-
បន្ទាប់ពីចេញពីពន្ធនាគារ៖ លោក ថេង សាវឿន អំពាវនាវដល់សមាជិកខ្លួនកុំចូលរួមក្នុងការប្រមូលផ្តុំ ឬក៏ការតវ៉ាអំពាវនាវដោយក្រុមអ្នកនយោបាយជ្រុលនិយម

ភ្នំពេញ៖ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ញិល ភាព និងលោក ថាន់ ហាច បានអំពាវនាវដល់សមាជិក សមាជិការបស់ខ្លួន និងប្រជាពលរដ្ឋនៅតាមសហគមន៍ទាំងអស់នៅទូទាំងប្រទេស សូមកុំចូលរួមក្នុងការប្រមូលផ្តុំ ឬក៏ការតវ៉ាទាំងឡាយណាដែលអំពាវនាវដោយក្រុមអ្នកនយោបាយជ្រុលនិយមរបស់គណបក្សនយោបាយដែលជាអំពើខុសច្បាប់ ហើយសូមចូលរួមថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីពួកគេត្រូវបានដោះលែងចេញពីពន្ធនាគារនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ តាមរយៈវីដេអូ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងសាលាដំបូងខេត្តរតនគិរី ដែលមានចិត្តសណ្តោសប្រណីដោះលែងពួកខ្លួនទាំងបីនាក់ (លោកថេង សាវឿន លោកញិល ភាព និងលោកថាន់ ហាច) ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នក្នុងការជួបជុំរួមរស់ជាមួយនឹងគ្រួសារ និងសាច់ញាតិក្នុងពេលបច្ចុប្បន្ននេះ។ បន្ទាប់ពីពួកខ្លួនទាំងបីនាក់ បានប្រព្រឹត្តនូវកំហុសឆ្គងលង់ជឿតាមបុគ្គលបរទេស និងអ្នកនយោបាយគណបក្សប្រឆាំង ប្រឆាំងជ្រុលនិយម រហូតដល់មានចេតនានៅក្នុងប្រមូលផ្តុំញុះញង់ឱ្យមានការងើបឡើងប្រឆាំងតវ៉ាផ្តួលរំលំរដ្ឋាភិបាលដោយស្របច្បាប់។…
-
រដ្ឋសភាអនុម័តសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន១០០រូប។ សម័យប្រជុំលើកទី៩ នីតិកាលទី៦ បានធ្វើការពិភាក្សា និងអនុម័តរបៀបវារៈចំនួន២ គឺ សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។ សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍សំខាន់ៗ គឺលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។ សេចក្តីព្រាងក្រមនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យនៃបទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន ការដោះស្រាយបញ្ហាដែលមានដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា។ សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ មាន ១២គន្ថី និង ៨៦៥មាត្រា។ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ…
-
សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ ពីថ្ងៃទី២-៤ ខែមិថុនា នៅប្រទេសសិង្ហបុរី

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈឺបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ (កិច្ចសន្ទនាសាំងហ្គីឡា) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២៣ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គលើប្រធានបទសំខាន់ៗ រួមមាន៖ បញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍន៍គំរូសម្រាប់សន្តិសុខជាដើម។ កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យប្រជុំពិសេសផងដែរ រួមមាន សន្តិសុខនៃប្រព័ន្ធអ៊ីនធឺណិត ការអភិវឌ្ឍសម្ថភាពយោធា ការធ្វើសមតុល្យភាព ក្នុងតំបន់។ ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញ ថ្លែងសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារ នៅក្នុងសម័យប្រជុំពេញអង្គទី៧ ស្តីពី “ការអភិវឌ្ឍគំរូសម្រាប់ សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ” ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការ អភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះអាចដើរតួនាទីក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់។…
-
