-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីនឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព សន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា ថ្ងៃនេះជំរុំទេវតាក្របខ័ណ្ឌទូទាំងប្រទេស បានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញប្រយុទ្ធជាថ្មី ដើម្បីយកជ័យជម្នះសម្រាប់ទទួលបានឱកាសក្នុងការបម្រើជាតិ និងប្រជាជនបន្តទៀត តាមរយៈចូលរួមក្នុងការបោះឆ្នោតនាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាងមុខ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីនឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព សន្តិភាព និងការអភិវឌ្ ជាពិសេសបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ស្របតាមបុព្វហេតុដ៏ជាក់លាក់ និងឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា គឺកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ថ្នាក់ដឹកនាំជាយុវជនរៀមច្បងបានខិតខំតស៊ូ លះបង់ និងយកជីវិតជាដើមទុន ដើម្បីសម្រេចបានសមិទ្ធផលមហាសាលជូនសង្គមជាតិដូចបច្ចុប្បន្ននេះ។ ទាំងនេះ គឺជាគុណតម្លៃ និងគុណបំណាច់មិនអាចកាត់ថ្លៃបានសម្រាប់យុវជនជំនាន់បច្ចុប្បន្ន ដែលកំពុងរស់នៅក្រោមដំបូលសុខសន្តិភាព ស្ថិរភាព និងពោរពេញដោយឱកាស និងសិទ្ធិសេរីភាពពេញលេញគញគ្រប់បែបយ៉ាង។ ពិតណាស់ថា យុវជន គឺជាកម្លាំងបន្តវេនដែលមានសក្តានុពលយ៉ាងសំខាន់របស់ប្រទេសជាតិ…
-
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស៖«កម្ពុជាត្រូវការប្រជាធិបតេយ្យដែលផ្អែកលើមូលដ្ឋានសន្តិភាពនិងនីតិរដ្ឋ»

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលជាង១១នាទី ក្រោមចំណងជើងថា «កម្ពុជាត្រូវការប្រជាធិបតេយ្យ ដែលផ្អែកលើមូលដ្ឋានសន្តិភាពនិងនីតិរដ្ឋ»។ វីដេអូនេះ ផលិតឡើង ខណៈដែលកម្ពុជា នឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដែលជាដំណាក់កាលថ្មីមួយទៀតនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់។ មានគណបក្សនយោបាយចំនួន១៨ ដែលចូលរួមប្រកួតប្រជែងដើម្បីដណ្តើមសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ ពិតជាសបញ្ជាក់យ៉ាងច្បាស់ថា ប្រជាធិបតេយ្យនៅកម្ពុជាបានចាក់ឬសកាន់តែជ្រៅទៅៗ ដោយឈរលើមូលដ្ឋានគ្រឹះដ៍សំខាន់បំផុតពីរនោះគឺ «សន្តិភាពនិងនីតិរដ្ឋ»។ សន្តិភាពនិងនីតិរដ្ឋ បាននិងកំពុងចាក់ឬសកាន់តែជ្រៅនៅក្នុងសង្គមកម្ពុជា ហើយវាបាននិងកំពុងបណ្តុះគំនិតថ្មីសម្រាប់ប្រជាពលរដ្ឋខ្មែរឲ្យស្រឡាញ់ការបោះឆ្នោត ស្រឡាញ់និងថែរក្សាការពារសន្តិភាព ស្រឡាញ់និងគាំទ្រដំណើរការនីតិរដ្ឋ។ ជាក់ស្តែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៨ មានប្រជាពលរដ្ឋជាង៨៣% បានអញ្ជើញទៅបោះឆ្នោត ក្នុងនោះគណបក្សភាគច្រើនលើសលប់បោះជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននិងជានាយករដ្ឋមន្ត្រី។ ពេញមួយអាណត្តិទី៦នេះ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពស្ងប់សុខនៃសង្គមខ្មែរបានកើតមានយ៉ាងល្អប្រសើរក្នុងក្របខណ្ឌទូទាំងប្រទេស។ ទោះបីជាមានការរំខានដោយវិបត្តិកូវីដ-១៩ និងចំហាយ នៃសង្គ្រាមនៅអ៊ុយក្រែនក្តី ក៏ស្ថានភាពនៅកម្ពុជាមានលក្ខណៈល្អប្រសើរ ហើយសម្រាប់ដំណើរការបោះឆ្នោតនៅថ្ងៃទី ២៣ កក្កដា ខាងមុខនេះក៏ប្រាកដជាទទួលបានជោគជ័យយ៉ាងត្រចេះត្រង់ក្រោមម្លប់សុខសន្តិភាព និងការគោរពយ៉ាងល្អនូវគោលការណ៍នីតិរដ្ឋ៕
-
សារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ទាក់ទងដល់ការទប់ស្កាត់ការកាប់ព្រៃឈើទន្ទ្រានយកដីពីសំណាក់ជនខិលខូច

ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារសំឡេងទាក់ទងដល់ការទប់ស្កាត់ការកាប់ព្រៃឈើទន្ទ្រានយកដីពីសំណាក់ជនខិលខូច។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា៖ ផ្ញើជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តអភិបាលខេត្ត តាមការសង្កេតនិងទទួលបានព័ត៌មានជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងទៅនិងពេលនេះ ដោយសារជិតកៀកបោះឆ្នោត ពួកខិលខូចបានចាប់ផ្ដើមធ្វើសកម្មភាព ក្នុងការទន្ទ្រានកាប់យកដីធ្លីរបស់រដ្ឋ ដែលជាសម្បត្តិធនធានរបស់ជាតិហើយតែងតែសង្កេតថាជារៀងរាល់ពេលឱ្យតែមានការបោះឆ្នោត អំពើល្មើសច្បាប់ទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីគឺតែងតែកើតមាន។ ដូច្នេះសូមរំលឹកដល់ក្រសួងដែលមានការពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់លទ្ធភាពទាំងអស់ ដើម្បីបំផ្លាញចោលនូវពួកខិលខូចដែលឆ្លៀតឱកាស នៅពេលវេលាដែលរាជរដ្ឋាភិបាលកំពុងតែជាប់រវល់ ទៅលើកិច្ចការទាក់ទងទៅនឹងការបោះឆ្នោត ហើយគេលួចទៅកាប់បំផ្លាញព្រៃឈើ បញ្ហាទាំងអស់នេះគឺត្រូវពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់របស់ឯកឧត្តមលោកជំទាវដែលជាអភិបាលខេត្ត ដែលមានព្រៃឈើទាំងនោះ។ សុំយកចិត្តទុកដាក់ធ្វើកិច្ចការងារនេះ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងឡាយសុំមេត្តាគោរពច្បាប់ និងសុំកុំទៅទន្ទ្រានយកដីរបស់រដ្ឋ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវបទបញ្ជាម៉ឹងម៉ាត់ដើម្បីចាប់យកមេខ្លោងទាំងឡាយដែលបំពានច្បាប់ទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់ ហើយមិនអាចលើកលែងហើយយប់យល់ ដើម្បីគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នោះទេ។ យើងត្រូវធ្វើកិច្ចការដើម្បីការពារធនធានធម្មជាតិ ព្រៃឈើ និងដីធ្លីរបស់រដ្ឋ ហើយមិនអាចយកយល់រាល់កម្មភាពទាំងឡាយណាដែលល្មើសច្បាប់នៅក្នុងពេលវេលារាជរដ្ឋាភិបាលកំពុងជាប់រវល់។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់អ្នកដែលមានប្រាក់កាក់…
-
អ្នកនាំពាក្យ គ.ជ.ប អំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទប់ស្កាត់រាល់អំពើល្មើសនិងការញុះញង់ប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការប្រើពាក្យញុះញង់ ឬក៏បង្កើតជាផ្ទាំងទស្សនីយភាពដែលមានន័យរារាំងមិនឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត បំបាក់ទឹកចិត្តប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាអំពើល្មើសច្បាប់។ សូមប្រជាពលរដ្ឋកុំជឿទៅលើអ្វីដែលជាការឃោសនាញុះញង់ធ្វើឱ្យមានភាពច្របូលច្របល់។ សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការដើម្បីទប់ស្កាត់នូវរាល់អំពើល្មើស និងការញុះញង់ទាំងឡាយដែលធ្វើឱ្យបាត់បង់ដល់សណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យខូច ឬប៉ះពាល់ដល់ទឹកចិត្តបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៥ ខែមិថុនា នេះថា កម្ពុជាបានឆ្ពោះទៅរកការកសាងលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត ហើយពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយប្រជាពលរដ្ឋបង្ហាញមតិ បញ្ចេញមតិតាមរយៈសន្លឹកឆ្នោតរបស់ខ្លួនដើម្បីជ្រើសរើសក្រុមដឹកនាំ មេដឹកនាំ ឬក៏ជ្រើសរើសរដ្ឋាភិបាល។ ការប្រើពាក្យញុះញង់ ឬក៏បង្កើតជាផ្ទាំងទស្សនីយភាពដែលមានន័យរារាំងមិនឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត បំបាក់ទឹកចិត្តប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាអំពើល្មើសច្បាប់ ដែលបញ្ជាក់ថា ក្រុមអ្នកផ្តួចផ្តើមគំនិត ព្រមទាំងអ្នកសម្តែង គឺជាអ្នកដែលយកពាក្យប្រជាធិបតេយ្យធ្វើជាខែល ប៉ុន្តែផ្ទុយទៅវិញពួកខ្លួន គឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ ជាអ្នកបំផ្លាញ និងរារាំងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “កម្ពុជាមានការប្តេជ្ញាចិត្តដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យតាមរយៈ៥ឆ្នាំ មានការបោះឆ្នោតសកលម្តង ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺជាការបោះឆ្នោតដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៩លាន៧សែននាក់ ដែលមានឈ្មោះក្នុងបញ្ជីត្រៀមចេញទៅបោះឆ្នោត ហើយសូមប្រជាពលរដ្ឋកុំជឿទៅលើអ្វីដែលជាការឃោសនាអកុសល អ្វីដែលរារាំងដល់សមានចិត្តបងប្អូន ត្រូវចេញទៅបោះឆ្នោតដើម្បីធានាថា ប្រជាពលរដ្ឋរួមចំណែកក្នុងការកសាងប្រទេសតាមរយៈការបញញចេញសម្លេងក្នុងសន្លឹកឆ្នោត។ អ្នកដែលរារាំងញុះញង់ប្រជាពលរដ្ឋមិនឱ្យចេញទៅបោះឆ្នោត អ្នកនោះកំពុងតែធ្វើឱ្យមានភាពច្របូលច្របល់ដែលនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។ ជាមួយគ្នានេះ…
-
ឯកអគ្គរាជទូតអូស្ត្រាលីថ្មី កោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ចាស្ទីន ខេវីន វ្យ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរាជទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា មានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេលដ៏ខ្លី ពិសេសលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បន្តការអភិវឌ្ឍគួរឱ្យកត់សម្គាល់ផងដែរ។ ការកោតសរសើរនេះ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ ភាគីទាំងពីរបានពិភាក្សាលើចំណុចមួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានរំលឹកឡើងវិញនូវទំនាក់ទំនងការទូតល្អជាយូរមកហើយរវាងកម្ពុជា-អូស្រ្តាលី ដោយបានប្រារព្ធខួបអនុស្សាវរីយ៍៧០ឆ្នាំ កាលពីឆ្នាំមុន ពិតជាបានធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារដ្ឋាភិបាលកម្ពុជា-អូស្រ្តាលី មានភាពស្និទស្នាល បង្កើនចំណងទាក់ទងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់នូវជំនួយជាថវិកា និងបច្ចេកទេសដល់កម្ពុជា តាមរយៈគម្រោង ILO-Triangle, ASEAN-ACT, គម្រោងទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជា, ការផ្តល់ជំនួយបច្ចេកទេសក្នុងការដំណើរការដោះស្រាយវិវាទការងាររួមពី Fair Work Commission, និងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលី…
-
ឯកឧត្ដម ទេព នីថា៖ គ.ជ.ប បានពិនិត្យ និងកែលម្អការងារបច្ចេកទេសបោះឆ្នោតមួយចំនួន សំដៅធ្វើឱ្យការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យកាន់តែមានភាពល្អប្រសើរ

