-
សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងមេដឹកនាំគណបក្សប្រឆាំងម្នាក់យល់ព្រមជាមួយឈ្មោះ កុសល ឱ្យធ្វើឃាតសម្តេច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទម្លាយឱ្យដឹងថា នៅមានរឿងមួយដែលមេដឹកនាំគណបក្សប្រឆាំងម្នាក់យល់ព្រមជាមួយឈ្មោះ កុសល ឱ្យធ្វើឃាតសម្តេច ដែលសម្តេចទុកទូទាត់បញ្ជីនៅពេលក្រោយ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី១ ខែមិថុនានេះថា “ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុកដែលអះអាងថា មានមនុស្សនៅក្បែរហ៊ុន សែន ខ្ញុំគួរតែប្រាប់ថា នោះគឺ ហ៊ុន សែន តែម្តងដែលតែងតែផ្តល់ព័ត៌មានឱ្យ ជូ ឡុងសូម៉ូរ៉ា អេង ឆៃអ៊ាង ម៉ួ សុខហួ ឡុង រី ហូ វ៉ាន់ និងមេដឹកនាំមួយចំនួនទៀត។ អ្នកឱ្យព័ត៌មានច្រើនប្រើឈ្មោះ កុសលមែនទេ? អស់លោក និងលោកស្រីមានអំនួតខ្លាំងណាស់ដែលថា មានមនុស្សបង្កប់នៅក្បែរ ហ៊ុន សែន តែមិនដឹងថា ជាល្បិចចារកម្មអត់ស្រមោលរបស់ ហ៊ុន សែន នោះឡើយ”។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា “ខ្ញុំយកព័ត៌មានពីអស់លោកបានព័ត៌មានពិតតាមរយៈមនុស្សរបស់ខ្ញុំនៅជាមួយអស់លោកដែលមនុស្សខ្លះជេរ ហ៊ុន សែន ឮជាងគេផង។…
-
លទ្ធផលផ្លូវការនៃព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅសាធារណរដ្ឋឥណ្ឌា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីរួមគ្នាប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងអំឡុងព្រះរាជទស្សនកិច្ច ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះរាជសវនាការជាមួយ លោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតី និងឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា និងសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម ច៉ាកឌីប ដាន់ខា អនុប្រធានាធិបតី និងឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលក្រាបបង្គំគាល់ដាច់ដោយឡែកពីគ្នា។ ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យស្ដេចយាងប្រទានកម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមហាត្មៈគន្ធី នៅមណ្ឌបរ៉ាចហ្កាត់។ លោកជំទាវ ដ្រៅផាឌី មួរមូ ក៏បានរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជា កិត្តិយសថ្វាយ ព្រះករុណា…
-
លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាសផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយទណ្ឌិត សម រង្ស៊ី

ភ្នំពេញ៖ លោក អ៊ូ ច័ន្ទឫទ្ធិ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកណ្តាល បានស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ដើម្បីឱ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ដល់រូបលោក។ នេះបើយោងតាមលិខិតរបស់លោក អ៊ូ ច័ន្ទឫទ្ធិ គោរពជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ លោក អ៊ូ ច័ន្ទឫទ្ធិ បានជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា “ខ្ញុំបាទត្រូវបានសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ និងផ្តន្ទាទោសពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន។ នៅក្នុងន័យនេះដែរ ខ្ញុំបាទ សូមជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីឱ្យបានជ្រាបថា ខ្ញុំបាទបានសម្រេចចិត្តផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយ លោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សាជាតិបាន។” ជាមួយគ្នានេះ លោក អ៊ូ ច័ន្ទឫទ្ធិ បានសូមសម្ដេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ទៅព្រះមហាក្សត្រ ដើម្បីឱ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដើម្បីឱ្យរូបលោកមានសេរីភាពក្នុងការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដោយក្តីអនុគ្រោះ៕ដោយ៖ពលជ័យ
