-
លោក ថេង សាវឿន និងបក្ខពួក ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ និងបទរួមគំនិតក្បត់

ភ្នំពេញ៖ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបក្ខពួក២រូបទៀត គឺលោក ញឹល ភាព និងលោក ថាន់ ហាច ត្រូវបានតុលាការចោទប្រកាន់ចំនួនពីរបទល្មើស គឺបទរួមគំនិតក្បត់ តាមមាត្រា៤៥៣ និងបទញុះញង់ តាមមាត្រា៤៩៥ និងត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តរតនគិរី នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។ ការចោទប្រកាន់នេះ បន្ទាប់ពីតំណាងអយ្យការ និងចៅក្រមស៊ើបសួរធ្វើការសាកសួររួចរាល់។ គួររម្លឹកឱ្យដឹងថា ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី២០ ខែឧសភានេះថា “លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងបក្ខពួក ពាក់ព័ន្ធនឹងការញុះញង់សាបព្រោះបដិវត្តន៍កសិករ។ សមត្ថកិច្ចមានឯកសារគ្រប់គ្រាន់ ដែលបានរកឃើញ។ ឯកសារនោះ គឺជាឯកសារដែលបំផុសកំហឹងញុះញង់ធ្វើឱ្យខូចសន្ដិសុខសាធារណៈ សាមីខ្លួនក៏បានសារភាពថាបានធ្វើអ៊ីចឹងមែន។ យើងអាចសន្និដ្ឋានបានថា ជាការញុះញង់ ឬក៏សាបព្រោះបដិវត្តន៍កសិករ”។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងដឹងហើយនៅខេត្តរតនគីរី ពីមុន…
-
សម្តេចតេជោ ហ៊ុន សែន ទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន តែនៅរង់ចាំការឆ្លើយរបស់ ជា ប៉ូច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញតេឡាក្រាម នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ “ខ្ញុំក៍មិនចង់មានរឿងវែងឆ្ងាយតទៅទៀតដែរ បើទោះជាខ្ញុំដឹងច្បាស់ថា អ្នកណាជាអ្នកបញ្ជាឲ្យធ្វើនិងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញជាមួយអ្នកនៅបាងកកក៍ដោយ។ ពេលនេះនៅសល់តែរឿងបុគ្គល ជា ប៉ូច មួយប៉ុណ្ណោះ”។ សូមជម្រាបថា កាលពីថ្ងៃទី២១ ខែឧសភា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា ” រឿង ជា ប៉ូច បានកើតឡើងច្រើន ថ្ងៃហើយរាប់ទាំង ជា ប៉ូចសរសេរលិខិតមកសុំទោសខ្ញុំកាលពីថ្ងៃ១៥ ឧសភា ២០២៣។ ទាំងសារសម្លេង ជា ប៉ូច ទាំងលិខិត ជា ប៉ូច សុទ្ធតែទទួលស្គាល់ ពាក្យទម្លាក់ ហ៊ុន សែន…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គុណតម្លៃនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គុណតម្លៃនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំកម្ពុជាឱ្យស្គាល់សុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ក្រោមរាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងជាតិតែមួយ និយាយរួមគឺខ្មែរតែមួយ។ ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ គឺស្មើនឹងការសម្រេចបាននូវអនាគត និងជោគវាសនាដ៏ត្រចះត្រចង់សម្រាប់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាសម្រាប់កូនចៅជំនាន់ក្រោយៗផងដែរ។ ទាំងអស់នេះ គឺអាស្រ័យដោយមូលហេតុពីរយ៉ាង៖ ទី១)ប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានជំនឿ និងទំនុកចិត្តលើ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ដែលបាននាំទៅដល់ការរួមគ្នាបញ្ចប់សង្គ្រាម បញ្ចប់គំនុំ និងបញ្ចប់ការបែកបាក់ ហើយអាចរស់នៅជាមួយគ្នាក្នុងនាមជាខ្មែរតែមួយ, ទី២)ប្រជាជនច្រើនលើសលប់ គឺបានបន្តមានទំនុកចិត្ត និងលំនឹងផ្លូវចិត្ត ក្នុងសម្រេចផ្ទុកផ្តាក់ផ្ញើជោគវាសនាអនាគតរបស់ខ្លួននៅក្រោមការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាជាប់រហូតមក។ ការបញ្ជាក់នេះ ក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសែនមនោរម្យ (ហៅវត្តចាស់) ស្ថិតក្នុងភូមិកងតាណឹងទី៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា មូលហេតុដែលគណបក្សប្រជាជនកម្ពុជា មានយន្តការក្រុមការងារចុះមូលដ្ឋាន…
-
សម្តេចតេជោ ហ៊ុន សែន មិនទទួលយកការសុំទោសរបស់លោក ជា ប៉ូច និងឱ្យមេធាវីរបស់ត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់

ភ្នំពែញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា “រឿង ជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយរាប់ទាំង ជា ប៉ូច សរសេរលិខិតមកសុំទោសខ្ញុំកាលពីថ្ងៃ១៥ ឧសភា ២០២៣។ ទាំងសារសម្លេង ជា ប៉ូច ទាំងលិខិត ជា ប៉ូច សុទ្ធតែទទួលស្គាល់ពាក្យទម្លាក់ ហ៊ុន សែន ឱ្យបាន។ ប្រាប់ទៅ ជា ប៉ូច ថា ពាក្យទម្លាក់មានវិធីច្រើនយ៉ាងតាមរបៀបបោះឆ្នោតដូចការពន្យល់ របស់ ប៉ូច ក្នុងលិខិតថ្ងៃ១៥ ឧសភា ២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់បដិវត្តពណ៍ ដែលគេប្រើនៅច្រើនកន្លែង ច្រើនប្រទេសដែលមានឈ្មោះខុសគ្នាតែមានគោលដៅទម្លាក់ឬផ្តួលរលំដូចគ្នា រហូតដល់ការធ្វើឃាត ឬគ្រប់សកម្មភាពឲ្យតែកំចាត់មនុស្សដែលខ្លួនត្រូវកំចាត់ឲ្យខាងតែបាន។ ប៉ូច អាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់ តែប៉ូច និងបក្សរបស់ខ្លួនវាមានចរិតបែបនេះជារៀងរហូតមកហើយក្លាយជាវប្បធម៍សងសឹកមិនចេះចប់ទាំងមេទាំងកូន។” សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំមិនទទួលយកការសុំទោសនោះឡើយ ប៉ូច គិតខ្លួនឯងទៅតើគួរធ្វើបែបណា? ដើម្បីខ្លួន និងក្រុមគ្រួសារ ឬសុខចិត្តសែងខ្មោចអាក្បត់ជាតិ៣ជំនាន់យកទៅកប់។ នៅមានរឿងដែលអាក្រក់មួយទៀតដែល…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សមាគមអតីតយុទ្ធជនកម្ពុជា គឺមានតួនាទីសំខាន់ពីរយ៉ាង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពុជា គឺមានតួនាទីសំខាន់២យ៉ាង៖ ទី១)ជាតួអង្គចូលរួមចំណែកអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលធានាឈប់ឱ្យមានពិការភាព និងរបួស-ស្លាប់ដោយសារសង្គ្រាម និងទី២)ជាយន្តការបន្ថែមលើយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការយកចិត្តទុកដាក់ និងការថែទាំអតីតយុទ្ធជន និងក្រុមគ្រួសារយោធិនពលី-មរណៈ។ ការយកចិត្តទុកដាក់ និងថែទាំ ដែលបានអនុវត្តកន្លងមក បម្រើឱ្យគោលដៅ២សំខាន់ គឺជីវភាព និងកិត្តិយស។ ជីវភាព គឺរាជរដ្ឋាភិបាលបានគិតគូររៀបចំប្រាក់សោធននិវត្តន៍ ដោយខិតខំដំឡើងជាលំដាប់ ដោយបូករួមនឹងរបបបេឡាសន្តិសុខសង្គម សេវាសុខាភិបាល