ភ្នំពេញ៖ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍ពីការបោះឆ្នោតមុនៗ និងជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលនៃអង្គសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងទៅនេះ គ.ជ.ប បានពិនិត្យ និងកែលម្អការងារបច្ចេកទេសបោះឆ្នោតមួយចំនួន សំដៅធ្វើឱ្យការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត តាមរយៈការអនុម័ត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដោយបានធ្វើការកែសម្រួលលក្ខខណ្ឌបច្ចេកទេសក្នុងការបំពេញ និងប្រើប្រាស់ទម្រង់កំណត់ហេតុនៃការបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ព្រមទាំងបន្ថែមយន្តការត្រួតពិនិត្យ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅគ្រប់ដំណាក់កាលតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីជាជំនួយ និងជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់ជាមួយនឹងលទ្ធផលដែលមន្រ្តីបោះឆ្នោតបានធ្វើប្រមាណវិធីដោយដៃ ឬដោយម៉ាស៊ីនគិតលេខ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់គ្រូបង្ហាត់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្រ្តី គ.ជ.ប នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាល ឯកឧត្ដម ទេព នីថា បានមានប្រសាសន៍ថា គ្រប់នីតិកាលនៃការបោះឆ្នោត និងគ្រប់ដំណាក់កាលនៃការបោះឆ្នោត គ.ជ.ប តែងតែយកចិត្តទុកដាក់លើការងារកសាង…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ហើយថ្នាក់ដឹកនាំទៀតសោតក៏មានចក្ខុវិស័យវែងឆ្ងាយ និងតែងបានប្រកាន់ខ្ជាប់នូវបុព្វហេតុដ៏ត្រឹមត្រូវឥតងាករេ គឺបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ។ ដូច្នេះ ក្នុងនាមជាយុវជនដែលកំពុងទទួលផ្លែផ្កា និងមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព និងឱកាសគ្រប់បែបយ៉ាងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា, យើងទាំងអស់គ្នាសូមប្តេជ្ញាបន្តនូវស្មារតី, គំរូវីរភាព និងបេសកកម្មដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំគណបក្ស ដែលជាយុវជនជំនាន់មុន ដើម្បីចូលរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យបានកាន់តែរុងរឿងរីកចម្រើនទៅមុខ ស័ក្តិសមជាកូនចៅនៃគណបក្សដែលកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងភូមិ ទូទាំងរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទូទាំងរាជធានីភ្នំពេញ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ញ៉ាំងឱ្យពិធីនេះក្លាយជាការប្រមូលផ្តុំ និងបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏ស្វាហាប់របស់យុវជននៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ។ ការជួបជុំរបស់កងទ័ពជំរំទេវតានាពេលនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសសុខសន្តិភាព សុភមង្គល និងក្នុងដំណើរឆ្ពោះទៅមុខលើមូលដ្ឋាននៃជោគវាសនារួមគ្នាតែមួយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ…
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ការធានាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា គឺអាស្រ័យដោយកត្តា២យ៉ាង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការធានាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា គឺអាស្រ័យដោយកត្តា ២ យ៉ាង៖ ទី១. កត្តាថ្នាក់ដឹកនាំសាសនា ដែលប្រកាន់ការដឹកនាំទៅតាមផ្លូវវិជ្ជមាន និងមានការបដិបត្តិតឹងរ៉ឹង ឬធូរស្រាលទៅតាមជំនឿ ហើយមានគោលជំហររួមរស់ជាមួយគ្នា និងមិនរើសអើង និង ២. កត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាស និងបង្កលក្ខណៈគ្រប់បែបយ៉ាងក្នុងការអនុញ្ញាតឱ្យប្រជាជនមានសិទ្ធិក្នុងការជឿ និងគោរពបដិបត្តិសាសនាទៅតាមការពេញចិត្ត ជាពិសេសរាជរដ្ឋាភិបាល ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់គ្រប់សាសនិកទាំងអស់ និងបូកបន្ថែមដោយគោលនយោបាយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់ការអនុវត្តវប្បធម៌ចែករំលែក។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធវិហារអាល់រ៉ស់ម៉ះ និងសមិទ្ធផលនានា ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលក្នុងថ្ងៃនេះ សម្រាប់សាសនិកឥស្លាមទាំងអស់ រួមមាន វិហារដ៏ធំ និងសមិទ្ធផលនានាជាច្រើន ជាពិសេសផ្លូវជាតិលេខ ៥ ដែលជាហេដ្ឋារចនាសម្ព័ន្ធបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទូទៅ និងគ្រប់សាសនា។ សាសនាមានសារៈសំខាន់ណាស់នៅក្នុងការអប់រំ ជាពិសេសសម្រាប់ការរស់នៅជាប្រចាំរបស់យើង ហើយការណ៍ដែលរក្សាបាននូវសុខដុមនីយកម្មសាសនា គឺកើតពីការរួបរួមគ្នារបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងផ្នែកអាណាចក្រ ពុទ្ធចក្រ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ គឺ៖ ទី១. បានជួយរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាពលរដ្ឋ ក៏ដូចជាគ្រប់សាសនាទាំងអស់ឱ្យរស់ឡើងវិញ, ទី២. បានផ្តល់នូវសិទ្ធិ និងឱកាសដូចៗគ្នា ក្រោមម្លប់នៃសន្តិភាពរួមគ្នា, ទី៣. បានជួយសង្គ្រោះជីវិតក្នុងពេលមានគ្រោះអាសន្ន ជាពិសេសការរាតត្បាតនៃជំងឺកូវីដ-១៩ និង ទី៤. ឱកាសនៃការអភិវឌ្ឍ រួមមាន ការសិក្សារៀនសូត្រ សេវាសុខាភិបាល និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធវិហារអាល់រ៉ស់ម៉ះ និងសមិទ្ធផលនានា ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សមិទ្ធផលទាំងអស់នេះ គឺបានកើតឡើងមិនមែនដោយចៃដន្យនោះទេ ប៉ុន្តែដោយសារគោលនយោបាយដ៏ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ។ គោលនយោបាយទាំងនេះ ពិតជាបានធ្វើឱ្យប្រជាជនមានសុភមង្គល និងជីវភាពធូរធា ពីព្រោះមានថ្នាក់ដឹកនាំដែលគិតបានសព្វគ្រប់ជ្រុង ជ្រោយតាមវិធីសាស្ត្រ “មើលព្រៃទាំងមូល”។ គណបក្សប្រជាជនកម្ពុជា គឺមិនប្តូរបុព្វហេតុ៖ កើតដោយសារប្រជាជន…
-
សម្តេចពិជ័យសេនា៖ កម្ពុជាចង់បានការផ្លាស់ប្តូរឥរិយាបថគូប្រជែងទាំងអស់ ពីការមិនឯកភាពគ្នាទៅជាការរួមចំណែកគិតគូរដល់ប្រយោជន៍ទៅវិញទៅមក ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាពតំបន់ និងពិភពលោក

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្នុងនាមជាប្រទេសសមាជិកអាស៊ាន កម្ពុជាចង់បានការផ្លាស់ប្តូរឥរិយាបថគូប្រជែងទាំងអស់ ពីការមិនឯកភាពគ្នាទៅជាការរួមចំណែកគិតគូរដល់ប្រយោជន៍ទៅវិញទៅមក ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាពតំបន់ និងពិភពលោក។ ការបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ ក្រោមប្រធានបទ “ការអភិវឌ្ឍគម្រោងសម្រាប់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិ នៅប្រទេសសិង្ហបុរី នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈឺបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ (កិច្ចសន្ទនាសាំងហ្គីឡា) ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២៣ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គលើប្រធានបទសំខាន់ៗ រួមមាន៖ បញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍន៍គំរូសម្រាប់សន្តិសុខជាដើម។…