-
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា

ភ្នំពេញ៖ តបតាមការសូមយាងរបស់លោកជំទាវ ដ្រៅផាឌី មួរមូ (Droupadi Murmu) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ខណៈប្រជាជាតិទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា ក្នុងអំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា និងឯកឧត្ដម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នឹងត្រូវលើកយកមកពិភាក្សា។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ជូនឯកឧត្ដម ច៉ាកឌីប…
-
អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញអបអរសាទរដល់កម្ពុជាធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយភាពជោគជ័យ ដែលលើកកម្ពស់មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម Wojciech Gerwel អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ និងជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងកម្ពុជា និងប៉ូឡូញ បានអបអរសាទរដល់កម្ពុជា ចំពោះសមិទ្ធផលដ៏អស្ចារ្យនៃការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ក៏ដូចជាការធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយភាពជោគជ័យ ដែលលើកកម្ពស់មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ ហើយបានស្ងើចសរសើរយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា និងបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩។ ការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកកទី២ រវាងកម្ពុជា និងប៉ូឡូញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០៣ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ ភាគីកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានកត់សម្គាល់ ដោយសេចក្តីរីករាយចំពោះចំណងមិត្តភាពដ៏ល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ចំពោះជំនួយសប្បុរសធម៌សម្រាប់ការអភិវឌ្ឍដល់កម្ពុជានាច្រើនឆ្នាំកន្លងមក ចាប់តាំងពីកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ក្នុងឆ្នាំ១៩៧៩ និងបានសង្ខេបជូនភាគីមិត្តអំពីទិដ្ឋភាពទូទៅនៃស្ថានភាពនយោបាយនៅកម្ពុជា ជាពិសេសការបោះឆ្នោតសកលនាពេលឆាប់ៗខាងមុខ ការវិវឌ្ឍសេដ្ឋកិច្ច ភាពអំណោយផល និងទាក់ទាញនៃការវិនិយោគនៅកម្ពុជា និងភាពជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ…
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈលោក កែត ឃី ជាទីប្រឹក្សារាជរដ្ឋាភិបាល

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈលោក កែត ឃី ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋលេខាធិការ។ នេះបើយោងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ គួរបញ្ជាក់ឱ្យដឹងថា លោក កែត ឃី ជាអតីតសមាជិកមាជិកអចិន្ត្រៃយ៍ និងជាប្រធានក្រុមប្រឹក្សាវាយតម្លៃ និងវិន័យ នៃគណបក្សភ្លើងទៀន និងជាអនុប្រធានក្រុមការងារខេត្តកំពង់ស្ពឺ នៃគណបក្សភ្លើងទៀន។ លោក កែត ឃី បានដាក់ប្រកាសលាឈប់ពីគណបក្សភ្លើងទៀន និងងបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតប្រកាសលាឈប់របស់លោកកែត ឃី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ។ដោយ៖ពលជ័យ
-
គណបក្សនគរប្រជាធិបតេយ្យ គាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ៖ គណបក្សនគរបប្រជាធិបតេយ្យ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចប្រកបដោយគតិយុត្តរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលចេញសេចក្តីប្រកាសសម្រេចបិទផ្លូវតវ៉ាបណ្ដឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខដ៍ខ្លីនេះ។ ដោយហេតុថាគណបក្សទាំងពីរនេះ បានអនុវត្តប្រាសចាកនិងផ្ទុយពីច្បាប់ស្តីពីការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា ដែលជានីតិរដ្ឋ ទទួលស្គាល់ដោយអង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សនគរបជាធិបតេយ្យ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍បន្តថា គួរកត់សម្គាល់តាមផ្លូវច្បាប់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានសម្រេចបដិសេធការចុះបញ្ជីគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា។ ប្រភពបន្តទៀតថា តាមតថភាពកន្លងមកក៍ដូចជារហូតមកដល់បច្ចុប្បន្ន និងទៅអនាគត គណបក្សប្រឆាំង ដែលបច្ចុប្បន្នភាពជាគណបក្សភ្លើងទៀនបានដឹងខ្លួនយ៉ាងច្បាស់ណាស់ថា គណបក្សភ្លើងទៀន ខ្លួនឯងពុំអាចមានសមត្ថភាពគ្រប់គ្រាន់យកជ័យជម្នះលើគណបក្សប្រជាជនកម្ពុជា ដែលសម្ដេចតេជោ ហ៊ុន សែន ប្រធាន និងជានាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិជាសកលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ អាស្រ័យហេតុនេះ គណបក្សភ្លើងទៀនតែងតែប្រើប្រាស់គ្រប់ឧបាយកលដ៍ស្មោគគ្រោកដើម្បីបោកបញ្ឆោតសាធារណជនជាតិ និងអន្តរជាតិ កុំឱ្យទទួលស្គាល់លទ្ធផលបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និង ប្រជាធិបតេយ្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។…
-
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើញ្ញត្តិប្រកាសគាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងការបដិសេធចោលបណ្ដឹងរបស់គណបក្សភ្លើងទាន និងគណបក្សមហាសាមគ្គីជាតិខ្មែរ។ នេះបើយោងតាមប្រកាសគាំទ្រកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ គួររម្លឹកឱ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធលើបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទាន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ចប់កិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣៕
-
គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាសទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសទទួលស្គាល់កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញពីការធ្វើសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានពិនិត្យសម្រេចឲ្យគណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន មានឱកាសចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺបានធ្វើឡើងស្រ តាមស្មារតីច្បាប់ប្រកបដោយឯករាជ្យ ត្រឹមត្រូវ និងយុត្តិធម៌។ ជាមួយគ្នានេះ គណបក្សមហាសាមគ្គីជាតិខ្មែរ បានធ្វើការប្រកាសជាឱឡាឫកថា ក្រុមប្រឹក្សាធម្មនុញ្ញជាក្តីរំពឹងសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នច្បាប់កំពូលរបស់ជាតិមួយមានសមត្ថកិច្ចពិនិត្យសម្រេចលើបណ្ដឹងតវ៉ា ពិនិត្យ សម្រេចលើអធម្មនុញ្ញភាពនៃច្បាប់ និងពិនិត្យសម្រេចលើទម្រង់ខ្លឹមសារច្បាប់ ដែលរដ្ឋសភាមុននឹងអនុម័តដាក់ឲ្យប្រើប្រាស់ត្រូវ ឆ្លងការពិនិត្យសម្រេចដ៏ត្រឹមត្រូវមួយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាតួអង្គច្បាប់កំពូលរបស់ជាតិដ៏មានសារ:សំខាន់បំផុតមិនអាចខ្វះបាន។ សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលមាន៧ (ប្រាំពីរ) មណ្ឌលរាជធានី ខេត្ត ដោយមូលហេតុ គណបក្សមហាសាមគ្គីជាតិខ្មែរ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ សម្រាប់ឆ្នាំ ២០២៣-២០២៨