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺបម្រើជាតិ និងប្រជាជន ឥតងាករេដាច់ខាត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺ បម្រើជាតិ និងប្រជាជន ឥតងាករេដាច់ខាត។ គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវជំហរ៣យ៉ាង ដែលជាមូលដ្ឋានសម្រាប់ដឹកនាំប្រទេសបន្តទៅមុខ៖ ទី១.ជំហររឹងមាំក្នុងការដឹកនាំដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់កាលៈទេសៈ និងការប្តេជ្ញាថែរក្សាសុខសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ ទី២.សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំគណបក្ស និងនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើនរុងរឿងបន្ថែមទៀត និងទី៣.ការបន្តថែរក្សានូវសាមគ្គីឯកភាពល្អជានិច្ចសម្រាប់ថ្នាក់ដឹកនាំបច្ចុប្បន្ន និងអនាគត ដោយតម្កល់ផលប្រយោជន៍ជាតិជាគោល ហើយបន្តអនុវត្តតាមគោលនយោបាយរបស់គណបក្សជាប់ជានិច្ច។ ការបញ្ជាក់នេះ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឈរលើមូលដ្ឋាននេះ សូមចងចាំថា ខ្មែរយើងរួមគ្នា ខ្មែរយើងខ្លាំង ហើយយើងនឹងអាចអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរឹងមាំ ជាពិសេសការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពដែលជាលំនឹងយ៉ាងសំខាន់របស់សង្គមជាតិទាំងលើមាគ៌ាដឹកនាំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ខ្មែររួមគ្នា…
-
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបញ្ជាឱ្យមេប៉ូលិសបណ្តេញទណ្ឌិត សម រង្ស៊ី និងបក្សពួកចេញពីម៉ាឡេស៊ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម បានបញ្ជាទៅដល់មេប៉ូលិសម៉ាឡេស៊ីឱ្យបណ្តេញទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ខ្លួនចេញឱ្យផុតពីប្រទេស ម៉ាឡេស៊ី នៅវេលាម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសម៉ាឡេស៊ី) នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។ ការបញ្ជារបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៅមេប៉ូលិសម៉ាឡេស៊ីបណ្តេញមេខ្លោងឧទ្ទាមក្រៅច្បាប់ និងបក្ខពួកមិនឱ្យជាន់ទឹកដីម៉ាឡេស៊ី គឺបង្ហាញពីភាពអាម៉ាស់មុខរបស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួកស្របពេលដែលផែនការក្បត់ជាតិបំផ្លាញការបោះឆ្នោតនៅកម្ពុជាត្រូវបានបែកការណ៍ និងទទួលការបរាជ័យជាបន្តបន្ទាប់។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ ខណ្ឌប្ញស្សីកែវ កាលពីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្លាប់បានសន្យាច្បាស់ជាមួយសម្តេចចំនួនបួនដងមិនអនុញ្ញាតឱ្យពូជក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ចូលទឹកដីម៉ាឡេស៊ីឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចូលមកដល់ម៉ាឡេស៊ីពីសំណាក់ទណ្ឌិត សម រង្ស៊ី មិនត្រូវបានលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដឹងឡើយព្រោះគេចូលតាមរយៈ វិស័យឯកជនហើយកាន់លិខិតឆ្លងដែនបារាំង។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលមកដល់ម៉ាឡេស៊ី…
-
សម្តេចតេជោ ហ៊ុន សែន ទម្លាយសារសំឡេង «ឆាំ ឆានី» បំណងញុះញង់បង្កអស្ថិរភាពក្នុងសង្គម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទៅ៣១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទម្លាយសារសំឡេង «ឆាំ ឆានី» ក្នុងបំណងញុះញង់បង្កអស្ថិរភាពក្នុងសង្គម។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមតេឡេក្រាមថា” ខ្ញុំចង់ឱ្យបងប្អូនបានស្តាប់នូវការណែនាំរបស់ពួកក្បត់ជាតិនៅក្រៅប្រទេសក្នុងយុទ្ធនាការតាមហ្វេសប៊ុកវាយសំដៅមកលើខ្ញុំ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ល្បិចបំបែកបំបាក់និងភាពពិសពុលរបស់ក្រុមនេះនឹងបង្កើតបាននូវផលអាក្រក់សម្រាប់ក្រុមគេនៅក្នុងប្រទេស”។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា “នេះជាផែនការរបស់អាក្បត់ជាតិ៣ជំនាន់ដែលម៉ាឡេស៊ីទើបបណ្តេញចេញពីប្រទេសមុននេះបន្តិច។ ផ្តាំទៅឆានីថា សម្តេច ស ខេង ជាឧបនាយករដ្ឋមន្ត្រី។ លិខិតបញ្ជាក់នោះត្រូវបានសុំយោបល់ខ្ញុំជានាយករដ្ឋមន្ត្រីហើយនេះជាសមត្ថកិច្ចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯការទទួលស្គាល់ ឬមិនទទួលស្គាល់វាជារឿងរបស់គ.ជ.ប។ បើពួកអស់លោកល្ងង់ និងគិតតែបោកប្រាស់មួលបង្កាច់បែបនេះតើពេលណាទើបមានសេចក្តីសុខ?៕សូមជូនសំឡេងរបស់ ឆាំ ឆានី៖
