Category: Politico 360

  • អគ្គបញ្ជាការកម្ពុជា៖ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន នៅសមុទ្រចិនខាងត្បូងនោះទេ

    អគ្គបញ្ជាការកម្ពុជា៖ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន នៅសមុទ្រចិនខាងត្បូងនោះទេ

    ភ្នំពេញ៖ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អំពីលទ្ធផលនៃកិច្ចប្រជុំអគ្គមេបញ្ជាការ កងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដែលសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមមួយ។ ក្នុងសេចក្តីថ្លែងការណ៍រួមនេះ ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន នៅសមុទ្រចិនខាងត្បូងនោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការរណ៍របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ សេចក្តីថ្លែងការរណ៍បានបន្តថា ក្រោយពេលបញ្ចប់កិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីដែលជាប្រធានកិច្ចប្រជុំប្តូរវេន បានលើកឡើងអំពីគោលគំនិតរបស់អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី ដើម្បីធ្វើសមយុទ្ធយោធារួម នៅសមុទ្រចិនខាងត្បូង ហើយបានសុំយោបល់ពីអគ្គមេបញ្ជាការកងទ័ពទាំង៩ប្រទេស ក្នុងនោះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមទាំងអគ្គមេបញ្ញាការនៃប្រទេសជាច្រើនទៀត មិនបានឆ្លើយតបទេ។ ប្រភពដដែលបានបន្តថា ក្នុងកិច្ចប្រជុំទ្វេភាគី អគ្គមេបញ្ញាការកងទ័ពឥណ្ឌូនេស៊ីបានស្នើសុំយោបល់ពីអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទម្តងទៀត ក្នុងនោះអគ្គមេបញ្ញាការនៃកងយោធពលខេមរភូមិន្ទ បានឆ្លើយតប ពីរចំណុចគឺ៖-ទី១ នៅពេលទទួលបានលិខិតអញ្ជើញរបស់អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី យើងនឹងចាត់តាំងក្រុមការងារដើម្បីសិក្សាអំពីសមយុទ្ធយោធារួមនោះ។-ទី២ ក្រោយពេលសិក្សាចប់ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នឹងស្នើសុំគោលការណ៍សម្រេចពីក្រសួងការពារជាតិកម្ពុជា៕ដោយ៖ពលជ័យ

  • កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត

    កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត

    ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្ដីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលចូលសម្តែងការគួរសម នៅទីស្តីការក្រសួង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងទ្វេភាគីដែលកំពុងរីកលូតលាស់ និងមានសុទិដ្ឋិនិយមចំពោះសក្តានុពលសម្រាប់ការពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវកាលានុវត្តភាពក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការតភ្ជាប់ ថាមពល កសិកម្ម ឡូជីស្ទីក និងធនធានមនុស្ស។ ភាគីទាំងពីរបានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង និងបានសម្តែងការជឿជាក់ថា កិច្ចព្រមព្រៀងស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានចុះហត្ថលេខាក្នុងថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើផលប្រយោជន៍រវាងតំបន់ទាំងពីរ។ ឯកឧត្តមបណ្ឌិត ថានី ប៊ីនអាម៉េត អាល់ ហ្សេយូឌី បានថ្លែងអំណរគុណកម្ពុជា ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ដែលបានផ្តល់លទ្ធភាពឱ្យអេមីរ៉ាតអារ៉ាប់រួម ចូលជាភាគីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)…

  • បណ្ឌិត ហ៊ុន ម៉ាណែត៖ ការកសាងសមាជិកបក្សត្រឹមរូបរាងកាយ គឺជាកិច្ចការងាយស្រួល ប៉ុន្តែការទទួលបាននូវការគាំទ្រដោយបេះដូងពិតប្រាកដ ទើបជាកិច្ចការសំខាន់ និងលំបាក

    បណ្ឌិត ហ៊ុន ម៉ាណែត៖ ការកសាងសមាជិកបក្សត្រឹមរូបរាងកាយ គឺជាកិច្ចការងាយស្រួល ប៉ុន្តែការទទួលបាននូវការគាំទ្រដោយបេះដូងពិតប្រាកដ ទើបជាកិច្ចការសំខាន់ និងលំបាក

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា ការកសាងសមាជិកបក្សត្រឹមរូបរាងកាយ គឺជាកិច្ចការងាយស្រួល ប៉ុន្តែការទទួលបាននូវការគាំទ្រដោយបេះដូងពិតប្រាកដ ទើបជាកិច្ចការសំខាន់ និងលំបាក ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវបង្កើនសកម្មភាពវិជ្ជមានសកម្មទ្វេដង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់គណបក្ស រួមទាំងការចុះជួយដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការខិតខំបម្រើសេវាជូនប្រជាជនឱ្យបានល្អប្រសើរបំផុត ដើម្បីទទួលបានការគាំទ្រ និងការអាណិតស្រលាញ់របស់ពួកគាត់។ គណបក្សប្រជាជនកម្ពុជា មិនផ្តល់ការសន្យានោះទេ គឺនៅបន្តធ្វើមិនឈប់ឈរ និងមិនបោះបង់ចោលប្រជាជនជាដាច់ខាត ដោយប្តេជ្ញានៅតស៊ូក្រាញនននៀលខាំស្មៅរួមសុខរួមទុក្ខជាមួយនឹងប្រជាជនក្នុងគ្រប់ពេលវេលា និងកាលៈទេសៈ។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា បច្ចុប្បន្ន កម្ពុជាត្រូវបានប្រជាជនចាត់ទុកជាផ្ទះដ៏សុខសាន្ត ដែលអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុភមង្គល និងមោទនភាពជាតិ។ ទាំងនេះ គឺជាសមិទ្ធផលនៃចក្ខុវិស័យ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានអនុវត្តចាប់ពីថ្ងៃកំណើតបក្ស បន្តរហូតមកដល់បច្ចុប្បន្ន។ សិទ្ធិសេរីភាពត្រូវបានផ្តល់ជូនប្រជាជនកម្ពុជាឡើងវិញនៅក្រោយការរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍខ្លួន និងកសាងជីវភាពទៅតាមសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ប្រជាជន ដោយមានការបង្កលក្ខណៈ និងការឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលជាប់ជាប្រចាំ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតបានអះអាងថា គណបក្សប្រជាជនកម្ពុជា…

  • គ.ជ.ប ដាក់ពាក្យទៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការសន្តិសុខបោះឆ្នោត ស្នើសុំចាត់វិធានការទប់ស្កាត់ និងការញុះញង់ការរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត

    គ.ជ.ប ដាក់ពាក្យទៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការសន្តិសុខបោះឆ្នោត ស្នើសុំចាត់វិធានការទប់ស្កាត់ និងការញុះញង់ការរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត

    ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់ AMS នៅព្រឹកថ្ងៃទី៨ ខែមិថុនា នេះឲ្យដឹងថា គ.ជ.ប បានដាក់ពាក្យទៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការសន្តិសុខបោះឆ្នោត ស្នើសុំចាត់វិធានការទប់ស្កាត់ដែលធ្វើឱ្យមានអំពើល្មើសដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំចំពោះដំណើរការបោះឆ្នោត និងទប់ស្កាត់ការញុះញង់ និងការរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការដាក់ពាក្យស្នើសុំចាត់វិធានការទប់ស្កាត់ និងការញុះញង់ប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត គឺបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ ការស្នើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នេះ បានធ្វើឡើងបន្ទាប់ក្រុមជនអគតិមួយចំនួនបានធ្វើយុទ្ធនាការតាមរយៈខិត្ដបណ្ណ រូបភាព ឬស្ប៉តឃោសនានានា តាមបណ្ដាញ ព័ត៌មានសង្គម ដោយអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឱ្យទៅបោះឆ្នោត… ព្រោះ គ្មានគណបក្សភ្លើងទៀន។ ជាមួយគ្នានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រៀមខ្លួនចេញទៅបោះឆ្នោត ដោយកុំយកព័ត៌មានទាំងឡាយណាដែលមិនចេញពី គ.ជ.ប ធ្វើការរំខានក្នុងអារម្មណ៍ផ្លូវចិត្តឲ្យសោះ ហើយអ្នកដែលរំខាន ឬក៏ញុះញង់ដល់ការបោះឆ្នោតនឹងត្រូវទទួលទោសតាមផ្លូវច្បាប់។ សូមជម្រាបថា នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជា កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញារួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជន ហើយអ្វីៗគឺដើម្បីប្រជាជន