បណ្ឌិត យ៉ង សាំងកុមារ៖ ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ឆ្លងកាត់បទពិសោធន៍ប្រាំមួយខែនេះអាចឱ្យលោកសន្និដ្ឋាន បានថា ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលគឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ពីព្រោះលោក មានឱកាស និងលទ្ធភាពគ្រប់គ្រាន់ ស្របតាមសមត្ថភាពចំណង់ចំណូលចិត្ត និងទស្សនវិស័យរបស់លោក។ លោកពិតជាមានមោទនភាព ដែលអាចក្លាយជាចំណែកមួយ នៃការជួយដោះស្រាយនូវបញ្ហាជាតិ បញ្ហារបស់ប្រជាកសិករ ដើម្បីធានាការអភិវឌ្ឍ ប្រទេសប្រកបដោយនិរន្តរភាព និងថែរក្សាសន្តិភាព។ តាមរយៈសំណេរចំនួនជិតពីរទំព័រឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានរៀបរាប់ថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ជាថ្ងៃគម្រប់ប្រាំមួយខែ ដែលខ្ញុំបានសម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ហើយដែលព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងមុខ តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងរយៈពេលកន្លងមកនេះ ខ្ញុំ ឯកឧត្តម ឡឹក សុធារ និងឯកឧត្តម ខាត់ សុធី ជាសហការី ទទួល បានការផ្តល់តម្លៃ ទំនុកចិត្ត និងការទទួលខុសត្រូវសំខាន់ៗលើវិស័យកសិកម្ម ដូចជាការកសាងប្រព័ន្ធពូជ សុទ្ធនិងការកសាងខ្សែច្រវាក់ផលិតកម្មស្រូវអង្ក ការរៀបចំកិច្ចសន្យាកសិកម្មសម្រាប់ដំណាំស្រូវ រ រៀបចំពង្រាយអ្នកសម្របសម្រួលកសិកម្មឃុំសាកល្បងចំនួន១០ឃុំ នៅស្រុកជើងព្រៃ…
-
ព័ត៌មានបែកធ្លាយពីផ្ទៃក្នុង៖ រ៉ុង ឈុន កំពុងរួមដៃជាមួយ សម រង្ស៊ី បំផ្លាញគណបក្សភ្លើងទៀន

ភ្នំពេញ៖ ព័ត៌មានបែកធ្លាយពីផ្ទៃក្នុងគណបក្សភ្លើងទៀនបានឱ្យដឹងថា លោក រ៉ុង ឈុន បានដើរខុសពីគោលការណ៍បក្សភ្លើងទៀនដោយបានទាក់ទងជាមួយ សម រង្ស៊ី ដែលកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ីដើម្បីរៀបផែនការបង្កចលាចល។ នៅយប់ថ្ងៃទី២៩ ខែឧសភា រ៉ុង ឈុន បានប្រកាសតាមវិទ្យុ VOA ប្រមូលផ្តុំមនុស្សប្រមាណមួយម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យនៅចុងសបា្តហ៍នេះដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចមិនឱ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោតដែលផ្ទុយពីស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាលបក្សកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Jasmine Angkor នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ គណនីហ្វេសប៊ុកឈ្មោះ Jasmine Angkor បានបន្តថា រ៉ុង ឈុន កំពុងតែបំផ្លាញបក្សភ្លើងទៀនដែលអាចប្រឈមមុខ នឹងការរំលាយបក្សនេះនិងបាត់បង់អាសនៈនៅក្រុមប្រឹក្សាឃុំសង្កាត់ហើយក៏បាត់ឱកាសចូលរួមបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ក៏ដូចជាបោះឆ្នោតព្រឹទ្ធសភាខាងមុខ។ ចេតនារបស់ រ៉ុង ឈុន និងសម រង្ស៊ីធ្វើយ៉ាងណា ឱ្យបក្សភ្លើងទៀនបែកខ្ទេចខ្ទី ផ្ទៃក្នុងបក្សមើលឃើញថារ៉ុងឈុនអាចនឹងប្រឈមនឹងការវិលត្រឡប់ចូលក្នុងគុកសាជាថ្មីដោយសារតែដើរផ្ទុយពីសាលក្រមតុលាការ។ ប្រភពដដែលបានបន្តថា បក្សភ្លើងទៀន មិនទទួលខុសត្រូវចំពោះទង្វើ រ៉ុង ឈុន នេះទេ នណាក៏ដឹងដែរថា រ៉ុង ឈុន ខ្លួនឯងយកលុយពី សម រង្ស៊ី មកធ្វើបាតុកម្ម៕ដោយ៖ពលជ័យ
-
លទ្ធផលជំនួបតាមទូរស័ព្ទរវាងតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន

ភ្នំពេញ៖ តបតាមសំណើរបស់ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី (VOLODYMYR ZELENSKYY) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយឯកឧត្តមប្រធានាធិបតី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងភ្នំពេញ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានាធិបតី បានរំលឹកសាជាថ្មី និងថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាតិ និងជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។ ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់កម្ពុជាក្នុងការ បណ្តុះបណ្តាល អ្នកដោះមីនរបស់អ៊ុយក្រែន កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តម បានធ្វើការកោតសរសើរចំពោះជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលបានអនុញ្ញាតឲ្យមានការចុះហត្ថលេខារបស់អ៊ុយក្រែនលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅរាជធានីភ្នំពេញ និងការគាំទ្ររបស់កម្ពុជាចំពោះសំណើរបស់អ៊ុយក្រែនសុំចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយដែលបានជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាលើកទី២ ជាមួយឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបានសង្តត់ធ្ងន់អំពីសារៈសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែងដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន។ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់កម្ពុជា ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។ កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អ៊ុយក្រែន…
-
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា៖ អាណត្តិរបស់អ្នករាយការណ៍ពិសេស គឺដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស មិនមែនជំរុញការប្រព្រឹត្តខុសរបស់មនុស្សនោះទេ

ទីក្រុងហ្សឺណែវ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ — ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ សូមបដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសមួយចំនួន ដែលបង្ករឱ្យមានការយល់ច្រទ្បំ ធ្វើទ្បើងក្រោមហេតុផលនយោបាយ និងជ្រើសរើសតែមួយជ្រុង ពាក់ព័ន្ធនឹងបរិយាកាសបោះឆ្នោតនៅមុនការបោះឆ្នោតសកល ខែកក្កដា នៅកម្ពុជា។ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាមានភាពចាំបាច់ផ្តល់ការបំភ្លឺមួយចំនួនដូចតទៅ៖ ១.ការចោទប្រកាន់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) “បានសង្កត់ធ្ងន់លើទម្រង់បែបបទដែលហាក់ដូចជាមានការរើសអើងចំពោះគណបក្សនយោបាយសំខាន់មួយ ឬច្រើនក្នុងប្រទេសកម្ពុជា” ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម គឺជាការចោទប្រកាន់មិនសមហេតុផលនោះទ្បើយ។ ដើម្បីរៀបចំការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គ.ជ.ប បាននិងកំពុងប្រើប្រាស់ស្តង់ដារតែមួយសម្រាប់គ្រប់គណបក្សទាំងអស់។ ការអនុវត្ត ផ្សេង ពីនេះត្រូវ បាន ចាត់ ទុក ថា ជាការអនុវត្ត ស្តង់ដារពីរ។ គណបក្សភ្លើងទៀនមិនមែនជាគណបក្សតែមួយទេ ដែលបានខកខានក្នុងការចុះបញ្ជី ដោយសារកំហុសរបស់ខ្លួន។ គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សនយោបាយមួយទៀត ដែលពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារដូចគ្នា ប៉ុន្តែគណបក្សនេះបានប្រកាសទទួលយកដោយសុឆន្ទៈនូវសេចក្តីសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ។២.ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅតែឥតងាករេ។ ល្គឹកណាគ្រប់គណបក្សនយោបាយទាំងអស់ និងអ្នកគាំទ្ររបស់ពួកគេអនុវត្តសិទ្ធិរបស់ខ្លួនក្នុងរង្វង់ព្រំដែនកំណត់នៃច្បាប់ នោះទើបបរិយាកាសអំណោយផលដល់ការបោះឆ្នោតអាចធានាបាន។ អវត្ដមាននៃគណបក្សនយោបាយពីរ ពីដំណើរការបោះឆ្នោត ដោយ សារតែការមិនគោរពច្បាប់មិនធ្វើឱ្យប៉ះពាល់ដល់សេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឡើយ។៣.ការអំពាវនាវឱ្យដោះលែង លោក កឹម…
-
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ កងទ័ពកើតចេញពីប្រជាជន ហើយដើម្បីបម្រើផលប្រយោជន៍ប្រជាជន ដោយហ៊ានប្តូរផ្តាច់ លះបង់កម្លាំងកាយចិត្ត និងសូម្បីតែអាយុជីវិតរបស់ខ្លួនឯង