-
លោកស្រី ពោធិតី សាវត្ថី៖ គណបក្សភ្លើងទៀនមានបំណងចង់នាំកម្ពុជា ទៅជាប្រទេសអ៊ុយក្រែនទី២ សូមប្រជាពលរដ្ឋកុំចាញ់កលនយោបាយគណបក្សប្រឆាំងមួយនេះដែលមានបរទេសនៅពីក្រោយ

ភ្នំពេញ៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានបញ្ជាក់ថា គណបក្សភ្លើងទៀនមិនគោរព សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលស្ថាប័នកំពូល ហើយបិទផ្លូវតវ៉ា។ មិនគោរពតាមច្បាប់ និងមិនគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបែរជាប្រកាសកៀរគរធ្វើបាតុកម្ម គឺជាទង្វើមិនស្របច្បាប់ប្រទេសកម្ពុជា គណបក្សភ្លើងទៀន ធ្វើជំនួញប្រជាធិបតេយ្យ មានបំណងចង់នាំកម្ពុជាទៅជាប្រទេសអ៊ុយក្រែនទី២សូម ប្រជាពលរដ្ឋកុំចាញ់កលនយោបាយ គណបក្សប្រឆាំងមួយនេះដែលមានបរទេសនៅពីក្រោយ។ ការបញ្ជាក់នេះ ក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។ លោកស្រី ពោធិតី សាវត្ថី បានអំពាវនាវដល់បរទេសឱ្យបញ្ឈប់ការលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រជាជនកម្ពុជា ត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមដូចប្រទេសអ៊ុយក្រែនទេ។ លោកស្រីបន្តថា គណបក្សភ្លើងទៀន កំពុងតែលេងហ្គេមបរទេស ពួកគេមិនគោរពច្បាប់ពេលខ្លួនឯងធ្វើខុសគឺផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។ទោះបីពុំមានគណបក្សភ្លើងទៀន ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក៍ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលមានគណបក្សនយោបាយចំនួន១៨ ចូលរួមបោះឆ្នោតប្រកួតប្រជែង។ សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បើកសវនាការសម្រេចសេចក្តី តម្កល់សេចក្តីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទុកជាបានការ ដែលមានន័យថា គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ពុំមានភាពស្របច្បាប់ចូល រួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧…
-
លោក ថាន់ ហាច ទទួលស្គាល់កំហុសដែលជឿតាមការញុះញង់ពីជនបរទេស និងគណបក្សប្រឆាំង

ភ្នំពេញ៖ លោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានសុំខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ដែលពួកខ្លួនមានកំហុសខុសឆ្គងដែលបានប្រព្រឹត្តនៅអំពើមិនសមរម្យកន្លងមក ធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់សម្តេច ដែលពួកខ្លួនជឿតាមការញុះញង់ពីជនបរទេស និងគណបក្សប្រឆាំង។ លោក ថាន់ ហាច សូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាលាដំបូងខេត្តរតនគិរី ដែលឱ្យរូបលោក (ថាន់ ហាច) និងលោក ថេង សាវឿន និងលោកញិល ភាព មានសេរីភាព និងនៅក្រៅឃុំជាបណ្តោះអាសន្តដើម្បីបានជួបជុំបងប្អូនសាច់ញាតិឪពុកម្តាយ។ លោក ថាន់ ហាច បានសុំខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ដែលពួកខ្លួនមានកំហុសខុសឆ្គងដែលបានប្រព្រឹត្តនៅអំពើមិនសមរម្យកន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់សម្តេច ដែលពួកខ្លួនជឿតាមការញុះញង់ពីជនបរទេស និងគណបក្សប្រឆាំង។ ជាមួយគ្នានេះ លោក ថាន់ ហាច បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣…
-