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញារួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជន ហើយអ្វីៗគឺដើម្បីប្រជាជន

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គោលការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា គឺទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញារួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជន ហើយអ្វីៗគឺដើម្បីប្រជាជន។ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងពេលវេលា កម្លាំងកាយ និងប្រាជ្ញាស្មារតី, ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ពិតជាបានបង្ហាញឱ្យមហាជនឃើញច្បាស់នូវអំពើល្អ និងបេះដូងដ៏កក់ក្តៅរបស់យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ប្រទេសយើងធ្លាប់ឆ្លងកាត់សង្គ្រាម និងជម្លោះបែកបាក់ ដែលជាបទពិសោធន៍ដ៏សែនឈឺចាប់ខ្លោចផ្សា ហើយក៏មានការបែងចែកតំបន់កាន់កាប់ដោយមិនមានឯកភាពទឹកដីឡើយ ប៉ុន្តែបច្ចុប្បន្នយើងកំពុងរស់នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ និងទទួលបានមកវិញនូវការឯកភាពទឹកដី ព្រមជាមួយនឹងឱកាសអំណោយផលគ្រប់បែបយ៉ាង ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងវិបុលភាព សម្រាប់ការរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងរាជរដ្ឋាភិបាលតែមួយ ដែលបានប្តេជ្ញាជ្រោងទង់ព្រះមហាក្សត្រ និងលើកកម្ពស់គោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ជារៀងដរាប។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករព្ញកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ…

  • សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនឹងអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

    សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនឹងអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

    ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថា ប្រជាពលរដ្ឋនឹងអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចក៏បានអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតជូនគណបកក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០២២ កន្លងផុតទៅ។ សម្ដេចតេជោក៏សង្ឃឹមយ៉ាងមុតមាំថា ថ្ងៃទី២៣ ខែកក្កដាខាងមុខលេខ១៨ សញ្ញាទេវតាបាចផ្កាគឺគណបក្សប្រជាជន ស្ថិតនៅក្នុងជម្រើសរបស់ប្រជាពលរដ្ឋ។ សម្ដេចតេជោបញ្ជាក់ថានេះមិនមែនជាការឃោសនាបោះឆ្នោតទេ ក៏ប៉ុន្តែវាជារឿងដែលជៀស​មិនផុតបក្សណាក៏គេនិយាយដែរឥឡូវនេះ ព្រោះគេចាប់លេខរៀងរួចហើយ។គណបក្សប្រជាជនកម្ពុជា ចាប់បានលេខហុងស៊ុយ។ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿន​លឿនទី២ នៅកម្ពុជាកាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះទៅដល់ការបោះឆ្នោតនៅមិនយូរទេ ហើយសូមទាំងអស់គ្នារក្សាភាពស្ងប់ស្ងាត់ រក្សាបរិយាកាសនយោបាយអព្យាក្រឹត្យសម្រាប់ការបោះឆ្នោត សន្តិសុខ សណ្តាប់ធ្នាប់ ត្រូវបានធានា ដំណើរការបោះឆ្នោត​ត្រូវតែ​ប្រព្រឹត្ត​ទៅដោយភាពស្ងប់ស្ងាត់គ្មានហិង្សា ដោយប្រជាធិបតេយ្យ និងគោរពសិទ្ធជ្រើស​រើសរបស់ប្រជាជន។ ឯរឿងវិធានការនានា​ដែល​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់វិធានការនានាចំពោះអ្នកបន្ទុចបង្អាក់ នៃការអនុវត្តសិទ្ធិរស់ពលរដ្ឋ គឺគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោតបានបញ្ជាក់ហើយ។ ចំណែកការដែលគេថា គេមិនទៅបោះឆ្នោតទេ ព្រោះដោយសារតែគ្មានអ្នកនេះ គ្មានអ្នកនោះ។ អីចឹងសូមអ្នកឯងបន្តទៅ។ អ្នកឯងសាកលមើលៗ តើវាទៅដល់ណា? ។ខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ច្បាស់ជា​ស្នើមក​រាជរដ្ឋាភិបាល ដើម្បីចាត់វិធានការទៅលើអ្នកណា អាហ្នឹងរឿងមួយផ្សេងទៀត៕ ដោយ៖ ពលជ័យ