ឱកាសអប់រំសិក្សារៀនសូត្រ និងបណ្តុះបណ្តាលជំនាញដល់ក្រុមគ្រួសារ ពិសេសការរៀបចំជាផ្ទះលំនៅដ្ឋានដូចដែលកំពុងចែកជូនក្នុងពេលនេះ។ កិត្តិយស គឺជាការយកចិត្តទុកដាក់តម្កល់វីរភាពនៃការលះបង់ជីវិត រាងកាយ និងកម្លាំងស្មារតីក្នុងបុព្វហេតុការពារជាតិមាតុភូមិកន្លងទៅ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានចងចាំ និងរៀនសូត្រតាម ដូចដែលស្តែងឡើងតាមរយៈ ការបំពាក់គ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាល ដើម្បីជាការទទួលស្គាល់ពីគុណូបការៈផង និងកិត្តិយសសម្រាប់ក្រុមគ្រួសារផង។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ នៅតំបន់សម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណ…
-
លោក សួន សេរីរដ្ឋា៖ សន្តិភាពជាសរសរស្តម្ភ ជាបិតានៃលទ្ធិប្រជាធិបតេយ្យ ហើយប្រទេសមានសន្តិភាព គឺមាននូវអ្វីៗទាំងអស់

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានបញ្ជាក់ថា សន្តិភាពជាសរសរស្តម្ភ ជាបិតានៃលទ្ធិប្រជាធិបតេយ្យ ហើយប្រទេសមានសន្តិភាព គឺមាននូវអ្វីៗទាំងអស់។ ការបញ្ជាក់នេះ ក្នុងវេទិកាសាធារណៈក្រោមប្រធានបទ «បោះឆ្នោតដើម្បីសន្តិភាព» នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាល័យស្រុកស្វាយចេក ដែលមានយុវជន សិស្ស ប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ចូលរួមសរុបជិត៥០០នាក់។ វេទិកាសន្តិភាពកម្ពុជា សហការជាមួយរដ្ឋបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រៀបចំវេទិកាសាធារណៈ។ ក្នុងវេទិកានេះ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានលើកពីប្រវត្តិកសាងសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់យ៉ាងដោយយកជីវិតធ្វើជាដើមទុនយកមកឲ្យប្រជាជនខ្មែរ អំពីគុណតម្លៃនៃសន្តិភាព និងកាតព្វកិច្ចការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋព្រមទាំងយុវជន ក្នុងការការពារសន្តិភាព កុំឱ្យបាត់បង់។ លោក សួន សេរីរដ្ឋា ក៏បានរំលេចផងដែរថា មិនមែនប្រទេសយើងមិនធ្លាប់ទទួលបានសន្តិភាពទេ តែដោយសារយើងភ្លេចខ្លួនមិនបានចូលរួមជាកាតព្វកិច្ចការពារសន្តិភាព ទើបយើងបាត់បង់ គឺក្រោយបែកបាក់សង្គមរាស្ត្រនិយម ដែលដឹកនាំដោយព្រះករុណា អតីតព្រះបរមរតនកោដ្ឋនៃយើង។ ដូច្នេះសូមយុវជនយើង ប្រជាពលរដ្ឋយើង ត្រូវរួមគ្នាបំពេញកាតព្វកិច្ចការពារសន្តិភាពម្តងទៀតកុំឱ្យបាត់បង់ ដោយត្រូវទៅចូលរួមបោះឆ្នោតដើម្បីសន្តិភាព និងអនុវត្តវិធាន…
-
អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការប្រតិកម្មរបស់មជ្ឈដ្ឋានមួយចំនួនរឿងមិនចុះបញ្ជីគណបក្សភ្លើងទៀន