លោក ញិល ភាព៖ គ្រប់កំហុសដែលបានប្រព្រឹត្តជំរុញដោយបុគ្គលបរទេស និងគណបក្សនយោបាយជ្រុលនិយម មានចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ តាមរយៈវីដេអូ លោក ញិល ភាព មន្ត្រីជាន់ខ្ពស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានអះអាងថា គ្រប់កំហុសដែលពួកខ្លួនបានប្រព្រឹត្ត និងជំរុញដោយបុគ្គលបរទេស ឬក៏គណបក្សនយោបាយជ្រុលនិយម មានចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយលោកសូមធ្វើការខន្តីអភ័យទោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោក ញិល ភាព បានថ្លែងអំណរគុណយ៉ាងជ្រៀតជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្ដេចទាំងទ្វេបានធ្វើការយ៉ាងប្ដូរផ្ដាច់ នៅក្នុងការពាំនាំមកនូវសន្តិភាពពិតប្រាកដ និងការអភិវឌ្ឍលើគ្រប់វិស័យជូនដល់ព្រះរាជាណាចក្រកម្ពុជា និងឲ្យប្រជាពលរដ្ឋរស់នៅក្នុងសេចក្តីសុខ ធនាបានស្ថេរភាពសង្គម និងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងពាណិជ្ជកម្ម។ លោក ញិល ភាព បានបញ្ជាក់ថា “យើងខ្ញុំទាំងបីនាក់ដែលបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរពាក់ព័ន្ធជាមួយនឹងការវាយប្រហារប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គបុរសរដ្ឋ ដែលមានបញ្ញាវាងវៃ ជាមគ្គុទ្ទេសដ៏ឆ្នើមសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានចំណាយទាំងកម្លាំងកាយកម្លាំងចិត្តប្រាជ្ញាស្មារតីនៅក្នុងបុព្វហេតុការពារជាតិ ការពារសន្តិភាពជូនដល់ប្រជាពលរដ្ឋឲ្យរស់នៅសេចក្តីសុខក្សេមក្សាន្ត។ គ្រប់កំហុសដែលយើងខ្ញុំបានប្រព្រឹត្តដោយចេតនា ឬដោយអចេតនាក្តី ដែលជាដើមហេតុជម្រុញដោយបុគ្គលបរទេស ឬក៏គណបក្សនយោបាយជ្រុលនិយម ដែលចង់មានចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះ សូមធ្វើការខន្តីអភ័យទោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃព្រមានចាត់វិធានការច្បាប់ និងអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលចំពោះមេដឹកនាំគណបក្សភ្លើងទៀន ដែលរឹងទទឹងហ៊ានដឹកនាំធ្វើបាតុកម្ម ធ្វើការបះបោរ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការច្បាប់ និងអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលចំពោះមេដឹកនាំគណបក្សភ្លើងទៀន ដែលរឹងទទឹងហ៊ានដឹកនាំធ្វើបាតុកម្ម ធ្វើការបះបោរនៅពេលខាងមុខនេះ។ ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន បានប្រកាសតាមវិទ្យុ VOA កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ថា នឹងប្រមូលផ្តុំមនុស្សប្រមាណ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យនៅចុងសបា្តហ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចមិនឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោត។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៣០ ខែឧសភានេះថា “សេចក្តីសម្រេចនេះ ជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបិទផ្លូវតវ៉ា ហើយគ្មានអ្នកណាសម្រេចលើសពីនឹងបានទៀតទេ ទោះជាតវ៉ាក៏អត់បានចូលរួមបោះឆ្នោតដដែល ហើយបើសិនជាតវ៉ា គឺគេនឹងថា គេធ្វើបាតុកម្មតវ៉ា។ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល គឺនៅតែមានតម្លៃដដែល រដ្ឋាភិបាលនៅមិនទាន់ដកបទបញ្ជានៅឡើយទេ បានសេចក្តីថា បញ្ជាមកសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឲ្យត្រៀមដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមេដឹកនាំគណបក្សភ្លើងទៀនណាដែលរឹងទទឹងហ៊ានដឹកនាំធ្វើបាតុកម្មធ្វើការបះបោរ និងមួយទៀតបញ្ជាឱ្យគុកទាំងអស់បើកទ្វារចាំទទួល។ ដូច្នេះយើងអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល”។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបន្តថា នៅក្នុងច្បាប់បោះឆ្នោត អត់មានប្រការត្រង់ណាមួយដែលចែងថា បោះឆ្នោតត្រូវតែមានគណបក្សភ្លើងទៀន ចូលរួមវាអត់មាន មានតែបោះឆ្នោតតាមរបបប្រជាធិបតេយ្យ សេរីពហុក្ស ហើយមានគណបក្សចំនួន១៨ បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ…