក្បួនឃោសនាបោះឆ្នោត និងសកម្មភាពចែកខិត្តបណ្ណនៅតាមផ្សារក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕សូមជូនសេចក្តីណែនាំរបស់ គ.ជ.ប ដូចខាងក្រោម៖

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការអប់រំបានផ្តល់ឱ្យយើងនូវអំណាចដែលផ្តល់នូវសេរីភាព ជម្រើស ឥទ្ធិពលក្នុងការប្រកួតប្រជែង ភាពម្ចាស់ការឯករាជ្យ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការអប់រំបានផ្តល់ឱ្យយើងនូវអំណាចដែលផ្តល់នូវសេរីភាព ជម្រើស ឥទ្ធិពលក្នុងការប្រកួតប្រជែង ភាពម្ចាស់ការឯករាជ្យ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា ចំណេះដឹងជាអំណាច។ សម្រាប់បុគ្គលម្នាក់ៗ ការអប់រំបានផ្តល់ឱ្យយើងនូវអំណាចដែលផ្តល់នូវសេរីភាព ជម្រើស ឥទ្ធិពលក្នុងការប្រកួតប្រជែង ភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង ហើយក៏ជាមូលដ្ឋានក្នុងការបន្តកសាងអភិវឌ្ឍខ្លួនទៅមុខបន្ថែមទៀត ទាំងតាមការចាប់យកជំនាញថ្មី (Reskilling) និងការធ្វើទំនើបកម្មលើជំនាញដែលមានស្រាប់ (Upskilling) ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗកាន់តែប្រសើរ ជាពិសេសការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាបទពិសោធន៍ផ្ទាល់ខ្លួន យើងគួរកត់សម្គាល់ថា ជោគជ័យធំក្នុងគ្រប់កិច្ចការ គឺកើតពីការរួមផ្សំនៃជោគជ័យតូចៗជាច្រើនវេញបញ្ចូលគ្នា។ ជាក់ស្តែង ភាពជោគជ័យនៃការសិក្សានៅកម្រិតឧត្តមសិក្សា បានកើតចេញពីការបូកឡើងជាលំដាប់នៃជោគជ័យនៅខាងក្រោម ចាប់តាំងពីថ្នាក់បឋមសិក្សា និងមធ្យមសិក្សាទាំងពីរកម្រិតជាបន្តបន្ទាប់។ ដើម្បីទទួលបានជោគជ័យទាំងតូចទាំងធំ យើងចាំបាច់ត្រូវ ប្រកាន់នូវទម្លាប់វិជ្ជមាន ដោយខិតខំបំពេញរាល់ភារកិច្ចឱ្យមានប្រសិទ្ធភាព រស់រវើក ហ្មត់ចត់, លឿនរហ័ស និងល្អជាប់ជាប្រចាំ…

  • សម្តេចពិជ័យសេនា ទៀ បាញ់ បង្ហាញពីមោទនភាពដែលកម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបានជោគជ័យ និងអនុវត្តបានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ

    សម្តេចពិជ័យសេនា ទៀ បាញ់ បង្ហាញពីមោទនភាពដែលកម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបានជោគជ័យ និងអនុវត្តបានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ

    ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានសម្តែងមោទនភាពយ៉ាងខ្លាំងខណៈដែលកម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបានជោគជ័យ អនុវត្តបានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ ដែលនឹងបិទបញ្ចប់ព្រឹត្តិការណ៍នេះនៅថ្ងៃទី១៧ ខែឧសភា ស្អែកនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ យើងវាយតម្លៃថា ការចាត់ចែងប្រកួតកីឡាស៊ីហ្គេមលើកនេះ បានជោគជ័យយ៉ាងធំធេងបំផុត ជាពិសេសកីឡាទាំងអស់សុទ្ធតែសប្បាយរីករាយ ទោះបីជាបានចំណាត់ថ្នាក់ទាបក៏នៅតែសប្បាយរីករាយ។ នេះគឺជាជោគជ័យលើសពីការរំពឹងទុករបស់គណៈកម្មាធិការស៊ីហ្គេម ទទួលបានចំណាត់ថ្នាក់ទី៤ កីឡាករ កីឡាការនី នៅរបស់យើងទទួលបានមេដាយគ្រប់វិញ្ញាសារប្រកួត។ សម្តេចពិជ័យសេនាបានបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋដែលចង់មកចូលរួមទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមមានចំនួនជាងកន្លះលាននាក់ ប៉ុន្តែពហុកីឡដ្ឋានមរតកតេជោ អាចផ្ទុកមនុស្ស បានតែចំនួនពី៥ទៅ៦ម៉ឺននាក់។ ជាមួយគ្នានេះ សម្តេចពិជ័យ ទៀ បាញ់ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមតាមដានទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមតាមស្លាយបានផ្សាយបន្ត។ កន្លែងនេះមកដល់ម៉ោងនេះ គឺរៀបចំពេញអស់ហើយ យើងសុំអធ្យាស្រ័យ ចំពោះបញ្ហានេះ ដើម្បីធនាបាននូវសុវត្ថិភាពជាចម្បង ដែលជាការរួមចំណែកទទួលខុសត្រូវទាំងអស់គ្នា។ សម្តេចពិជ័យ ទៀ បាញ់ បានមានប្រសាសន៍បន្តថា មកដល់ពេលនេះយើងបើកទូលាយដល់កីឡាករ កីឡាការិនី បរទេសដែលចង់ទៅទស្សនាប្រាសាទអង្គរវត្ត ដោយអនុវត្តប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃខានស្អែក នឹងមានកីឡាករ នៃប្រទេសមួយចំនួនវិលត្រឡប់ទៅប្រទេសរបស់គេវិញ ហើយនឹងមានកីឡាករប្រទេសមួយចំនួនទៅទស្សនាប្រាសាទអង្គរវត្ត…

