-
គណបក្សធម្មាធិបតេយ្យ៖ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្តឹងគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការត្រឹមត្រូវ

ភ្នំពេញ៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៥ ខែឧសភានេះថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការត្រឹមត្រូវនៅលើផ្លូវច្បាប់។ គណបក្សធម្មាធិបតេយ្យ សួមគាំទ្រទាំងស្រុងចំពោះការសម្រេចនេះ។ លោកស្រីបានបញ្ជាក់ថា ច្បាប់សម្រាប់បង្កើតគណបក្ស គឺជារឿងសំខាន់ណាស់សម្រាប់អាយុជីវិតរបស់គណបក្សនីមួយៗ ហើយគណបក្សមួយថែរក្សាមិនបាននៃច្បាប់ដើម គឺជារឿងខុសឆ្គងធ្ងន់ណាស់ ហើយគណបក្សនោះនឹងក្លាយទៅជាគណបក្សខុសច្បាប់។ ដូច្នេះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជារឿងត្រឹមត្រូវ និងមិនលំអៀងទៀតផង។ គណបក្សធម្មាធិបតេយ្យ បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ផងដែរ ហើយស្នាក់ការគណបក្សរបស់លោកស្រីកាលនោះក៏មានបញ្ហាផងដែរ ដោយសារគេបិទទ្វារ ប៉ុន្តែលោកស្រីបានយកច្បាប់ដើមនោះតាមជាប់នឹងខ្លួន និងរក្សាបានច្បាប់ដើមរហូតមកដល់សព្វថ្ងៃនេះ។ គណបក្សភ្លើងទៀន កើតចេញពីគណបក្សសម រង្ស៊ី ឆ្នាំ១៩៩៨ដែរ ហើយក្រោយមកមដូរទៅជាគណបក្សភ្លើងទៀន យ៉ាងណាមិញលោកស្រីអត់យល់ថា មូលហេតុអ្វីដែលគេធ្វើឱ្យបាត់។ រីឯគណបក្សមហាសាមគ្គីជាតិខ្មែរ ក៏មិនគួរបានឯកសារនឹងដែរ ព្រោះគណបក្សនេះទៀបតែបង្កើតឡើងថ្មីទេ រឿងអីដែលបាត់ច្បាប់ដើមវាមិនសមហេតុផល។ ប្រធានគណបក្សធម្មាធិបតេយ្យ បានបញ្ជាក់ថា “ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធលើបណ្តឹងរបស់គណបក្សទាំងពីរនេះ គឺជារឿងត្រឹមត្រូវបំផុត ហើយជាគំរូបសម្រាប់គណបក្សនានាត្រូវប្រយ័ត្នប្រយែងក្នុងការរក្សាច្បាប់ទម្លាប់របស់ខ្លួនផង។ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺយើងមាន ១៨គណបក្សចូលរួមប្រកួតប្រជែង គឺវាគ្រប់គ្រាន់ទៅហើយ អត់មានចាំបាច់ទាល់តែមានគបក្សនេះបានអាចទៅរួច អត់គណបក្សនោះអាចទៅរួច។ គាត់មើលស្រាលច្បាប់ហ្នឹងហើយ បានជាមិនរក្សាទុកឯកសារគតិយុត្តិគណបក្សខ្លួនឯង។…
-
គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

ភ្នំពេញ៖ ក្នុងនាមថ្នាក់ដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ ព្រមទាំងសមាជិក សមាជិកា បានធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលបានបដិសេធចោលបណ្ដឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ គឺជារឿងត្រឹមត្រូវនិងតម្លាភាពសម្រាប់គណបក្សទាំងអស់ដែលបានចូលរួមចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើបើយោងតាមញ្ញត្តិគាំទ្ររបស់គណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងញ្ញត្តិគាំទ្របានបន្តថា គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រចំពោះការអនុវត្តច្បាប់របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដោយផ្អែកលើនីតិរដ្ឋ និងគោលការណ៍សេរី ត្រឹមត្រូវ តម្លាភាព ពីព្រោះនីតិរដ្ឋពុំអាចឃ្លាតឆ្ងាយពីគោលការណ៍សេរី ត្រឹមត្រូវ តម្លាភាព បានទេ ការបដិសេធបស់ក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើការថ្លឹងថ្លែងលើសេចក្តីសម្រេចរបស់ គជប និងការផ្ទៀងផ្ទាត់បានអនុវត្តទៅតាមមាត្រា២៧ និងមាត្រា៣១ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រយ៉ាងត្រឹមត្រូវបំផុត។ សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធលើបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានប់កកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម៖១-ទទួលពាក្យបណ្តឹងចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ របស់ឈ្មោះ ទាវ វណ្ណុល…
