-
សម្តេចក្រឡាហោម ស ខេង៖ គ្រប់តួអង្គត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខនេះ ដែលសម្ដេចអះអាងគ្រប់តួអង្គត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់អំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសម្មពីមន្រ្តីរាជការ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសអាចអភិវឌ្ឍរីកចម្រើន និងមាននិរន្តរភាព គឺដោយសារធនធានមនុស្ស

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសអាចអភិវឌ្ឍរីកចម្រើន និងមាននិរន្តរភាព គឺដោយសារធនធានមនុស្ស។ ដូច្នេះ ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ពីព្រោះសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ គឺអាចជួយដល់ការពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទកភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ងាកមកទិដ្ឋភាពសម្រាប់ប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗវិញ គឺការអប់រំបានផ្តល់ឱ្យយើងនូវលទ្ធភាពក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងគុណវុឌ្ឍិ ដែលបង្កលក្ខណៈដល់ការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតជាជម្រើសល្អៗច្រើនដល់ខ្លួនយើង រួមជាមួយនឹងសេរីភាពពេញលេញ ក៏ដូចជាភាពម្ចាស់ការពឹងផ្អែកលើខ្លួនឯងក្នុងគ្រប់កាលៈទេសៈដោយមិនមានការភ័យព្រួយបារម្ភ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមសម្តែងនូវការអបអរសាទរជូនចំពោះនិស្សិតជ័យលាភីទាំងអស់ក្នុងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលទទួលបានជោគជ័យមួយកម្រិតបន្ថែមទៀតនៅក្នុងជីវិតសិក្សា ជាពិសេសសមិទ្ធផលថ្ងៃនេះអាចសម្រេចទៅបានអាស្រ័យដោយតួអង្គ៣ ដែលជាប្រតិបត្តិករសំខាន់ ដោយបូករួមនឹងតួអង្គគាំទ្រសំខាន់១។ តួអង្គដែលជាប្រតិបត្តិករទាំង៣…
-
គ.ជ.ប ជួបប្រជុំជាមួយគណបក្សនយោបាយដើម្បីរៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)កាលពីរសៀលថ្ងៃទី ២ ខែមិថុនាឆ្នាំ២០២៣ បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ធ្វើការផ្សព្វផ្សាយក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅព្រឹកថ្ងៃទី ៣ ខែមិថុនាបានឱ្យដឹងថា កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាពឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” និងមានការអញ្ជើញចូលរួមពីតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត និងសមាជិកគណៈកម្មការសម្របសម្រួល។ ក្នុងឱកាសនេះឯកឧត្ដម ម៉ុក ដារ៉ា មានប្រសាសន៍ថា គណៈកម្មការសម្របសម្រួល រៀបចំកិច្ចប្រជុំនេះ ដើម្បីជម្រាបជូនគណបក្សនយោបាយអំពីគោលការណ៍ ប្រធានបទ និងកិច្ចការបច្ចេកទេសមួយចំនួន ដើម្បីត្រៀមរៀបចំការផលិតកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ (កម្មវិធីតុមូល) និងស្ប៉តឃោសនារបស់គណបក្សនយោបាយ ដែលត្រូវចាក់ផ្សាយនៅវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា រួមនឹងការរៀបចំអត្ថបទឃោសនារបស់គណបក្សនយោបាយនៅលើព្រឹត្តិបត្រគោលនយោបាយ ដែលចេញផ្សាយដោយ គ.ជ.ប ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្ដមអគ្គលេខាធិការរងបានបញ្ជាក់ថា សម្រាប់ការផ្សព្វផ្សាយខាងលើនេះ គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព តម្លាភាព និងឥតគិតថ្លៃ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមប្រធានដឹកនាំកិច្ចប្រជុំ…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីតួកគី

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់វិមានប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋធានីអង់ការ៉ា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជា និងតួកគី មានចំណងមិត្តភាពស្និទ្ធស្នាលនិងរឹងមាំ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធប្រកបដោយថាមវន្ត លើគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ វត្តមានរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅក្នុងពិធីដ៏មានសារៈសំខាន់ខាងលើ នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវជំនឿទុកចិត្តផ្នែកនយោបាយទៅវិញទៅមក និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដែលកំពុងរីកលូតលាស់ រវាងប្រទេសទាំងពីរ៕ដោយ៖ពលជ័យ
-
កម្ពុជាបរិច្ចាគជំនួយមនុស្សធម៌ចំនួនបីសែនដុល្លារដល់មីយ៉ាន់ម៉ា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ក្នុងទឹកប្រាក់ចំនួន៣០០.០០០ ដុល្លារអាមេរិក (បីសែនដុល្លារអាមេរិក) ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់នៃគ្រោះមហន្តរាយព្យុះស៊ីក្លូនម៉ូឆា នាពេលថ្មីៗនេះ ដែលបានបង្កនូវសោកនាដកម្មបាត់បង់អាយុជីវិតមនុស្សរាប់រយនាក់ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញនៃប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងពិធីប្រគល់-ទទួល ដែលបានប្រារព្ធធ្វើនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម អ៊ូ ធីត លីញអូន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនមីយ៉ាន់ម៉ា ហើយសង្ឃឹមថា មីយ៉ាន់ម៉ានឹងអាចជម្នះស្ថានភាពដ៏លំបាកនេះ បានឆាប់រហ័ស។ កាយវិការសប្បុរសធម៌ខាងលើឆ្លុះបញ្ចាំងពីគុណតម្លៃនៃមនុស្សជាតិ ព្រមទាំងចំណងមិត្តភាពនិងសាមគ្គីភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក សំដៅរួមចំណែកជួយសម្រួលដល់ដំណើរការស្តារប្រទេសឡើងវិញ។ សូមរម្លឹកថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលរងគ្រោះដោយព្យុះស៊ីក្លូនម៉ូកា បានកើនឡើងដល់យ៉ាងហោចណាស់ ៨១នាក់ កាលពីថ្ងៃអង្គារទី១៦ ខែឧសភា ឆ្នាំ២០២៣។ ព្យុះម៉ូកា (Mocha) បានមកដល់ដីគោកកាលពីថ្ងៃទី១៤ ខែឧសភា ជាមួយនឹងល្បឿនខ្យល់បក់រហូតដល់១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយរំលំបង្គោលភ្លើង និងវាយកម្ទេចទូកនេសាទឈើឱ្យបាក់ជាបំណែកៗ។ មេដឹកនាំក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មាន AFP នៅកន្លែងកើតហេតុថា យ៉ាងហោចណាស់មនុស្ស…
-
ព្រះមហាក្សត្រលើកលែងទោសទណ្ឌិត ទុំ ប៊ុនថន និង ទណ្ឌិត អ៊ូ ច័ន្ទប្ញទ្ធិ