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា(វិមាន ៧មករា) នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តហូជីមិញ អាណត្តិទី១៣ និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៣ ដល់២៦ ខែឧសភា ឆ្នាំ២០២៣ ។ បន្ទាប់ពីជំនួបពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ សម្រាប់ឆ្នាំ ២០២៣-២០២៨។ ក្នុងឱកាសជំនួបនោះ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) បានថ្លែងនូវការ អបអរសាទរចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានជាទីគាប់ចិត្ត នាពេលកន្លងមក រួមមាន ការគ្រប់គ្រងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ការបើកដំណើរការសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ ការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០…
-
គណបក្សខ្មែរតែមួយប្រកាសគាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ៖គណបក្សខ្មែរតែមួយបានប្រកាសគាំទ្រចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការបដិសេធចោល បណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀននិងគណបក្សមហាសាមគ្គីជាតិខ្មែរ ដោយបានអះអាងថាការសម្រេចរបស់ក្រុមប្រឹក្សា ធម្មនុញ្ញ គឺបង្ហាញអំពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់។នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ៕សូមជូនចេញថ្លែងការណ៍ទាំងស្រុង៖
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យទណ្ឌិត តុ វ៉ាន់ចាន់ អតីតតំណាងរាស្ត្របក្សប្រឆាំង

-
គ.ជ.ប នឹងចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៩ ខែឧសភា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប (ជាន់ទី១)។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ គ.ជ.ប បន្តថា ពិធីនេះនឹងប្រព្រឹត្តទៅដូចខាងក្រោម៖ គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន១៨ និងសម្រេចបដិសេធបញ្ជីគណបក្សនយោបាយចំនួន២។ គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការរលើបញ្ជីគណបក្សនយោបាយ ចំនួន១៨ មានដូចជា ៖១.គណបក្សប្រជាជនកម្ពុជា២.គណបក្សយុវជនកម្ពុជា៣.គណបក្សខ្មែររួបរួមជាតិ៤.គណបក្សធម្មាធិបតេយ្យ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ៦.គណបក្សសញ្ជាតិកម្ពុជា៧.គណបក្សខ្មែរតែមួយ៨.គណបក្សខ្មែរអភិរក្ស៩.គណបក្សហ៊្វុនស៊ិនប៉ិច១០.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ១១.គណបក្សបំណងពលរដ្ឋ១២.គណបក្សឯកភាពជាតិខ្មែរ១៣.គណបក្សស្ត្រីដើម្បីស្ត្រី១៤.គណបក្សខ្មែរឈប់ក្រ១៥.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១៦.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា១៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន១៨.គណបក្សកសិករ គ.ជ.ប បានបន្តថា គណបក្សនយោបាយ ចំនួន២ ដែលគ.ជ.ប សម្រេចបដិសេធមានដូចជា៖ ១.គណបក្សភ្លើងទៀន និង២.គណបក្សមហាសាមគ្គីជាតិខ្មែរ៕ដោយ៖ពលជ័យ