-
ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធបណ្តឹងតវ៉ា របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធលើបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទាន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានប់កកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ នៅព្រឹកថ្ងៃទី២៥ ខែឧសភា នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យសម្រេចលើពាក្យបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទាន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងសម្រេចលើបណ្ដឹងចំនួនពីរ ៖១.បណ្ដឹងរបស់គណបក្សភ្លើងទៀន ប្តឹងតវ៉ានឹងសេចក្ដីសម្រេចលេខ ២៣៣ គ.ជ.ប ស.ស.រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ (ម្ភៃប្រាំ) មណ្ឌល រាជធានី ខេត្ត។ ២.បណ្ដឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរប្ដឹងសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ…
-
ព័ត៌មានបែកធ្លាយពីផ្ទៃក្នុងគណបក្សភ្លើងទៀន ៖ “ល្បិចកលថ្មី នយោបាយចាស់ ដេកផ្ទះឈ្នះឯង”

ភ្នំពេញ៖ គណនីហ្វេសប៊ុក Jasmine Angkor បានសរសេរទម្លាយព័ត៌មានដែលបែកធ្លាយពីផ្ទៃក្នុងគណបក្សភ្លើងទៀនឱ្យដឹងថា មុនសមាជគណបក្សភ្លើងទៀន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ៖-សម រង្ស៊ី បានបញ្ជូន រ៉ុង ឈុន ឱ្យចូលមកដឹកនាំគណបក្ស (ចង់ឱ្យធ្វើជាប្រធានគណបក្ស) ក្នុងបំណងសំខាន់ឱ្យប្រឆាំង និងបង្ករចលាចល។-ជូឡុង សូមួរ៉ា បានបញ្ជូន សុខ ហាច ឱ្យមកធ្វើជាអនុប្រធានគណបក្ស។ +ក្រោយសមាជថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៖-អេង ឆៃអ៊ាង រួមគ្នាជាមួយ សុខ គឹមសេង ផ្អាកតួនាទី លី សុធារ៉ាយុត្តិ ពីអគ្គលេខាធិការគណបក្ស ចុងក្រោយបានជ្រើសតាំង គង់ មុនីកា ឱ្យធ្វើអគ្គលេខាធិការស្តីទី។-ការប្រជែងគ្នាឈរឈ្មោះបេក្ខភាពលេខរៀងលើ និងមណ្ឌលបោះឆ្នោតធំៗ ទន្ទឹមនឹងមនុស្សនៅក្រៅប្រទេស ជាប្រភពហិរញ្ញវត្ថុ មិនអាចឈរឈ្មោះបាន ដែលធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលរបស់ សម រង្ស៊ី។ អេង ឆៃអ៊ាង បានទាមទារឱ្យកូនប្រសាររបស់ខ្លួន ឈ្មោះ ស៊ិន ចាន់ពៅរ៉ូហ្សេត ឈរឈ្មោះលេខរៀងទី១ នៅមណ្ឌលខេត្តបាត់ដំបង ប្រជែងជាមួយ សុខ…
-
សមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម ព្រួយបារម្ភចំពោះសកម្មភាពរបស់ចលនាអេឡិច ជនជាតិអេស្ប៉ាញ ដែលបន្តយកកម្ពុជាជាល្បែងនយោបាយរបស់ខ្លួន