ភ្នំពេញ៖ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានត្រាស់បង្គាប់ឱ្យលើកលែងទោសទណ្ឌិតចំនួនពីររូបគឺឈ្មោះ ទុំ ប៊ុនថន ភេទប្រុស កើតឆ្នាំ១៩៧៦ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៤១១ “ត” ក្រ៧ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញនិង ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ភេទប្រុស កើតឆ្នាំ១៩៦៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៩៧ ក្រ៦ “ថ” ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ១ខែមិថុនាឆ្នាំ២០២៣៕ដោយ៖ពលជ័យសូមជូនខ្លឹមសារព្រះរាជក្រឹត្យ៖
-
អ្នកនាំពាក្យ ៖ គ.ជ.ប គ្រោងនឹងបោះពុម្ពសន្លឹកជាង ១៣លានសន្លឹកសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់ AMS នៅថ្ងៃទី១ ខែមិថុនា នេះថា គ.ជ.ប គ្រោងនឹងបោះពុម្ពសន្លឹកជាង ១៣លានសន្លឹកសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សន្លឹកឆ្នោតដែលនឹងបោះពុម្ពសន្លឹកជាង ១៣លានសន្លឹក គឺចែកចេញជាពីរប្រភេទ ។ប្រភេទទី១ គឺជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូនទៅការិយាល័យបោះឆ្នោតជាង ២.៣០០ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង ១,២លានសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រៀមបម្រុងដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយដែលអាចនឹងកើតឡើង។ ឯកឧត្តមបានបន្តថា ដំណើរការរៀបចំបោះពុម្ពសន្លឹកឆ្នោត និងប្រព្រឹត្តទៅជាប្រក្រតី គ.ជ.ប នឹងអញ្ជើញភាគីពាក់ព័ន្ធ ទាំងគណបក្សនយោបាយដើម្បីពិនិត្យមើលការបោះឆ្នោតសន្លឹកឆ្នោតផងដែរហើយមន្ត្រីជំនាញរបស់គ.ជ.បបានត្រៀមរៀប ចំកម្លាំងដើម្បីទៅយាមការពារនៅកន្លែងទីតាំងបោះពុម្ពសន្លឹកឆ្នោតផងដែរ។ឯកឧត្តមបានរំលឹកថា កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅគំរូសន្លឹកឆ្នោតសម្រាប់បោះពុម្ពបានបញ្ជូនទៅដាក់រោងពុម្ពហើយហើយនៅថ្ងៃទី១ ខែមិថុនា នេះ រោងពុម្ពបានចាត់ចែងជាពុម្ព ហើយប៉ុន្មានថ្ងៃខាងមុនេះការបោះពុម្ពនឹងចាប់ផ្តើមដំណើរ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន ១៨ ចូលរួមប្រកួតប្រជែង។ ហើយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គ.ជ.បបានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់ លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧…
-
លោក សួន សេរីរដ្ឋា៖ យុទ្ធសាស្ត្រឈ្នះ ឈ្នះ របស់សម្តេចតេជោ បានកំពុងបន្តកាត់ក្បាលដឹកនាំនយោបាយ បំបែកដងខ្លួននិងដកដៃជើង ពួកក្រុមជ្រុលនិយមនៅក្រៅស្រុក!

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយបានថ្លែងថា នយោបាយឈ្នះ ឈ្នះ ដែលសម្តេចតេជោបានដាក់ចេញដើម្បីបំបែកក្បាលម៉ាស៊ីនដឹកនាំនយោបាយ និងយោធារបស់ខ្មែរក្រហម កាលពីទសវត្ស៩០នោះ ពេលនេះកំពុងតែកាត់ក្បាលពួកក្រុមនយោបាយជ្រុលនិយមនៅក្រៅស្រុក និងបំបែកដងខ្លួន ព្រមទាំងដកដៃជើងពួកគេ ធ្វើឱ្យពួកគេកំពុងច្របូកច្របល់ សង្ស័យគ្នា ចោទប្រកាន់គ្នា លែងទុកចិត្តគ្នា នៅពេលដែលគ្រប់សកម្មភាព និងសំឡេងប្រជុំកិច្ចការផ្ទៃក្នុងរបស់ពួកគេទាំងអស់ ស្ថិតនៅលើបាតដៃរបស់ សម្តេចតេជោ!