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងទ័ពកើតចេញពីប្រជាជន ហើយដើម្បីបម្រើផលប្រយោជន៍ប្រជាជន ដោយហ៊ានប្តូរផ្តាច់ និងលះបង់កម្លាំងកាយចិត្ត និងសូម្បីតែអាយុជីវិតរបស់ខ្លួនឯង ជាពិសេសក្នុងពេលដែលប្រជាជនមានតម្រូវការក្នុងការជួយសង្គ្រោះ ការការពារ និងកិច្ចអន្តរាគមន៍ផ្សេងៗក្នុងពេលមានគ្រោះអាសន្ន។ អ្វីដែលសំខាន់ផងដែរនោះ គឺការប្តេជ្ញាការពារ និងថែរក្សាសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ តាមរយៈការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កអស្ថិរភាពណាមួយដោយអនុវត្តគ្រប់បទបញ្ជារបស់រាជរដ្ឋាភិបាល។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធអគារស្នាក់នៅ និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកំពត និងកងឯកភាពចំណុះ នៅខេត្តកំពត នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដើម្បីតបស្នងចំពោះវីរៈភាព និងឆន្ទៈដ៏មោះមុតរបស់កងកម្លាំងទាំងអស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងផ្តល់នូវការគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់កងកម្លាំង អតីតយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការផ្តល់នូវការឧបត្ថម្ភផ្សេងៗសំដៅ លើកកម្ពស់កម្រិតជីវភាពរស់នៅ និងផ្តល់លំនឹងនៃសេដ្ឋកិច្ចគ្រួសារ។ បន្ថែមលើនេះ ប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ ក៏ត្រូវបានដំឡើងជាបន្តបន្ទាប់ ដោយរួមទាំងប្រាក់សោធននិវត្តន៍ផងដែរ។ មួយវិញទៀត ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កន្លងទៅ គឺគ្រប់កងកម្លាំងទាំងអស់ ត្រូវបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំង រួមនឹងក្រុមគ្រួសារ…
-
លេខរៀងទី១៨របស់គណបក្សប្រជាជនកម្ពុជានៃសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧គឺតំណាងឱ្យសមិទ្ធផលសំខាន់ៗលេចធ្លោចំនួន១៨ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិនិងប្រជាជន

ភ្នំពេញ៖លេខរៀងទី១៨ នៃសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣ថ្ងៃទី ២៣ខែកក្កដា ខាងមុខសម្រាប់គណបក្សប្រជាជនកម្ពុជាគឺតំណាងឱ្យសមិទ្ធផលសំខាន់ៗលេចធ្លោចំនួន១៨ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិនិងប្រជាជននិងធ្វើឱ្យកម្ពុជាបានបោះជំហានចេញពីប្រទេសរងគ្រោះដោយរបបវាលពិឃាត សង្គ្រាមស៊ីវិល មកជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។ សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិនិងប្រជាជនមានច្រើនអនេកមិនអាចរាប់អស់ឡើយតែយើងសូមលើកតែសមិទ្ធផលសំខាន់លេចធ្លោចំនួន ១៨ ប៉ុណ្ណោះមកបញ្ជាក់៖១. រំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម និងទប់ស្កាត់មានប្រសិទ្ធភាពការប៉ុនប៉ងវិលត្រឡប់វិញនៃរបបប្រល័យពូជសាសន៍២. ស្តារនិងកសាងជាតិកម្ពុជាឡើងវិញពីគំនរផេះផង់ឈាមនិងទឹកភ្នែកឱ្យរស់រានមានជីវិតឡើងវិញ៣. កម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍៤. ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាពរបស់ប្រជាជននិងគោរពច្បាប់៥. បញ្ចប់សង្គ្រាមស៊ីវិលនាំយកសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ និងនាំយកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម៦. ថែរក្សាការពារសន្តិភាព បង្រួមបង្រួមជាតិ បង្រួបបង្រួមទឹកដី