ភ្នំពេញ៖ ដោយមើលឃើញពីខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្តីពីលោក អេឡិច ជនជាតិអេស្ប៉ាញ ដែលបង្កើតក្រុមបក្ខពួកធ្វើសកម្មភាពប្រាសចាកនឹងឧត្តមប្រយោជន៍ជាតិខ្មែរ និងផ្ទុយពីបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីអំពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ដូចនេះអ្នកធ្វើសកម្មភាពតាមក្រុមនេះ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានបន្តថា “យើងខ្ញុំទាំងអស់គ្នា ក្នុងនាមសមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម មានការព្រួយបារម្ភចំពោះសកម្មភាពរបស់ចលនាអេឡិច ជនជាតិអេស្ប៉ាញ ដែលតែងតែបន្តយកកម្ពុជាជាល្បែងនយោបាយរបស់ខ្លួន ដែលបានបណ្តុះបណ្តាលយុវជនមួយចំនួនលែងគិតពីប្រយោជន៍ជាតិ មកគិតតែពីប្រឆាំង និងការធ្វើសកម្មភាពរារាំងការអភិវឌ្ឍន៍ជាតិទៅវិញ។” ជាមួយគ្នានេះ សមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម ស្នើសុំឱ្យលោក អេឡិច បញ្ឈប់នយោបាយបំបែកបំបាក់ជនជាតិខ្មែរតទៅមុខទៀតទៅ សូមលោកអាណិតដល់ពលរដ្ឋខ្មែរដែលទើបងើបពីសង្គ្រាមហើយទទួលបានក្តីសុខដូចសព្វថ្ងៃ៕
-
អង្គការមាតាធម្មជាតិ៖ ក្រុមសកម្មជនបរិស្ថានយុវជន និងអង្គការសង្គមស៊ីវិលមួយចំនួនដែលរារាំងដល់គម្រោងអភិវឌ្ឍន៍នានាក្នុងពេលកន្លងមក គឺមានចេតនាធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ជាជាងការចូលរួមអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិពិតប្រាកដ

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គការមាតាធម្មជាតិ យល់ឃើញថា ក្រុមសកម្មជនបរិស្ថាន យុវជន និងអង្គការសង្គមស៊ីវិលមួយចំនួនដែលតែងតែធ្វើការរិះគន់ និងរារាំងដល់គម្រោងអភិវឌ្ឍន៍នានាក្នុងពេលកន្លងមក គឺមានចេតនាធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ជាជាងការចូលរួមអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិពិតប្រាកដ។ ដូចករណីថ្មីៗនេះ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ មានយុវជនមួយចំនួនបានដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន ក្នុងគោលបំណងស្នើបញ្ឈប់កាត់ដីឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែលមានទីតាំងស្ថិតឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អង្គការមាតាធម្មជាតិ បានសង្កេតឃើញថា ឧទ្យានជាតិគិរីរម្យ ដែលជាតំបន់អភិរក្សកំណត់ដោយព្រះរាជករឹត្យ មានផ្ទៃដីជាង៣ម៉ឺន៥ពាន់ហិកតា (៣៥,០០០ហិកតា) ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យកាត់ឆ្កៀលដីឧទ្យាជាតិគិរីរម្យតែជាង២រយហិកតា (២២១.៩៤ហិកតា) ជួលទៅឱ្យក្រុមហ៊ុន វ៉នម៉រ (One More) ក្នុងគោលបំណងអភិវឌ្ឍវិស័យទេសចរណ៍ និងបង្កើតការងារជូនប្រជាពលរដ្ឋ ដោយមិនធ្វើឱ្យប៉ះពាល់បរិស្ថាននោះទេ។ អង្គការមាតាធម្មជាតិ បានសម្តែងនូវការសោកស្តាយចំពោះសកម្មភាពរបស់ក្រុមសកម្មជនបរិស្ថាន យុវជន និងអង្គការសង្គមស៊ីវិល មួយចំនួនដែលពុំបានសិក្សាឱ្យបានច្បាស់អំពីការអភិវឌ្ឍនានា និងតែងតែរារាំង ប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ដែលបានធ្វើឱ្យខាតបង់នូវផលប្រយោន៍ជាតិ៕