។ លោកបន្តថា ទាំងគណបក្សក្លូន (ភ្លើងទៀន) របស់ពួកគេនៅក្នុងស្រុក និងមេគំនិតនយោបាយរបស់ពួកគេនៅក្រៅស្រុក ពេលនេះកំពុងគ្រប់គ្រងស្ថានការណ៍ និងដឹកនាំផ្ទៃក្នុងរបស់ខ្លួនលែងមានប្រសិទ្ធភាព ដោយសារតែឥទ្ធិពលយុទ្ធសាស្ត្រឈ្នះ ឈ្នះ របស់ សម្តេចតេជោ បានកំពុងគ្រប់គ្រងសកម្មភាពរបស់ក្រុមជ្រុកនិយមនេះបានទាំងស្រុង។ កាលពីទសវត្ស៩០ ពួកខ្មែរក្រហមដែលមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ហើយដើរចេញពីការបោះឆ្នោតនាឆ្នាំ១៩៩៣នោះ ចុងក្រោយបានបរាជ័យទាំងស្រុងក្រោមយុទ្ធសាស្ត្រឈ្នះ ឈ្នះ !។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះ បានបន្តទៀតថា ឆ្នាំ២០២៣នេះ ពួកមេគំនិតនយោបាយក្បត់ជាតិជ្រុលនិយមនៅក្រៅស្រុក ដែលដឹកនាំនយោបាយនៅពីក្រោយខ្នងគណបក្សភ្លើងទៀន ដែលមិនគោរពច្បាប់រដ្ឋធម្មនុញ្ញ និងដែលមានបំណងធ្វើឱ្យរាំងស្ទះការបោះឆ្នោត ដោយប្រើលេសនិងបង្កើតឧបសគ្គដាក់ខ្លួនឯងគ្រប់យ៉ាង ដើម្បីចង់បង្កចលាចលធ្វើបដិវត្តន៍ពណ៌ ដើម្បីនាំកម្ពុជាឲ្យធ្លាក់ចូលតាមគន្លងផ្លូវនយោបាយរបស់ពួកគេគឺ កុំឱ្យមានការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនោះ! ពេលនេះកំពុងតែបែកបាក់ធ្លាក់រាសី និងភ័យស្លន់ស្លោរជាខ្លាំង ព្រោះតែបារមីនយោបាយឈ្នះ…
-
លោក រ៉ុង ឈុន ទៅស្បថមិនចង់ជាប់គុកទៀតទេ

ភ្នំពេញ៖ លោក រ៉ុង ឈុន ទៅស្បថមិនចង់ជាប់គុកទៀតទេ។ នេះបើតាមគណនេយ្យហ្វេសប៊ុក ចាស់ស្មីនអង្គរ (Jasmine Angkor) ដោយមានខ្លឹមសារថា «ពេលនេះលោក រ៉ុង ឈុន បានដឹងខ្លួនថា កំពុងតែជាប់បម្រាមរបស់តុលាការកំពូល ទើបនៅថ្ងៃនេះ មេក្លោងបាតុកម្មបានទៅធ្វើស្បថនៅមុខព្រះអង្គដងកើថា ខ្លួនមិនចង់ជាប់គុកទៀតទេ ទន្ទឹមនេះក៏បានលែងត្រីសុំឱ្យអស់កម្មពារវេរា ដែលធ្លាប់ភូតភរកុហកបោកប្រាស់ ក្បត់ប្រទេសជាតិឯង។ អ្នកបានចូលរួមជាមួយបានសប្បាយចិត្តពេលឃើញអ្នកសាងកំហុសហើយចេះភ្ញាក់រលឹក ប៉ុន្តែបើធ្វើខុសពាក្យសម្បថម្តងទៀតប្រហែលត្រូវជាប់គុកយូរហើយ»៕
-
ក្រសួងការបរទេសម៉ាឡេស៊ីប្រកាសថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា មិនបានដឹងការមកដល់របស់ សម រង្ស៊ី នោះទេ ហើយក៏មិនមានកម្មវិធីណាមួយ ជាមួយមេដឹកនាំប្រឆាំងរូបនោះឡើយ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេសប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim មិនបានជ្រាបអំពីការមកដល់របស់លោក សម រង្ស៉ី នោះទេ ហើយក្រសួងការបរទេសម៉ាឡេស៊ី ក៏បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី អាន់វ៉ា មិនមានកម្មវិធីសាធារណៈណាមួយជាមួយមេដឹកនាំក្រុមប្រឆាំងរូបនោះឡើយ។ ក្រសួងការបរទេសម៉ាឡេស៊ី បានអះអាងថា លោក សម រង្ស៉ី ត្រូវបានចាកចេញពីម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ មន្រ្តីការទូតបានឱ្យដឹងថា ការចាកចេញរបស់លោក សម រង្ស៉ី នេះមានន័យស្មើ «មិនស្វាគមន៍» ចំពោះវត្តមានរបស់ខ្លួននៅទឹកដីម៉ាឡេស៊ី។ ខាងក្រោមនេះជាសេចក្តីប្រកាសផ្លូវការទាំងស្រុងរបស់ក្រសួងការបរទេសម៉ាឡេស៊ី, សូមអានខ្លឹមសារ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី ស្តីពីវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ទាក់ទិននឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ក្រសួងការបរទេសម៉ាឡេស៊ីសូមបញ្ជាក់ជាថ្មីថា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី YAB Dato’ Seri Anwar Ibrahim មិនបានជ្រាបអំពីការមកដល់របស់លោក សម រង្ស៊ី ទេ។ យ៉ាងណាក៏ដោយ…