ភ្នំពេញ៖ ឆ្លើយតបទៅនិងប្រតិកម្មពីមជ្ឈដ្ឋានជាតិ និងបរទេសមួយចំនួនទាក់ទងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ជាស្ថាប័នដែលត្រូវតែអនុវត្តទៅតាមច្បាប់ ហើយដោយស្មើភាពជាមួយនឹងគណបក្សនយោបាយទាំងអស់។ គណបក្សនយោបាយចំនួន១៨ ដែល គ.ជ.ប ទទួលស្គាល់ ទទួលយកការចុះបញ្ជី ដោយសារបានបំពេញឯកសារបានត្រឹមត្រូវ។ ដោយឡែកគណបក្សភ្លើងទៀន ពុំបានយកឯកសារត្រឹមត្រូវមកដក់ជូនគ.ជ.ប នោះទេ។ ការប្រតិកម្មយ៉ាងណានោះ គឺជារឿងគិតដោយឡែក ហើយមិនបានយល់អំពីនីតិវិធី និងតួនាទីរបស់ គ.ជ.ប ហើយស្នើសុំឱ្យពិនិត្យទៅលើទិដ្ឋភាពច្បាប់ និងកុំគិតតែថា ធ្វើឱ្យ គ.ជ.ប ដើរខុសពីផ្លូវច្បាប់ឱ្យសោះ។ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ដំណើរនៃការប្រព្រឹត្តទៅនៃការបោះឆ្នោត គឺត្រូវអនុលោមទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីដែលមានជាធរមាន ក្នុងនោះគណបក្សភ្លើងទៀន បានស្នើសុំធ្វើការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះប្រកួតប្រជែង ប៉ុន្តែអ្វីដែល គ.ជ.ប រកឃើញមិនត្រឹមតែគណបក្សភ្លើងទៀនទេ គឺមានគណបក្សមួយចំនួនមានចំណុចខ្វះខាតដែល គ.ជ.ប មានតួនាទីក្នុងការជូនដំណឹងត្រឡប់ទៅវិញ។ ក្នុងប្រតិទិនកំណត់យក៥ថ្ងៃ ក្រោយការជូនដំណឹងគណបក្សត្រូវបំពេញបន្ថែមរាល់ឯកសារខ្វះខាត។ គណបក្សមួយចំនួនបានបំពេញរួចរាល់។ ដោយឡែកគណបក្សភ្លើងទៀន…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សុខសន្តិភាពជាផលតម្លៃរួមនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រាប់ជាតិ និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សុខសន្តិភាព ជាផលតម្លៃរួមនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រាប់ជាតិ និងប្រជាជន។ មូលដ្ឋានសម្រាប់សិក្សា និងវាយតម្លៃលើគុណតម្លៃ និងមនុញ្ញផលដែលទទួលបានពីសុខសន្តិភាព គឺត្រូវធ្វើឡើងតាមរយៈការប្រៀបធៀបអតីតកាលជាច្រើនជំនាន់ ជាមួយនឹងបច្ចុប្បន្នកាលរបស់យើង ដែលជាតថភាពពិតជាក់ស្តែង។ ប្រវត្តិសាស្ត្រដែលយើងអាចរឭកនឹកឃើញ គឺសម័យអង្គរដ៏រុងរឿង និងសម័យកាលដ៏ជូរចត់នៃភ្នក់ភ្លើងសង្គ្រាមនៅក្រោយសម័យអង្គរ។ យើងមិនរស់នៅក្នុងអតីតកាលនោះទេ ប៉ុន្តែយើងដែលបានផឹកទឹក ត្រូវនឹកដល់ប្រភព ហើយប្តេជ្ញាថែរក្សាការពារអ្វីដែលជាសេចក្តីសុខ សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងដែលជាពរជ័យសម្រាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន។ ជាក់ស្តែង វិស័យសាសនាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺវត្តនៅសល់ត្រឹម២ពាន់វត្ត និងព្រះសង្ឃប្រមាណ៥ពាន់អង្គ ប៉ុន្តែបច្ចុប្បន្នមានការកើនឡើងដល់ជាង៥ពាន់វត្ត និងព្រះសង្ឃជាង៧ម៉ឺនអង្គ។ លោកតាយលោកយាយក្នុងមូលដ្ឋានស្រុកមង្គលបូរីនេះ បានឆ្លងកាត់របបដឹកនាំ៥ជំនាន់មកហើយ គឺច្បាស់ជាដឹងថា ជំនាន់មួយណាល្អជាងគេ គឺជំនាន់សប្បាយរីករាយ សុខសន្តិភាព និងអាចធ្វើបុណ្យបំពេញទានបានយ៉ាងរីករាយ ហើយក៏មិនចង់ឱ្យកូនចៅជំនាន់ក្រោយឆ្លងកាត់នូវភាពល្វីងជូរចាត់កាលពីអតីតកាលឡើយ។ ការបញ្ជាក់នេះ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍រង្សីមានជ័យ (ហៅវត្តស្វាយត្រស់) ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត…
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ លោក ថេង សាវឿន និងបក្ខពួក ពាក់ព័ន្ធនឹងការញុះញង់សាបព្រោះបដិវត្តន៍កសិករ