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ទឹកដីក្រូចឆ្មារ បានចងក្រងនូវអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំពីររូប ដែលបានចាប់ដៃគ្នាហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិមាតុភូមិ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វត្តអម្ពវ័ន (ហៅ វត្តស្វាយដំណាក់) ក៏ដូចជាឃុំជំនីក និងស្រុកក្រូចឆ្មារ គឺជាទឹកដីភូមិដ្ឋានដ៏កក់ក្តៅ ពីព្រោះមានប្រវត្តិសាវតាររបស់ប្រមុខថ្នាក់ដឹកនាំទាំងសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តើមចេញតស៊ូចូលព្រៃម៉ាក់គី ដើម្បីដង្ហែតាមអតីតព្រះមហាក្សត្រតាមការអំពាវនាវរបស់ព្រះអង្គ ក្នុងគោលដៅយាងព្រះអង្គមកគង់ដឹកនាំប្រទេស ដើម្បីសន្តិភាព និងការអភិវឌ្ឍ។ ទឹកដីក្រូចឆ្មារ បានចងក្រងនូវអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំពីររូប ដែលបានចាប់ដៃគ្នា និងមានបេះដូងស្រលាញ់ជាតិ និងប្រជាជន ដូចគ្នា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិមាតុភូមិ។ ពិតណាស់ ទីកន្លែងនេះ ក៏ជាសក្ខីកម្មដែលក្រើនរំឭកអំពីការតស៊ូ ទុក្ខសោកនៃសង្រ្គាម ការលះបង់ប្រកបដោយភក្តីភាព និងមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅរបស់អ្នកជំនាន់មុន ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន (ហៅវត្តស្វាយដំណាក់) ស្ថិតនៅភូមិដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា វិស័យសាសនា អាចរីកលូតលាស់ទៅបានអាស្រ័យដោយមានការដឹកនាំគ្រប់គ្រងរបស់ព្រះចៅអធិការ ព្រះតេជគុណព្រះសង្ឃ គណៈគ្រប់គ្រង-អាចារ្យវត្ត ជាពិសេសការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ពុទ្ធបរិស័ទ…
-
អ្នកវិភាគ៖ តើអ្វីទៅជាសេណារីយ៉ូ ដែលនៅពីក្រោយការខកខានរបស់គណបក្សភ្លើងទៀន ក្នុងការបំពេញបែបបទដើម្បីឈរឈ្មោះចូលរួម នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ «គជប» បានសម្រេចបដិសេធការចុះបញ្ជី គណបក្សភ្លើងទៀន ក្នុងការឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដោយ គជប បានបញ្ជាក់អំពីមូលហេតុនៃការបដិសេធ នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនថា គណបក្សភ្លើងទៀនខកខានមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះ គណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មឱ្យបានត្រឹមត្រូវ ស្របតាមតាមកថាខណ្ឌទី២ ចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ ការសម្រេចបដិសេធនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី គជប បានធ្វើការជូនដំណឹងឱ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌដែលខ្វះខាត ប៉ុន្តែគណបក្សភ្លើងទៀន នៅតែមិនអាចបំពេញលក្ខខណ្ឌដែលខ្វះខាតបានតាមការតម្រូវរបស់ គជប។ ជារួមការសម្រេចរបស់ គជប គឺផ្អែកជាចម្បងលើមូលដ្ឋាន ដែលគណបក្សភ្លើងទៀន មិនបានបំពេញឱ្យបានត្រឹមត្រូវនូវគ្រប់លក្ខខណ្ឌ ដែលតម្រូវដោយច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតសម្រាប់ការ ចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣, គណបក្សភ្លើងទៀន បានសម្រេចចិត្តប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ប្រឆាំងនឹងសេចក្តីសម្រេចរបស់ គជប។ យោងតាមច្បាប់ជាធរមាន, ក្រុមប្រឹក្សាធម្មនុញ្ញ នឹងត្រូវធ្វើការសម្រេច ក្នុងរយៈពេលយ៉ាងយូរ ១០ ថ្ងៃ…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុត

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុត ខណៈពេលដែលកម្ពុជា និងជប៉ុន កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើឯកសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន មកកម្ពុជា រួមមាន ឥណទានសម្បទានប្រាក់យ៉េន និងហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបទាំងអស់ចំនួន ៧.៥៧១.០០០.០០០ លានយ៉េន (ប្រមាណ៥៥,២៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន ០២ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរអំពីការប្តេជ្ញាចិត្តរបស់ ឯកឧត្តមផ្ទាល់ និង ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមផ្ទាល់ទៅកាន់ប្រទេសជប៉ុនកាលពីដើមឆ្នាំនេះ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីក្រោមក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងកាលពីពេលថ្មីៗនេះ។ ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការនោះផងដែរ កម្ពុជា និងជប៉ុន បានសម្រេចដំឡើងកម្រិតយន្តការពិគ្រោះយោបល់ទ្វេភាគីរបស់ក្រសួងការបរទេសនៃប្រទេសទាំងពីរ, ពង្រីកកិច្ចសហប្រតិបតិ្តការត្រីភាគី ស្តីពីការដោះមីនដល់ប្រទេសទីបីផ្សេងទៀត ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌, ចាប់ផ្តើមឡើងវិញនូវកម្មវិធីស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យពហុបក្សនៅប្រទេសជប៉ុន សម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា, និងឯកភាពគ្នាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងកិច្ចសហប្រតិបតិ្តការ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ…
-
ជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ជាង៥៥លានដុល្លារដល់កម្ពុជាសម្រាប់អនុវត្តគម្រោងចំនួន០២

ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាលើឯកសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន មកកម្ពុជា រួមមាន ឥណទានសម្បទានប្រាក់យ៉េន និងហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបទាំងអស់ចំនួន ៧.៥៧១.០០០.០០០ លានយ៉េន (ប្រមាណ ៥៥,២៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន ០២ ដូចខាងក្រោមៈ1.គម្រោងកែលម្អផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម ដំណាក់កាលទី៤)-មានទឹកប្រាក់ចំនួនប្រាំពីរពាន់ពីររយប្រាំលានយ៉េនជប៉ុន (៧.២០៥.០០០.០០០យ៉េន) ឬ ប្រមាណ ៥២,៦ លានដុល្លារ។-កញ្ចប់ថវិកានេះ គឺជាកញ្ចប់ទី៤ សម្រាប់គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៥ ពី ព្រែកក្តាម-ធ្លាម្អម ដែលបានចំណាយថវិកាជាបន្តបន្ទាប់ប្រមាណ ៣១៧,៤២ លានដុល្លារអាមេរិក។ គម្រោងនេះ ជាគម្រោងកែលម្អកំណាត់ផ្លូវជាតិមួយក្នុងចំណោមគម្រោងកែលម្អកំណាត់ផ្លូវចំនួនបី លើដងផ្លូវជាតិលេខ៥។-បន្ទាប់ពីការបញ្ចប់នូវគម្រោងទាំងមូល ផ្លូវជាតិនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការលើកកម្ពស់សមត្ថភាពដឹកជញ្ជូន និងប្រសិទ្ធភាពឡូជីស្ទិក ក៏ដូចជាការរួមចំណែកដល់សមាហរណកម្មក្នុងតំបន់។2.គម្រោងអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស-មានទឹកប្រាក់ចំនួនបីរយហុកសិបប្រាំមួយលានយ៉េនជប៉ុន (៣៦៦.០០០.០០០លានយ៉េន) ឬប្រមាណ២,៦៧លានដុល្លារអាមេរិក។-ហិរញ្ញប្បទានឥតសំណងនេះ នឹងផ្តល់អាហារូបករណ៍ពេញលេញជូនដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦កន្លែង មកពីស្ថាប័នផ្សេងៗ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន ក្នុងនោះរួមមាន…