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ លទ្ធផលជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺជាសក្ខីភាពនៃការគាំទ្រគណបក្សប្រជាជនកម្ពុជា

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ លទ្ធផលជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺជាសក្ខីភាពនៃការគាំទ្រគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា ក្រៅពីការបង្ហាញឱ្យឃើញអំពីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈការប្រើប្រាស់សិទ្ធិលើសន្លឹកឆ្នោត, លទ្ធផលជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ គឺជាសក្ខីភាពនៃការគាំទ្រគណបក្សប្រជាជនកម្ពុជា និងការផ្តល់នូវទំនុកចិត្តជូនគណបក្សប្រជាជនកម្ពុជាក្នុងការបន្តបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា គណបក្សប្រជាជនកម្ពុជា មានកំណើតក្នុងឆ្នាំ១៩៥១ ហើយក្នុងរយៈកាលកន្លងមកនេះ មានការផ្លាស់ប្តូរគោលនយោបាយ និងការធ្វើការកែទម្រង់ជាបន្តបន្ទាប់ ប៉ុន្តែមិនមានការផ្លាស់ប្តូរបុព្វហេតុនោះទេ គឺក្នុងគ្រប់កាលៈទេសៈទាំងអស់តែងបានខិតខំបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ អង្គការចាត់តាំងយុវជនបក្ស ក៏ដូចជាគ្រប់សមាជិក-សមាជិកាបក្សទាំងអស់ គឺជាកម្លាំងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឱ្យសម្រេចបានតាមផែនការ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាការពារសមិទ្ធផលដែលកំពុងមានបច្ចុប្បន្ន ហើយបន្តខិតខំជំរុញអភិវឌ្ឍបន្ថែមទៀត តាមផែនការដែលបានគ្រោងទុកក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយយកកិច្ចការពារសន្តិភាពជាគោល ដើម្បីថែរក្សាឱកាសនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា យុវជនជំនាន់បច្ចុប្បន្ន មានកិច្ចការសំខាន់៣ ដែលត្រូវបំពេញ…

  • សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យភាគីវៀតណាមចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ប្រសិនបើទណ្ឌិតរូបនេះចូលទៅវៀតណាម

    សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យភាគីវៀតណាមចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ប្រសិនបើទណ្ឌិតរូបនេះចូលទៅវៀតណាម

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យភាគីវៀតណាមចាប់ខ្លួនទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ប្រគល់មកឱ្យកម្ពុជា ប្រសិនបើទណ្ឌិតរូបនេះចូលទៅកាន់ទឹកដីវៀតណាម។ បើទណ្ឌិតរូបនេះ ចូលទៅដល់វៀតណាម ហើយវៀតណាមមិនព្រមចាប់ប្រគល់ឱ្យកម្ពុជា គឺនឹងមានបញ្ហាជាមួយគ្នា។ ការស្នើនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជា កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បានបញ្ជាក់ដូច្នេះថា ៖“គេនឹងរកវិធីចូលទៅក្នុងប្រទេសវៀតណាម អ៊ីចឹងសូមឯកឧត្តមឯកអគ្គរាជទូតជូនដំណឹងទៅជាផ្លូវការ ខ្ញុំនិយាយចំហ គេមានផែនការចូលមកម៉ាឡេស៊ី ម៉ាឡេស៊ីគេឱ្យចេញ គេមានផែនការចូលមកថៃ គេមានផែនការចូលទៅវៀតណាមទៀត តាមរយៈការប្រើប៉ាស្ព័របារាំង ធ្វើជាអ្នកទេសចរ គេបង្កើតនៅស្ថានភាព ហើយបើសិនចូល ខ្ញុំស្នើចាប់ឱ្យខ្ញុំ ព្រោះមានដីកាចាប់ខ្លួន យើងមានទំនាក់ទំនងទាក់ទងជាមួយនឹងបញ្ហានឹង យើងមានទំនាក់ទំនងបច្ចាប័ន សហប្រតិបត្តិការខាងផ្លូវច្បាប់មែនទេ បើអាចង្រៃនឹងចូលមកសូមចាប់ឱ្យខ្ញុំ។ ធ្វើមើលតែគេមិនដឹង ហើយសុទ្ធតែថាបាញ់ BM21 ចុះអ្នកឯងប្រកាសកាលពីឆ្នាំ២០១៩ ចូលមកចាប់នាយករដ្ឋមន្ត្រី ហើយឱ្យកងទ័ពបង្វែរកាណុងបាញ់រដ្ឋាភិបាល អីចឹងមិនឱ្យខ្ញុំបាញ់ BM21 ម៉េចកើត បើអ្នកឯងមិនទាន់ដកហូតសំដីនឹងទេ ខ្ញុំប្រើពាក្យបាញ់ BM21 អានឹងជាជម្រើសចុងក្រោយរបស់ខ្ញុំ…

  • រដ្ឋសភាបន្តសម័យប្រជុំដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដា្ឋន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពី វិធានដើមកំណើតទំនិញ នៅថ្ងៃទី១២ ខែមិថុនា

    រដ្ឋសភាបន្តសម័យប្រជុំដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដា្ឋន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពី វិធានដើមកំណើតទំនិញ នៅថ្ងៃទី១២ ខែមិថុនា

    ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃវិមានរដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត ដោយបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដា្ឋន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពី វិធានដើមកំណើតទំនិញ។ សូមជម្រាបថា អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានយល់ព្រមអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលមាន ៩ជំពូក និង ១៨២មាត្រា និងសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ដែលមាន ៩ជំពូក និង ៣៥មាត្រា។«សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» មានគោលបំណងកែសម្រួលបទប្បញ្ញត្តិគតិយុត្តណាដែលពុំទាន់មានភាពសមស្រប។ បន្ថែមពីលើនោះ គឺបំពេញបន្ថែមនូវបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត ព្រមទាំងបញ្ចូលនូវប្រព័ន្ធថ្មី ដែលពុំធ្លាប់មានប្រើប្រាស់ដូចជា ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (ប្រព័ន្ធ IPIS)…

  • គ.ជ.ប អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឱ្យទៅបោះឆ្នោត

    គ.ជ.ប អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឱ្យទៅបោះឆ្នោត

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងដំណើរការយ៉ាងរលូនរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាមច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនបានធ្វើយុទ្ធនាការតាមរយៈខិត្ដបណ្ណ រូបភាព ឬស្ប៉តឃោសនានានា តាមបណ្ដាញ ព័ត៌មានសង្គម ដោយអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឱ្យទៅបោះឆ្នោត… ព្រោះ គ្មានគណបក្ស ភ្លើងទៀន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ គ.ជ.ប បានបញ្ជាក់ថា ៖  ១.ការដែល គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន ក៏ដូចជាគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការអនុវត្តច្បាប់ ហើយសូមជ្រាបថា គ.ជ.ប គឺជាស្ថាប័នបច្ចេកទេស និងអនុវត្តច្បាប់ ដោយ គ.ជ.ប បានអនុវត្ដដោយស្មើភាព និងគ្មានការរើសអើងចំពោះគ្រប់គណបក្សនយោបាយ។២.យុទ្ធនាការខាងលើនេះ គឺជាការរំលោភបំពានលើមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោ តជ្រើសតាំងតំណាងរាស្រ្ត ដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន)…