  • អ្នកនាំពាក្យ គ.ជ.ប ៖ គណបក្ស​ភ្លើងទៀនមានពេលប្រាំថ្ងៃប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ

    អ្នកនាំពាក្យ គ.ជ.ប ៖ គណបក្ស​ភ្លើងទៀនមានពេលប្រាំថ្ងៃប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ

    ភ្នំពេញ៖គណបក្សភ្លើងទៀននៅមានពេល ៥ថ្ងៃប្តឹងតវ៉ា ទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីទទួលបានលិខិតបដិសេធរបស់គ.ជ.ប សាមី​គណបក្សអាចបន្តធ្វើការតវ៉ាប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ មិនឱ្យលើសពីប្រាំថ្ងៃ បន្ទាប់ពីគ.ជ.បចេញលិខិត បដិសេធ ។ក្នុងរយៈពេល១០ថ្ងៃ​ក្រុមប្រឹក្សា ធម្មនុញ្ញ បន្ទាប់ពីទទួលបានបណ្តឹង ត្រូវឆ្លើយតបទៅសាមីគណបក្សនោះវិញ។នេះជាប្រសាសន៍​ឯកឧត្តម ហង្ស ពុទ្ធា សមា ជិកគ.ជ.បនិងជាអ្នកនាំពាក្យកាលពីយប់ថ្ងៃទី១៥ខែឧសភាបន្ទាប់ពីវិលត្រឡប់មកពីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅប្រទេសថៃ។ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ទៀតថា៖ “គ.ជ.ប ត្រូវអនុវត្តទៅតាមច្បាប់ជាធរមានគ.ជ.ប មិនវង្វេងទេ ។នៅពេលដែលមិន​ទទួលបាន​ឯកសារត្រឹមត្រូវគ្រប់ជ្រុងជ្រោយ គឺគ.ជ.ប បដិសេធ “។អ្នកនាំពាក្យគ.ជ.បបន្តថាច្បាប់អត់មានចែងថាការបោះឆ្នោតមួយប្រព្រឹត្ត​ទៅលុះ​ត្រាតែមានគណបក្សនេះ គណបក្សនោះចូលរួមទេ ។អវត្តមានគណបក្សណាមួយមិនប៉ះពាល់ដល់ដំណើរបោះឆ្នោតទេ។អាចនឹង​មាន​គណបក្សនយោបាយចំនួនតែ១៩ប៉ុណ្ណោះដែលគ.ជ.បទទួលស្គាល់អនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ កាលទី៧ នា ថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ២០២៣។ លោកហង្សពុទ្ធា បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល​ទី៧​ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅមាន​ភាពសេរី ត្រឹមត្រូវ ផ្អែកទៅលើច្បាប់និងបទប្បញ្ញត្តិដែលមានជា ធរមាន ហើយភាគីពាក់ព័ន្ធទាំងអស់ ទាំងគណបក្សនយោបាយ នឹង​ទទួល​យកបាននូវការរៀបចំចាត់ចែងរៀបចំការបោះ ឆ្នោតរបស់គ.ជ.ប។ សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀប ចំការបោះ ឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរ​ឈ្មោះ​បោះ​ឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀនដែលមាន២៥ មណ្ឌលរាជធានី- ខេត្ត។ការបដិសេធ​នេះ…

  • គណបក្សខ្មែរតែមួយ គាំទ្រ គ.ជ.ប បដិសេធចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

    គណបក្សខ្មែរតែមួយ គាំទ្រ គ.ជ.ប បដិសេធចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

    ភ្នំពេញ៖ គណបក្សខ្មែរតែមួយ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេចបដិសេធទាំងស្រុងចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោយមិនបានបំពេញគ្រប់ លក្ខខណ្ឌនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្តនីតិកាលទី៧ ឆ្នាំ២០២៣ ។ គណបក្សខ្មែរតែមួយ សូមប្ដេជ្ញាចូលរួមចំណែកការពារនូវសុខសន្តិភាព ស្ថិរភាពសង្គម លទ្ធិប្រជាធិបតេយ្យបែបខ្មែរនិយម និងគោរព តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសគាំទ្រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ គណបក្សខ្មែរតែមួយ ក៏បានស្នើដល់ក្រុមប្រឹក្សាធម្មនុញ្ញត្រូវតម្កល់សេចក្តីសម្រេចបដិសេធរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានចេញសេចក្តីសម្រេចបដិសេធការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ដើម្បីធានាបាននូវតម្លាភាព និងភាពស្មើគ្នាចំពោះមុខច្បាប់រវាងគណបក្សនយោបាយទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា៕

  • គណបក្សកសិករ គាំទ្រ គ.ជ.ប សម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទាន

    គណបក្សកសិករ គាំទ្រ គ.ជ.ប សម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទាន

    ភ្នំពេញ៖ គណបក្សកសិករ ប្រកាសគាំទ្រចំពោះសេចក្តីសម្រេចលេខ ២៣៣ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទាន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី-ខេត្ត ដោយគ្មានភ្ជាប់មកជាមួយនូវឯកសារស្តីពី ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជ ធានី-ខេត្តឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំនុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ។ នេះបើយោងតាមសេចក្តីថ្លែងការណ័របស់គណបក្សកសិករ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