និងការអភិវឌ្ឍសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមបានរឹងមាំ៧. អនុវត្តកំណែទម្រង់ដ៏ទូលំទូលាយនិងស៊ីជម្រៅប្រកបដោយផ្លែផ្កានាំឱ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ៨. កំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំក្រោយពេលមានសន្តិភាព, ប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រតោកយ៉ាកមកមានចំណូលមធ្យម៩. សមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកជាប្រទេសស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសនានាលើពិភពលោក១០. ចូលរួមយ៉ាងសកម្មជាមួយអង្គការសហប្រជាជាតិថែរក្សាសន្តិភាពនិងកិច្ចការមនុស្សធម៌ពិភពលោក១១. កសាងខឿនការពារជាតិរឹងមាំ, ការពារបានអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជាបានយ៉ាងល្អ១២. អភិវឌ្ឍប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព, គាំទ្រប្រជាជនក្រីក្រ ងាយរងគ្រោះនិងងាយរងហានិភ័យ១៣. លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូបទាំងសម្ភារ និងស្មារតីឱ្យសមរម្យនិងប្រកបដោយភាពថ្លៃថ្នូរ១៤. លើកកម្ពស់ជីវភាពមន្ត្រីរាជការ និវត្តន៍ជន និងអតីតយុទ្ធជន១៥. លើកកម្ពស់ជីវភាពកម្មករនិយោជិត, ដំឡើងប្រាក់បៀរវត្សរ៍ និងផ្តល់អត្ថប្រយោជន៍នានា១៦. កសាងខឿនសុខុមាលភាពជូនប្រជាជនប្រឆាំងជំងឺឆ្លង, បង្កើនភាពស៊ាំសហគមន៍ប្រឆាំងជំងឺកូវីដ១៩ យកកម្ពុជាចេញពីជ្រោះមរណៈ១៧. កសាងទំនាក់ទំនងមិត្តភាព…
-
មន្រ្តីជាន់ខ្ពស់គណបក្ស៖ លេខរៀងទី១៨លើសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាគឺជាលេខរៀងងាយស្រួលប្រាប់ប្រជាពលរដ្ឋ

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា លេខរៀងទី១៨របស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹក ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣គឺជាលេខរៀងងាយស្រួលប្រាប់ប្រជាពលរដ្ឋ ពីព្រោះជាលេខរៀងនៅខាងក្រោមគេបង្អស់។ បញ្ជាក់ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៣ នេះឯកឧត្តម អ៊ក គឹមហាន មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែលចូលរួមដោយផ្ទាល់មានប្រសាសន៍ថាគណបក្ស ប្រជាជនកម្ពុជាចាប់បានលេខរៀងទី១៨ លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ឯកឧត្តមបន្តថានេះជាលេខរៀងងាយស្រួលនៅពេលឃោសនាក៏ងាយស្រួលជម្រាបជូនប្រជាពលរដ្ឋដែរ ពីព្រោះលេខរៀងនៅខាងក្រោមគេ។ ងាយស្រួលប្រាប់ប្រជាពលរដ្ឋ។ឯកឧត្តមបន្តថាប៉ុន្តែសំខាន់បំផុតគឺធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋស្គាល់ផ្លាកសញ្ញារបស់គណបក្សហើយទោះបីជាស្ថិតនៅលេខរៀងទីប៉ុន្មានក៏គាត់ដឹងដែរ ។សំខាន់បំផុតប្រជាពលរដ្ឋស្គាល់ផ្លាកសញ្ញាគណបក្ស គឺគូសនៅលើសន្លឹកឆ្នោតអត់ខុសទេ។ សូមជម្រាបថាគណបក្សប្រជាជនកម្ពុជាបានស្ថិតនៅលំដាប់លេខរៀងទី១៨លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ដែលមានគណបក្សចំនួន១៨ចូលរួម។។នេះបើយោងតាមលទ្ធផលនៃការចាប់លេខរៀងដោយសម្ដេចព្រះសង្ឃរាជទាំងពីរគណៈនាព្រឹកថ្ងៃទី២៩ ខែឧសភានេះ។ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃ ២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខ។ការចាប់ឆ្នោតបានរៀបចំដោយគ.ជ.បនិងចាប់ឆ្នោតដោយសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ។ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាបានស្ថិតនៅលេខរៀងទី១៨លើសន្លឹកឆ្នោតដែលមានគណបក្សចំនួន១៨ចូលរួម។ សូមជម្រាបថា គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខមានចំនួន១៨គណបក្ស ។ ក្នុងនោះ៖ គណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សខ្មែររួបរួមជាតិ,គណបក្សធម្មាធិបតេយ្យ,គណបក្សកម្លាំងប្រជាធិបតេយ្យ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរតែមួយ,គណបក្សខ្មែរអភិរក្ស ,គណបក្សហ៊្វុនស៊ិនប៉ិច,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ,គណបក្សបំណងពលរដ្ឋ ,គណបក្សឯកភាពជាតិខ្មែរ ,គណបក្សស្ត្រី ដើម្បីស្ត្រី,គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា,គណបក្សប្រជា ធិ បតេយ្យមូលដ្ឋាននិងគណបក្សកសិករ៕ដោយ៖ពលជ័យ