ភ្នំពេញ៖ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួកចំនួន២នាក់ទៀត ដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងចលនាបដិវត្តន៍កសិករ ញុះញង់ឱ្យក្រោកឡើងតស៊ូប្រឆាំងរដ្ឋាភិបាល និងយកគំរូតាម ប៉ុល ពត។ មនុស្សទាំង៣នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ខេត្តរតនគីរី ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី២០ ខែឧសភានេះថា “លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងបក្ខពួក ពាក់ព័ន្ធនឹងការញុះញង់សាបព្រោះបដិវត្តន៍កសិករ។ សមត្ថកិច្ចមានឯកសារគ្រប់គ្រាន់ ដែលបានរកឃើញ។ ឯកសារនោះ គឺជាឯកសារដែលបំផុសកំហឹងញុះញង់ធ្វើឱ្យខូចសន្ដិសុខសាធារណៈ សាមីខ្លួនក៏បានសារភាពថាបានធ្វើអ៊ីចឹងមែន។ យើងអាចសន្និដ្ឋានបានថា ជាការញុះញង់ ឬក៏សាបព្រោះបដិវត្តន៍កសិករ”។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងដឹងហើយនៅខេត្តរតនគីរី ពីមុន ប៉ុល ពត ក៏បានសាបព្រោះបដិវត្តន៍កសិករនៅម្តុំហ្នឹងដែរ ហើយការរៀនសូត្រមិនខុសគ្នាពីហ្នឹងទេ។ ដូច្នេះគាត់យកគំរូតាម ប៉ុល ពត ដែលសាបព្រោះបដិវត្តន៍កសិករ…
-
លិខិតមិត្តអ្នកអាន៖ ទិវាជាតិនៃការចងចាំ ២០ឧសភា៖ ចងចាំអតីតកាល និងខិតខំការពារសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត!

ភ្នំពេញ៖ ២០ ឧសភា ជា «ទិវាជាតិនៃការចងចាំ», ជាថ្ងៃបុណ្យជាតិដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលបានកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលប្រជាពលរដ្ឋខ្មែរចងចាំ មិនអាចបំភ្លេចបានឡើយ។ ដឹកនាំប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានសម្លាប់ពលរដ្ឋខ្មែរយ៉ាងហោចណាស់ជាង ២ លាននាក់ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការនិងអំពើអមនុស្សធម៌ផ្សេងៗទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ សង្គមស្ទើរគ្មានសល់។ កម្ពុជាដែលបានហែលឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមជិត ៣ ទសវត្សរ៍ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ និងរងគ្រោះដោយឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម និងទណ្ឌកម្មសេដ្ឋកិច្ចរបស់បស្ចឹមប្រទេស ក្រោយប្រជាជនកម្ពុជាពុះពារខិតខំរើបម្រះសង្គ្រោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម បានឈានដល់របត់ថ្មីនៃសុខសន្តិភាព។ សន្តិភាពដែលរហូតមកដល់ពេលនេះមានអាយុជិត ២៥ ឆ្នាំហើយ ហើយពលរដ្ឋខ្មែរបាននិងកំពុងបេះផ្លែផ្កាសុខសន្តិភាពនិងការអភិវឌ្ឍនេះយ៉ាងសុខសាន្ត និងសុខដុមនីយកម្ម។ យុត្តិធម៌និងការពិតនៃឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមត្រូវបានផ្តល់ជូនជនរងគ្រោះនិងមនុស្សជាតិតាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម)។ សាលាក្តីខ្មែរក្រហមគឺជាតុលាការជាតិដោយមានការចូលរួមពីអង្គការសហប្រជាជាតិ គាំទ្រដោយសហគមន៍អន្តរជាតិ មានដែនយុត្តាធិការជំនុំជម្រះក្តីលើ លើឧក្រិដ្ឋកម្មនិងអំពើអមនុស្សធម៌ផ្សេងៗដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥…